អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៧,៤៧២ ដង)
បដិបត្តិបែបឲ្យការអនុគ្រោះដល់គ្នា

|
បដិបត្តិបែបឲ្យការអនុគ្រោះដល់គ្នា
-សួរៈ ចំពោះអ្នកដែលពេញចិត្តក្នុងការបដិបត្តិធម៌ ត្រូវធ្វើយ៉ាងណា រវាងតួនាទីគ្រប់គ្រងគ្រួសារ និង ការគេចខ្លួនទៅស្វែងរកសច្ចធម៌ តើបុថុជ្ជនគប្បីសម្រេចចិត្តយ៉ាងណា ដើម្បីឲ្យមានតុល្យភាព តាមផ្លូវចិត្ត? -ឆ្លើយ (១) មិនត្រូវធ្វើតាមតែការពេញចិត្តរបស់ខ្លួននោះទេ ត្រូវយល់ និង ឃើញដល់ចិត្តអ្នកដទៃផង។ ការយល់ចិត្តអ្នកដទៃក៏ជារឿងរបស់បញ្ញាត្រូវដឹងថា ពេលនេះគេមានឥន្ទ្រិយយ៉ាងណា មានការអភិវឌ្ឍចិត្ត និង បញ្ញាត្រឹមណា។ ការយល់ដឹងចិត្តអ្នកដទៃ ទើបបដិបត្តិតម្រូវតាមបានល្អក្នុងពេលតែមួយ ដោយមិនបោះបង់ចោលតួនាទីក្នុងគ្រួសារ គឺឲ្យប្រព្រឹត្តទៅបាន គួរតែព្យាយាមជួយអ្នកម្ខាងទៀត ឲ្យមានការអភិវឌ្ឍឡើងមកដល់លំដាប់ស្មើនឹងខ្លួនផង។ ការព្យាយាមនេះជាការហ្វឹកហាត់ខ្លួន និង ជាការបដិបត្តិធម៌របស់ខ្លួនយើងផងដែរ។ (២) ត្រូវមានការផ្ដល់ឱកាសដល់គ្នាទាំងសងខាង តាមតែអាចធ្វើទៅបាន តាមការជាក់ស្ដែង តម្រូវតាមសម្ពន្ធភាពរវាងគ្នានឹងគ្នាមិនមានចម្លើយឲ្យដាច់ស្រេចនោះទេ តែជាគោលការណ៍ គឺ បដិបត្តិដោយឲ្យការអនុគ្រោះដល់គ្នា មិនមែនជាការបង្គាប់ ឬ បៀតបៀនគ្នានោះទេ។ ដកស្រង់ចេញពីសៀវភៅ សុភមង្គលគ្រួសារជាសន្តិសុខសង្គម
ដោយ៥០០០ឆ្នាំ |