35
ថ្ងៃ សៅរ៍ ទី ១៨ ខែ ឧសភា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៨២,២៤៧
Today
ថ្ងៃម្សិលមិញ ២២៨,៤៦៣
ខែនេះ ៥,៨០៥,៦៣៨
សរុប ៣៩៨,០៦៤,០៨២
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៦,៤៣៤ ដង)

ពស់​តែង​សក​សំណក​ចាស់​​របស់​ខ្លួន​..



 
រឿង​ឧ​រគ​ប្រេត​

(​ពោ​ធិ​សត្វ​និ​យាយ​ថា​) ពស់​តែង​សក​សំណក​ចាស់​​របស់​ខ្លួន​ ចោល​ហើយ​លូន​ទៅ យ៉ាង​ណា​មិញ (សត្វ​) កាល​បើ​សរីរៈ​ប្រើ​ការ​មិន​កើត​ហើយ ធ្វើ​នូវ​មរណកាល​ទៅ​កាន់​បរ​លោក ក៏​យ៉ាង​នោះ​ (​ឯ​សរី​រៈ​ដែល​នៅ​សល់​ខាង​អា​យ​នេះ​) កាល​គេ​ដុត​ ក៏​មិន​បាន​ដឹង (​ធ្វើ​ម្តេច​នឹង​ដឹង​) នូវ​សេច​ក្តី​ខ្សឹក​ខ្សួល​ របស់​ញាតិ​ទាំង​ឡាយ​បាន ហេតុ​នោះ ខ្ញុំ​មិន​សោក​ស្តាយ​ សរី​រៈ​នុ៎ះ​ឡើយ ស្រេច​តែ​គតិ​របស់គេ​ ។

(​មាតា​និយា​យ​ថា​) បុត្រ​របស់​ខ្ញុំ​នេះ ខ្ញុំ​មិនបាន​ហៅ​គេ​មក​អំពី​លោក​នោះ ខ្ញុំ​មិន​បាន​អនុញ្ញាត​ គេ​​ក៏​ទៅ​អំពី​មនុស្ស​លោក​នេះ គេ​មក​យ៉ាង​ណា​ គេ​ក៏​ទៅ​យ៉ា​ង​នោះ កា​រ​ទួញ​យំ​ធ្វើ​អ្វី ព្រោះ​កិ​រិយា​ទៅ​នោះ (​ឯ​សរី​រៈ​ដែល​នៅ​សល់​ខាង​អាយ​នោះ​) គេ​ដុត​ក៏​មិន​បាន​ដឹង (​ធ្វើ​ម្តេច​នឹង​ដឹង) នូវ​សេច​ក្តី​ខ្សឹក​ខ្សួល របស់​ញាតិ ទាំង​ឡាយ​ ព្រោះ​ហេតុ​នោះ ខ្ញុំ​មិន​យំ​ទួញ​នឹង​សរី​រៈ​នុ៎ះ​ឡើយ ស្រេច​តែ​គតិ​របស់​គេ​ ។

(​ប្អូន​ស្រី​និ​យាយ​ថា​) បើ​ខ្ញុំ​យំ ខ្ញុំ​នឹង​ទៅ​ជា​ស្គម​ ក្នុង​ការ​យំ​នោះ​ នឹង​គប្បី​មាន​ផល​ដូច​ម្តេច​​ដល់​ខ្ញុំ​ សេចក្តី​មិន​ត្រេក​អរ​ដ៏​លើស​លុប​ នឹង​គប្បី​មាន​ដល់​ញាតិ​មិត្ត​ និង​អ្នកមាន​ចិត្ត​ល្អ របស់​យើង​ទាំង​ឡាយ​ (​ឯ​សរី​រៈ​ដែល​នៅ​សល់​នៅ​ខាង​អាយ​នោះ) កាល​គេ​ដុត​ក៏​មិន​បាន​ដឹង​ (ធ្វើ​ម្តេច​នឹង​ដឹង​) នូវ​សេច​ក្តី​ខ្សឹក​ខ្សួល​របស់​ញាតិ​ទាំង​ឡាយ​ ហេតុ​នោះ​ ខ្ញុំ​មិន​យំ​នឹង​សរី​រៈ​នុ៎ះ​ឡើយ ស្រេច​តែ​គតិ​របស់​គេ​ ។

(ភរិយា​និ​យាយ​ថា​) បុគ្គល​ណា​សោក​ស្តាយ​ នូវ​បុគ្គល​ដែល​ធ្វើ​មរ​ណ​កាល​ទៅ​កាន់​បរ​លោក​ហើយ​ បុគ្គល​នោះ​ ប្រៀប​ដូច​ជា​ទា​រក​ យំ​ទារ​នូវ​ព្រះ​ចន្ទ​ ដែល​កំពុង​ចរ​ទៅ​ (ឯ​សរី​រៈ​ដែល​សល់​នៅ​ខាង​អាយ​នោះ) កាល​គេ​ដុត​ក៏​មិន​បាន​ដឹង (​ធ្វើ​ម្តេច​នឹង​ដឹង​) នូវ​សេចក្តី​ខ្សឹក​ខ្សួល​របស់​ពួក​ញាតិ​ទាំង​ឡាយ​ ព្រោះ​ហេតុ​នោះ ខ្ញុំ​មិន​យំ​នឹង​សរី​រៈ​នុ៎ះឡើយ ស្រេច​តែ​គតិ​របស់គេ ។

(​ទា​សី​និយាយ​ថា​) ប​ពិត្រ​ព្រាហ្មណ៍ ក្អម​ទឹក​ដែល​បែក​ហើយ​ត​ភ្ជាប់​វិញ​មិន​បាន​ យ៉ាង​ណា សរីរៈ​អ្នក​ស្លាប់​នេះ​ក៏​យ៉ាង​នោះ​ដែរ បុគ្គល​ណា​សោក​ស្តាយ​នូវ​បុគ្គល​ដែល​ទៅ​កាន់​បរ​លោក​ហើយ (បុគ្គល​នោះ​ក៏​ដូច​​ ជា​អ្នក​សោក​ស្តាយ​នូវ​ក្អម​ទឹក​ដែល​បែក​ហើយ​) (​ឯ​សរី​រៈ​ដែល​សល់​នៅ​ខាង​អាយ​នោះ​) កាល​គេ​ដុត​ ក៏​មិន​បាន​ដឹង​ (​ធ្វើ​ម្តេច​នឹង​ដឹង​) នូវ​សេច​ក្តី​ខ្សឹក​ខ្សួល​របស់​ពួក​ញាតិ​ទាំង​ឡាយ​ ព្រោះ​ហេតុ​នោះ ខ្ញុំ​មិន​យំ​នឹង​សរី​រៈ​នុ៎ះ​ឡើយ ស្រេច​តែ​គតិ​របស់​គេ ។

ចប់ រឿង​ឧរគ​ប្រេត​
ដក​​ស្រង់​ពី​ព្រះ​ត្រៃ​បិដក​ភាគ ៥៦ ទំព័រ​ ១៤-១៩
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២២,០៨៤ ដង)
រាត្រី​ទឹក​ភ្នែក​ហូរ​ជ្រែក​ភ័ក្ត្រ​ម៉ែ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១០,២០៣ ដង)
ការ​ហ្វឹកហាត់ ការ​ធ្វើ​ ហ្វឹកហាត់ចិត្ត និង អប់រំបញ្ញា
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១០,៧២១ ដង)
ការ​មិន​តស៊ូ​ក្នុង​ករណី​ខ្លះ​គឺ​ ជា​វីវភាព​ដ៏​ធំធេង
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ២២,៧៣១ ដង)
អធិប្បាយអានិសង្សមេត្តា១១យ៉ាង
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១០,៦២០ ដង)
ប្រៀបកម្មនឹង​ការបណ្ដុះ​ពូជវត្ថុ​ទាំង​ពួង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.4
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿