30
ថ្ងៃ អង្គារ ទី ០៥ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥២,៥៥៩
Today
ថ្ងៃម្សិលមិញ ៦០៧,៨០៩
ខែនេះ ១,៥២៣,៣៦៩
សរុប ៣៨០,៨១០,០៦២
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១១៥ ដង)

ទឹកភ្នែកម៉ែ​ស្រក់​ធ្លាក់​លើ​ខ្លួន​កូន



ស្តាប់សំឡេង

 

យប់យន់​ត្រជាក់​មេឃ​ងងឹត​ឈឹង ពពក​ខ្មៅ​អួអ័ព្ទ​រសាត់​បាំងបិទ ជិត​ដួង​ព្រះចន្ទ មិន​ឲ្យ​បញ្ចេញ​ពន្លឺ​រស្មី​បាន មេឃ​ងងឹត​គឺ​ជា​ហេតុ ដែល​ភ្លៀង​បម្រុង​នឹង​បង្អុរ​ធ្លាក់​ចុះ​មក ស្រោចស្រព​លើ​ផែន​ប្រឹថពីនេះ មួយ​សន្ទុះ​ក្រោយ​មក​ភ្លៀង​មួយ​មេ​យ៉ាង​ធំ ក៏​ធ្លាក់​ចុះ​មក​មែន បណ្ដាល​ឲ្យផ្ទះ​ខ្ទម​ជរា​មួយ ដែល​មាន​ជញ្ជាំង​ពុកផុយ​ដោយ​អន្លើៗ​ដំបូង​បាំង​ស្លឹក​ ធ្លុះធ្លាយ​ស្ទើរ​តែ​គ្មាន​ចន្លោះ មាន​ការ​ជ្រែង​ទប់​នឹង​ទឹក​ភ្លៀង​ដែល​សាច​មក​លើ ដោយ​សេចក្ដី​លំបាក​យ៉ាង​ក្រៃ​លែង។

ផ្ទះ​តូច​ចង្អៀត​នេះ​ហើយ ដែល​កូន​រស់​នៅ​យ៉ាង​សុខសាន្តជា​មួយ​នឹងម៉ែ ព្រោះ​ម៉ែ​បាន​ផ្ដល់​អ្វី​ៗ​គ្រប់​យ៉ាង ដែល​កូន​ត្រូវ​ការ គឺ​ព្រហ្មវិហារ​ធម៌ ថ្វីត្បិត​តែ​ម៉ែ​មិន​មាន​ទ្រព្យ​សម្បត្តិ​វត្ថុ​សម្ភារៈ​ខាងក្រៅ​ឲ្យ​កូន​ក៏​ពិត​មែន ប៉ុន្តែ​ម៉ែ​មាន​ដួងហឫទ័យ​ល្អ ទឹក​ចិត្ត​ស្មោះសរ មាន​នូវ​សេចក្ដី​ស្រឡាញ់​ប្រគល់​ឲ្យ​កូន ម៉ែ​តែង​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​កូន​ជានិច្ច។

កូន​ចាំ​មិន​ភ្លេច​ឡើយ​នៅ​យប់​មួយ​នោះ គឺ​យប់​ដែល​ភ្លៀង​ធ្លាក់​សាច​សើម​ជោកក្ដារ ធ្វើ​ឲ្យ​ម៉ែ និង​កូន​គ្មាន​កន្លែងដេក យប់​នោះ​ម៉ែ​ស៊ូ​អង្គុយ​បី​កូន​ទាល់​ភ្លឺ ឲ្យ​កូន​បាន​គេង​លក់​យ៉ាង​ស្កប់ស្កល់ នៅ​ក្នុង​រង្វង់​ដៃទាំង​ទ្វេ​របស់​ម៉ែ។ យប់​នោះ​ថ្វី​ត្បិត​កូន​នៅ​តូច តែ​កូន​ដឹង​ថា​ទឹក​ភ្នែក​របស់​ម៉ែ​កំពុង​ស្រក់​ចុះ​តក់ៗ មក​លើ​ខ្លួន​កូន ព្រោះ​ម៉ែ​មាន​ចិត្ត​នឹក​អាណិត​កូន​ដែល​ម៉ែ​គ្មា​នទី​លំនៅ​ឲ្យ​កូន​របស់​នៅ​បាន​ស្រួល ដូច​កូន​គេ​ដទៃ។
 
ម៉ែ​អើយ! តាម​ការ​កូន​លំបាក​តែរូប​រាង​កាយ​ខាង​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​ចិត្ត​របស់​កូន គឺ​សែន​កក់ក្ដៅ​ណាស់ ហើយ​នឹង​សុខ​ស្រួល​យ៉ាង​ក្រៃ​លែង ព្រោះ​កូន​បាន​កើត​ក្នុង​ផ្ទៃ​នៃ​ម៉ែ​ចិត្ត​ធម៌ ម៉ែ​ស៊ូ​រ៉ាប់រង​ថែរក្សា​ការពារនូវ​ឧបសគ្គ​គ្រប់​បែប​យ៉ាង​ជំនួស​កូន ទោះ​បី​ម៉ែ​ក្រូ ក៏​ម៉ែ​ខំ​ប្រឹង​ចិញ្ចឹម​កូន​ឲ្យ​រស់​ធំដឹង​ក្ដី​ក្នុង​លោក រហូត​មក​ដល់​ឥឡូវ​នេះ កូន​ដឹង​ថា ម៉ែ​ពិត​ជា​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​ចិញ្ចឹម​កូន ព្រោះ​ឃើញ​ថ្ងៃ​ណា​ក៏​ម៉ែ​ស្រក់​ទឹក​ភ្នែក ម៉ែ​លំបាក​វេទនា ក៏​ដោយ​សារ​តែ​កូន ម៉ែ​ខ្សត់​ខ្សោយ​កម្លាំង​សុខភាព​មិន​ល្អ ក៏​ដោយ​សារ​តែ​កូន រហូត​ម៉ែ​ធ្លាក់​ខ្លួន​ឈឺ​ស្គម​ស្លេក​ស្លាំង ក៏​ព្រោះ​តែ​កូន​ដែរ កូន​ធ្វើ​ឲ្យ​ម៉ែ​លំបាក ធ្វើ​ឲ្យ​ម៉ែរង​ទុក្ខ​គ្រប់​បែប​យ៉ាង។ ម៉ែអើយ! កូន​នឹង​ចង​ចាំ​នូវ​រាល់​សេចក្ដី​ល្អ​របស់​ម៉ែទុក​ក្នុង​ចិត្ត​របស់​កូន​ជា​រៀង​រហូត​ទៅ។

ដកស្រង់ចេញពីសៀវភៅ តំណក់ទឹកភ្នែក
ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២៥,៥៩៩ ដង)
ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា​ បាន​ថ្វាយ​អាសនៈ​មួយ​ ដោយ​ដៃ​របស់​ខ្លួន​
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ១៨,៦៥៣ ដង)
ជុំរុំជីវិត​ប្រព្រឹត្ត​តាមធម៌
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ១៨,៧៥៧ ដង)
សបរិវារ​ច្ឆត្តទាយក​ត្ថេរាបទាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.37
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿