អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៧០១ ដង)
ឥទប្បច្ចយតា

|
ឥទប្បច្ចយតា
ខ្សែអាត់សំឡេងធម៌ លោកគ្រូជាម្ចាស់បានសម្ដែង ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា ឥទប្បច្ចយតា គឺជា (អាទិ) នៃព្រហ្មចរិយធម៌ (អាទិគឺ ដើមដំបូង) ដែលប្រព្រឹត្តទៅដើម្បី អរិយមគ្គ អរិយផលដោយអាស្រ័យការស្ដាប់ធម៌ យល់ក្នុង ឥទប្បច្ចយតា ឃើញការ ប្រព្រឹត្តទៅក្នុងសង្ខារធម៌។ ព្រះអង្គទ្រង់ដាស់តឿនភិក្ខុថា ម្នាលភិក្ខុ ចូរអ្នកទន្ទេញឲ្យចាំនូវដំណើរនៃសង្ខារធម៌នេះចុះ។ ភិក្ខុកាលដែលមានការប្រព្រឹត្តទៅដោយធម៌បដិបត្តិគឺ សតិប្បដ្ឋាន៤ គឺវិបស្សនា ព្រោះបានយល់ទៅលើ ឥទប្បច្ចយតា។ ការអប់រំចិត្ត អប់រំសតិ ការមានសតិរលឹកដឹងទាន់ទល់គ្នានឹងសភាវៈដែលកំពុងប្រាកដ ព្រមទៅដោយការយល់ត្រូវ មិនចង់កែប្រែសភាវៈ តែក្រេបជញ្ជក់នូវសេចក្ដីពិតនៃសភាវៈនោះដោយបញ្ញា សូម្បីសភាវៈនោះមានសភាពបែបណាដ៏ដោយ។ ជារូបធម៌ឬជានាមធម៌ ជាឥដ្ឋារម្មណ៍ ឬអធិដ្ឋានរម្មណ៍វិបស្សនាក្រេបជញ្ជក់តែសភាពពិត នៃសភាវៈនោះតែប៉ុណ្ណោះមិនប្រព្រឹត្តទៅដើម្បីទោមនស្ស ដើម្បីក្រេវក្រោធ ដើម្បីប្រទូសនឹងសភាវៈណាមួយឡើយ ឬថា ដើម្បីផ្លាស់ប្ដូរនូវសភាវៈណាមួយផ្សេងៗឲ្យបាននូវទីពឹងនោះក៏ទេដែរ គឺមានចិត្តស្ងប់រម្ងាប់ចំពោះសភាវៈដែលប្រព្រឹត្តទៅតាមហេតុ ទៅតាមបច្ច័យ ឥទប្បច្ចយតា នៃសភាវៈប្រាកដឡើង វិបស្សនាបញ្ញា ក្រេបយកតក្ខតា នៃសភាវៈនោះ ដើម្បីជាការជាក់ច្បាស់នូវភាពពិតនៃសភាវៈនោះច្រើនឡើងៗ នេះជាដំណើរនៃការប្រតិបត្តិ។ ការសិក្សាបដិបត្តិព្រះធម៌ក្នុងព្រះពុទ្ធសាសនា សំខាន់គឺគប្បីសិក្សាឲ្យយល់ច្បាស់ពីរូបធម៌ និង នាមធម៌ ហើយចែកឲ្យដាច់នូវរូបធម៌ និង នាមធម៌ (នេះជាការអប់រំសតិប្បដ្ឋាន) បញ្ញាថ្នាក់ស្ដាប់ មិនអាចចែកបានទេ ទាល់តែអាស្រ័យបញ្ញាថ្នាក់បដិបត្តិ ដែលជាប្រក្រតីក្នុងជីវិតប្រចាំថ្ងៃ បុគ្គលអ្នកបដិបត្តិអាចរលឹកដឹង រូបធម៌ ដែលប្រាកដឡើងជាធាតុមិនដឹងនូវអារម្មណ៍ ឯនាមធម៌ប្រព្រឹត្តទៅដើម្បីដឹងនូវអារម្មណ៍ គឺដឹងនូវរូបារម្មណ៍ ឯនាមធម៌ប្រព្រឹត្តទៅដើម្បីដឹងនូវអារម្មណ៍ គឺដឹងនូវអារម្មណ៍ ឯនាមធម៌ប្រព្រឹត្តទៅដើម្បីដឹងនូវអារម្មណ៍ គឺដឹងនូវរូបារម្មណ៍ អារម្មណ៍គឺរូបបានដល់វណ្ណរូប មានពណ៌ខៀវលឿង ជាដើម ១ សទ្ទារម្មណ៍ អារម្មណ៍គឺសំឡេង១ គន្ធារម្មណ៍ អារម្មណ៍ គឺក្លិន១ រសារម្មណ៍ អារម្មណ៍គឺរស ១ ផោដ្ឋព្វារម្មណ៍ អារម្មណ៍ គឺការក្ដៅ បានដល់ធម៌ ៦ គឺ បសាទរូប១ សុខុមរូប១ ចិត្ត១ ចេតសិក១ និព្វាន១ បញ្ញត្តិ១។ ធាតុដឹង គឺជានាមធម៌ធាតុដឹងនេះដាច់ ដោយឡែកអំពីរូប ដោយអាស្រ័យបញ្ញាចែករូបធម៌ និង នាមធម៌ បញ្ញាចែករូបដោយឡែកអំពីនាមតាមសេចក្ដីពិត ព្រោះសតិរលឹករឿយៗ ដឹងរូបធម៌ និង នាមធម៌ដូច្នេះឯង។ ព្រោះហេតុដូច្នេះ កាលដែលបុគ្គលបដិបត្តិ ដើម្បីចែករូបធម៌ និង នាមធម៌ រហូតដល់ឃើញសភាពនៃរូបធម៌ និងនាមធម៌ ទៅគ្រប់ពេលដែលកើត ខណៈនោះបុគ្គលអ្នកបដិបត្តិនឹងបាននូវបញ្ញា ឃើញសភាពដែលឥតខ្លឹមសារគឺអនត្តា ក្នុងកាលនោះ គឺសមគួរដល់ហេតុ។ ប៉ុន្តែធម្មជាតិពោរពេញដោយអាថ៌កំបាំង ទើបបិទបាំងសត្វលោកដោយរនាំងគឺអវិជ្ជា ទើបសត្វលោកដ៏ចម្រើនមិនដឹងក៏ប្រកាន់មាំថា ខ្លួនអាត្មាអញមាន តែតាមពិតសត្វលោក គ្រាន់តែជារបស់សន្មតតែប៉ុណ្ណោះ ខ្លួនអាត្មាអញខ្លួនឯង យើងគេនោះមិនមានទេ។ ដូច្នេះ ដើម្បីបើកនូវរនាំងគឺអវិជ្ជា ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមាននូវសេចក្ដីព្យាយាម ត្រូវព្យាយាមប្រព្រឹត្តតាមធម៌ តាមវិន័យ ក្នុងធម៌ ក្នុងវិន័យ ដែលតថាគតបានបញ្ញត្តទុកហើយ ដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបើមានកាយខ្ជាប់ខ្ជួន មានចិត្តខ្ជាប់ខ្ជួន ទោះបីឈរ អង្គុយ ឬ ដេក តែងតែតម្កល់ សតិនុះ ភិក្ខុនោះ គប្បីបានគុណវិសេសមានទីបំផុតខាងដើម លុះបានគុណវិសេសខាងដើមហើយ ក៏ដល់នូវការមិនជួបប្រទះចម្ចុរាជ។ ដកស្រង់ចេញពីសៀវភៅ ឱវាទព្រះសាស្ដាភាគទី១ បណ្ដាំលោកគ្រូ ដោយ៥០០០ឆ្នាំ |