អានអត្ថបទ
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៦១,៧១១ ដង)
ការឆ្លាតក្នុងពិធីបដិបត្តិ

|
ការឆ្លាតក្នុងពិធីបដិបត្តិ
-ក្នុងការបម្រើបដិបត្តិ យើងបានព្យាយាមអង្វររកលោកតែលោកប្រាប់ថា ហេតុដូចម្ដេចបានជាមិនឲ្យលោកធ្វើអ្វីតាមចិត្តរបស់លោក ចេះតែចង់ធ្វើយ៉ាងនេះ ធ្វើយ៉ាងនោះ។ ពេលខ្លះ ធ្វើឲ្យមានទំនាស់ជាមួយនឹងលោក ធ្វើឲ្យខូចអារម្មណ៍។ តែបើព្រមតាមចិត្តគាត់ ហើយគាត់បដិបត្តិពុំសមគួរ ដូចជា លោកទទួលទានអាហារដែលប៉ះពាល់ដល់សុខភាព ហើយខ្ញុំចង់ឲ្យគាត់ជៀសវាងព្រោះថា អាចប៉ះ ពាល់ដល់រោគបេះដូង...។ តែពេលខ្លះ ក៏គិតថាតាមចិត្តលោកទៅដើម្បីឲ្យលោកមានសេចក្ដីសុខ។ តែដល់ពិចារណាទៅវាជាអាការឲ្យកើតជារឿងលំបាក។ -ឆ្លើយៈ លំបាកក៏ពិត តែត្រូវដឹងថា យើងធ្វើបានល្អបំផុតហើយ គឺធ្វើតាមដែលអាចធ្វើបាន។ យើងមិនព្រងើយកន្តើយបានប៉ុនណាក៏ប៉ុណ្ណោះ ព្រោះថា ការដែលអាចសម្រេចទៅបានមិនមែនអាស្រ័យ លើយើងតែម្ខាងនោះទេ ត្រូវអាស្រ័យលោកដែរ។ -សួរៈ ក្នុងលក្ខណៈនេះ ទើបដាក់ចិត្តជាឧបេក្ខាមិនបាន? -ឆ្លើយៈ ការដាក់ចិត្តជាឧបេក្ខាក្នុងពេលនេះ គឺបានប៉ុនណាព្រមទទួលប៉ុណ្ណោះ ព្រោះយើងបានព្យាយាមធ្វើហើយយ៉ាងល្អតាមសតិបញ្ញា ដែលអាចព្យាយាមប្រឹងប្រែងធ្វើទៅបាន។ មិនមែនមានន័យថា បណ្ដែតបណ្ដោយ ព្រងើយកន្តើយនោះទេ។ -សួរៈ ព្រោះហេតុយ៉ាងនេះឯង ទើបនាងខ្ញុំគិតថា ភារកិច្ចខ្ញុំមិនអាចសម្រេច ហើយមានចេតនាកើតឡើងនូវពាក្យដើម្បីសាកសួរព្រះគុណម្ចាស់ ព្រោះគិតថា អាចមានកូនជាច្រើននាក់ដែលជួបនូវហេតុការណ៍យ៉ាងនេះ។ -ឆ្លើយៈ ត្រូវមានការអភិវឌ្ឍដែលហៅថា ឧបាកោសល្យគឺការឆ្លាតក្នុងពិធីការដោយពិចារណាថា ឥឡូវនេះធ្វើបានប៉ុណ្ណឹងព្រោះយើង មានសមត្ថភាពប៉ុណ្ណឹង ហើយព្រមទទួលយ៉ាងហ្នឹងទៅ។ តែដើម្បីឲ្យកាន់តែល្អឡើង គួរប្រុងប្រៀបទៅគ្រាខាងមុខដើម្បីឲ្យមានប្រសិទ្ធភាពក្រៃលែងឡើង ត្រូវរកវិធីដោះស្រាយកែខៃមិនប្រមាទក្នុងការសិក្សា ត្រូវអភិវឌ្ឍឧបាយកោសល្យដែលជាបញ្ញាមួយបែប។ ដកស្រង់ចេញពីសៀវភៅ សុភមង្គលគ្រួសារជាសន្តិសុខសង្គម ដោយ៥០០០ឆ្នាំ |