ថ្ងៃ អាទិត្យ ទី ៣០ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៣,១៩៧
Today
ថ្ងៃម្សិលមិញ ១៤៨,២៦១
ខែនេះ ៥,៧០២,៥២០
សរុប ៤០៦,៤៨៥,២៤៥
អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ២១,៩៤៩ ដង)

កំណើត​បុណ្យ​បូជា​ព្រះចន្ទសំពះព្រះខែ



ស្តាប់សំឡេង

 

មាន​ប្រជាពុទ្ធបរិស័ទ​ទាំង​ឡាយ នាំ​គ្នា​ប្រារព្ធ​រាល់​ឆ្នាំ​ដោយ​មាន​ជំនឿ​ឬ​រំលឹក​ខួប​អង្គ​នៃ​ព្រះសម្មាសម្ពុទ្ធ​បរម​គ្រូ​កាល​នៅ​ជា​ពោធិសត្វ ។ កាល​ដែល​ព្រះអង្គ​យោន​យក​កំណើត​កើត​ជា​សត្វ​ទន្សាយ ដល់​ថ្ងៃពេញ​បូណ៌មី​វេលា​រាត្រី ព្រះចន្ទ​ពេញ​វង់​មាន​ពន្លឺ​ល្អ​សោភា ព្រះអង្គ​ក្រលេក​មើល​ព្រះចន្ទ​ហើយ​មាន​សេចក្ដី​ជ្រះថ្លា​ប្រកប​ដោយ​ករុណា​ចិត្ត​ព្រះអង្គ​នឹក​គិត​ដូច្នេះ​ថា​បើ​អ្នក​ណា​ត្រូវ​ការ​សាច់​របស់​អញ អាត្មា​អញ នឹង​បំពេញ​ជីវិត​ជា​ទាន​ក្នុង​កាល​ឥឡូវ​នេះ ។
 
អស្ចារ្យ​ណាស់​គ្រាន់​តែ​នឹក​គិត​ប៉ុណ្ណោះ ក៏ក្ដៅ​ដល់​អាសនៈ​ព្រះឥន្ទ​ស្ដេច​ទ្រង់​អាវជ្ជនាកា ឃើញ​ទន្សាយ​ព្រះពោធិសត្វ មាន​ករុណា​ជ្រះថ្លា​ចង់​បំពេញ​ទាន ក៏​ហោះ​ចុះ​មក​និម្មិត​ធ្វើ​ជា ព្រាហ្មណ៍​ចាស់​ជរា​ម្នាក់​ហើយ​មក​កាន់​សំណាក់​ទន្សាយពោធិសត្វ​រួច​បាន​ពោលថា​ខ្ញុំ​ដើរ​ផ្លូវ​ឆ្ងាយ​អត់​ឃ្លាន​គ្មាន​អាហារ​បរិភោគ​មក​យូរ​ថ្ងៃ​ហើយ​ជីវិត​របស់​ខ្ញុំ​នឹង​ក្ស័យ​ក្នុង​ថ្ងៃ​នេះ​ហើយ​បើ​មិន​បាន​អ្វី​នោះ! ធ្វើ​ដូចម្ដេច​នឹង​បាន​អាហារ​បរិភោគ​អ្ហេះ?

ពោធិសត្វ​ឆ្លើយថា​បើ​អ្នក​ត្រូវ​ការ​ចូល​រក​ឧស​បង្កាត់​ភ្លើង​ឲ្យ​ឆេះ​ទៅ​ចុះ! ខ្ញុំ​នឹង​លោត​ចូល​ក្នុង​ភ្លើង​រួច​អ្នក​នឹង​បាន​សាច់​ខ្ញុំ​បរិភោគ។ ព្រាហ្មណ៍​ចាស់​តប​ថា​ខ្ញុំ​អរគុណណាស់ ហើយ​ក៏​រក​ឧស​បង្កាត់​ភ្លើង​ជា​គំនរ​យ៉ាង​ធំ​រួច​ហើយ ទន្សាយ​ពោធិសត្វ រលាស់​ខ្លួន​យ៉ាង​ស្អាត​លោត​ចូល​ទៅ​ក្នុង​ភ្លើង ស្រាប់​តែ​ភ្លើង​នោះ​រលត់​អស់​ទៅ​សូម្បី​តែ​រោម​មួយ​សរសៃ​ក៏​មិន​ឆេះ​ផង ។

ហេតុ​ដ៏​អស្ចារ្យ​នេះ​ហើយដែល​នាំ​ព្រាហ្មណ៍​ចាស់ ស្ងើច​សរសើរ​ហើយ​ឥន្ទព្រាហ្មណ៍ ក៏​ហោះ​ទៅ​យក​ថ្ម​កែវ​សិលា​មួយ​ដុំ​ទៅ​គូស​វាស​ភ្ជាប់​រូប​ទន្សាយ​ពោធិសត្វ​ក្នុង​វង់​ព្រះចន្ទ​នោះ​ទៅ ។ អាស្រ័យ​ហេតុ​នេះ​ហើយ​ទើប​បាន​ជា​អ្នក​ខ្លះ​យល់​ថា​មើល​ទៅ​ឃើញ​ហាក់​ដូច​ជា​រូប​ទន្សាយ​នៅ​រង្វង់​ព្រះចន្ទ ។

ដោយ​មាន​ហេតុ​ដូច​បាន​ពោល​មក​នេះ​ហើយ​បាន​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​នាំ​គ្នា​គោរព​បូជា​ព្រះចន្ទ​សំពះ​ព្រះខែ​ជាប់​ត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ចំណេះ​ដឹង​នានា​ក្នុង​ពុទ្ធសាសនា​ខ្មែរ
ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ ឧសភា ឆ្នាំ២០២៤ (អាន: ១៤,៥១៥ ដង)
វិធី​ថែ​រក្សា​ទ្រព្យ ៤​ យ៉ាង​
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៥,៣៨៨ ដង)
ម៉ែស្រក់​ទឹកភ្នែក​ពេល​ឃើញ​កូន​យំ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៧៧០ ដង)
ទំនុកបំរុងភរិយា​ដោយ​ធម៌​ ៥​ យ៉ាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.25