30
ថ្ងៃ សុក្រ ទី ២៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២២,៨៦៣
Today
ថ្ងៃម្សិលមិញ ២១៤,២៤៩
ខែនេះ ៤,៨៩២,៩២៦
សរុប ៣៩០,៩៧៥,៤១០
អានអត្ថបទ
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១០,៤៩៦ ដង)

ផរុសវាទ



 
ផរុសវាទ

ផរុស​វាទ​នោះ បាន​ខាង​សម្ដី​ដែល​និយាយ​អាក្រក់ បោកបោះ ខ្មោះខ្មួរ មិន​គួរ​ស្ដាប់ ដូច​ជេរ​ប្រទេច​ផ្ដាសា​ផ្សេងៗ ដោយ​អក្កោសវត្ថុ​ទាំង​ឡាយ​មាន​ត្មះតិះដៀល​ដល់​ជាតិ ឬ​ពូជអម្បូរ​ជាដើម។

បុគ្គល​ដែល​មាន​បំណង​នឹង​ឲ្យ​អ្នក​ដទៃ​អ័ប្បយស ហើយ​និយាយ​បន្តុះបង្អាប់​ថា អា​ឯង​ជា​ជាតិ​ពាល ឬ​និយាយ​ចំអក​ថា អើ​បាឯង​ជា​ជាតិ​បណ្ឌិតហើយ ដូច្នេះ​ជា​ដើម ហៅ​ថា​សម្ដី ទ្រគោះ​ ៗ នេះ​ឯង តែងធ្វើ​អ្នក​ដែល​ស្ដាប់​ឲ្យ​ច្រឡោត​ខឹង ហើយ​ក៏​និយាយ​សម្ដី​ទ្រគោះ​តប​មក​វិញ កាល​បើ​តបត​គ្នា​ទៅវិញ​ទៅ​មក​ហើយ ក៏​រាល​ដាល​ធំ​ថ្លោស​ឡើង ដរាប​ដល់​ចង​ពៀរ​ដល់​គ្នា​នឹង​គ្នា​ត​ទៅ​បាន។ គួរ​ឃើញ​ដូច​អ្នក​ដែល​ឈ្លោះ​វិវាទ​ទាស់​ទែង​ខ្វែង​គំនិត​គ្នា ដែល​ធ្លាប់​ឃើញ​មក​ហើយ​នោះ​ចុះ។ ម្យ៉ាង​ទៀត សម្ដី​ដែល​ស្ដី​ទ្រគោះ​ខ្ជីខ្ជា​ដរាប​ដល់​ជេរ​ប្រទេច​នេះឯង បើ​ជេរ​ប្រទេច​ផ្ដាសា​ចំពោះ​បុគ្គល​មាន​គុណ​វិសេស​តិច​ក្នុង​ខ្លួន ទោស​ក៏​ស្រាល​ បើ​មាន​គុណ​វិសេស​ច្រើន​ក្នុង​ខ្លួន​ទោស​នោះ​ក៏​ធ្ងន់ ដូច​កោកាលិកភិក្ខុ ដែល​ធរណី​ស្រូប​ធ្លាក់​ទៅ​កើត​ក្នុង​បទុម​នរក​នោះ ក៏​ព្រោះ​តែ​ទោស​ដែល​ជេ​ប្រទេច​ផ្ដាសា​ព្រះសារីបុត្ត និង​ព្រះ​មោគ្គល្លាន សូម​នាំ​ទិទាន​នោះ​មក​សម្ដែង​ជា​ឧទាហរណ៍​ដូច​តទៅ​នេះ
 
រឿង កោកាលិកភិក្ខុ

កាល​បើ​ព្រះសម្ពុទ្ធ​បរមគ្រូ​ទ្រង់​ជ្រាបថា ទេវទត្តមក​នៅ​ក្នុង​គយាសីស​ប្រទេស​ហើយ ក៏​ទ្រង់​ប្រើ​ព្រះសារីបុត្ត និង​ព្រះ​មោគ្គល្លាន​ឲ្យ​ទៅ​នាំ​ភិក្ខុ​ទាំង​ឡាយ​ដែល​ទេវទត្ត​នាំ​យក​ទៅ​នោះ​ត្រឡប់​មក​វិញ។ ព្រះសាវ័ក​ទាំង​ពីរ​ក៏​ទៅ​ទេសនា​ទូន្មាន​ភិក្ខុ​ទាំង​នោះ ឲ្យ​បាន​សម្រេច​មគ្គផល​ហើយ​នាំ​គ្នា​ហោះ​តាម​អាកាស​មក​ឯវត្ត​ជេតពន។ សម័យ​នោះ ទេវទត្ត​កំពុង​សិង​លក់​មិន​ដឹង​ខ្លួន កោកាលិក​ភិក្ខុ​ជា​មិត្តភ័ក្តិ​នឹង​ទេវទត្ត បាន​ឃើញ​ក៏​ក្រេវក្រោធ​ស្ទុះ​លោត​ទៅ​ធាក់​ថង​ទេវទត្ត​ត្រង់​ដើម​ទ្រូង ហើយ​ក៏​ជេរ​ប្រទេច​ផ្ដាសា​ព្រះសាវ័ក​ទាំង​ពីរ។ កំពុង​តែ​ជេរប្រទេច ធរណី​ក៏​ស្រូប​ទម្លាក់​ចុះ​ទៅ​សោយ​ទុក្ខ​ក្នុង​បទុម​នរក។ ព្រះបរមគ្រូ​ទ្រង់​ត្រាស់​ថា

កោកាលិកភិក្ខុនេះ មិន​វិនាស​ខ្លួន​ព្រោះ​ខូច​មាត់​តែ​ក្នុង​ជាតិ​នេះ​ទេ ពី​ដើម​ក៏​វិនាស​ដូច្នេះ​ដែរ។

ទ្រង់​ត្រាស់​ហើយ​ក៏​សម្ដែង​រឿង​កច្ឆជាតក​ថា

ពី​ដើម​គាត់​កើត​ជា​អណ្ដើក​ជា​សម្លាញ់​នឹង​ហង្ស ១ គូ អណ្ដើក​នោះ​ចង់​ទៅ​នៅ​ភ្នំ​ចិត្តកូដ ក៏​ឲ្យ​ហង្ស​ទាំង​គូ​ពាំ​ចុង​ឈើ ១ ម្ខាង ខ្លួន​ឯង​ពាំ​ត្រង់​កណ្ដាល ហើយ​ក៏​ហើរ​ទៅ​តាម​អាកាស។ ពួក​ក្មេង ៗ មើល​ឃើញ​ក៏​នាំ​គ្នា​ស្រែក​ថា
នុះហ្ន៎​មើល​អណ្ដើក​ហោះ!

អណ្ដើក​បាន​ឮ​ដូច្នោះ​ចង់​និយាយ​ត ទើប​តែ​នឹង​ហា​មាត់​ឡើង ក៏របូត​ធ្លាក់​ចុះ​មក​ទង្គិច​នឹង​ផែនដី​បែក​ស្នូក​ខ្ទេចខ្ទី​ស្លាប់​វិនាស​ទៅ។

នាំ​រឿង​នេះ​មក ដើម្បី​ពន្យល់​ឲ្យ​ឃើញ​ថា អំពើ​ដែល​និយាយ​ទ្រគោះ​ខ្ជីខ្ជា ឬ​ជេរប្រទេច​អ្នក​ដទៃ​នេះ បើ​ជេរ​ប្រទេច​លោក​អ្នក​ដែល​មាន​គុណ​វិសេស​ច្រើន​ក្នុង​ខ្លួន ទោស​ក៏​ធ្ងន់ ដូច​កោកាលិកភិក្ខុ​នោះ​ឯង។

ម្យ៉ាង​ទៀត បុគ្គល​ខ្លះ​ជា​មនុស្ស​មាត់​រអិល សម្ដី​ណា​មិន​គួរ​និយាយ​ក៏​និយាយ​ ទោះ​បី​សម្ដី​ណា​ដែល​គួរ​និយាយ ក៏​ច្រើន​តែ​ប្រែ​សម្ដី​ទ្រគោះ​ខ្ជីខ្ជា​រឿយ ៗ ពេក ជា​មនុស្ស​មិន​សូវ​ចេះ​និយាយ​ពាក្យ​ថ្នម​ឲ្យ​ល្មម​នឹង​ចិត្តអ្នក​ដទៃ​ក៏​មាន។ មនុស្ស​បែប​នេះ ច្រើន​តែ​ជួប​ប្រទះ​នឹង​សេចក្ដី​ទាស់​ទែង​រឿយៗ ឬ​ច្រើន​ជួប​នឹង​សេចក្ដី​វិនាស​ដល់​ខ្លួន មាន​ខូច​យស​និង​បង់​ទ្រព្យ​ជាដើម ដូច​អណ្ដើក​ដែល​មិន​ត្រូវ​ទំនង​ក៏​និយាយ ហើយ​វិនាស​ខ្លួនដូច្នោះ​ឯង។

ព្រោះ​ហេតុ​នេះ អំពើ​ដែល​និយាយ​សម្ដី​ទ្រគោះ ទើប​ឈ្មោះ​ថា បាប ជា​អំពើ​អាក្រក់​មិន​គួរ​និយាយ​ឡើយ។ អ្នក​ប្រាជ្ញ​លោក​ពិចារណា​ឃើញ​ច្បាស់​លាស់​យ៉ាង​នេះ បាន​ជា​លោក​មិន​និយាយ​ពាក្យ​ទ្រគោះ​ដែល​ឈ្មោះ​ថា​ផរុសវាទនេះ​ទេ លោក​និយាយ​តែ​ពាក្យ​សម្ដី​ពីរោះ​គួរ​ឲ្យ​ស្រណោះ​ដល់​ត្រចៀក​របស់​អ្នក​ស្ដាប់ ដែល​រាប់​បញ្ចូល​ថា​ជា​សង្គហវត្ថុ គ្រឿង​ភ្ជាប់​ចិត្ត​ប្រជុំ​ជន​នោះ​វិញ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៣១៥ ដង)
គុណ​សម្បត្តិ​របស់​មនុស្ស​ដែល​គ្រប់​លក្ខណៈ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៧៦,២៨៩ ដង)
ទោស​លួច​ទ្រព្យ​គេ​ និង​ទោស​លក់​សុ​រា
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៨០,៨៦១ ដង)
លោកនេះបង្រៀនឲ្យយើងចេះលះបង់
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១៥,១៨៥ ដង)
ត្រូវចេះរស់​ជាមួយ​នឹងជីវិតបច្ចុប្បន្ន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.95
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿