ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,៧១៩ ដង
ស្កែនយកតំណ
ប្រវត្តិព្រះមហាចេតិយមាសស្វេដាហ្គូន

ប្រវត្តិព្រះមហាចេតិយមាសស្វេដាហ្គូន

ផ្សាយ : ០១ មីនា ឆ្នាំ២០២៦ (អាន: ៣,១៥៨ ដង)

ស្តាប់សំឡេង

ស្វេដាហ្គូនចេតិយ ឫ សិង្គុត្តរចេតិយ ឫក៏ ព្រះមហាចេតិយមាស (Shwedagon Pagoda) ជាចេតិយ​ព្រះពុទ្ធសាសនាមួយ ដែលមានទីតាំងនៅក្នុង ទីក្រុងយុាំងហ្គូន សហភាពប្រទេសភូមា ។ ចេតិយ​នេះ ស្ថិតនៅលើភ្នំដែលមានផ្ទៃរាបស្មើមួយគ្របដណ្តប់ទៅលើផ្ទៃដី ៦ ហិចតា មានកម្ពស់ ៣២៦ ហ្វីត ប្រហែល ១០០ ម៉ែត្រ និងមានទាំងកាំជណ្តើរ និងជណ្តើរយន្តគ្រប់ទិសទាំង ៤ ។ អ្វីដែលធ្វើឱ្យចេតិយនេះ កាន់តែមានតម្លៃនោះ គឺចេតិយនេះ ជាកន្លែងតម្តល់នូវព្រះកេសាធាតុ (អដ្ឋ​កេសាធាតុ) របស់ព្រះសម្មាសម្ពុទ្ធ និងជាចេតិយដែលស្រោបមាស ព្រមទាំងរចនាទៅដោយ​រតនវត្ថុដ៏មានតម្លៃផ្សេងៗជាច្រើនទៀត មានដូចជា គ្រាប់ពេជ្រដ៏ធំមួយ​​ មានទំហំ ៧៦ ការ៉ាត់ និងគ្រាប់ពេជ្រតូចៗផ្សេងទៀត សរុបចំនួន ១៨០០ ការ៉ាត់ ។ តួព្រះមហាចេតិយចាប់ពីត្របកផ្កាឈូកឡើងទៅលើត្រូវបានគេស្រោបដោយមាសដែលមានទម្ងន់​ជាង ​៦០តោន និង​មាន​វត្ថុជាច្រើនទៀត ដែលពុទ្ធបរិស័ទភូមាគ្រប់ស្រទាបវណ្ណៈទាំងអស់ បានយកមកបូជាចំពោះគុណព្រះរតនត្រ័យនេះ រហូតធ្វើឱ្យគេសន្មតចេតិយនេះថា ជាមហាចេតិយពុទ្ធសាសនា ដែលមានតម្លៃថ្លៃជាងគេបំផុតនៅក្នុងពិភពលោកទៀតផង ។

ប្រវត្តិសង្ខេប ព្រះមហាចេតិយស្វេដាហ្គូន ជាព្រះចេតិយដ៏ល្បីល្បាញក្នុងពិភពលោក ដែលត្រូវបានគេស្គាល់ភាគច្រើនបំផុត ទាក់ទងនឹងការនិទានរឿងរ៉ាវ អំពីព្រះចេតិយនេះ ការសរសេរអំពីប្រវត្តិព្រះចេតិយមាសដ៏ធំនេះ ត្រូវបានគេសរសេររៀបរាប់អធិប្បាយជាច្រើនច្បាប់ ក្នុងនោះ ក៏មាន​ទាំងការសរសេរតាមបែបអក្សសិល្ប៍ជាច្រើននឹងជាច្រើនភាសាទៀតផង មិនត្រឹមតែអធិប្បាយ​ទៅលើរឿងរ៉ាវនឹងប្រវត្តិរបស់ព្រះចេតិយប៉ុណ្ណោះទេ ថែមទាំងបានរៀបរាប់ទៅលើផ្នែក​ផ្សេងៗទៀត ដូចជា ស្ថាបត្យកម្ម រូបចម្លាក់ សិប្បកោសល្យ គ្រឿងតុបតែង លំអ និងគោល​បំណងផ្សេងៗនៃការបូជា ហើយយើងអាចមើលឃើញបានដោយប្រត្យក្ស នៅតាមសាលាសំណាក់​​ជុំវិញ​ព្រះមហាចេតិយ ។ ការតាំងជាជួរៗ ផ្តល់នូវភាពរីករាយជ្រះថ្លា ក្នុងការចូលមកកាន់បូជនីយដ្ឋាន​ដ៏ពិសិដ្ឋនេះ ហើយក៏ជាការកាន់យកជាសារៈសំខាន់ព្រះពុទ្ធសាសនា និងប្រវត្តិសាស្ត្ររបស់ខ្លួន ។

ក៏ដូចជាបូនីយដ្ឋានបុរាណដទៃទៀត ព្រះមហាចេតិយស្វេដាហ្គូន មានរឿងរ៉ាវនិទានមួយគួរឱ្យមានចំណាប់អារម្មណ៍នោះ គឺ​ ក្នុងសម័យកាលនៃថ្ងៃទី ៧ នៃសប្តាហ៍ទី ៧ ( ៤៩ ថ្ងៃ) ក្រោយការត្រាស់ដឹងជាសព្វញ្ញូតញ្ញាណរបស់ព្រះសម្មាសម្ពុទ្ធ សមណគោតម បរមគ្រូ ព្រះពុទ្ធអង្គគង់ប្រថាប់នៅក្រោមដើមរាជាយតនៈ (ដើមកែស) មួយដើម មាននាយពាណិជពីរនាក់បងប្អូននឹងគ្នា ឈ្មោះ​ថា​ តបុស្សៈ និង ភល្លិកៈ ដែលជាអ្នកដែនបោក្ខរវតីក្នុងឧក្កលាបជនបទ​​ ក្នុងរាមញ្ញប្រទេស មកធ្វើជំនួញដោយរទេះគោ ៥០០ រយ ពួកគេបានទទួលដំណឹង (ទេវតាជាញាតិសាលោហិត) ថា ព្រះសមណគោតម បានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធ​ ដោយពពួកទេវតាជាអ្នកប្រាប់ ។ នាយពាណិជពីរនាក់បងប្អូន ក៏ចូលទៅថ្វាយបង្គំព្រះសម្មាសម្ពុទ្ធ​ ហើយ បានប្រគេនសដូវចំពោះព្រះពុទ្ធអង្គ​ៗ​ ទ្រង់បានប្រទាននូវធម្មទេសនា ។ បន្ទាប់មកនាយពាណិជពីរនាក់បងប្អូននោះ សូមដល់ព្រះពុទ្ធ ព្រះធម៌ ជាទីពឹង ជាទីរឭក និងសូមវត្ថុជាទីនឹករលឹកពីព្រះពុទ្ធអង្គៗ ក៏យកព្រះហស្ថអង្អែល ព្រះសីសៈ បានព្រះកេសា ៨ សរសៃ (​ អដ្ឋកេសា) ប្រទានដល់ពាណិជពីរនាក់បងប្អូន  ហើយពួកគេក៏បានទទួលយកដោយសេចក្តីគោរព ។ ពេលនាយពាណិជពីរបងប្អូន ធ្វើដំណើរត្រឡប់មកស្រុករបស់ខ្លួនវិញ ក៏បានយកព្រះកេសាធតុទាំង ៨ សរសៃ នោះ ទៅតម្តល់ទុកក្នុងប្រអប់មាសដាំដោយត្បូងមរកត នឹងកំពូលធំដាំដោយត្បូងទទឹង ។

នៅពេលដែលនាយពាណិជពីរនាក់បងប្អូនបានមកដល់កំពង់ផែសមុទ្រដែលជាដែនដីកំណើតរបស់​ខ្លួន ស្តេចឧក្កលាបៈ ទ្រង់ចេញមកទទួលព្រះកេសាធាតុ បន្ទាប់មកទ្រង់ក៏បានបញ្ជូនក្រុមអ្នកស្រាវជ្រាវទៅស្វែងរកកន្លែងនៅលើភ្នំសិង្គុត្តរៈ ដែលជាកន្លែងដ៏សមគួរដល់ការបញ្ចុះព្រះកេសាធាតុរបស់ព្រះសម្មាសម្ពុទ្ធ ។ សក្កទេវរាជ ជាស្តេចនៃទេវតា បានចង្អុលបង្ហាញនូវទីស្ថានលើភ្នំនោះ ដល់ក្រុមអ្នកស្រាវជ្រាវ​ទាំងនោះ ។  ទីស្ថាននៅលើភ្នំនោះ​ គឺ ជាកន្លែងតម្តល់ព្រះធាតុរបស់ព្រះសម្មាសម្ពុទ្ធ ៣ ព្រះអង្គ អំពីបុរាណកាលមក ។ ទេវតាទាំង ៣ អង្គ គឺ សូឡេទេវតា យក្សហនីទេវតា និង ទេក្ខិនទេវតា បានចង្អុលចង្ហាញប្រាប់ទីស្ថាននោះ ដល់អ្នកក្រុមអ្នកស្រាវជ្រាវ ទាំងនោះ ។ គេបានរកឃើញនូវឈើច្រត់របស់ព្រះសម្មាសម្ពុទ្ធកក្កុសន្ធោ ធម្មក្រកគឺតម្រង់ទឹករបស់ព្រះសម្មាសម្ពុទ្ធកោនាគមនោ និង ឧទកសាដក គឺសម្ពត់ងូតទឹកភ្លៀង របស់ព្រះសម្មាសម្ពុទ្ធកស្សបោ ត្រូវបានគេរកឃើញនូវរណ្តៅ ឫ គុហា កំណាយប្រវត្តិសាស្ត្រនោះ ។

នៅក្នុងរណ្តៅនោះ ត្រូវបានបើកពិធីបញ្ចុះជាផ្លូវការនូវបរិក្ខារទាំងឡាយរួមមាន៖ ឈើច្រត់ ធម្មក្រក ឧទកសាដក និង អដ្ឋកេសាធាតុ ទាំង ៨ សរសៃ របស់ព្រះសម្មាសម្ពុទ្ធសមណគោតម ។ ព្រះចេតិយមាសមួយត្រូវបានកសាងឡើងនៅក្នុងរណ្តៅ ឫក៏ គុហានោះ ហើយព្រះចេតិយប្រាក់ ត្រូវបានកសាងគ្របពីលើព្រះចេតិយមាសនោះ ហើយបន្ទាប់មក ព្រះចេតិយសំណប៉ាហាំងមួយ ត្រូវបានកសាងគ្របពីលើព្រះចេតិយប្រាក់ ព្រះចេតិយទង់ដែងមួយ ត្រូវបានកសាងស្រោបពីលើ ព្រះ​ចេតិយសំណប៉ាហាំង និងព្រះចេតិយសំណមួយទៀត ត្រូវបានកសាងស្រោបពីលើព្រះចេតិយទង់ដែងនោះ ព្រះចេតិយថ្មម៉ាប ត្រូវបានកសាងពីលើព្រះចេតិយសំណនោះ ត្រូវបានតម្តល់នៅពីលើ​ព្រះចេតិយលោហៈគឺដែកមួយ ។

សន្តតិវង្សស្តេច ដែលបានកសាងស្រោបទៅលើព្រះចេតិយមុនគេ ដោយឥដ្ឋនឹងបាយអ នៅក្នុងឆ្នាំ ១៤៥១ នៃគ.ស.​ ។ ព្រះមហាក្សត្រីយានី ស៉ិន ស័រពូ (​ ជនជាតិមន) បានកសាងលើកឡើងតួ ព្រះចេតិយ រហូតដល់កម្ពស់ ៣០២ ហ្វីត ឬ ៩៤.៣៧ ម៉ែត្រ ។  នៅក្នុងឆ្នាំ​ ១៧៧៤ នៃ គ.ស. សេ្តច ស៊ិនព្យុស៊ិន នៃរាជធានី អ៊ិនវៈ បានកសាងតួព្រះចេតិយលើកឡើងដល់ ៣២៦ ហ្វីត ឬ ៩៩.៣៦ ម៉ែត្រ ហើយព្រះអង្គទ្រង់ ក៏បានកសាងតម្លើងនូវឆត្ររួតថ្មីគ្របពីលើកំពូលព្រះចេតិយផងដែរ ។

• ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ ទាក់ទងទៅនឹងព្រះមហាចេតិយស្វេដាហ្គូន ឫក៏ ព្រះមហាចេតិយមាស
• សេ្តចអសោក ទ្រង់បានបញ្ជូនសាសនទូត ចូលមកកាន់ក្រុងដាហ្គូន ដើម្បីសម្អាតទីបូជនីយដ្ឋាន លើភ្នំ​ និងធ្វើការជួលជុលព្រះចេតិយឡើងវិញ។
• នៅសតវត្សរ៍ទី ៥ នៃ គ.ស. ស្តេចដ្វត្តាប៉ោង ទ្រង់បានយាងមកកាន់ទីបូជនីយដ្ឋានលើភ្នំ និងធ្វើការនមស្សការគោរពបូជាព្រះមហាចេតិយ ។
• នៅសតវត្សរ៍ទី ១១ នៃ គ.ស.​ ស្តេចអនុរុទ្ធៈ នៃរាជធានីបាកាន បានយាងចុះមកកាន់ក្រុងដាហ្គូន បានថ្វាយឆត្រមាស និងឆត្រប្រាក់ ចំពោះព្រះមហាចេតិយ ។
• នៅឆ្នាំ ១៣៧២ នៃ គ.ស.​ ស្តេចមន ព្យិ ញ៉ា អ៊ូ បានកសាងឡើង កម្ពស់ព្រះចេតិយ ដល់ ៦០ ហ្វីត ។
• ស្តេចមន​ ៣ អង្គ ព្រះនាម ព្យិន ញ៉ា យ៉ាន ស្តេចព្រះនាម ព្យិន ញ៉ា វៈរុ និងសេ្តចព្រះនាម ព្យិន ញ៉ា ឆាំង បានជួសជុលព្រះមហាចេតិយ បន្ទាប់ពីការខូចខាតដោយសារគ្រោះរញ្ជួយដីជាច្រើនដង ។
• នៅក្នុងឆ្នាំ ១៤៥១ នៃ គ.ស. ព្រះមហាក្សត្រីយានី ស៊ិន ស័រពូ ( ជនជាតិមន) ទ្រង់បានកសាងព្រះមហាចេតិយ ឡើងដល់កម្ពស់ ៣០២ ហ្វីត ឫ ៩៤.៣៧ ម៉ែត្រ ។
• នៅក្នុងឆ្នាំ ១៤៧៦ នៃ គ.ស. ព្រះមហាក្សត្រីយានី ស៊ិន ស័រពូ និងព្រះរាជសុណិសា ព្រះ​មហា​ក្សត្រ ព្រះចៅធម្មសេឌី (ជនជាតិមន) ទ្រង់បានតុបតែងលំអបន្ថែម នៅលើភ្នំសិង្គុត្តរៈ នោះ ។ ព្រះ​មហាក្សត្រ ព្រះចៅធម្មសេឌី ទ្រង់បានចាក់ពុម្ពជាជួងស្ពាន់ដ៏ធំមួយ និងឧទ្ទិសចំពោះព្រះមហាចេតិយ ។
• នៅក្នុងឆ្នាំ ១៦០៨ នៃ គ.ស.​ អ្នកផ្សងព្រេង ឈ្មោះ​ ហ្វីលប៉េដឺ ព្រីតូ (ជនជាតិប៉ទុយហ្គាល) ដែលជាអ្នកគ្រប់គ្រង់នៅក្នុងក្រុងកំពង់ផែ មាត់សមុទ្រតាំងហ្លីន បានយកជួងស្ពាន់នោះ ទៅរំលាយសម្រាប់ធ្វើជាកានុងកាំភ្លើងធំ ប៉ុន្តែនៅពេលនោះដែលនាវាដឹកទៅដល់ពាក់កណ្តាលទន្លេ ក៏បានលិចចុះដល់បាតទន្លេដ័របោង ។
• នៅក្នុងឆ្នាំ ១៧៧៥ នៃ គ.ស.​ ស្តេច ស៉ិន ព្យិស៉ិន នៃរាជធានី អ៉ិនវ: បានកសាងព្រះចេតិយឡើងដល់កម្ពស់៣២៦ ហ្វីត ឫ ៩៩.៣៦ ម៉ែត្រ ព្រះអង្គក៏បានដំឡើងនូវឆត្រថ្មីដាក់លើកំពូលព្រះមហាចេតិយ ។
• នៅក្នុងឆ្នាំ ១៧៧៨ នៃ គ.ស.​ ព្រះរាជបុត្រ និងព្រះរាជទាយាទ​ ព្រះនាម សិនគុ ទ្រង់ក៏បានចាក់ពុម្ពជាជួងស្ពាន់ មានទម្ងន់ ២៦ តោន ដើម្បីឧទ្ទិសចំពោះព្រះមហាចេតិយ ។
• នៅក្នុងឆ្នាំ ១៨២៤ នៃ គ.ស. នៅពេលដែលសង្គ្រាមរវាង អង់គ្លេសនឹងភូមាលើកទី ១ ចាប់ផ្តើមផ្ទុះឡើង កងកម្លាំងទ័ព របស់អង់គ្លេស បានគ្រប់គ្រងកាន់កាប់នឹងធ្វើជាកំពែងការពារ
បន្ថែម​ទប់ទល់នឹងទ័ពភូមា នៅលើភ្នំនោះ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ១៨២៤ ។​ កងទ័ពអង់គ្លេស ក៏បានរុករើព្រះចេតិយនឹងបានដាក់ចុះនូវជួងស្តេចសិនគុ នាំយកជារបស់ជ័យ​ភណ្ឌ ប៉ុន្តែនៅពេលដែលចម្លងតាមសាឡាងឆ្លងទន្លេ ទៅនោះ ស្រាប់តែសាឡាងផ្អៀងហើយរអិលធ្លាក់ចូលទៅក្នុងទឹកទន្លេបាត់ទៅ ក្រោយមកប្រជាជនភូមា បានចាត់ចែង ដើម្បីស្រង់ជួងនោះ នាំយកទៅដាក់នៅកន្លែងដើមវិញ បច្ចុប្បន្ននេះ ជួងនោះ ស្ថិតនៅក្នុងរោងវេទិកា ឫ សាលាសំណាក់នៅជ្រុងខាងជើងឆៀងខាងលិចនៃព្រះមហាចេតិយ ។ រហូតដល់ថ្ងៃទី ៩ ខែធ្នូ  ឆ្នាំ ១៨២៦ ទើបកងទ័ពរបស់អង់គ្លេស ដកចេញអស់ពីព្រះចេតិយ ហើយទើបប្រជាជនភូមា ធ្វើការជួសជុលព្រះចេតិយជាទ្រង់ទ្រាយធំឡើងវិញ ។
• នៅក្នុងឆ្នាំ ១៨៥២ នៃ គ.ស. សង្គ្រាមរវាង អង់គ្លេសនឹងភូមា លើកទី ២ ចាប់ផ្តើមផ្ទុះឡើងវិញ ហើយនៅថ្ងៃទី ១៤ ខែមេសា កងទ័ពរបស់អង់គ្លេស ក៏បានគ្រប់គ្រងកាន់កាប់ និងធ្វើជា​កំពែងការពារបន្ថែមទប់ទល់នឹងទ័ពភូមា នៅលើភ្នំនោះ ម្តងទៀត ។
• នៅក្នុងឆ្នាំ​ ១៨៤១ នៃ គ.ស.​ ស្តេច ថាយវឌី (ថាយៈវៈឌី) ទ្រង់ក៏បានយាងមកនមស្សការព្រះចេតិយស្វេដាហ្គូន ហើយបានបូជាព្រះចេតិយដោយជួងមាស និងប្រាក់បំពាក់លើឆត្រដាក់លើ​កំពូល​ចេតិយ ហើយព្រះអង្គទ្រង់ក៏បានចាក់ពុម្ពជួងស្ពាន់មួយមានទម្ងន់ ៤០ តោន ដើម្បីបូជា ចំពោះព្រះមហាចេតិយផងដែរ ជួងនោះ ស្ថិតនៅក្នុងរោងវេទិកា ឫសាលាសំណាក់នៅជ្រុងខាងជើង ឆៀងខាងកើតនៃព្រះមហាចេតិយ ។ 
• នៅក្នុងឆ្នាំ ១៨៧១ នៃ គ.ស.​ ខែវិច្ឆិកា ឆត្ររួត កង្ហាខ្យល់នឹងគ្រាប់ពេជ្ររបស់ស្តេចព្រះចៅមិនដូន ត្រូវបានដំឡើងដាក់ លើកំពូលព្រះមហាចេតិយ​ ។
• នៅក្នុងឆ្នាំ ១៩២០ នៃ គ.ស. ខែធ្នូ ទី ៥ ពួកពាហិរសាសនា នៃសាកលវិទ្យាល័យយុាំងហ្គូន បានទៅបោះជំរំនៅនឹងជើងភ្នំ ហើយបានចារអក្សរចារឹកលើផ្ទាំងថ្មជា ៥ ភាសា ដើម្បីរំលឹក ចំពោះ​ពាហិរសាសនិក ដែលស្ថិតនៅទិសជ្រុងខាងត្បូង ឆៀងខាងលិច នៃព្រះមហាចេតិយ នៅជ្រុងនោះ ក៏មានសិលាចារឹក របស់ស្តេចធម្មសេឌីតាំងនៅលើរោងសាលាវេទិកាផងដែរ ។ រដ្ឋាភិបាលភូមា និងសាធារណជនទូទៅ បានរួបរួមគ្នាជាកម្លាំងសាមគ្គីជាធ្លុងមួយ កសាងព្រះមហាចេតិយស្វេដាហ្គូន ។​ ឥឡូវនេះ ព្រះចេតិយមានឆត្ររួតថ្មី​ ថាសមាសថ្មី មានព្រះពុទ្ធប្បដិមា ដែលវិចិត្រដោយថ្មហ្គិច ព្រះពុទ្ធរូ​ប និងពុទ្ធសាវករូប ជាវិសុទ្ធបុគ្គល ឫ សន្តបុគ្គល ព្រះសង្ឃពុទ្ធសាសនា
ត្រូវបានឆ្លាក់ឡើងធ្វើពីថ្មបាយក្រៀម ។

ការនមស្សការគោរពបូជា
នរជនណាមួយ​ បានមកថ្វាយបង្គំនមស្សការព្រះមហាចេតិយស្វេដាហ្គូន និងកើតសេចក្តីស្ងប់ស្ងែងក្នុងចិត្តថា ហាក់ដូចជានៅក្នុងស្ថានទេវលោកណាមួយដូច្នោះឯង ព្រោះជាព្រះចេតិយមានអាយុកាល​ជាង ២៦០០ ឆ្នាំហើយ ជាព្រះចេតិយមានតម្លៃជាងព្រះចេតិយដទៃទៀតទាំងអស់ក្នុងពិភព​លោក និងត្រូវបានគេចាត់ជាអច្ឆរិយៈវត្ថុទី ៩ នៅក្នុងលោក ។ នៅសាធារណរដ្ឋ សហ​ភាព​មី​យ៉ាន​ម៉ា​ ចេតិយនេះ ត្រូវបានគេចាត់ជាចេតិយទីមួយ ដែលមានការគោរពនមស្សការបូជាជារៀងរាល់ថ្ងៃច្រើនបំផុត សម្រាប់ពុទ្ធសាសនិកជន សូម្បីបរទេសមិនមែនជាពុទ្ធសាសនិកជននោះ ក៏ទៅទស្សនាមើលការគោរបូជានៅទីនោះមិនដែលដាច់ផងដែរ ។ ព្រះពុទ្ធជាម្ចាស់ទ្រង់បានប្រៀនប្រដៅ​យើង​ឱ្យមានមេត្តាករុណាសន្តោសខន្តីដល់គ្នានឹងគ្នា តាមរយៈកាយវាចាចិត្ត ហើយនឹងទទួល​ផលមកវិញ តាមអំពើកម្មដែលខ្លួនបានធ្វើ ។

ព្រះធម៌របស់ព្រះអង្គបានបង្ហាញឱ្យឃើញនូវលក្ខណៈ របស់មនុស្សយើង នូវភាពរាក់ទាក់បដិសណ្ឋារកិច្ចសន្តានចិត្តល្អ​ និងការបរិច្ចាគទាន ។ សម្រាប់ព្រះចេតិយ គឺជា ផែនដីរបស់យើង ហើយផែនដីរបស់យើង គឺជា ជីវិតរបស់យើង ។ មានគ្រូបាអាចារ្យទាំងឡាយ រួមទាំងព្រះសង្ឃតែងតែផ្តល់ដំបូន្មានដល់យើង ឱ្យយើងដើរតាមផ្លូវរបស់ព្រះសម្មាសម្ពុទ្ធ​ ។ មានជនបរទេសមួយចំនួន គិតថា ជាការយល់ខុសមួយ នៅពេលដែលយើងថ្វាយបង្គំព្រះមហាចេតិយ ឫ ព្រះពុទ្ធប្បដិមា ណាមួយ ។ ព្រះមហាចេតិយស្វេដាហ្គូន និងព្រះពុទ្ធប្បដិមាទាំងឡាយ គឺសុទ្ធសឹងតែតំណាងដល់ការចងចាំរបស់យើង ចំពោះអ្នកត្រាស់ដឹងគឺ ព្រះសម្មាសម្ពុទ្ធសព្វញ្ញូតញ្ញាណ និងព្រះធម៌របស់ព្រះអង្គ ដែលតែងតែរឭកដាស់តឿនដល់យើងថា មានតែផ្លូវចេញចាកពីវដ្តៈនេះទេ ដែលជាទីមិនមានការកើតទៀត ។

បច្ចុប្បន្នដែលមានសេចក្តីទុក្ខតាមផ្លូវកាយនឹងផ្លូវចិត្ត ដោយសាររាគៈ ទោសៈ និងមោហៈ គឺត្រូវតែបដិបត្តិតាមធម៌របស់ព្រះពុទ្ធ ។ បើដូច្នោះអ្វីដែលយើងត្រូវធ្វើគឺ ត្រូវបដិបត្តិតាមព្រះអដ្ឋង្គិកមគ្គប្រកបដោយអង្គទាំង ៨ ប្រការរបស់ព្រះអង្គ​ ដើម្បីដឹងសម្រេចបាននូវព្រះនិព្វាន​ ។ ដូច្នេះហើយ​ ព្រះមហាចេតិយស្វេដាហ្គូន មិនមែនត្រឹមតែជាបូជនីយដ្ឋាន សម្រាប់បូជាក្នុងពិធីសាសនាប៉ុណ្ណោះទេ តែថែមទាំងដឹកនាំឱ្យ មានសុភមង្គលជីវិតទៀតផង ។

គាថាសម្រាប់នមស្សការបូជា សិង្គុត្តរចេតិយ ឫ ព្រះមហាចេតិយស្វេដាហ្គូន ឫក៏ ព្រះមហាចេតិយមាស ​កក្កុសន្ធោ   ធម្មការកំ     កោនាគមនោ  កាយពន្ធនំ  សាដកំ ​កស្សបោពុទ្ធោ   គោតមោ អដ្ឋកេសាធាតុយោ ។ ព្រះពុទ្ធកក្កុសន្ធោ បានបញ្ចុះ ធម្មក្រក ព្រះពុទ្ធកោនាគមនោ  បានបញ្ចុះ វត្ថពន្ធ ព្រះពុទ្ធកស្សបោ បានបញ្ចុះសាដក ព្រះពុទ្ធសមណគោតម បានបញ្ចុះ អដ្ឋកេសាធាតុ ៨ សរសៃ ។

បញ្ជាក់សារជាថ្មីម្តងទៀត៖
• ព្រះមហាចេតិយសេ្វដាហ្គូន ឫ សិង្គុត្តរចេតិយ ឫក៏ ព្រះមហាចេតិយមាស ស្ថិតនៅក្នុងទីក្រុងយ៉ាងហ្គូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា (ប្រទេសភូមា)
• ព្រះមហាចេតិយស្វេដាហ្គូន មានទម្ងន់មាស ជាង ៦០ តោន
• ព្រះមហាចេតិយស្វេដាហ្គូន មានអាយុកាល ជាង ២៦០០ ឆ្នាំហើយ ក្រោយការបានត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ សមណគោតម គង់ក្រោមម្លប់ដើមរាជាយតនៈ (ដើមកែស) ក្នុងសប្តាហ៍ទី ៧ ( ក្រោយត្រាស់ដឹងបាន ៤៩ ថ្ងៃ) 
• ព្រះមហាចេតិយស្វេដាហ្គូន បានតម្តល់ព្រះអដ្ឋកេសាធាតុ ( ៨ សសៃ) តាមរយៈ ឧបាសក ពីរបងប្អូនបង្កើតនឹងគ្នា តបុស្សៈ និង ភល្លិកៈ ឧបាសក ។
• ព្រះមហាចេតិយស្វេដាហ្គូន ត្រូវបានគេចាត់ទុកជាអច្ឆរិយៈវត្ថុទី ៩ នៅក្នុងពិភពលោក ដែលមានតម្លៃថ្លៃជាងព្រះចេតិយដទៃទៀតទាំងអស់ក្នុងលោក ។
• ព្រះមហាចេតិយសេ្វដាហ្គូន បានតម្តល់ព្រះធាតុរបស់ព្រះសម្មាសម្ពុទ្ធ ៤ ព្រះអង្គហើយ ធម្មក្រករបស់ព្រះពុទ្ធកក្កសន្ធោ វត្ថពន្ធរបស់ព្រះពុទ្ធកោនាគមនោ ឧទកសាដករបស់ព្រះពុទ្ធកស្សបោ និងអដ្ឋកេសាធាតុ ៨ សរសៃ របស់ព្រះពុទ្ធសមណគោតម ។
• ពិធីបុណ្យទីងយ៉ាន (Thingyan Festival) ឫក៏ ពិធីបុណ្យ ចូលឆ្នាំរបស់ជនជាតិភូមា ប្រារព្ធធ្វើឡើង នៅថ្ងៃទី ១៧ ខែមេសា នៅទីក្រុងយុាំងហ្គូន ប្រទេសភូមា ។

សូមឱ្យជា ឧបនិស្ស័យនៃការរួចផុតចាកទុក្ខទាំងពួង នៅក្នុងវដ្តៈនេះ ជាទីអស់ទៅនូវអាសវ កិលេស​ទាំងឡាយ សូមបានជាបច្ច័យនៃការបានសម្រេចមគ្គផលនិព្វាន ក្នុងអនាគតជាតិ បើមិនទាន់បានសម្រេចទេ សូមឱ្យជាអ្នក មានសទ្ធា មានចាគៈ មានបញ្ញា​ ស្មារតី សម្បជ្ជញ្ញៈ ជាបុគ្គល មានសម្មាទិដ្ឋិដើរតាមផ្លូវនៃមាគ៌ានៃព្រះពុទ្ធសាសនា ប្រាស់ចាករោគា ជួបតែអ្នកប្រាជ្ញ បណ្ឌិតសប្បុរស ជួយដឹកនាំផ្លូវ ទៅកាន់សួគ៌ និងព្រះនិព្វាន នៅក្នុងពេលខាងមុខ សូមត្រេកអរ ជ្រះថ្លា រីករាយ​ បីតិ សោមនស្ស ក្នុងសន្តានចិត្ត សូមអនុមោទនា...!

ដកស្រង់អត្ថបទដោយ:  ភិក្ខុ ធម្មប្បជ្ជោតោ វ៉ាត ចំរើន
+  បម្រាមគួរចងចាំសម្រាប់ភ្ញៀវអ្នកទេសចរទាំងឡាយ
•  មិនត្រូវពាក់អាវស្ត្រី ដែលរលុងធំពេក និងខើចពេក ចូលកាន់ទីលាន ព្រះមហាចេតិយឡើយ  ។
• មិនត្រូវស្លៀកខោ ឫ សម្ពត់ខើចលើជង្គង់​ ចូលកាន់ទីលានព្រះមហាចេតិយឡើង ។
• មិនត្រូវពាក់ស្បែងជើង ឫ ទ្រនាប់ជើង ចូលកាន់ទីលានព្រះមហាចេតិយឡើយ ។
• មិនត្រូវពាក់ស្រោមជើង ឫ ស្រោមជើងកវែង ចូលកាន់ទីលានព្រះមហាចេតិយឡើយ ។

ប្រភព ហ្វេសប៊ុក ភិក្ខុសារត្ថទីបនី វឿន សារ៉ាត់
ដោយ៥០០០ឆ្នាំំ

 
ស្កែនយកតំណ
ប្រវត្តិព្រះមហាចេតិយមាសស្វេដាហ្គូន
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ កញ្ញា ឆ្នាំ២០២៦ (អាន: ៥៨ ដង)
សេចក្តីប្រាថ្នាដ៏ឧត្តមសម្រាប់អ្នកដើរតាមគន្លងព្រះសាស្តា
ថ្ងៃនេះ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២៦ (អាន: ៣៤ ដង)
ធម៌នមស្ការព្រះពោធិសត្វទាំង ១១ អង្គ
ផ្សាយ : ១២ កក្តដា ឆ្នាំ២០២៦ (អាន: ១៧៨ ដង)
សីហសេយ្យាសូត្រ (អងុ្គត្តរនិកាយ ចតុក្កនិបាត)
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០២៦ (អាន: ៧,៩២១ ដង)
ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនាក្នុងឥណ្ឌា
ផ្សាយ : ១២ កក្តដា ឆ្នាំ២០២៦ (អាន: ១៦៦ ដង)
ចិត្តយើងរាយមាយរហូត... ចុះតើសេចក្តីសុខពិតប្រាកដនៅឯណា?
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ២៧០ ដង)
ព្រះអនុព្យញ្ជនៈ ៨០ប្រការ របស់ព្រះសម្មាសម្ពុទ្ធ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.32
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿