30
ថ្ងៃ សុក្រ ទី ០១ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៧,៨៥៧
Today
ថ្ងៃម្សិលមិញ ១៨៨,៦៣៥
ខែនេះ ៧,៨៥៧
សរុប ៣៧៩,២៩៤,៥៥០
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧,១៨៤ ដង)

មិន​ផឹក​ទឹក​ស្រវឹង



 
មិន​ផឹក​ទឹក​ស្រវឹង

មនុស្ស​ឆ្កួត​ឬ​វិកលចរិត ព្រោះ​គេ​បាត់​បង់​សតិសម្បជញ្ញៈ ឯសុរាគឺជា​គ្រឿង​ពង្វក់​ស្មារតី ដូច្នេះ​ទើប​មនុស្ស​ត្រូវ​វៀរចាក​ការ​ផឹក​សុរា។ តាម​ទស្សនៈ​អ្នក​ញៀន​សុរា​ខ្លះ​និយាយ​ថា ការ​ផឹក​សុរា​បន្តិចបន្តួច​ដើម្បី​អោយ​បាយ​ឆ្ងាញ់​មិន​មាន​ទោស​ទេ ទាល់​តែ​ផឹក​ច្រើន​ទើប​មាន​ទោស តែ​នៅ​ក្នុង​ព្រះពុទ្ធសាសនា​បាន​ប្រដៅ​ឲ្យ​មនុស្សវៀរចាក​ស្រឡះ សូម្បី​តែ​បន្តិចបន្តួច​ក៏​ដោយ ព្រោះសុរា​នេះ​គឺ​ជា​ប្រភព​នៃ​សេចក្ដី​វិនាស​ច្រើន​យ៉ាង​ដូច​ជា ៖

១- សុរា នាំ​ឲ្យ​វិនាស​ទ្រព្យ​សម្បត្តិ ជីវិត​របស់​យើងម្នាក់ៗ​សុទ្ធ​តែ​ត្រូវ​ការ​អាហារ​ដើម្បី​បរិភោគ បើ​អត់​អាហារ​នឹង​ត្រូវ​ស្លាប់ ប៉ុន្តែ​សុរា​បើ​មិន​ផឹក​ក៏​មិន​ស្លាប់​ដូច្នេះ​អ្នក​ផឹក​សុរា គឺ​ជា​អ្នក​ចាយវាយ​ទ្រព្យ​សម្បត្តិ​ខ្ជះខ្ជាយ​ដោយ​គ្មាន​ប្រយោជន៍។

២- សុរា នាំ​ឲ្យ​កើត​ជម្លោះ អ្នក​ផឹក​ស្រវឹង​ស្រា​ច្រើន​តែ​មាន​សំដី​ធំហួស​មាឌ ហួសឋានៈ របស់​ខ្លួន មិន​សូវ​កោត​ខ្លាច​ញញើត​អ្នក​ណា​ឡើយ បើ​មាន​អ្នក​ណា​ធ្វើ​អោយ​ទាស់​ចិត្ត​បន្តិច ក៏​បញ្ចេញ​ភ្លើង​កំហឹង​ឲ្យ​ប្រាកដ​ឡើង ដូច​ជា​ភ្លើង​ឆេះចំបើង ហើយ​ស្រែក​ជេ​អ្នក​ដ៏ទៃ ដោយ​ប្រការ​ផ្សេងៗ ដែល​ជា​ហេតុ​នាំ​អោយ​មាន​វិវាទ​ទាស់​ទែង​គ្នា។

៣- សុរា នាំឲ្យ​កើត​រោគ​ទាំង​ឡាយ, សុរា​ដែល​អ្នក​ប្រមឹក​ឲ្យ​តម្លៃ​ថា​គួរ​អោយ​សប្បាយ​ណាស់​នោះ​តាមពិត​គឺ​ជា​ថ្នាំ​ពិស​ដ៏​ពន្លឹក សម្រាប់​ធ្វើ​ឲ្យ​រាងកាយ​ចុះខ្សោយ​អន់​ថយ ហើយ​នឹង​បង្ក​អោយ​មាន​រោគផ្សេងៗ​ដូច​ជា រោគ​ឈឺ​ក្រពះ រោគស្រវាំងភ្នែក រោគ​ឈឺថ្លើម ជាពិសេស​គឺ​រោគ​វិកល​ចរិត​ដែល​ ហៅ​ថា ( ឆ្កួតសុរា )។

៤- សុរា នាំ​ឲ្យ​ខូចឈ្មោះ អ្នក​ស្រវឹង​ស្រា តែង​ធ្វើ​ចរិយា​មារយាទ​មិន​គួរ​ឲ្យ​ចូលចិត្ត​ឡើយ ដូច​ជា​ការ​រាំច្រៀង​ស្រែកឡូឡា​ខុស ពេលវេលា​ជាដើម ដូច្នោះ​ឈ្មោះ​របស់​គេ​ត្រូវ​បាន​អ្នក​ផង​តិះដៀល ថា​ជា​មនុស្ស​ប្រមឹក។

៥- សុរា នាំ​ឲ្យ​​មាន​ការ​បង្ហាញ​កេរ្តិ៍ខ្មាស, តាម​ធម្មតាមនុស្ស​យើង​មាន​ការ​អៀនខ្មាស​ណាស់ ទៅ​ណា​មក​ណា​តែង​ស្លៀក​ពាក្យ​យ៉ាង​សមរម្យ លុះ​តែ​សុរា​ចូល​មក​ពង្វក់​ស្មារតី ក៏​ក្លាយ​ជា​មនុស្ស​លែង​ចេះ​អៀន​ខ្មាស​មួយ​រំពេច ជួន​កាល​អាច​ហ៊ាន​បើក​បង្ហាញ​កេរ្តិ៍​ខ្មាស​ក្នុង​ទី​សាធារណៈ​ក៏​សឹង​មាន។

៦- សុរា ធ្វើ​បញ្ញា​ឲ្យ​មាន​កម្លាំង​ថយ បញ្ញា​គឺ​ជា​ទ្រព្យ​ក៏​វិសេស​វិសាល​សម្រាប់​មនុស្ស​គ្រប់ៗ​គ្នា ប៉ុន្តែ​ចំពោះ​មនុស្ស​ប្រមឹក មិន​អាច​មាន​ឱកាស​ដើម្បី​បណ្ដុះ​បញ្ញា​ឲ្យ​កាន់​តែ​ភ្លឺ​ស្វាងឡើង​បាន​ទេ មាន​តែ​បាត់​បង់​ប្រាជ្ញា​ស្មារតី​បន្តិចម្ដងៗ​ជាដរាប។

គ្រួសារ​ខ្លះ ប្ដី​ជា​មនុស្ស​ប្រមឹក ហើយ​វាយ​ធ្វើ​បាប​ប្រពន្ធ​កូន​ដែល​បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ មិន​គោរព​សិទ្ធិ​គ្នា​ធ្វើ​ឲ្យ​កូន​ខ្លះ​ខូច​ចិត្ត​ត្បិត​ខ្មាស​អ្នក​ជិត​ខាង រហូត​ខ្លួន​ក្លាយ​ជា​ក្មេងអនាថា ឥត​ទី​ពឹង គ្មាន​គោលដៅ​ពិតប្រាកដ ព្រោះវិបត្តិ​ឪពុក ម្ដាយ ដែល​ជាហេតុ​នាំ​ឲ្យ​មាន​សភាព​មិន សុខ​ស្ងប់​ដល់​សង្គម​ជាតិ​ទាំង​មូល។

សូម​ឲ្យ​មនុស្ស​គ្រប់​គ្នា​មាន​ចេតនា​វៀរចាក​ការ​ផឹក​ទឹក​ស្រវឹង ហើយ​យក​ពេលវេលា​ដ៏​មាន តម្លៃ​បំពេញ​ភារកិច្ច​តាម​តួនាទី​ប្រកប​ដោយ​សតិ និង សម្បជញ្ញៈ ព្រោះ​ប្រទេស​ជាតិ​ត្រូវ​ការ​ចាំ​បាច់​ណាស់​នូវ​មនុស្ស​ដែល​មាន​សតិ និង សម្បជញ្ញៈ​គ្រប់​គ្រាន់​ក្នុង​កិច្ច​បំពេញ​ការងារ​តាម​តួរនាទី។

សរុប​សេចក្ដី​មក សីល​ទាំង​៥ ដូច​បាន​ពោល​មក​ហើយ គឺ​ជា​លក្ខណៈគ្រឹះ ឬ​ថា​ជា​គោល​មូលដ្ឋាន​ដំបូង​បង្អស់ សម្រាប់​អប់រំមនុស្ស​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ ជា​ពលរដ្ឋល្អ​របស់​ជាតិ។

ដកស្រង់ចេញពីសៀវភៅ ជីវិតពិត​ជា​ត្រូវ​ការ​ធម៌
រៀបរៀងដោយ ភិក្ខុជិរប្បញ្ញោ សាន សុជា

ដោយ​៥០០០​ឆ្នាំ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥,៧០៩ ដង)
គុណ​នៃ​ការ​បូ​ជា​ប្រ​យោជន៍​​ ចំ​ពោះ​មិត្ត​សំ​ឡាញ់
ផ្សាយ : ០៨ កុម្ភះ ឆ្នាំ២០២២ (អាន: ២៦,៥២២ ដង)
លះ​សេចក្តី​ក្រោធ​បាន​ គឺ​ជា​ការ​ជោគ​ជ័យ​ដ៏​ក្រៃ​លែង​នៅ​ក្នុង​ជី​វិត
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,០៦៤ ដង)
ត្រូវ​ប្រើ​ប្រាក់ កុំ​ឲ្យ​ប្រាក់​ប្រើ
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤ (អាន: ៣,២៧៨ ដង)
គុណ​អ្នក​ស្ដាប់​សុភាសិត​ជា​សាធារណៈ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,១៣៦ ដង)
សម្លឹង​មនុស្ស​ល្អ​ឬ​អាក្រក់
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ៦៦,៤២៥ ដង)
សេចក្ដីចម្រើន​ព្រោះការ​សេពគប់​មិត្តល្អ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.57
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿