ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,១៦៨ ដង
ស្កែនយកតំណ
អនិសង្ឃ​អធិវាសនក្ខន្តី

អនិសង្ឃ​អធិវាសនក្ខន្តី

ផ្សាយ : ១២ កុម្ភះ ឆ្នាំ២០២៦ (អាន: ១៨,៣៧៨ ដង)

 
អនិសង្ឃ​អធិវាសនក្ខន្តី

អធិវាសនក្ខន្តី​នេះ លោក​សរសើរ​ដោយ​អនេក​បរិយាយ​មាន​ដើម​ថា៖

សីលសមាធិគុណានំ ខន្តិ បធានការណំ
សព្វេបិ កុសលាធម្មា ខន្ត្យាយេវ វឍ្ឍន្តិ តេ

សេចក្ដី​អត់ធន់ ជាហេតុ​ជាទីតាំង​នៃ​គុណ គឺ​សីល​និង​សមាធិ​ទាំង​ឡាយ, ធម៌​ទាំង​ឡាយ​ជា​កុសល​ទាំង​អស់​នោះ តែង​ចម្រើន​ដោយ​សេចក្ដី​ធត់ធន់​មែន​ពិត។

កេវលានំបិ បាបានំ ខន្តិ មូលំ និកន្តតិ
គរហកលហាទីនំ មូលំ ខនតិ ខន្តិកោ

សេចក្ដី​អត់ធន់ តែង​កាត់​បង់​បាន​នូវ​ឫស​នៃ​បាប​ទាំង​ឡាយ​ទាំង​អស់, បុគ្គល​អ្នក​អត់ធន់ ឈ្មោះ​ថា​ជីករំលើង​នូវ​ឫស​នៃ​ទោសទាំង​ឡាយ មាន​ពាក្យ​តិះដៀល និង​ការ​ឈ្លោះ​ប្រកែក​ជាដើម។

ខន្តិ ធីរស្សលង្ការោ ខន្តិ តបោ តបស្សិនោ
ខន្តិ ពលំ វ យតីនំ ខន្តិ ហិតសុខាវហា

សេចក្ដី​អត់ធន់ ជា​គ្រឿង​អលង្ការ​របស់​អ្នក​ប្រាជ្ញ សេចក្ដី​អត់ធន់ ជា​គ្រឿង​ដុត​បង់​នូវ​បាប​របស់​អ្នក​ដែល​មាន​តបធម៌, សេចក្ដីអត់​ធន់​ជា​កម្លាំង​របស់​អ្នក​ប្រព្រឹត្ត​ធម៌, សេចក្ដី​អត់ធន់ ជា​គុណ​ជាតិ​នាំ​មក​នូវ​ប្រយោជន៍ និង​សេចក្ដី​សុខ។

ខន្តិកោ មេត្តវា លាភី យសស្សី សុខសីលវា
បិយោ ទេវមនុស្សានំ មនាបោ ហោតិ ខន្តិកោ

អ្នក​អត់ធន់ ជា​អ្នក​មាន​មិត្តសម្លាញ់ ជា​អ្នក​មាន​លាភ​ជា​អ្នក​មាន​យស ជា​អ្នក​មាន​សេចក្ដី​សុខ​ជា​ប្រក្រតី, អ្នក​អត់ធន់​រមែង​ជាទី​ស្រឡាញ់​ជាទី​គាប់​ចិត្ត​នៃ​ទេវតា និង​មនុស្ស​ទាំង​ឡាយ។

អត្តនោបិ បរេសញ្ច អត្ថាវហោ វ​ ខន្តិកោ
សគ្គមោក្ខគមំ មគ្គំ អារុឡ្ហោ ហោតិ ខន្តិកោ

អ្នក​អត់ធន់​ ជា​អ្នក​នាំ​មក​នូវ​ប្រយោជន៍​ដល់​ខ្លួន​ផង ដល់​ជន​ទាំង​ឡាយ​ឯ​ទៀត​ផង, អ្នក​អត់ធន់ ជា​អ្នក​ឡើង​កាន់​ផ្លូវ​ជាទី​ទៅស្ថាន​សួគ៌ និង​ព្រះនិព្វាន។

សត្ថុនោ វចនោវាទំ ករោតិយេវ ខន្តិកោ
បរមាយ ច បូជាយ ជិនំ បូជេតិ ខន្តិកោ

អ្នក​អត់ធន់ ឈ្មោះ​ថា​ធ្វើ​តាម​នូវ​ព្រះពុទ្ធ​ដីកា​ជា​ឱវាទ​នៃ​ព្រះ​សាស្ដា​មែន​ពិត, អ្នក​អត់ធន់ ឈ្មោះ​ថា​បូជា​នូវ​ព្រះពិជិតមារ​ដោយ​ការ​បូជា​ដ៏ឧត្ដម។

លោក​សរសើរ​ខន្តី​មាន​ន័យ​ផ្សេងៗ ច្រើន​យ៉ាង​ដោយ​ការ​ដូច្នេះ; តែ​ក្នុង​ឱវាទ​បាតិមោក្ខ​គាថា​នេះ ព្រះសម្មាសម្ពុទ្ធ​រាល់​ព្រះអង្គ​ទ្រង់សម្ដែង​សរសើរ​គុណ​របស់​ខន្តី​ថា បរមំ តបោ តីតិក្ខា ជាតបធម៌​ដ៏​ឧត្ដម តែ ១ បទ​ប៉ុណ្ណោះ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​
 
ស្កែនយកតំណ
អនិសង្ឃ​អធិវាសនក្ខន្តី
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១២ មេសា ឆ្នាំ២០២៥ (អាន: ៤៦,០២១ ដង)
ការ​ស្រឡាញ់​ស្មើ​ដោយ​ខ្លួន​មិន​មាន​
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១៣១ ដង)
ធ្វើបាបដោយខ្លួនឯង រមែងសៅហ្មងដោយខ្លួនឯង
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០១៩ (អាន: ២៤,៧៨១ ដង)
អប្បមានធម៌ជាផ្លូវព្រះនិព្វាន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.32