30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៤,៦៥៩
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១១២,៤៦០
សរុប ៣៨៥,៣៩៩,១៥៣
អានអត្ថបទ
ផ្សាយ : ១៦ មិថុនា ឆ្នាំ២០២៣ (អាន: ៤៨,៧៥៩ ដង)

គុណសម្បត្តិ ​និង​វិបត្តិ​នៃ​ឧបាសក​



ស្តាប់សំឡេង
 
«សម្បត្ដិនៃឧបាសក ៥យ៉ាង»
ធម្មជាតិ​ដែល​ញ៉ាំង​សីល​និង​អាជីវធម៌​នៃ​ឧបាសក​ឲ្យ​បរិបូណ៌​ឲ្យ​បរិសុទ្ធ​ប្រពៃ​ឈ្មោះ​ថា​ “ សម្បត្តិ” សម្បត្តិ​នោះ​មាន ៥​យ៉ាងគឺ៖​

១-សទ្ធោ ហោតិ ឧបាសក​មាន​សេចក្តី​ជឿ​ជាក់​ច្បាស់​ក្នុង​គុណ​ព្រះរតន​ត្រ័យ។
២-សីលវា ហោតិ ឧបាសកមានសីល។
៣-ន កោតុហលមង្គលិកោ ហោតិ ឧបាសក​មិន​ប្រកប​ដោយ​មង្គល​ភ្ញាក់​ផ្អើល។
៤-កម្មំ បច្ចេតិ នោ មង្គលំ ឧបាសក​ប្រកាន់​ជឿ​ថា កម្មជា​កុសល​និង​អកុសល​ឲ្យ​ផល មិន​ប្រកាន់​ជឿ​មង្គល​មាន​ឫក្ស​ពារ​វេលា​ជា​ដើម​ឲ្យ​ផល​ឡើយ។​
៥-ន ឥតោ ពហិទ្ធា ទក្ខិណេយ្យំ គវេសតិ ឥធ ច បុព្វការំ ករោតិ ឧបាសក​មិន​សែ្វង​រក​ទក្ខិណេយ្យ​បុគ្គល គឺ​បដិគ្គាហកៈ អ្នក​ទទួល​ទាន​ខាង​ក្រៅ​ព្រះ​ពុទ្ធសាសនា​ឡើយ ហើយ​ធ្វើ​ទាន​តែ​ក្នុង​ទក្ខិណេយ្យ​បុគ្គល​ក្នុង​ព្រះ​ពុទ្ធសាសនា​នេះ។​
 


ឧបាសក​ឯណា​ប្រកប​ដោយ​សម្បត្តិ ៥​យ៉ាង​នេះ​ហើយ ឧបាសក​នោះឈ្មោះ​ថា “ ឧបាសករតនៈ “ គឺ​ឧបាសក​ដូច​ជា​រតនវត្ថុ​មាន​កែវ​ជា​ដើម​ផង ឈ្មោះថា “ ឧបាសកបទុមៈ” គឺ​ជា​ឧបាសក​ដូច​ជា​ផ្កា​ឈូក​មាន​ពណ៌​ក្រហម​ផង​ ឈ្មោះ​ថា “ ឧបាសកបុណ្ឌរីក” គឺ​ឧបាសក​ដូច​ជា​ផ្កា​ឈូក​មាន​ពណ៌​ស​ផង​។​

«វិបត្តិនៃឧបាសក ៥យ៉ាង»
ធម្មជាតិ​ដែល​ញ៉ាំង​សីល​និង​អាជីវ​ធម៌​នៃ​ឧបាសក​ឲ្យ​វិនាស​ឈ្មោះ​ថា “ វិបត្តិ” វិបត្តិ​នោះ​
មាន​ ៥យ៉ាង​គឺ​៖
 


១-អស្សទ្ធោ ហោតិ ឧបាសក​មិនជឿ​គុណ​ព្រះ​រតន​ត្រ័យ។
២-ទុស្សីលោ ហោតិ ឧបាសក​ទ្រុស្ត​សីល​។
៣-កោតុហលមង្គលិកោ ហោតិ ឧបាសក​ប្រកប​ដោយ​មង្គល​ភ្ញាក់​ផ្អើល​។
៤-មង្គលំ បច្ចេតិ នោ កម្មំ ឧបាសក​ប្រកាន់​ជឿ​ថា មង្គល​មាន​ឫក្ស​ពារ​វេលា​ជា​ដើម​ឲ្យ​ផល មិន​ប្រកាន់​ជឿ​ថា​កម្ម​កុសល និង​អកុសល ឲ្យ​ផល​ឡើយ។​
៥-ឥតោ ច ពហិទ្ធា ទក្ខិណេយ្យំ គវេសតិ តត្ថ ច បុព្វការំ ករោតិ ឧបាសក​សែ្វង​រក​តែ​ទក្ខិណេយ្យ​បុគ្គល គឺបដិគ្គាហកៈ​អ្នក​ទទួល​ទាន​ខាង​ក្រៅ​ព្រះ​ពុទ្ធសាសនា ហើយ​ធ្វើ​នូវ​ទាន​ដល់​ទក្ខិណេយ្យ​បុគ្គល​​ខាង​​ក្រៅ​​ព្រះ​​ពុទ្ធសាសនា​​នោះ។
 


ឧបាសក​ឯណា ប្រកប​ដោយ​វិបត្តិ ៥យ៉ាង​នេះ ត្រង់​វិបត្តិ​ឯណា​មួយ​ហើយ ឧបាសក​នោះ​ឈ្មោះថា “ ឧបាសក​ចណ្ឌាល” គឺ​ឧបាសក​ដូច​ជា​មនុស្ស​ចណ្ឌាល​ផង ឈ្មោះ​ថា “ ឧបាសក​មលៈ” គឺ​ឧបាសក​មាន​ធម៌​មន្ទិល​សៅ​ហ្មង​ផង ឈ្មោះ​ថា “ ឧបាសកបដិកិដ្ឋៈ” គឺ ឧបាសក​ដែល​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​លោក​តិះ​ដៀល​ផង។​

(ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​គិហិ​បដិបត្តិ​ពិស្តារ របស់ ម.ឧ កៅ-ឈឺន)
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១២,៨២១ ដង)
ការ​ប្រើ​វិធី​បន្ទុំ​ឥន្ទ្រិយ
ផ្សាយ : ០៨ តុលា ឆ្នាំ២០២០ (អាន: ១១,៣៩៨ ដង)
លក្ខណៈ​ពិសេស​នៃ​ជន​ជាតិ​ខ្មែរ​
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២១,៧៨៩ ដង)
ទ្រឹស្តី​កម្ម​ជា​ទ្រឹស្តី​ដែល​និយាយ​អំពី​ហេតុ​និង​ផល
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ៩,៣៥១ ដង)
កាលតថាគតកើតជាទន្សាយត្រាច់ទៅក្នុងព្រៃ
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ១៩,៩៥៤ ដង)
ពិចារណា​ទោស​នៃ​សេចក្ដី​ក្រោធ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.73
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿