អានអត្ថបទ
ផ្សាយ : ២៤ មីនា ឆ្នាំ២០២២ (អាន: ២,០៤៣ ដង)
គោចរ ៣ យ៉ាង

|
គោចរ ៣ យ៉ាងគឺ កន្លែងជាទីត្រេចទៅ របស់ឥន្ទ្រិយទាំង ៦ មានចក្ខុន្ទ្រិយ ជាដើម ហៅថា គោចរ ។ ក្នុងន័យនេះ លោកសំដៅយកតែអារម្មណ៍ដែលជាហេតុនាំឲ្យកើតគុណ មានសីលគុណជាដើម ។
គោចរ មាន ៣គឺ៖ ១.ឧបនិស្សយគោចរ អារម្មណ៍ជាឧបនិស្ស័យនៃសីលគុណជាដើម បានដល់កល្យាណមិត្ត។ ២.អារក្ខគោចរ អារម្មណ៍ជាគ្រឿងរក្សាទុកនូវចក្ខុទ្វារជាដើម បានដល់ សតិ។ ៣.ឧបនិពន្ធគោចរ អារម្មណ៍ជាគ្រឿងចងទុកនូវចិត្ត បានដល់ សតិប្បដ្ឋាន។ អធិប្បាយ៖ ១. ឧបនិស្សយគោចរ កល្យាណមិត្ត បរិបូណ៌ដោយគុណ មានកថាវត្ថុ ១០ បរិបូណ៌ដោយសីល សុតៈ ចាគៈ បញ្ញា តែងណែនាំអ្នកដែលចូលទៅអាស្រ័យនឹងលោក ឲ្យឆ្លងផុតចាកសេចក្តីសង្ស័យក្នុងធម៌ យល់ត្រង់ ជ្រះថ្លា បរិបូណ៌ដោយគុណទាំងនោះតាមកល្យាណមិត្តទាំងនោះ។ ២. អារក្ខគោចរ ព្រះសម្មាសម្ពុទ្ធត្រាស់ថា ភិក្ខុក្នុងសាសនានេះ វេលាចូលទៅកាន់ស្រុកក្តី ដើរទៅតាមផ្លូវក្តី តែងមានចក្ខុសំឡឹងចុះក្រោម ក្រឡេកមើលចម្ងាយមួយជួរនឹម មិនអើត ឈ្ងោក មិនក្រឡេកមើលទិសផ្សេងៗ។ ៣. ឧបនិពន្ធ សំដៅយកសតិប្បដ្ឋាន ៤ ដែលជាអារម្មណ៍ចងទុកនូវចិត្តក្នុងកម្មដ្ឋាន។ ព្រះពុទ្ធដីកា ម្នាលភិក្ខុទាំងឡាយ កាលបេីអ្នកទាំងឡាយប្រព្រឹត្តក្នុងគេាចរ ជាវិស័យដែលមានមកអំពីបិតារបស់ខ្លួន មារក៏មិនបាននូវឱកាស មិនបាននូវអារម្មណ៍ឡេីយ ។ អដ្ឋកថា៖ គេាចរ ជាវិស័យនៃ បិតារបស់ខ្លួន គឺ សតិប្បដ្ឋាន ៤ ។ ដោយ៥០០០ឆ្នាំ
|