ថ្ងៃ ច័ន្ទ ទី ២១ ខែ មិថុនា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១២២,៨៧៧
Today
ថ្ងៃម្សិលមិញ ១៦៩,៤៨១
ខែនេះ ៧,៨៣៤,១០៣
សរុប ២០៤,០២៤,៣១៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥៤០៣ ដង)

អាយុទុព្វលតោ



 
អាយុទុព្វលតោ
( អាយុជារបស់​ទុព្វល )

បទ​ថា អាយុទុព្វលតោ អធិប្បាយថា អាយុនោះមិន​រឹងមាំ ទន់ខ្សោយ ពិតហើយ អាយុ​របស់​សត្វ​ទាំង​ឡាយជាប់​ជា​មួយ​នឹង​ខ្យល់​ដង្ហើម​ចូលចេញ ១ ជាប់​នឹង​ឥរិយាបថ​ ១ ជាប់​នឹង​ក្ដៅ-ត្រជាក់ ១ ជាប់​នឹង​មហាភូតរូប ១ ជាប់​នឹង​អាហារ ១។

ជីវិត​នេះ មាន​ការ​ប្រព្រឹត្ត​ទៅ​ស្មើ នៃ​ខ្យល់​ដង្ហើម​ចូល​និង​ខ្យល់​ដង្ហើម​ចេញ​ប៉ុណ្ណោះ ទើប​ប្រព្រឹត្ត​ទៅ​បាន តែ​កាល​ខ្យល់​ដង្ហើម​ចេញ​ទៅ​ក្រៅ​ហើយ មិន​ចូល​ក្នុង​វិញ​ក្ដី ចូល​ក្នុង​ហើយ មិន​ចេញ​ក្រៅ​ក្ដី បុគ្គល​ក៏​បាន​ឈ្មោះ​ថា ស្លាប់។

ម្យ៉ាង​ទៀត ជីវិត​នេះ មាន​ការ​ប្រព្រឹត្ត​ទៅ​ស្មើ នៃ​ឥរិយាបថ ៤ ប៉ុណ្ណោះ ទើប​ប្រព្រឹត្ត​ទៅ​បាន បើ​ឥរិយាបទ​ណា មួយ​លើស​​ប្រមាណ ដោយ​ប្រការ​ណា​មួយ អាយុសង្ខារ​ក៏​ត្រូវ​ដាច់។

ម្យ៉ាង​ទៀត ជីវិត​នេះ បាន​ការ​ប្រព្រឹត្ត​ទៅ​សមល្មម​នៃ​ភាព​ក្ដៅ​និង​ភាព​ត្រជាក់​ប៉ុណ្ណោះ ទើប​ប្រព្រឹត្ត​ទៅ​បាន តែ​កាល​បើ​បុគ្គល​ត្រូវ​ត្រជាក់​ហួស​ប្រមាណ​ក្ដី ក្ដៅ​ហួសប្រមាណ​ក្ដី គ្របសង្កត់ ក៏​រមែង​វិបត្តិ​ទៅ។

ម្យ៉ាង​ទៀត ជីវិត​នេះ បាន​ការ​ប្រព្រឹត្ត​ទៅ​ស្មើ នៃ​មហាភូតរូប​ទាំង​ឡាយ​ប៉ុណ្ណោះ ទើប​ប្រព្រឹត្ត​ទៅ​បាន តែ​ព្រោះ​បឋវីធាតុ ឬ​ធាតុ​ដ៏វិសេស មាន​អាបោធាតុជាដើម យ៉ាង​ណា​មួយ​កម្រើក​ហើយ បុគ្គល​សូម្បី​សម្បូណ៌ដោយកម្លាំង ក៏​ទៅ​ជា​បុគ្គល​មាន​កាយ​រឹង​ខ្លះ មាន​កាយ​ស្អុយសៅហ្មង ដោយ​អំណាច​នៃ​រោគ​រាគមួល​ជាដើម​ខ្លះ មាន​ការ​ក្ដៅ​សន្ធំខ្លះ ដាច់​សរសៃ​ខ្លះ ក៏​ដល់​នូវ​ការ​អស់​ជីវិត​ទៅ។

ម្យ៉ាង​ទៀត កាល​បុគ្គល​បាន​កវឡិង្ការាហារ ក្នុងកាលដែល​សមគួរ​ប៉ុណ្ណោះ ជីវិត​ទើប​ប្រព្រឹត្ត​ទៅ​បាន តែ​កាល​បើ​មិន​បាន​អាហារ វាក៏វិនាស​ទៅ​ដូច​គ្នា។
ព្រះយោគាវចរ គប្បី​រឭក​ដល់​សេចក្ដីស្លាប់ ដោយ​អាយុ​របស់​ទុព្វល តាម​ន័យ​ដូច្នេះ​ចុះ។

ដកស្រង់ចេញពីសៀវភៅ មរណស្សតិ

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៩៧៦៥ ដង)
មនុស្ស​បង្កើត​ព្រះ​ជា​ម្ចាស់​
ផ្សាយ : ១១ មេសា ឆ្នាំ២០១២ (អាន: ១៤៥៧៤ ដង)
ចក្ខុ៥យ៉ាង របស់ព្រះដ៏មានព្រះភាគ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៣៧៣ ដង)
នៅព្រៃតែ​មិន​ស្ងាត់​ចាក​កាម
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៣៨៨៧៥ ដង)
​សេពគប់​​នឹង​ជន​អ​សប្បុ​រស​អន់​ជាង​សេព​នឹង​សត្វ​តិ​រច្ឆាន
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣១១១៥ ដង)
ការប្រព្រឹត្តតាមគន្លងព្រះពុទ្ធសាសនា (ពុទ្ធសាសនបដិបត្តិ)
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕