35
ថ្ងៃ សៅរ៍ ទី ២៥ ខែ ឧសភា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៩,៤១៣
Today
ថ្ងៃម្សិលមិញ ១៧២,០១១
ខែនេះ ៧,៤០០,៣៦៣
សរុប ៣៩៩,៦៥៨,៨០៧
អានអត្ថបទ
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ៤៣,៨៣៧ ដង)

ភិក្ខុ​អ្នក​ស្ងប់​រម្ងាប់​ហើយ



 
ទុដ្ឋ​ដ្ឋក​សូត្រ​

តិរិ្ថ​យ​១​ពួក មានចិត្ត​ប្រ​ទូស្ត​ ពោ​ល​​តិះ​ដៀល​ (​ព្រះ​មាន​ព្រះ​ភាគ​និង​ភិក្ខុ​សង្ឃ​) មិន​តែ​ប៉ុណ្ណោះ​ តិរិ្ថយ​ដទៃ​ទៀត​ដែល​មាន​សេចក្តី​សំគាល់​ថា មែន​ក៏​ពោ​ល​តិះ​ដៀល​ដែរ ឯ​អក្កោ​ស​វាទ​ ដែល​កើត​ហើយ​ មិន​ចូល​ទៅ​ដល់​ព្រះ​មុនី​ ហេតុ​នោះ ត្រូវ​ដឹង​ថា ព្រះ​មុនី​មិន​មាន​សសរ​ខឿន​ គឺ​រា​គា​ទិ​ក្កិលេស​ ក្នុង​សន្តាន​តិច​តួច​សោះឡើយ ។

បុគ្គល​កន្លង​នូវ​ទិដ្ឋិ​របស់​ខ្លួន​​ដូច​ម្តេច​បាន បុគ្គល​ត្រូវ​ឆន្ទៈ​ដឹក​នាំ​ហើយ តាំ​ង​នៅ​មាំ​ហើយ​តាម​គាបើ​ចិត្ត​ ធ្វើ​នូវ​ទិដ្ឋិ​ឲ្យ​ពេញ​ដោយខ្លួន​ឯង​ដឹង​យ៉ាង​ណា​ពោល​យ៉ាង​នោះ ។ សត្វ​ណា​ គេ​មិន​ទាន់​សាក​សួរ​ ស្រាប់​តែ​សម្តែង​ប្រាប់​នូវ​សីល​និង​វត្ត​របស់​ខ្លួន ដល់​ជន​ដទៃ​​ សត្វ​ណា​ ពោល​សរសើរ​ខ្លួន​ដោយ​ខ្លួន​ឯង​ អ្នក​ឈ្លាស​វៃ​ទាំង​ឡាយ​ ពោល​នូវ​វាទៈ​របស់​សត្វ​នោះ ថា​ជា​ធម៌​មិន​ប្រ​សើរ​ឡើយ ។

មួយ​ទៀត​ ភិក្ខុ​អ្នក​ស្ងប់​រម្ងាប់​ហើយ មាន​ខ្លួន​រលត់​ហើយ មិន​ពោល​អួត​ព្រោះ​សីល​ (ទប់​ខ្លួន​) ថា​អាត្មា​អញ​មាន​សីល​ ដូច្នេះ​ៗ​ឬ​មួយ​ធម៌​ជា​ចំហាយ​គឺ​រា​គា​ទិក្កិ​លេស​ ក្នុង​លោក​នី​មួយ​ មិន​មាន​ដល់​ភិក្ខុ​ណា​ អ្នក​ឈ្លាស​វៃ​ទាំង​ឡាយ ពោល​នូវ​ការ​មិន​ពោល​អួត​ របស់​ភិក្ខុ​នោះ​ ថា​ជា​ធម៌​ដ៏​ប្រ​សើរ​ ។

ធម៌គឺ​ទិដ្ឋិ​ ៦២ ដែល​បច្ច័យ​កំណត់​តាក់​តែង​ធ្វើ​ខាង​មុខ​ មិន​ផូរ​ផង់​មានដល់​សត្វ​ណា​មួយ (​ជា​ទិដ្ឋិ​គតិកៈ) បុគ្គល​នោះ​ ឃើញ​អា​និសង្ស​ណា​ ក្នុង​ខ្លួន ក៏​អា​ស្រ័យ​អា​និសង្ស​នោះ នឹង​កុប្ប​បដិ​ច្ច​សន្តិ​ទិ​ដ្ឋិ​ (១)។ សេចក្តី​ប្រ​កាន់​ទិដ្ឋិ​ គឺ​សត្វ​មិន​ងាយ​ប្រ​ព្រឹត្ត​កន្លង​បាន ព្រោះ​ចូល​ចិត្ត​នូវ​ទិដ្ឋិ​ដែល​ខ្លួ​ន​ប្រ​កាន់​ ហើយ​ ក្នុង​ទិដ្ឋិ​ធម៌​ ៦២ ព្រោះ​ហេតុ​នោះ ជន​រលាស់​ចោល​ខ្លះ​ កាន់​យក​ខ្លះ​ នូវ​ធម៌​គឺ​ទិដ្ឋិ​ ក្នុង​ការ​ប្រ​កាន់​យក​នូវ​ទិដ្ឋិ​ទាំង​នោះ ។

ព្រះ​អរហន្ត​ក្នុង​លោក មិន​មាន​ទិដ្ឋិ​ដែល​បុគ្គល​កំណត់​ ក្នុង​ភព​តូច​ ភព​ធំ ក្នុង​លោក​តិច​តួច​ឡើយ ព្រះ​អរហន្ត​នោះ​លះ​បង់​មា​យា​ផង មានៈ​ផង គប្បី​ទៅ​ដោយ​គតិ​វិ​សេស​ដូច​ម្តេច​ ព្រះ​អរហន្ត​នោះ មិន​ផ្តេក​ផ្តិត​នូវ​តណ្ហា​ និង​ទិដ្ឋិ​ទៀត​ទេ ។ ព្រោះ​បុគ្គល​អ្នក​ផ្តេក​ផ្តិត​នូវ​តណ្ហា​ និង​ទិដ្ឋិ តែ​ង​ចូល​ទៅ​កាន់​វាទៈ ក្នុង​ទិដ្ឋិ​ធម៌​ទាំង​ឡាយ បុគ្គល​គប្បី​ពោល​ទោស​ ចំពោះ​បុគ្គល​ អ្នក​មិន​ផ្តេក​ផ្តិត​នូវ​តណ្ហា​ និង​ទិដ្ឋិ ដោយ​រាគា​ទិ​ទោស​ ដូច​ម្តេច​បាន ឯ​អត្ត​ទិដ្ឋិ​និង​ឧច្ឆេ​ទ​ទិដ្ឋិ​ របស់​ព្រះ​អរហន្ត​នោះ មិន​មាន​ឡើយ ព្រះ​អរហន្ត​នោះ​កម្ចាត់​បង់​ហើយ​នូវ​ទិ​ដ្ឋិ​ ទាំង​អស់ ក្នុង​លោក ។

________________________________
(១) ទិដ្ឋ បាន​ដល់​កិរិយា​កំរើក​ កា​រអា​ស្រ័យ​ហើយ​កើត​ឡើង​ កិ​រិយា​ស្ងប់​ដោយ​ការ​សន្មតិ ។ អដ្ឋ​កថា ៕

ចប់ ទុដ្ឋ​ដ្ឋ​ក​សូត្រ​
ដកស្រង់​ពី​ព្រះ​ត្រៃ​បិដក ភាគ ៥៤ ទំព័រ ២៦៨-២៧០
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៦,១០០ ដង)
លទ្ធផល​ដែល​កូន​មិន​ស្ដាប់​ម៉ែ
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣ (អាន: ២០,១៣៣ ដង)
គួរចាប់ផ្តើមការរស់នៅដោយធម៌
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ៤៦,៤៤១ ដង)
ប្រេត​ទាំង​ឡាយ​មក​កាន់​ផ្ទះ​របស់​ខ្លួន​ ឋិត​នៅ​ខាង​ក្រៅ​ជញ្ជាំង
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៦៤,៦៧៨ ដង)
ការបរិនិព្វានរបស់ព្រះបាទសុទ្ធោទនៈ 
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២២ (អាន: ១៣,០០៦ ដង)
សម្លឹ​ង​ផ្នែក​ក្នុង​នៃ​ជី​វិត​ ទើ​បគិត​រកធម៌
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.44
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿