អានអត្ថបទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២១,៩០៩ ដង)
ទឹកឃ្មុំលាយឡំដោយថ្នាំពិស

|
៦-ទឹកឃ្មុំលាយឡំដោយថ្នាំពិស
មធុវា មញ្ញតី ពោលា យាវ បាបំ ន បច្ចតិ យទា ច បច្ចតី បាបំ អថ ទុក្ខំ និគច្ឆតិ ។ ដរាបណា បាបមិនទាន់ហុចផលឱ្យ ដរាបនោះ បុគ្គលពាលសម្គាល់ថា បាបមាន រសជាតិផ្អែមដូចជាទឹកឃ្មុំ ដល់ពេលណា បាបឱ្យផល ទើបពេលនោះ បុគ្គលពាល បានចូលដល់នូវសេចក្តីទុក្ខ (ដែលលំបាកទ្រាំ ជាទីបំផុត ) ។
ព្រះអង្គទ្រង់គង់ប្រថាប់នៅជេតវនារាមទ្រង់ប្រារឰឧប្បលវណ្ណាថេរីដែលត្រូវនន្ទមាណពប្រទូសរ៉ាយ ៧-សិល្បសាស្ត្រនៃបុគ្គលល្ងង់ យាវទេវ អនត្ថាយ ញត្តំ ពាលស្ស ជាយតិ ហន្តិ ពាលស្ស សុក្កំសំ មុទ្ធមស្ស វិបាតយំ ។ ចំណេះវិជ្ជាកើតឡើងដល់បុគ្គលពាល គ្រាន់តែដើម្បីសេចក្តីវិនាសតែប៉ុណ្ណោះ ចំណេះ វិជ្ជានោះរមែងញ៉ាំងក្បាលគឺបញ្ញារបស់គេឱ្យ ធ្លាក់ចុះ កម្ចាត់បង់នូវចំណែកនៃធម៌ស បាន ដល់កុសលធម៌របស់បុគ្គលពាលនោះឯង ។
ព្រះអង្គទ្រង់គង់ប្រថាប់នៅវេឡុវនារាមទ្រង់ប្រារឰសដ្ឋីកូដប្រេតដែលមានបាបកម្មព្រោះផ្ទាត់គ្រាប់ក្រួសធ្វើឃាតព្រះបច្ចេកពុទ្ធ ៨-ឈ្នះខ្លួនឯងម្នាក់ប្រសើរជាង
យោ សហស្សំ សហស្សេន សង្គាមេ មានុសេ ជិនេ ឯកញ្ច ជេយ្យមត្តានំ ស វេ សង្គាមជុត្តមោ ។ បុគ្គលណា ដែលឈ្នះមនុស្ស១លាននាក់ នៅក្នុងសមរភូមិ បុគ្គលនោះមិនឈ្មោះថាជា អ្នកឈ្នះដ៏ប្រសើរឡើយ ចំណែកឯបុគ្គលណា យកឈ្នះលើខ្លួនឯងតែម្នាក់បាន បុគ្គលនោះជា អ្នកដែលឈ្នះដ៏ប្រសើរបំផុត ក្នុងសមរភូមិ ។
ព្រះអង្គទ្រង់គង់ប្រថាប់នៅជេតវនារាម ទ្រង់ប្រារឰកុណ្ឌលកេសីថេរីដែលមុននឹងមកបួសបានយកចោរជាប្តី ៩-បើចិត្តបុណ្យកើតឡើងហើយកុំដំអក់អែអង់
អភិត្ថរេថ កល្យាណេ បាបាចិត្តំ និវារយេ ទន្ធំ ហិ ករតោ បុញ្ញំ បាបស្មឹ រមតី មនោ ។ បុគ្គលគួរប្រញាប់ប្រញាល់ធ្វើនូវអំពើ ល្អ គប្បីហាមប្រាមចិត្តឱ្យផុតពីបាប ព្រោះថា បើបុគ្គលយឺតយ៉ាវក្នុងការធ្វើបុណ្យ ចិត្តរមែង ត្រេកអរក្នុងបាប ។ ព្រះអង្គទ្រង់គង់ប្រថាប់នៅជេតវនារាមទ្រង់ប្រារឰចូឡេកសាដកព្រាហ្មណ៍ដែលឈ្នះសេចក្តីកំណាញ់ ហើយស្រែកថា “ជិតំ មេ ៗ ! អញឈ្នះហើយ ៗ !“ ១០-ព្រៃចោរថ្នាំពិសគួរតែជៀសវាង
វាណិជោវ ភយំ មគ្គំ អប្បសត្ថោ មហទ្ធនោ វិសំ ជីវិតុកាមោវ បាបានិ បរិវជ្ជយេ ។ បុគ្គលគួរគប្បីលះបង់នូវអំពើអាក្រក់ ទាំងឡាយ ឱ្យដូចជានាយពាណិជដែលមាន ទ្រព្យច្រើន មានគ្នាតិច គេចចេញឆ្ងាយពីផ្លូវ ដែលមានភ័យ និងដូចជាបុគ្គលដែលចង់បាន ជីវិត ជៀសវាងនូវថ្នាំពិស យ៉ាងនោះឯង ។
ព្រះអង្គទ្រង់គង់ប្រថាប់នៅជេតវនារាមទ្រង់ប្រារឰមហាធនពាណិជ ដែលជៀសវាងពីសម្បុកចោរព្រៃ ដកស្រង់ចេញពីសៀវភៅ "ព្រះពុទ្ធភាសិត ៤៣គាថា" ដោយ៥០០០ឆ្នាំ |