30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៦៣
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៧៥៧,៨៥០
សរុប ៣៨៩,៨៤០,៣៣៤
អានអត្ថបទ
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ៧,៧១៧ ដង)

ចង់​ត្រជាក់​កុំ​​ឱប​ភ្លើង



ស្តាប់សំឡេង

 

មនុស្ស​យើង​ម្នាក់ៗ ត្រូវ​ការ​សភាព​ត្រជាក់​ចិត្ត​ចង់​បាន​នូវ​សេចក្ដី​ស្ងប់​ចិត្ត ហើយ​គិត​ធ្វើ​យ៉ាង​ណា ឲ្យ​ខ្លួន​បាន​សប្បាយចិត្តជារៀងរាល់ថ្ងៃ បុគ្គល​ខ្លះ​គិត​ដូច្នេះ​ហើយ​ក៏​ទៅ​ដើរ​លេង​តាម​ឆ្នេរ​សមុទ្រ​ខ្លះ ព្រៃភ្នំខ្លះ ទៅកាន់​ប្រាសាទ​បុរាណ​ខ្លះ ទៅកាន់ឧទ្យាន​ផ្កាតូច ធំខ្លះ ទៅកាន់ស្រុក​ឆ្ងាយ​ជិត​ខ្លះ ទៅ​មើល​ល្បែង​របាំ​ច្រៀងរាំខ្លះ ស្ដាប់​តន្ត្រីខ្លះ ជិះយានជំនិះ​តាមដងវិថី​តូចធំ​ខ្លះ​ទៅកាន់​ទីផ្សារ​លក់​ទំនិញ​ខ្លះ​រហូត​ដល់ ហ៊ាន​បរិភោគ​ទឹកស្រវឹង ទៀត​​ផង គឺ​ដើម្បី​ឲ្យ​ខ្លួន​បាន​សប្បាយ បានត្រជាក់ចិត្ត​រួច​ផុត​អំពី​គំនរ​ភ្លើង​គឺ​សេចក្ដី​ទុក្ខសោក ប៉ុន្តែ​ការ​ដើរ​ទស្សនា​ទាំង​អស់​នេះ​មិន​អាច​បាន​ធូរ​ស្រាល​អំពី​សេចក្ដី​ទុក្ខ​សោក​បាន​ឡើយ ឬ​បើ​បានធូរ​ស្រាល​ខ្លះ​នោះ​ក៏​បាន​បន្តិចបន្តួច​ប៉ុណ្ណោះ​ប្រៀប​ដូច​ជា​ថ្នាំ​ស្ពឹក​ដែល​គេ​ចាក់​ដើម្បី​កុំ​ឲ្យ​ឈឺ​ក្នុងរយៈ​ពេល​ខ្លី គឺ​១ម៉ោង២ម៉ោង​ ឬ១ថ្ងៃ​ប៉ុណ្ណោះ ដូច្នេះ​ការ​ដើរ​គ្រប់​ទីកន្លែង​មិនមែន​ជា​ដំណោះ​ស្រាយ​ធ្វើ​ឲ្យ​ធូរ​ស្រាល​បានត្រជាក់​ចិត្ត​ដូច​ជា​ការ​ធ្វើ​ទាន​រក្សា​សីល​ចំរើន​មេត្តា​ចិត្ត​ព្រោះ​ការ​រក្សា​សីល​ជាដើមទើប​អាច​រំលត់​នូវ​សភាព​ក្ដៅ​ក្រហាយ​ក្នុង​ចិត្ត​បាន គប្បី​ជ្រាប​ថា​សេចក្ដី​សុខមិនមែន​នៅ​ឆ្ងាយ​អំពី​ក្នុង​ចិត្ត​របស់​ខ្លួន​ទេ ហើយ​សេចក្ដី​ទុក្ខ ក៏​នៅ​ក្នុង​ចិត្ត​ដែរ ដូច្នេះ​ការ​ត្រាច់​ទៅ​កាន់​ទីឆ្ងាយៗ ក៏​មាន​ចិត្ត​រួម​ដំណើរ​ទៅជាមួយ​ដែរ ដូច្នេះ​សេចក្ដី​ទុក្ខ​ក៏​វា​មាន​នៅ​ក្នុង ទី​នោះ​បើ​មាន​បញ្ញា​នោះ​ឯង​ក៏​រំលត់​នូវ​សេចក្ដី​ទុក្ខ​នោះ​បាន។

- មនត្រជាក់ទេ បើ​នៅ​តែ​ឱប​ភ្លើង
- មិនត្រជាក់​ទេ បើ​នៅ​តែ​ប្រកាន់
- មិនត្រជាក់​ទេ បើនៅតែ​ជាប់ជំពាក់
​- មិនត្រជាក់ទេ បើ​នៅ​តែ​ខឹង​ក្រោធ​ច្រើន
- មិនត្រជាក់ទេ បើ​នៅ​តែ​មាន​គំនិត​ខូច
- មិនត្រជាក់ទេ បើ​នៅ​តែ​មាន​គំនិត​យល់​ខុស
- មិនត្រជាក់ទេ បើ​នៅ​តែ​ច្រណែន​អ្នក​ដទៃ
- មិនត្រជាក់ទេ បើ​នៅ​តែ​ទ្រុស្ដ​សីល
- មិនត្រជាក់ទេ បើ​មិន​មាន​បញ្ញា

នត្ថិ សន្ដិ បរំ សុខំ
ពុំមានសេចក្ដី​សុខ​ដទៃ ក្រៅអំពី​សេចក្ដី​ស្ងប់​ឡើយ។

ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត
រៀប​រៀង​ដោយ កែវ វិមុត្ត
ដោយ​៥០០០​ឆ្នាំ


 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៣ មករា ឆ្នាំ២០១៧ (អាន: ៥០,៩៥៨ ដង)
ព្រះ​វល្លិការ​ផល​ទាយក​ត្ថេរ​
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៩០៤ ដង)
គ្រួសារកក់​ក្តៅ​ (ពាក្យ​ពេចន៍​ម៉ែ​ឪ)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.92
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿