អានអត្ថបទ
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៣៧,៥៤២ ដង)
ខ្ញុំបានឃើញព្រះសាស្តា ព្រះអង្គឩត្តមជាងជន

|
ខ្ញុំបានឃើញព្រះសាស្តា ព្រះអង្គឩត្តមជាងជន ដែលកំពុងចង្រ្កម ឰដ៏ម្លប់ប្រាសាទគឺគន្ធកុដិ ក៏បានចូលទៅគាល់ព្រះសាស្តានោះក្នុងទីនោះ ហើយថ្វាយបង្គំនូវព្រះអង្គ ជាបុរសដ៏ឩត្តម ។
ខ្ញុំធ្វើនូវចីវរ ឆៀងស្មាម្ខាង ហើយផ្គុំដៃ បានដើរចង្ក្រមតាមព្រះពុទ្ធ ព្រះអង្គប្រាសចាកធុលីគឺរាគៈ ឩត្តមជាងសព្វសត្វ ។ លំដាប់នោះ ព្រះសាស្តាព្រះអង្គទ្រង់ឈ្លាសវៃ ជ្រាប់នូវប្រស្នា បានសួរប្រស្នាចំពោះខ្ញុំ ៗ ក៏មិនបានតក់ស្លុត មិនភិតភ័យ បានឆ្លើយប្រស្នាថ្វាយព្រះសាស្តា ។ កាលដែលខ្ញុំឆ្លើយប្រស្នារចប់ហើយ ព្រះតថាគតក៏ទ្រង់អនុមោទនា ហើយទ្រង់ទតឃើញព្រះភិក្ខុសង្ឃ បានត្រាស់សេចក្តីនេះ ថា ។ សោបាកៈនេះ ប្រើប្រាស់បច្ច័យ គឺចីវរ បិណ្ឌបាត ទីដេកនិងទីអង្គុយ របស់ពួកដែនអង្គៈ មគធៈ ពួកជនដែលអង្គៈមគធៈ នោះ ហៅពេញជាមានលាភ ។ មួយទៀត ព្រះសាស្តា ត្រាស់នូវការក្រោកទទួល នឹងការប្រព្រឹត្តសមគួរ ថាជាលាភរបស់ពួកជនអ្នកដែនអង្គៈមគធៈ នោះ ។ (ព្រះសាស្តាត្រាស់ថា ) ម្នាលសោបាកៈ តាំងពីថ្ងៃនេះជាដើមទៅ អ្នកចូរមកជួបនឹងតថាគតចុះ ម្នាលសោបាកៈ ការដោះស្រាយប្រស្នានេះឯង ចូរជាឩបសម្បទារបស់អ្នកចុះ ។ ខ្ញុំមានអាយុ ៧ឆ្នាំ អំពីកំណើត ក៏បានឩបសម្បទា ទ្រទ្រង់រាងកាយ ជាទីបំផុត ឱ! ព្រះធម៌ល្អណាស់តើ ។ សោបាកត្ថេរ ដកស្រង់ពីព្រះត្រៃបិដកភាគ ៥៧ ទំព័រ ៣-៤ ដោយ៥០០០ឆ្នាំ |