30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៨,៣៧៩
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៩១៥,៥៦៦
សរុប ៣៨៩,៩៩៨,០៥០
អានអត្ថបទ
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤ (អាន: ៤,៤៧៤ ដង)

គុណបិយវាចា (សម្តី​គួរ​ឲ្យ​ស្រឡាញ់, សម្តី​សុភាព)



ស្តាប់សំឡេង

 

សេចក្ដី​ថា កាល​ក្នុង​អតីត​កាល​កន្លង​ទៅ​យូរ​ហើយ ក្នុង​ក្រុង​ពារាណសី មាន​សេដ្ឋី​បុត្រ៤នាក់​នាំ​គ្នា​ចេញ​ទៅ​ពី​ផ្ទះ​អង្គុយ​ជុំ​គ្នា​ក្រោម​ដើម​ឈើ​មួយ​ដើម ក្រឡេក​ឃើញ​ព្រាន​ម្រឹគ​ម្នាក់​ផ្ទុក​សាច់​ក្នុង​រទេះ​ដឹក​ទៅ​លក់ ក៏​នាំ​គ្នា​សូម​សាច់​អំពី​ព្រាន​នោះ សេដ្ឋី​បុត្រ​ជា​បឋម​ពោល​សូម​ថា​នែ​ចៅ​ព្រាន​ចង្រៃ អ្នក​ឯង​ដឹក​សាច់​ទៅ​លក់​ឯ​ណា ឱ្យ​មក​អញ​មួយ​ដុំ ​ព្រាន​ម្រឹក​គិត​ថា អ្នក​នេះ​សូម​អញ គួរ​តែ​ពោល​ពាក្យ​ល្អ គិត​ហើយ​ទើប​តប​ថា អើ​សម្ដី​អ្នក​នេះ​ជា​ផរុស​វាចា មិន​ឆ្ងាញ់​ពិសា​ប្រហែល​ដូច​សាច់​វាវ បើ​ដូច្នោះ ខ្ញុំ​នឹង​ឱ្យ​សាច់​វាវ​ដល់​អ្នក ថា​ហើយ​ក៏​ឱ្យ​សាច់​វាវ​មួយ​ដុំ​ទៅ ។



សេដ្ឋី​បុត្រ​ជា​គម្រប់​ពីរ ពោល​សូម​ថា អើ​អ្នក​បង អ្នក​ដឹក​សាច់​ទៅ​លក់​ឯ​ណា ចូរ​ឱ្យ​ខ្ញុំ​សូម​មួយ​ដុំ ព្រាន​ម្រឹគ​គិត​ថា អើ​សម្ដី​អ្នក​នេះ​គួរ​សម​ហ៊ាន​ហៅ​អាត្មា​អញ​ថា​បង ហាក់​ដូច​ជា​បង​ប្អូន​របស់​ខ្លួន សម្ដី​នេះ​ពីរោះ​ប្រហែល​ដូច​សាច់​ចំឡក​ដ៏​ឆ្ងាញ់ គិត​ហើយ​ទើប​តប​ថា អើ​សម្ដី​របស់​អ្នក​គួរ​ហើយ ប្រហែល​ដូច​សាច់​ចំឡក បើ​ដូច្នោះ ខ្ញុំ​នឹង​ឱ្យ​សាច់​ចំឡក​ដល់​អ្នក ថា​ហើយ​ក៏​ឱ្យ​សាច់​ចំឡក​មួយ​ដុំ​ទៅ ។

សេចដ្ឋី​បុត្រ​ជា​គម្រប់​បី​ពោល​សូម​ថា បពិត្រ​បិតា​អ្នក​ដឹក​សាច់​ទៅ​លក់​ឯ​ណា ចូរ​អ្នក​ឱ្យ​សាច់​ខ្ញុំ​មួយ​ដុំ​ផង ព្រា​ន​ម្រឹគ​គិត​ថា សម្ដី​ដែល​ហៅ​ថា​បពិត្រ​បិតា​ដូច្នេះ មាន​តែ​កូន​ហៅ​ឪពុក ញ៉ាំង​បេះ​ដូង​នៃ​​ឪពុក​ឱ្យ​ញាប់​ញ័រ គិត​ហើយ​ទើប​តប​ថា ​អើ​សម្ដី​របស់​អ្នក​ពីរោះ​ហើយ ប្រហែល​ដូច​សាច់​បេះ​ដូង បើ​ដូច្នោះ ខ្ញុំ​នឹង​ឱ្យ​សាច់​បេះ​ដូង​ដល់​អ្នក ថា​ហើយ​ក៏​ឱ្យ​សាច់​បេះ​ដូង​មួយ​ដុំ​ទៅ​ព្រម​ទាំង​សាច់​ឆ្ងាញ់​ឯ​ទៀត​ខ្លះ​ផង ។



សេចដ្ឋី​បុត្រ​ជា​គម្រប់៤ ពោល​សូម​ថា នែ​សម្លាញ់ អ្នក​ដឹក​សាច់​ទៅ​លក់​ឯ​ណា ចូរ​សម្លាញ់​ឯង​ចែក​ឱ្យ​យើង​ខ្លះ​ផង ព្រាន​ម្រឹគ​គិត​ថា​មនុស្ស​ប្រុស បើ​គ្មាន​មិត្រ​សម្លាញ់​ក្នុង​ស្រុក​នឹង​គេ​ហើយ ក៏​ដូច​ជា​គ្មាន​ស្រុក​នៅ ឧបមា​ដូច​ព្រៃ​មិន​មាន​មនុស្ស​ជ្រក​ពួន​នៅ​ដូច្នោះ​ដែរ ឥឡូវ​អ្នក​នេះ គាត់​នៅ​អាត្មា​អញ​ថា សម្លាញ់ ៗ ហាក់​ដូច​ជា​ស្និទ្ធ​ស្នាល​នឹង​គ្នា​មក​យូរ​ហើយ គិត​ហើយ​ទើប​តប​ថា អើ​សម្ដី​របស់​អ្នក​ដែល​ពោល​មក​នេះ ប្រហែល​ដោយ​សម្បត្តិ​របស់​ខ្លួន​ទាំង​អស់​នេះ បើ​ដូច្នោះ ខ្ញុំ​នឹង​ឱ្យ​សាច់​ព្រម​ទាំង​រទេះ​របស់​ខ្ញុំ​នេះ​ទាំង​អស់​ដល់​អ្នក​ជា​សម្លាញ់ ថា​ហើយ​ក៏​បរ​រទេះ​ដឹក​សាច់​ទៅ​ឱ្យ​សេដ្ឋី​បុត្រ​ជា​គម្រប់៤នោះ​ទៅ ។

សេដ្ឋី​បុត្រ​នោះ​ក៏​រាប់​អាន​ស្មោះ​ស្មើ ប្រាប់​ប្រពន្ធ​កូន​ឱ្យ​រាប់​អាន​ស្មើ​ទៅ ហើយ​ហាម​លែង​ឱ្យ​ធ្វើ​អំពើ​បាណាតិបាត​ត​ទៅ​ទៀត ឱ្យ​នៅ​ដោយ​សម្បត្តិ​របស់​ខ្លួន​ដរាប​ដល់​អស់​ជីវិត សេដ្ឋី​បុត្រ​មាន​លាភ​បាន​សាច់​ច្រើន​ជាង​សេដ្ឋីបុត្រ​ឯ​ទៀតៗ ក៏​ព្រោះ​គុណ​គឺ​ពោល​បិយវាចារ​នោះ​ឯង ។ ព្រះ​វង្គី​សត្ថេរ​លោក​ដឹង​សេចក្ដី​នេះ​ពិត​ហើយ ទើប​លោក​សម្ដែង​ជា​បទ​គាថា​ថា បិយវាចមេវ ភាសេយ្យ យា វាចា បដិនន្ទិតា យំ អនាទាយ បាបានិ បរេសំ ភាសតេ បិយំ ប្រែ​ថា សម្ដី​ឯ​ណា​ដែល​គេ​ត្រេក​អរ​រីក​រាយ​ហើយ បុគ្គល​គប្បី​ពោល​សម្ដី​ជា​បិយវាចា​នោះ​កុំ​ខាន ។

មួយ​វិញ​ទៀត បុគ្គល​បើ​ពោល​ពាក្យ​ឯ​ណា​ក្ដី កុំ​កាន់​ពាក្យ​ដ៏​លាមក​ដែល​ជា​ផរុស​វាចា​មិន​ជា​ទី​ស្រឡាញ់​នោះ​ឡើយ ត្រូវ​ពោល​តែ​ពាក្យ​ជា​បិយវាចា​ដែល​ជា​ទី​ស្រឡាញ់​នៃ​អ្នក​ទាំង​ឡាយ ។ ចប់​រឿង​សេដ្ឋី​បុត្រ៤នាក់ ។

ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.07
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿