ថ្ងៃ ពុធ ទី ០៤ ខែ តុលា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៥,២៦៥
Today
ថ្ងៃម្សិលមិញ ១៨១,៦៦៧
ខែនេះ ៧៦២,២៩៥
សរុប ៣៤៣,៤១៧,៨៥៣
Flag Counter
អានអត្ថបទ
ផ្សាយ : ២៩ សីហា ឆ្នាំ២០២២ (អាន: ២,១៨២ ដង)

រដ្ឋបាលត្ថេរ



 

អ្នកចូរមើលនូវអត្តភាព ដែលធើ្វឲ្យវិចិត្រ ជាទីប្រជុំ​នៃដំបៅ​ដែល​តាំងឡើង​ព្រមហើយ (ដោយឆ្អឹង ៣០០ កំណាត់) ជាអត្តភាពក្ដៅក្រហាយ ​ដែល​ជន​ពាលត្រិះរិះ​ដោយ​ច្រើន ជាអត្តភាពមិនទៀងទាត់ឋិតថេរ។ អ្នក​ចូរ​មើល​នូវ​រូប ​ដែល​ធើ្វឲ្យវិចិត្រ​ដោយ​កែវមណី និងកណ្ឌល ​ដែលឆ្អឹង និងស្បែក​រួបរឹត​ហើយ (រូបនោះ) រមែង​ល្អ​ដោយសារ​សំពត់​​ទាំងឡាយ​។ ជើង​ទាំងឡាយ​ លាប​ដោយល័ខស្រស់ មុខ​លាប​ដោយ​គ្រឿងលំអិត អាចញ៉ាំងជនពាលឲ្យវង្វេង ​តែ​មិនអាចញ៉ាំងបុគ្គលអ្នក​ស្វែងរកនូវ​ត្រើយ គឺព្រះនិព្វាន​ឲ្យវង្វេងបាន​ទេ។ សក់​ទាំង​ឡាយ​ ​ដែលគេ​រចនា​ដូចជាក្រឡាចតុរង្គ ភ្នែក​ទាំងឡាយ​ លាប​​ដោយថ្នាំ​សម្រាប់​បន្តក់ភ្នែក អាចញ៉ាំងជនពាលឲ្យវង្វេង ​តែ​មិន​អាច​ញ៉ាំងបុគ្គល​អ្នក​​ស្វែង​រកនូវ​ត្រើយ គឺព្រះនិព្វាន​ឲ្យវង្វេងបាន​ឡើយ។

កាយ​ស្អុយ​​ដែលគេ​តាក់​តែង​ហើយ ​ដូចជានាឡិសម្រាប់ដាក់​ថ្នាំបន្តក់ ​ដែលគេ​វិចិត្រហើយ​ថ្មី ៗ អាច​ញ៉ាំងជន​ពាល​ឲ្យវង្វេង ​តែមិនអាចញ៉ាំងបុគ្គលអ្នក​ស្វែងរកនូវ​ត្រើយ គឺព្រះនិពា្វន​ឲ្យវង្វេង​បាន​ឡើយ។ ព្រានម្រឹគដាក់​នូវ​អន្ទាក់ ម្រឹគក៏មិនបាន​​ប៉ះពាល់នូវ​អន្ទាក់ ហើយស៊ី​នូវ​ចំណី កាល​ដែល​ព្រានម្រឹគកំពុងកន្ទក់កន្ទេញ (ក៏បោល​ចេញ​ទៅ​ យ៉ាងណាមិញ) ពួកយើងក៏ដើរចេញ​ទៅ​ (យ៉ាងនោះ​ដែរ)។

អន្ទាក់​របស់​ព្រានម្រឹគ​ដាច់​ហើយ ម្រឹគក៏មិនប៉ះពាល់នូវ​អន្ទាក់ ហើយស៊ីនូវ​ចំណី កាលព្រាន​ម្រឹគ​កំពុង​សោក​ស្ដាយ (ក៏បោលចេញ​ទៅ​ យ៉ាង​ណា​មិញ) ពួក​យើង​ក៏ដើរ​ចេញ​ទៅ (យ៉ាង​នោះ​​ដែរ)។ អាត្មាបានឃើញនូវមនុស្សទាំងឡាយ បរិបូណ៌​ដោយទ្រព្យសម្បត្តិ​ក្នុងលោក (ពួក​មនុស្ស​ទាំងនោះ​) លុះបាន​ទ្រព្យគាប់ចិត្ត​ហើយ មិនឲ្យ (ដល់​បុគ្គលណាមួយ​ឡើយ) ព្រោះ​​តែសេចក្តី​វង្វេង។ ពួកមនុស្សបាន​ទ្រព្យហើយ ក៏ធើ្វនូវ​ការ​សន្សំ​ទុក ​ទាំងប្រាថ្នា​​ក្នុង​កាម​ដ៏លើ​សលុប។ ព្រះរាជាឈ្នះនូវ​ផែនដី ​ដែលព្រះអង្គ​រឹប​ជាន់​បាន​ហើយ នៅ​គ្រប់គ្រង​​ផែនដី មាន​សាគរជាទីបំផុត មាន​សភាពមិនឆ្អែត​នឹងត្រើយសមុទ្រខាង​អាយ ក៏ប្រាថ្នា​នូវ​ត្រើយសមុទ្រខាងនាយ។ ព្រះរាជាក្តី​ ពួកមនុស្សដទៃច្រើននាក់ក្តី​ មិន​ទាន់ប្រាសចាក​តណ្ហា រមែង​ដល់​នូវ​សេចក្តី​ស្លាប់ គឺថាជាអ្នក​មាន​សេចក្តី​ខ្វះខាត លះបង់រាងកាយ ព្រោះថា​សេចក្តី​ឆ្អែត​​ដោយ​កាម​​ទាំងឡាយ​​ក្នុងលោកមិនមាន​។ 

ពួក​ញាតិរំសាយ​សក់ កន្ទក់​កន្ទេញ ចំពោះ​បុគ្គល​ដែលស្លាប់ហើយនោះ​ ​ទាំងបាន​និយាយថា ធើ្វម្ដេចហ្ន៎ ញាតិ​របស់​យើង​ទាំងឡាយ​ ​កុំស្លាប់វិញ​ ក៏នាំខ្មោចនោះ​ ​ដែលរុំ​ដោយសំពត់​ ទៅ​កាន់ជើងថ្ករ ប្រជុំគ្នា​ដុត​ក្នុង​ទីនោះ​។ បុគ្គល​ដែលស្លាប់នោះ​ ត្រូវពួកអ្នក​ដុតចាក់​ដោយឈើសូល ដុតបុគ្គល​នោះ​ លះបង់នូវ​ភោគៈ​ទាំងឡាយ​ មាន​តែសំពត់មួយស្លាប់​ទៅ​ ញាតិ​ទាំងឡាយ​ក្តី​ មិត្រ​ទាំងឡាយ​ក្តី​ ឬសម្លាញ់​ទាំងឡាយ​ក្តី​ ជាទីពឹងមិនមាន​ទេ។ 

ពួកទាយាទ (អ្នក​ត្រូវទទួលមត៌ក) រមែង​នាំទៅ​នូវ​ទ្រព្យ​របស់​សត្វ​​ដែលស្លាប់នោះ​ ចំណែក​សត្វ​ដែល​ស្លាប់នោះ​ ក៏ទៅ​តាមយថាកម្ម ទ្រព្យតិចតួច​ កូនប្រពន្ធ មាសប្រាក់ និងដែន ក៏មិនមែន​ជាប់តាមសត្វ​ដែលស្លាប់នោះ​ទេ។ បុគ្គលមិនមែន​បាន​នូវ​អាយុ​វែង ​ដោយសារទ្រព្យទេ ​ទាំងមិនមែន​កំចាត់បង់នូវ​ជរា ​ដោយសារទ្រព្យបាន​ទេ ព្រោះថា អ្នក​ប្រាជ្ញ​ទាំងឡាយ​ បាន​ពោលនូវ​ជីវិតនោះ​ថា តិច មិនទៀង មាន​ការ​ប្រែប្រួល​ទៅ​ជាធម្មតា។

ជន​ទាំងឡាយ​ អ្នក​ស្ដុកស្ដម្ភ និងអ្នក​ទាល់ក្រ រមែង​ប៉ះពាល់នូវ​ផស្សៈ (មិនជាទីប្រាថ្នា) បុគ្គលពាល និងអ្នក​ប្រាជ្ញ រមែង​ប៉ះពាល់​ដូចគ្នា ប៉ុន្តែបុគ្គលពាល បើ​មាន​សេចក្តី​ទុក្ខបៀតបៀនហើយ រមែង​ដេក (សោកស្ដាយ) ព្រោះភាវៈ​នៃខ្លួន​ពាល ឯអ្នក​ប្រាជ្ញ បើទុកជាប៉ះពាល់នូវ​ផស្សៈ​ក៏មិនបាន​ញាប់ញ័រ។ ព្រោះហេតុនោះ​ បុគ្គល​បាន​នូវ​ព្រះនិព្វាន​ ជាទីបំផុត​នៃភព ​ក្នុង​លោកនេះ ដោយបញ្ញាណា បញ្ញានោះ​ ជាធម្មជាតិ​ប្រសើរជាទ្រព្យ ដ្បិតបុគ្គល​ទាំង​ឡាយ​ មិនទាន់បាន​សម្រេច​ប្រយោជន៍ រមែង​ធើ្វនូវ​បាប​កម្ម​ទាំងឡាយ​ ​ក្នុង​ភពតូច និងភពធំ ព្រោះ​តែមោហៈ។

បុគ្គលណា (បាន​ធើ្វបាបកម្ម) ក៏ដល់​នូវ​ការ​អន្ទោលទៅ​មក រមែង​ចូលទៅ​កាន់គភ៌ និងបរលោក បុគ្គលអ្នក​អប្ប​ប្រាជ្ញា (ឯទៀត) កាលបើជឿ​បុគ្គលអ្នក​ធើ្វបាបកម្មនោះ​ ក៏ទៅ​កាន់គភ៌ និង​បរលោក។ ចោរអ្នក​មាន​ធម៌​ដ៏លាមក ​ដែល​គេ​ចាប់បាន​ត្រង់មុខតំណ [គេចាប់បាន​ត្រង់​កន្លែងជញ្ជាំង​ដែលខ្លួន​បោះ ឬកាត់នោះ។] (នៃផ្ទះ) រមែង​ក្តៅ​ក្រហាយ​ដោយកម្ម​របស់​ខ្លួន​ យ៉ាងណា​មិញ សត្វអ្នក​មាន​ធម៌​ដ៏លាមក​ លុះស្លាប់​ទៅ​ រមែង​ក្តៅ​ក្រហាយ​​ក្នុងលោកខាងមុខ ​ដោយកម្ម​របស់​ខ្លួន​ ក៏យ៉ាងនោះ​ដែរ។

កាម​ទាំងឡាយ​ដ៏​វិចិត្រ មាន​រសឆ្ងាញ់ ជាទីរីករាយ​នៃចិត្ត ​តែងញាំញីចិត្ត​ដោយ​សភាព​ផ្សេង ៗ បពិត្រ​មហារាជ ហេតុនោះ​ អាត្មាភាព ឃើញទោស​ក្នុងកាមគុណ​ទាំងឡាយ​ ទើបចេញ​ទៅ​បួស។ សត្វ​ទាំងឡាយ​ ទោះក្មេងក្តី​ ចាស់ក្តី តែងបែក​ធ្លាយ​នូវ​សរីរៈ ​ដូច​ជាផ្លែឈើជ្រុះ (ចាកដើម) បពិត្រ​មហារាជ អាត្មាភាព​ បាន​ឃើញនូវ​របស់​មិនទៀងនេះ​ឯង បាន​ជាចេញ​បួស ភាពជា​សមណៈ មិនសូវខុស​ភ្លាត់ ជារបស់​ប្រសើរលើ​សលុប។

អាត្មាភាពបួសដោយសទ្ធា បានប្រកប​សេចក្តី​ប្រតិបត្តិ ក្នុងសាសនា​នៃព្រះជិនស្រី បព្វជ្ជា​របស់​អាត្មាភាព មិនមាន​ទោស អាត្មាភាព​បរិភោគភោជន មិន​មាន​បំណុលទេ។ អាត្មាភាព ឃើញនូវ​កាម​ទាំង​ឡាយ​ ហាក់​ដូចជាភ្លើង​ឆេះ​សព្វហើយ ឃើញនូវ​ជាតរូប ហាក់​ដូចជាគ្រឿង​សស្រ្ដាវុធ ឃើញហេតុ​នាំមកនូវ​ទុក្ខ តាំង​តែ​អំពីការ​ចុះចាប់​បដិសន្ធិ​ក្នុងគភ៌ ឃើញនូវ​ភ័យធំ​​ក្នុងនរក​ទាំងឡាយ​។

អាត្មាភាព ឃើញនូវ​ទោសនេះ​ឯង ក៏បាន​នូវ​សេចក្តី​សំវេគ ​ក្នុងកាលនោះ​ អាត្មាភាពហ្នឹងឯង ជាអ្នក​ត្រូវសរមុត​ហើយ ​ក្នុង​កាល​នោះ​ (ឥឡូវនេះ​) បាន​ដល់​ហើយនូវ​ការ​អស់ទៅ​នៃអាសវៈ​។ ព្រះសាស្តា អាត្មាភាព បាន​បម្រើ​ហើយ ព្រះពុទ្ធសាសនា អាត្មាភាពក៏បាន​ធើ្វហើយ ភារៈ​ដ៏ធ្ងន់ អាត្មាភាព​បាន​ដាក់​ចុះហើយ តណ្ហាជាគ្រឿងនាំសត្វទៅ​កាន់ភព អាត្មា​ភាព​បាន​ដក​ចោល​ហើយ។ កុលបុត្រ​បាន​ចេញ​ចាក​ផ្ទះ ចូលមកកាន់ផ្នួស ដើម្បី​ប្រយោជន៍ណា ប្រយោជន៍​​នោះ​ គឺការ​​អស់ទៅ​នៃសំយោជនៈ​ទាំងពួង អាត្មាភាពបាន​ដល់​ហើយ។ 

(សុត្តន្តបិដក ខុទ្ទកនិកាយ ថេរីគាថា ចត្តាឡីសនិបាត បិដកលេខ ៥៧ ទំព័រ ២១៨)
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មេសា ឆ្នាំ២០២២ (អាន: ២,៨៤៤ ដង)
ភូមិចាលសូត្រ ទី ១០ (ទ្រង់ដាក់ អាយុសង្ខារ)
ផ្សាយ : ១៦ មករា ឆ្នាំ២០២៣ (អាន: ៥,០០៤ ដង)
តួនាទីឪពុកម្តាយនិងតួនាទីកូនប្រុសស្រី
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២២ (អាន: ២,២៥៥ ដង)
បុគ្គលជាមិច្ឆាទិដ្ឋិនឹងបាននូវគតិ ២ យ៉ាង
ផ្សាយ : ១១ មីនា ឆ្នាំ២០២២ (អាន: ១,៩១៤ ដង)
ជីវិត​របស់​ពួក​មនុស្ស​ ​ជា​របស់​តិច​ ​ខ្លី​ ​មាន​សេចក្តី​ទុក្ខ​ច្រើន​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿