35
ថ្ងៃ អាទិត្យ ទី ២៦ ខែ ឧសភា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៩,៤៤៧
Today
ថ្ងៃម្សិលមិញ ១៤៦,៩៩៣
ខែនេះ ៧,៤៣៧,៣៩០
សរុប ៣៩៩,៦៩៥,៨៣៤
អានអត្ថបទ
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៣ (អាន: ៤១,៥៥៧ ដង)

ព្រះទាឋធាតុរបស់ព្រះសម្មាសម្ពុទ្ធនៅប្រាសាទព្រះចង្កូមកែវ ប្រទេសស្រីលង្កា



ស្តាប់សំឡេង

 

ប្រាសាទព្រះចង្កូមកែវ - ព្រះទាឋធាតុដ៏ពិសិទ្ធិថ្លៃថ្លារបស់ព្រះសម្ពុទ្ធ គឺជាសក្ការវត្ថុមួយ ដែលគួរធ្វើការបូជាដ៏ប្រសើរបំផុតនៃពុទ្ធបរិស័ទទូទាំងពិភពលោក និងជាវត្ថុដ៏មានតម្លៃដែលពុទ្ធបរិស័ទស្រីលង្កាយកចិត្តទុកដាក់ ថែរក្សាការពារ យ៉ាងហ្មត់ចត់នៅឯព្រះវិហារព្រះចង្កូមកែវក្នុងទីក្រុងឃេនឌី។ ពុទ្ធបរិស័ទកោះលង្កាមានជំនឿថា ព្រះទាឋធាតុបានជួយថែរក្សាប្រទេស និងសង្គមរបស់ពួកគេឱ្យមានភាពរីកចម្រើនត្រជាក់ត្រជុំអស់រយៈកាលជាង ២៥០០ ឆ្នាំមកហើយ។




ក្នុងរាជ្យរបស់ព្រះបាទ កតិសិរិមេវ៉ាន (Kitsiri Mevan)គ.ស.៣០១-៣២៨ ព្រះទាឋធាតុ គឺព្រះចង្កូមកែវឆ្វេងខាងលើ របស់ព្រះដ៏មានព្រះភាគ១ បាននាំមកពីដែនកាលិង្គ (Kalinga) ដោយព្រះនាង ហេមមាលា(Hemamālā) និងទន្តកុមារ (Danta-kumara)។
(សមន្តប្បាសាទិកា ពាហិរនិទាន បានប្រាប់ថា ជាព្រះ ទាឋធាតុស្តាំខាងក្រោមទេ ។ តែឯកសារជាច្រើនបានបញ្ជាក់ថា ព្រះទាឋធាតុ នៅឃេនឌី សព្វថ្ងៃ គឺជាព្រះធាតុឆ្វេងខាងលើទេ ដូច្នេះ សូមពុទ្ធបរិស័ទចងចាំនិងពិចារណារាវរកទៀតផងចុះ។ េបី ចេះអានភាសាអង់គេស្ល ក៏អាចអានសៀវភៅផ្សេងៗ ដែលយើង បានបង្ហាញនៅក្នុងឯកសារយោងជាពិសេស គឺឯកសារប្រចាំនៅ ព្រះវិហារព្រះចង្កូមកែវ និងបទានុក្រមព្រះពុទ្ធសាសនាដែល រដ្ឋាភិបាលរៀបចំតែម្តង។ The Sacred Tooth Relic at Sri Dalada Maligawa page 11 and better to check the Encyclopaedia of Buddhism vol.IV page 282.)

វិហារព្រះចង្កូមកែវ គេចាត់ទុកព្រះចង្កូមកែវថា ជានិមិត្តរូបរបស់ព្រះរាជា ហើយជាវត្ថុដ៏ពិសិទ្ធិបំផុត នៃការគោរពបូជាក្នុងកោះស្រីលង្កានេះ។ ការកសាងវត្តអារាម និងព្រះវិហារនៅជិតព្រះរាជវាំង គឺជាទំនៀមទំលាប់ ឬប្រពៃណីរបស់ព្រះរាជានៃប្រទេសនេះទៅហើយ ដូច្នេះហើយ បានជាយើងឃើញមានព្រះវិហារសម្រាប់ដម្កល់ព្រះចង្កូមកែវជាច្រើនកន្លែងនៅតាមបណ្តាទីក្រុងចាស់ៗ ដូចជា Polonnaruwa, Beligala, Dambadeniya and Yapahuwaរបស់ប្រទេសនេះ។ ព្រះបាទអរិយចក្រវត្តិ(Aryachakravarti)បានដណ្តើមយកព្រះចង្កូមកែវ រួចភាសខ្លួនទៅប្រទេសឥណ្ឌា។ តែក្រោយមកព្រះបាទបរាក្រមពាហុ ទី៣ (Para-kramabahu III) បានយកព្រះទាឋធាតុនោះត្រឡប់មកស្រីលង្កាវិញ។ ព្រះបាទវិមលធម៌សុរិយា (Vimaladharma suriya) I បាននាំព្រះចង្កូមកែវត្រឡប់ទៅទីក្រុង Kandy វិញ បន្ទាប់មកព្រះអង្គក៏បានកសាងកន្លែង ដម្កល់ព្រះចង្កូមកែវ ហើយក្រោយមកព្រះរាជបុត្រ របស់ព្រះអង្គព្រះនាម វីរៈ បរក្រាមៈ នរេន្ទសិង្ហៈ (Veera Parakrama Narendasinghe) បានកសាងជាថ្មីវិញយ៉ាងផ្ចិតផ្ចង។ អាគារថ្មីបួនជ្រុងដែលធ្វើគ្របពីលើអាគារចាស់នោះ គឺគ្មានបានកែប្រែក្បាច់ ស្ថាបត្យកម្មអ្វីឡើយ។

ផ្នែកខាងក្នុងនៃវិហារព្រះចង្កូមកែវ អាគារព្រះចង្កូមកែវមានពីរជាន់ ហើយព្រះទាឋធាតុដម្កល់ទុកនៅជាន់ខាងលើក្នុងកោដ្ឋមាស ៧ជាន់រំលេចដោយវត្ថុដ៏មានតម្លៃជាច្រើនស្ថិតនៅក្នុងទូកញ្ចក់ដ៏ក្រាស់ ដែលមិនអាចបាញ់ទម្លុះដោយគ្រាប់កាំភ្លើងបាន។ នៅមានកោដ្ឋតូចមួយដទៃទៀត ដែលសម្រាប់បីទ្រ ក្នុងពេលប្រារព្ធធ្វើកម្មវិធីបុណ្យនៅរាល់ឆ្នាំ ក៏ដម្កល់ទុកក្នុងទូនេះដែរ។ មានគំនូរ បែបសាសនាដ៏វិចិត្រដែលគេលាបពណ៌ជាច្រើនដង តាំងពីសម័យបុរាណមកជាគ្រឿងលម្អបន្ទប់នេះដែរ។ មានតែព្រះសង្ឃអ្នកមើលការខុសត្រូវនៅទីកន្លែងនោះប៉ុណ្ណោះ ទើបអាចមានសិទ្ធិចូលក្នុងបន្ទប់នោះបាន ហើយមានតែព្រះសង្ឃតំណាងដល់និកាយធំៗ ពីរអង្គ និងបុរសម្នាក់ដែលរាជរដ្ឋាភិបាលបានចាត់ តាំងប៉ុណ្ណោះ ទើបមានសិទ្ធិបើកកោដ្ឋព្រះធាតុបាន។

ដំបូលប្រក់មាសនៃវិហារព្រះចង្កូមកែវ  រីឯដំបូលប្រក់មាសខាងលើព្រះវិហារនោះ គឺជាការបរិច្ចាគធនធានកសាងឡើងដោយលោក ប្រធានាធិបតី រនសិង្ហៈ ប្រេមទស្សៈ(Narasinghe Premadassa) នៃប្រទេសនេះ ក្នុងឆ្នាំ១៩៨៧។ គ្រប់សម័យកាល Kandy គឺជាទីក្រុងដែលគួរឱ្យ ចាប់អារម្មណ៍ក្រៃលែង។ មិនតែប៉ុណ្ណោះ ក្នុងខែ សីហា ទីក្រុងចាស់បានក្លាយជាទីប្រជុំជនសម្រាប់កម្មវិធីរឿងព្រេងដ៏ល្បីល្បាញមួយ ក្នុងចំណោមកម្មវិធីជាច្រើនក្នុងទ្វីបអាស៊ី (Asia) យើងនេះ។ វត្ថុដ៏មានតម្លៃជាងគេក្នុងទីក្រុងKandyគឺព្រះវិហារ ព្រះចង្កូមកែវ (Daladā Māligawa) កន្លែងដម្កល់ព្រះចង្កូមកែវ និងបឹងនៅខាងមុខនោះឯង។

ពិធីបូជាគេធ្វើជារៀងរាល់ថ្ងៃក្នុងអាគារដម្កល់ព្រះចង្កូមកែវ ដើម្បីជាបុណ្យកុសល និងរលឹកដល់ព្រះពុទ្ធគុណ ហើយមានការបូជាដោយតន្ត្រីរបាំ មានផ្លុំខ្លុយ និង វាយស្គរជាដើមដើម្បីបូជាដល់ព្រះទាឋធាតុ។ នៅពេប្រារឰកម្មវិធីអាសាឡ្ហបូជា (Esala Perahera) ចាប់ផ្តើមធ្វើនៅខែមិថុនា ឬសីហា ជារៀងរាល់ឆ្នាំ គេបើកព្រះចង្កូមកែវ ឱ្យពួកពុទ្ធបរិស័ទគោរពបូជា ក្នុងទីសាធារណៈ។ អ្នកផ្លុំត្រែស័ង្ខ អ្នកវាយស្គរវាយចេញជាចង្វាក់ សម្រាប់អ្នករាំហើយដំរីដែលតាក់តែងដោយគ្រឿង អលង្ការផ្សេងៗដើរពីមុខផ្ទុកដោយកោដ្ឋមាសដម្កល់ ព្រះទាឋធាតុដ៏ឆើតឆាយ។ ពិធីដ៏មហិមានេះក្លាយ ជាទស្សនីយភាព និងភាពរុងរឿងដែលមិនអាចនឹងបំភ្លេចបានឡើយ។ 

ដោយ ៥០០០ឆ្នាំ
 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៦ កក្តដា ឆ្នាំ២០២១ (អាន: ២១,៤២៦ ដង)
គប្បីដើរក្នុងផ្លូវរបស់ខ្លួនឯង  ឲ្យបានត្រឹមត្រូវ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៦២២ ដង)
អំពី​ការ​ងារ​ចាយ​វាយ​ទ្រ​ព្យ​សម្ប​ត្តិ​
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៦២,១៣២ ដង)
ជីវិត​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.89
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿