ថ្ងៃ សៅរ៍ ទី ២៣ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៦,៥៦៩
Today
ថ្ងៃម្សិលមិញ ២០៤,៤៨១
ខែនេះ ៤,០៧២,២២០
សរុប ២២៨,៨៤៧,០០៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ១៨ កក្តដា ឆ្នាំ២០២០ (អាន: ២៣៦៦០ ដង)

ស្រីបាទ Sri Pāda (ភ្នំមេអំបៅ)



 
ភ្នំមេអំបៅ ឬ ហៅថា ស្រីបាទ ភាគច្រើនស្គាល់ជា សុមនកូដ ស្ថិតនៅលើកំពូលភ្នំ សមនលកន្ទៈ(Samanala Kanda)នៃភាគកណ្តាលនៃជំរុំភ្នំធំៗទាំងឡាយ មានស្នាមព្រះបាទដែលរក្សាទុកយ៉ាងល្អ ហើយគោរពបូជា ដោយអ្នកកាន់សាសនាទាំងអស់ក្នុងប្រទេសស្រីលង្កា។ ពួកពុទ្ធសាសនិកមានជំនឿថា នុ៎ះក៏គឺជាស្នាមព្រះបាទរបស់ព្រះសម្មាសម្ពុទ្ធ នៅពេលដែលពួកហិណ្ឌូ គិតថាជារបស់ព្រះសិវៈ, គ្រឹស្ទ បរិស័ទថា ជាស្នាមជើងរបស់អាដាម និងមូស្លីមេ ជឿថា ជារបស់ព្រះអាឡា។
 
 
ភ្នំនេះហៅបានច្រើន ដូចជា អាដាមស្ពិក (Adam’s Peak), សីវនាទិ(Sivanadi),បាទំ(Padam), សមនលកន្ទៈ, ស្រីបាទ (Sri Pāda) ដែលមាន កំពស់ ២២៤៣ ម៉ែត្រ តាមនីវ៉ូទឹកសមុទ្រ។ យើង អាចឡើងភ្នំនេះបាន ចាប់ពីថ្ងៃ ១៥ កើតខែកត្តិក ឬធ្នូ រហូតដល់ថ្ងៃ ១៥ កើត ខែ វិសាខ ឬមេសា ក្នុងរៀងរាល់ឆ្នាំនីមួយៗ។ យើងអាចធ្វើដំណើរទៅកាន់ភ្នំស្រីបាទ តាមផ្លូវហាតុន (Hatton) និងរតនបុរៈ(Ratnapura) រហូតដល់ជើងភ្នំ ហើយយើងបន្តធ្វើដំណើរឡើងភ្នំ ថ្មើរជើងចំនួន១៨ ឬ ៦គីឡូម៉ែត្រកន្លះទៀត ទើបដល់ទីកន្លែងដែលយើងប្រាថ្នាចង់ឃើញ នុ៎ះគឺជាស្នាមព្រះបាទដែលគេស្រោបជុំជិត រក្សាទុកយ៉ាងល្អ។
 
 
តាមចំងាយផ្លូវនេះ គឺខ្ពស់ឡើងទៅតាមលំដាប់ រហូតដល់កំពូលភ្នំ ដែលជាទីចំណោតយ៉ាងចោតខ្ពស់លំបាកនឹងឡើងក្រៃពេក។ យើងអាចចំណាយពេលវេលាសម្រាប់ឡើងចំនួន ៦ ទៅ ៨ម៉ោង សន្សឹមៗ តាមលំដាប់មិនបង្ខំ។ នៅលើកំពូលភ្នំ មានរគាំងសម្រាប់ឱ្យទេសចរគោះ តាមចំនួនដែលធ្លាប់បានមកដល់។
 
 
ក្រៅពីការនមស្សការបូជានូវស្នាមព្រះបាទ ទេសចរនឹងបានទទួលនូវទស្សនីយភាពដ៏អស្ចារ្យមួយ គឺរស្មីចាំងចែងនៃសូរ្យសែងព្រះអាទិត្យដែលកំពុងបើកវែកស្រទាប់នៃពពកនិងអ័ភ្រអើតមកបញ្ចេញនូវពន្លឺពណ៌មាសដ៏ល្អប្រណិត ពិតផ្សាយក្រាលគ្របទៅលើផ្ទៃប្រថពី។ ទិដ្ឋភាពទាំងនេះ បានទាក់ទាញចិត្តរបស់ទេសចរដ៏ច្រើនលើសលប់ឱ្យមកទស្សនាភ្នំស្រីបាទ ជាពិសេសគឺទេសចរជាតិអ៊ឺរ៉ុប (European Tourists)។ ភ្នំស្រីបាទនេះ គឺជាបូជនីយដ្ឋានដ៏សំខាន់មួយក្នុងចំណោមទីសំខាន់ៗ ទាំង១៦ នៃកោះស្រីលង្កា ទីនេះមានគាថាសូត្រ អះអាងយ៉ាងនេះថា ៖- សុវណ្ណមាលិកេ សុវណ្ណបព្វតេ សុមនកូដេ យោនកបុរេ នម្មទា យនទិយា បពា្ច បាទវរំ ឋានំ ទីស្ថាន នៃស្នាមព្រះបាទដ៏បវរទាំង ៥ កនែង្ល គឺប្រតិស្ថាន នៅលើកំពូលភ្នំ សុវណ្ណមាលិក ១ សុវណ្ណបព៌ត ១ សុមនកូដ ១ យោនកបុរី ១ និងឆ្នេរខ្សាច់នា ស្ទឹងនម្មទា ១ ។ នៅក្នុងវស្សាទី ៥ ព្រះមានព្រះភាគ ព្រះអង្គបានយាងទៅកាន់តម្ពបណ្ណិទ្វីបជាលើកទី២, ដោយកាលនោះ ស្តេចនាគពីរនាក់ពូ និងក្មួយ ឈ្មោះ មហោទរៈ(Mahodara) និងចុលោទរៈ (Chulodara) ឈ្លោះដណ្តើមរាជបល្ល័ង្កគ្នា។ ហើយពេលនោះឯង ដែលព្រះសាស្តា ទ្រង់បនាសម្តែងធម្មបាដិហារ្យ ប្រោសនាគទាំងពីរនោះឱ្យជ្រះថ្លាប្រគល់រាជបល្ល័ង្កថ្វាយព្រះអង្គ។
 
 
ហើយនៅពេលនោះដែរ ស្តេចនាគ ឈ្មោះ មណិក្ខិកៈ ត្រូវជាពូរបស់នាគមហោទរៈ ដែលបានមកជួយច្បាំងក្មួយ ក៏បានជួបនឹងព្រះដ៏មានព្រះភាគ ហើយក៏បានអារាធនាព្រះអង្គ ឱ្យទ្រង់យាងទៅកាន់វត្តកល្យាណី ជាកន្លែងដែលខ្លួនអាស្រ័យេនៅ។ បីឆ្នាំក្រោយមក ស្តេចនាគបានទៅកាន់វត្ត ជេតពន និងបានអារាធនាព្រះសម្ពុទ្ធម្តងទៀត, ពេលនោះ ព្រះសម្មាសម្ពុទ្ធមួយអន្លើដោយ ព្រះភិក្ខុសង្ឃជាសាវ័កចំនួន ៥០០ អង្គ បានយាងប្រទក្សិណកោះស្រីលង្កា ៣ ជុំ ហើយទ្រង់គង់ចូលនិរោធសមាបត្តិនៅត្រង់វត្តកល្យាណី និងកន្លែងដទៃមួយចំនួនទៀត និងបានតាំងទុកនូវស្នាមព្រះ បាទ នាជ្រលងស្ទឹងកល្យាណីមួយ និងនៅលើកំពូល ភ្នំស្រីបាទ ឬសុមនកូដនេះមួយ នៅក្នុងវស្សាទី ៨ ពីថ្ងៃត្រាស់ដឹង និងជាលើកទី ៣ នៃការយាងទៅ កាន់កោះតម្ពបណ្ណិទ្វីប។
 

តាមប្រភពឯកសារទាំងអស់ មិនមាននិយាយ អំពីទំហំនៃស្នាមព្រះបាទនេះថា មានទំហំ និង ប្រវែងប៉ុន្មាននោះទេ។ តែមានឯកសារខ្លះ ដូចជា បទានុក្រមព្រះពុទ្ធសាសនាជាដើម បានធ្វើការ អត្ថាធិប្បាយអំពីស្នាមព្រះបាទចម្លងនៅប្រទេសថៃ និងស្នាមព្រះបាទនៅនាប្រទេសភូមាមួយចំនួនដែរ តែបានបញ្ជាក់ថា់ មិនត្រូវទៅនឹងស្នាមព្រះបាទដើម ដែលនៅភ្នំសុមនកូដនោះ ដល់តិចតួចឡើយ។ (បញ្ជាក់ៈ ភ្នំស្រីបាទ គឺជាតំបន់ត្រជាក់ណាស់ ដូច្នេះទេសចរចាំបាច់ត្រូវតែត្រៀមជាស្រេច នូវស្រោមដៃ ស្រោមជើង មួក និងអាវរងាដោយខ្លួនឯង ឬបើគ្មាន ក៏អាចរកជាវបាននៅតាមច្រក ផ្លូវឡើងទៅ តែតំលៃគឺប្រាកដជាខុសពីទីកន្លែង ធម្មតាហើយ។)

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៣៥៥៥ ដង)
ភិក្ខុ​ណា​ គ្មាន​សេចក្តី​ក្រោធ​ មិន​ចង​សេចក្តី​ក្រោធ​ទុក
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៤៣០៥៨ ដង)
គុណសម្បត្តិ ​និង​វិបត្តិ​នៃ​ឧបាសក​
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ១០៤២០ ដង)
ឧបនិស្ស័យ​ក្នុងផ្នួស ម្លប់ធម៌វិន័យ
ផ្សាយ : ២៨ មិថុនា ឆ្នាំ២០១២ (អាន: ១០៣៧៧ ដង)
ស្តាប់ការអាន និងពន្យល់ចំពោះគម្ពីរព្រះត្រៃបិដកលេខ១៦ របស់លោកគ្រូ អឿ សៅ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕