30
ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៥៩,២៧១
Today
ថ្ងៃម្សិលមិញ ២០៨,៧៩១
ខែនេះ ៤,៧១៥,០៨៥
សរុប ៣៩០,៧៩៧,៥៦៩
អានអត្ថបទ
ផ្សាយ : ២២ មករា ឆ្នាំ២០២៣ (អាន: ៥៨,៦៨៣ ដង)

មុខងាររបស់ចិត្ត



ស្តាប់សំឡេង

 

ចិត្តមានមុខងារគិត អារម្មណ៍មានមុខងារឲ្យចិត្តតោងដើម្បីគិត ឯចេតសិកមានមុខងារអូសទាញចិត្តឲ្យធ្វើ​ការ ទាំងអស់គ្នា សីុសោយអារម្មណ៍ជាមួយគ្នា កើតរលត់ព្រមគ្នា ព្រោះហេតុនេះម្នាក់ៗ កើត​ពី​បច្ច័យ​រៀងៗខ្លួន « សព្វេ ធម្មា អនត្តា » ធម៌ទាំងឡាយទាំងពួងអត់មានខ្លួនឯងទេ គឺកើតពីបច្ច័យទាំងអស់ ។

ចុះភវង្គចិត្តនៅឯណា ? ហើយសញ្ញាការចងចាំ ហេតុអីក៏វាចងចាំមិនភ្លេច បើវាគ្មានខ្លួនឯងផងនោះ ? សញ្ញាការចងចាំក៏កើតពីបច្ច័យដែរ ព្រោះពេលដួលបោកក្បាលរញ្ជួយខ្លាំងដល់កន្លែងវា វាក៏រលត់លែងចាំអ្វីបានដែរ ។

ចុះភវង្គដែលដើរតួជា មេម័រីឬជាបណ្ណាល័យផ្ទុកឯកសារអារម្មណ៍នោះវានៅទីណា ? ភវង្គ - ចុតិ - បដិសន្ធិ ក្នុងអភិធម្មមានពន្យល់ថា មនោទ្វារ (តាំងនៅក្លែបខាងមុខនៃខួរក្បាល) ជាការិយាល័យរបស់ចិត្តធ្វើការ តែទីស្នាក់ការឬលំនៅរបស់ចិត្ត មានបញ្ជាក់ថានៅហទយវត្ថុឬបេះដូង ការនេះស្របនឹងវិទ្យា​សាស្ត្រដែលបានបង្ហាញពីការវិវត្តរបស់ទារកក្នុងផ្ទៃ គឺបេះដូងកើតមុនខួរក្បាល វាបញ្ជូនឈាមទៅចិញ្ចឹម​គ្រប់ផ្នែកនៃរាងកាយដើម្បីវិវត្តពេញលក្ខណះពេញរូបពេញរាង ហើយតាមទ្រឹស្តីកង់តូមបង្ហាញ​ថា​ ពេលស្លាប់មានរលកពត៌មានបញ្ចេញពីកូនបំពង់ក្នុងសីុតូប្លាសនៃកោសិកាប្រសាទ (Release information from Microtubles intra neuronal) ការស្លាប់ គឺជាការផ្សាយចេញនៃរលកសញ្ញា​ពី​មី​ក្រូ​ទីបុលនៃកោសិការប្រសាទ ។ វិទ្យាសាស្ត្របង្ហាញទៀតថា ការចងចាំរយះពេលយូរ គឺស្តុកនៅ Hypocampus គល់ខួរក្បាល អ្នកចូលរួមច្រោះអារម្មណ៍មាន Ganglion de la base or Amygdala , Zone limbic and Cortex ។

បើថាចិត្តជាផលិតផលនៃខួរក្បាល ចុះកុមារចាំជាតិនោះដូចម្តេចវិញ ? ដូច្នេះចិត្តគឺជាអង្គភាពមួយដាច់ដោយឡែកពីខួរក្បាល ដែលកើតឡើងតាមហេតុបច្ច័យ(ហេតុនិងគ្រឿងទ្រទ្រង់ឲ្យកើត) (Cause - Result ,Action - Reaction ) ការកើតឬបដិសន្ធិមានបច្ច័យចូលរួមគឺ ចិត្ត កម្ម អាហារ ឧតុ ដែលខ្វះមួយណាមិនបាន។ អានិសង្ឃនៃការរៀនបរិយត្តិនាំឲ្យបានសម្រេចជាព្រះអរហន្តបែកធ្លាយបដិសម្ភិទា​៤​ បើតស៌ូមិនបាន ក៏ខំសន្សំនិស្ស័យ តែគួរចងចាំថា មិនមែនទាល់តែទ្រទ្រងបិដកបានទើបរួចចាកទុក្ខនោះទេ អនុវត្តបានត្រឹមតែមួយគាថាក៏រួចចាកទុក្ខបានដែរ ! ទិសដៅសំខាន់បំផុតគឺ លះឧបាទានខន្ធ​៥​ ដែលជាមេទុក្ខទើបជារឿងសំខាន់ ! លះការមានះប្រកាន់តែប៉ុណ្ណោះ ទើបអស់ជាតិ ជរា ព្យាធិ មរណៈ ! ។

ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៤៧៤ ដង)
ឪពុក​ម្ដាយ​ត្រូវ​ផ្ដល់​វិជ្ជា​ជា​មត៌ក​ដល់​កូន
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ១៧,៥៩០ ដង)
ការ​ប្រឹក្សា​គ្នា​របស់​សប្បុ​រស​ទាំង​ឡាយ តែង​ប្រ​ព្រឹត្ត​ទៅ ដើម្បី​ដឹង​ច្បាស់
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ៩,៦០០ ដង)
បុណ្យ​ត្រេក​អរក្នុង​ផ្នួស​ត្រឹម​៧​ថ្ងៃ​
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៦០០ ដង)
គាថា​របស់​ព្រះ​អង្គុលិមាលត្ថេរ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៣៨,៩១៧ ដង)
ធម៌ ៥ យ៉ាង ជា​ទី​ប្រាថ្នា ជា​ទី​គាប់​ចិត្ត រក​បាន​ដោយ​ក្រ​ក្នុង​លោក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.1
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿