ថ្ងៃ ច័ន្ទ ទី ០៤ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥១,២៣៥
Today
ថ្ងៃម្សិលមិញ ១៧០,៨០៥
ខែនេះ ៧០១,៧៥០
សរុប ៣៥៧,៥៤៥,៧២៤
Flag Counter
អានអត្ថបទ
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ៤០,៥៥៦ ដង)

អនិសង្សសីល ៥



 
បញ្ចសីលសមាទានិយត្ថេរាបទាន ក្នុងបិដកលេខ ៧២ ទំព័រ១៧៣។
គ្រានោះ ខ្ញុំកើតជាបុរសអ្នកស៊ីឈ្នួល ក្នុងក្រុងចន្ទវតី ខ្ញុំរវល់តែ​នឹងការងារ​របស់​ជន​ដទៃ ​មិនបាននូវបព្វជា្ជ។

ខ្ញុំគិតថា បុគ្គលទាំងឡាយ ដែលត្រូវងងឹតធំបិទបាំងហើយ​រមែង​ឆេះដោយភ្លើង ៣ យ៉ាង  អញ​គប្បី​គេច​ចេញ​ដោយឧបាយណាហ្ន៍។ អញជា​មនុស្សកំព្រា​ ធ្វើនូវការ​ឈ្នួល​ ទាំងទេយ្យធម៌ក៏មិនមាន បើដូច្នោះ​គួរតែ​អញ​​រក្សា​សីល ៥ ឲ្យពេញ​លេញ​។

មានព្រះថេរៈមួយ អង្គឈ្មោះ និសភៈ ជាសាវ័ករបស់​ព្រះ​មុនី​ ព្រះនាម អនោមទស្សី ខ្ញុំក៏ចូលទៅរក ព្រះថេរៈ​អង្គ​នោះ ហើយទទួលនូវ​សិក្ខា​បទ​​​ទាំង ៥ ក្នុងសម័យនោះ អាយុ (របស់សត្វ) មានប្រមាណមួយសែនឆ្នាំ ខ្ញុំ​រក្សា​សីល​ ៥ ឲ្យបរិបូណ៍ អស់​កាល​ប៉ុណ្ណោះ​ដែរ។

លុះមរណកាលមកដល់ព្រមហើយ ទេវតា​ទាំងឡាយ​លួងលោមខ្ញុំថា នែ អ្នកនិទុ៍ក្ខ រថដែលទឹមដោយសេះ ១ ពាន់នេះ មក​ប្រាកដដល់អ្នកហើយ។ កាលបើចិត្តជា​ខាង​ក្រោយ កំពុងប្រព្រឹត្តទៅ ខ្ញុំ​បាន​រំលឹក​នូវសីល​របស់​ខ្ញុំ ខ្ញុំបានទៅកាន់​ឋានតាវត្តឹង្ស ដោយ​​សារអំពើដែល​ខ្ញុំធ្វើល្អ​ហើយ​នោះ។

ខ្ញុំបានជាធំជាងទេវតាសោយរាជ្យ មាន​ពួកស្រីអប្សរចោមរោម សោយ​សេចក្តី​សុខដ៏ជាទិព្វអស់ ៣០ ដង។ ខ្ញុំបានជាស្តេចចក្រពត្តិ អស់ ៧៥ ដង បាន​សោយ​​រាជ្យ​ប្រទេស​ដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យជាតិ។

ខ្ញុំចុត្យ​ចាក​ទេវ​លោក​ ត្រូវ​កុសល​មួយដាស់តឿន ក៏មកកើត​ក្នុងត្រកូល​មហាសាល​ដ៏​ស្តុកស្តម្ភ ​ក្នុង​ក្រុង​​សាវត្ថី ​។​ កាលសាសនារបស់ព្រះជិនស្រី កំពុងរុងរឿង មាតានិង​បិតា​របស់​ខ្ញុំ​បាន​ ទទួល​នូវ​សិក្ខាបទ​ទាំង ៥ ក្នុងកាលជិតចូលវស្សា។ ខ្ញុំបានទទួល​សីល​ជាមួយ (និង​មាតា) ហើយ​បាន​ដល់នូវអរហត្ត។ ខ្ញុំមានអាយុ ៥ ឆ្នាំអំពីកំណើត បានដល់​នូវ​អរហត្ត ​ព្រះពុទ្ធ​មានចក្ខុ ទ្រង់ជ្រាបនូវគុណ (របស់ខ្ញុំ) ហើយទ្រង់ឲ្យ​ឧប​សម្បទា​​ជា​​ភិក្ខុដល់ខ្ញុំ។
 


ខ្ញុំរក្សានូវសិក្ខាបទទាំង ៥ ពេញលេញ ខ្ញុំមិនដែលទៅកាន់កំណើត អសុរកាយ​អស់​​កប្ប ​នឹង​ប្រមាណ​មិនបាន​អំពីភទ្ទកប្បនេះ។ ខ្ញុំនោះបានទទួលនូវ​យស ​ព្រោះហេតុ​នៃសីលទាំងនោះ ខ្ញុំកាល​សម្តែងនូវ​កោដិនៃ​កប្ប គប្បីសម្តែង​ជា​ឯកទេស (មួយ​ចំណែកៗ)។ ខ្ញុំរក្សាសីលទាំង ៥ ហើយបាននូវត្រៃហេតុ គឺខ្ញុំ​ជាអ្នក​​មាន អាយុវែង ១ មាន​ទ្រព្យច្រើន ១ មានប្រាជ្ញាមោះមុត ១ ។

មួយទៀត ខ្ញុំសម្តែង​នូវ​ភាព​ជាខ្លួនជាបុរសដ៏ក្រៃលែងជាងជនទាំងពួង អន្ទោល​ទៅ​ក្នុង​ភពតូច និងភពធំ ហើយ​តែងបាននូវឋានៈទាំងនុះ។ សាវ័កទាំងឡាយ របស់​ព្រះជិន​ស្រីកាលប្រព្រឹត្ត ក្នុងសីល​នឹងប្រមាណ​មិន​បាន បើលោកនៅត្រេកអរ ក្នុង​ភព តើនឹងបានផល​ដូច​ម្តេច​ទៅ។

សីល ៥ ដែលខ្ញុំជាអ្នកស៊ីឈ្នួលគេ មាន​ព្យាយាម​ប្រព្រឹត្តល្អហើយ ខ្ញុំបាន​រួច​ចាក​ចំណង​​ទាំងពួង ក្នុងថ្ងៃ​នេះដោយសារសីលនោះ។ ក្នុងកប្បប្រមាណមិនបាន អំពី​កប្ប​នេះ ព្រោះហេតុដែលខ្ញុំរក្សាសីល ៥ ខ្ញុំមិន​ដែល​ស្គាល់ទុគ្គតិ នេះជាផល​នៃ​សីល​​ ៥ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះខ្ញុំបាន​ធ្វើឲ្យ​ជាក់​ច្បាស់​​ហើយ​ទាំង​សាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ។


បាន​ឮថា ព្រះបញ្ចសីលសមាទានិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
ដកស្រង់ចេញពីសៀវភៅ “ឃរាវាសធម៌”រៀបរៀងដោយ មុនីកោសល្យ នៅ-ហៃ​ឡុន​ ៕

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ៧០,៨០៥ ដង)
ឥរិយាបថ​ល្អ​ក្នុង​ទីវត្ត​អារាម
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ២២,០២៨ ដង)
តុល្យ​ការ​នៃ បញ្ញា និង​ករុណា​ធម៌
ផ្សាយ : ០៤ កក្តដា ឆ្នាំ២០១២ (អាន: ១៦,៧២២ ដង)
តារាងគន្លឺះ សម្រួលដល់ការសិក្សាព្រះធម៌
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕