15
ថ្ងៃ សុក្រ ទី ០៣ ខែ ធ្នូ ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៧,៣៨៩
Today
ថ្ងៃម្សិលមិញ ១៣៩,១៣៣
ខែនេះ ៤៣៦,៨៦៥
សរុប ២៣៥,៨៥២,២៨៧
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ១០៣០៥ ដង)

ទោស​និង​គុណ​នៃ​ការ​បរិភោគ



ស្តាប់សំឡេង
 
ទោស​និង​គុណ​នៃ​ការ​បរិភោគ

ការ​ពិចារណា​ដោយ​យោបល់​ក្នុង​វេលា​ដែលកំពុង​បរិភោគ​ភត្តាហារ​នោះ ជា​ហេតុ​មិន​ឲ្យ​វង្វេង​ក្នុង​អំណាច​តណ្ហា ( សេចក្ដី​ច្រួល​ច្រាល់ ) បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេចក្ដី​ល្មម​ល្អ។ បណ្ដា​សត្វ​ទាំង​ឡាយ​ទាំង​ពួង​ក្នុង​លោក​រមែង​រស់​ដោយ​សារ​អាហារ បើ​មិន​បរិភោគ​អាហារ​ក៏​មិន​អាច​រស់​នៅ​បាន។ ព្រោះ​ហេតុ​ដូច្នោះ​បាន​ជា អាហារ​នេះ​ជា​វត្ថុ​ដែល​ត្រូវ​បរិភោគ​ខាន​មិន​បាន, ប៉ុន្តែ​បើ​បរិភោគ​មិន​ដឹង​ប្រមាណ គឺ​តិច​ពេក ច្រើន​ពេក ឬ​ឥត​ពិចារណា ក៏​ធ្វើ​ឲ្យ​កើត​ទុក្ខវេទនា​មិន​ស្រួល​ដែរ ទាំង​ជា​ផ្លូវ​ចម្រើន​នៃ​អាសវៈ​ផង, កាល​បើ​បរិភោគ​ឲ្យ​ល្មមសមគួរ និង​មាន​សេចក្ដី​ត្រិះរិះដោយ​ឧបាយ​នៃ​ប្រាជ្ញា​ដ៏​ប្រពៃ ក៏​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​ស្រួល រម្ងាប់​ទុក្ខ​វេទនា, ធ្វើ​រាង​កាយ​ឲ្យ​កើត​សេចក្ដី​សប្បាយ ព្រោះ​វេទនា​ជា​បច្ច័យ​ឲ្យ​កើត​តណ្ហា, កាល​បើ​ទុក្ខ​វេទនា​ស្ងប់​ហើយ តណ្ហា​សេចក្ដី​ច្រួល​ច្រាស់​ក៏​ស្ងប់​ទៅ​ផង។ហេតុ​ដូច្នោះ ការ​ដឹង​ប្រមាណ​ក្នុង​ការ​បរិភោគ​ទើប​ប្រព្រឹត្ត​ទៅ​ដើម្បី​លះ​បង់​អាសវៈ​ដែល​មិន​ទាន់​កើត មិន​ឲ្យ​កើត, អាសវៈ​ដែល​កើត​ហើយ ឲ្យ​សាបសូន្យ​ទៅ​បាន។

ការ​ដែល​ប្រតិបត្តិ​ឲ្យ​ត្រូវ​តាម​សភាវៈ​ជា​អ្នក​ដឹង​ប្រមាណ​ក្នុង​ភោជន​នោះ ជា​ការ​ប្រតិបត្តិ​មិន​ខុស គឺ​សុទ្ធ​តែ​ត្រូវ ហើយ​ជា​ការ​ប្រតិបត្តិ​មាន​កម្រៃ​ពេក។ សេចក្ដី​នេះ សម​តាម​ធម្មទេសនា​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​ថា ៖

កប្បណកប្បដិបទា

មាន​ ៣ យ៉ាង គឺ៖

១. ឥន្ទ្រិយ​សំវរៈ សម្រួម​ឥន្ទ្រិយ ៦ គឺ ភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, ចិត្ត មិន​ឲ្យ​កើត​សោមនស្ស​ទោមនស្ស​ក្នុង​វេលា​ដែល​ឃើញ​រូប ស្ដាប់​សំឡេង ហិតក្លិនភ្លក្សរស ពាល់​ត្រូវ​ផោដ្ឋព្វៈ ដឹង​ធម្មារម្មណ៍

២. ភោជនេ មត្តញ្ញុតា ដឹង​ប្រមាណ​ក្នុង​ការ​បរិភោគ​តែ​សម​គួរ មិន​ច្រើន មិន​តិច

៣. ជា​គរិយានុយោគ ប្រកប​សេចក្ដី​ភ្ញាក់​រឭក​រឿយៗ គឺ​ដេក​តិច ភ្ញាក់​រឭក​ច្រើន, ព្យាយាម​ជម្រះ​ចិត្ត​ឲ្យ​ជ្រះថ្លា​ស្អាត​ផូរផង់។

ន័យ​មួយ​ទៀត សេចក្ដី​ដឹង​ប្រមាណ​ក្នុង​ភោជន ជាគុណធម៌​ដ៏​ថ្លៃថ្លា អាច​ស្រង់​សត្វ​ដែល​លង់​នៅ​ក្នុង​សមុទ្ទ គឺ​វដ្ដសង្សារ​ឲ្យ​អណ្ដែត​ត្រសែត​ឡើយ​ដាក់​ដល់ត្រើយ គឺ​ព្រះនិព្វាន​បាន។

សេចក្ដី​នេះ សម​ដូច​ន័យ​ដែល​ព្រះទសពលញ្ញាណ​ទ្រង់​សំដែង​ថា៖

ចតូហិ ភិក្ខវេ ធម្មេហិ សមន្មាគតោ ភិក្ខុ
អភព្វោ បរិហានាយ និព្វានស្ស សន្តិកេ

ម្នាលភិក្ខុ​ទាំង​ឡាយ ! ភិក្ខុ​ដែល​ប្រកប​ដោយ​ធម៌ ៤ ប្រការ​ជា​អ្នក​មិន​គួរ​នឹង​សាបសូន្យ​ចាក​គុណ​ធម៌​ទាំង​ឡាយ មាន​ឈាន​ជា​ដើម​រមែង​បាន​ឡើង​ឈ្មោះ​ថា ជា​អ្នក​ឋិត​នៅ​ក្នុង​ទី​ជិត​នៃ​ព្រះនិព្វាន។

កតមេហិ ធម្មេហិ ធម៌​ ៤ ប្រការ​នោះ តើ​ធ្វើ​ដូចម្ដេចខ្លះ?

ឥធ ភិក្ខវេ ភិក្ខុ សីលសម្បន្នោ ហោតិ
ឥន្ទ្រិយេសុ គុត្តទ្វារោ ហោតិ, ភោជនេ មត្តញ្ញូ ហោតិ,
ជាគរិយំ អនុយុត្តោ ហោតិ

ម្នាល​ភិក្ខុ​ទាំង​ឡាយ ! ( ធម៌ ៤ ប្រការ​នោះ ) គឺ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​បរិបូណ៌​ដោយ​សីល ១, ជា​អ្នក​បាន​គ្រប់​គ្រង​រក្សា​ទ្វារ​ក្នុង​ឥន្ទ្រិយ​ទាំង​ឡាយ ១, ជា​អ្នក​ដឹង​ប្រមាណ​ក្នុង​ភោជន ១, ជា​អ្នក​ប្រកប​សេចក្ដី​ភ្ញាក់​រឭក​រឿយៗ គឺ​ដេក​តិច​ភ្ញាក់​រឭក​ច្រើន ១។

ពាក្យដែល​ពន្យល់​ឲ្យ​ស្គាល់​ការ​ដឹង​ប្រមាណ​ក្នុង​ភោជន​ដូច​ន័យ​ដែល​ពោល​មក​ហើយ​នេះ រាប់​ថា​ជា ពុទ្ធសាសនា ពាក្យ​ប្រដៅ​របស់​ព្រះពុទ្ធទាំង​ឡាយ គឺ​ព្រះពុទ្ធ​ជាម្ចាស់​រាល់​ព្រះអង្គ​ដែល​ទ្រង់​បាន​ត្រាស់​ក្នុង​កាល​ទាំង​ពួង រមែង​ទ្រង់​ប្រដៅ​ដូច្នេះ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ 
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៣ មិថុនា ឆ្នាំ២០២១ (អាន: ៤០៧៦០ ដង)
មិន​គួរ​មើល​ងាយ​បាប​ថា មាន​ប្រ​មាណ​តិច
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៣២០៥ ដង)
បុគ្គល​គប្បី​ដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម​ដោយ​ហេតុ​ដូចម្តេច ?
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១០០៧២ ដង)
បទ​គួរ​យល់​ដឹង​ក្នុង​តួនាទី
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ១៧៧៨៦ ដង)
កិ​រិ​យា​វៀ​រ​ចាក​នូវ​បាប
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១០៩៤៧ ដង)
ការ​ប្រើ​វិធី​បន្ទុំ​ឥន្ទ្រិយ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៧៤៧៤ ដង)
សីល ៥ ជាធម៌​របស់​មនុស្ស តើដូចម្ដេច?
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១៤១៥៣ ដង)
ព្រះអរហន្ត​ក្រោយអំពី​អស់ជិវិតទៅ តើដូចម្តេច
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ឧបត្ថម្ភការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ ✿ ✿  លោកអ្នកអាចជួយទ្រទ្រង់ដំណើរការផ្សាយ ៥០០០ឆ្នាំ សម្រាប់ឆ្នាំ២០២២  ដើម្បីគេហទំព័រ៥០០០ឆ្នាំ មានលទ្ធភាពពង្រីកនិងបន្តការផ្សាយ ។  សូមបរិច្ចាគទាន មក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿     សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿  នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ 20✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ 21✿  ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 21✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក)21 ✿  លោក សាន្ត ពិសិដ្ឋ  ✿  ឧបាសិកា ហុង គីមស៊ែ  21✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  21✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 21✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារមានដូចជាៈ ( ជឹង ហ្គេចគៀង និង ស្វាមី  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមី  ✿  ជឹង ងួនហៀង និងភរិយា  ✿  ជឹង ងួនធៀង និងភរិយា  ✿  ជឹង ងួនសេង និងភរិយា)  ✿  ឧបាសិកា យ៉ុង វុត្ថារី 21✿  ឧបាសក ជឿន ហ៊ុយ ✿  ឧបាសក ញ៉ែម ហាន និងភរិយា យិន ដានី + ប្អូន + កូនចៅ (នៅបាត់ដំបង ) ✿  ឧបាសិកា នា អ៊ន់ និង កូនចៅ (កូនលោកយាយ ២១ ភ្នំពេញ) ✿  ឧបាសក អិុត ប្រាំង ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 21✿  ប្អូន សុត វាសនា និង ហិុន ជុំនិត និង សាង សះ និង ចន កែវ នៅកូរ៉េ  ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 21✿  ឧបាសិកា ទីម សុគន្ធ 21✿   ឧបាសិកា លី យក់ខេន និងកូនចៅ ✿   លោក ចាប គឹមឆេង និងភរិយា សុខ ផានី ✿   ឧបាសិកា ទេព សុគីម ✿  ឧបាសក ឌៀប ថៃវ៉ាន់ ✿  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  ✿  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន ✿  ឧបាសិកា ខេង ច័ន្ទលីណា ✿  ឧបាសិកា ជូ ឆេងហោ ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក យ៉ន់ សួន ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ប្អូន សុខ ចាន់ថា នៅកូរ៉េ  ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។