ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,៩៦០ ដង
ស្កែនយកតំណ
សាមណេរតូច និងស្ត្រី

សាមណេរតូច និងស្ត្រី

ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ១៧១ ដង)

យើងដឹងហើយថា អ្នសបួសក្នុងព្រះពុទ្ធសានានិកាយថេរវាទ គឺប្រតិបត្តិនូវវិន័យជា​គោល មានសភាពតឹងរ៉ឹង ជាពិសេសការបដិបត្តិចំពោះវិន័យទាក់ទងនឹងមាតុ​គ្រាម​(ស្ត្រី)​។ ប៉ុន្តែខ្ញុំមិនលើកយកមកបរិយាយឡើយ វាជាករណីសិក្សារបស់ព្រះសង្ឃទាំង​ឡាយ​។ ចំណែកឯស្ត្រី ប៉ះព្រះសង្ឃ មិនថាភិក្ខុឬសាមណេរ មានទាំងខុស និងមិនខុស​។​ ខុស​ព្រោះប៉ះដោយចេតនា ដូចជាការឱប ស្ទាប អង្អែលជាដើម ហើយមិនខុស គឺប៉ះ​ពាល់ដោយអចេតនាឬហេតុណាមួយ ដើម្បីជាកិច្ចសង្គ្រោះដល់លោក ដោយគ្មាន​ចិត្ត​គិតលើលោក។ ក្នុងនោះ មានស្ត្រីខ្លះ បានឮថា ស្ត្រីប៉ះលោក មិនមានទោស គ្មានចែង​ក្នុងវិន័យ គេក៏នៅតែបន្តទៅប៉ះ ទៅឱប ទៅពាល់ រហូតដល់ពោលថា ខ្លួនជា​ម្ដាយ ជាបងស្រី ឬជាបរិស័ទឧបដ្ឋាក ហើយលោកត្រឹមតែជាកូនសាមណេរតូច គឺមិនមាន​ទោសពៃរ៍អ្វីឡើយ។ នេះជារឿងយល់ខុស។ 

ញោមត្រូវដឹងថា សាមណេរ គឺកើតចេញពីការបំបួសប្រកបដោយវិនយកិច្ចដូចគ្នាទាំង​អស់ មិន​គិតថា សាមណេរនោះធំឬតូចឡើយ ហើយត្រូវប្រតិបត្តិនូវសីល សមាធិ បញ្ញា គោរព​វិន័យនានាដូចជាអភិសមាចារជាដើម។ ហេតុនោះហើយ ទើបសាម​ណេរ​ លោកក៏ត្រូវតែទទួលបានការគោរព ថាជាសង្ឃរតនៈ ក្នុងព្រះពុទ្ធសាសនា មិនអាច​​ប្រមាថឬឲ្យតម្លៃស្មើនឹងក្មេងអ្នកស្រុកធម្មតាៗបានឡើយ។

សាមណេរនោះ លោកឧបមា​ដូចជារងើកភ្លើង ព្រោះថា រងើកភ្លើង ទោះបីមានសណ្ឋាន ទ្រង់ទ្រាយតូច​ឆ្មារ ក៏អាចធ្វើឲ្យមនុស្សដែលប៉ះវា រលាក ឈឺផ្សាបានដែរ ហើយ​វាក៏អាចដុតនូវរបស់​នានាឲ្យឆេះបាន។ ធម្មតា ភ្លើងទាំងឡាយ គឺវាឆេះចេញពីចំណុច​តូចៗទៅ។



យ៉ាងណាមិញ សាមណេរដែលបានបួសប្រកបដោយអង្គត្រឹមត្រូវ បដិបត្តិនូវវិន័យមានសីល ទណ្ឌកម្ម នាសនង្គៈ លោកវជ្ជៈ អភិសមាចារជាដើម គឺប្រៀប​ដូចកូនភ្លើង ដែលយើងមិនអាចមើលស្រាលបាន។ ពេលណា យើងទៅប្រឡែងលេង ឱប ថើប ញីញក់ បីពរ គិតថា ក្មេងតូច នោះប្រៀបដូចយើងកំពុងតែឱបដុំភ្លើងដូចគ្នាផងដែរ។ បើ​សាមណេរតូច អាចស្ត្រីទាំងឡាយ គិតថា ដូចគេឯងធម្មតា ម្ល៉េះបួសហើយ មិនបាច់នៅវត្តដូចគេឡើយ អាចនាំយកទៅនៅផ្ទះ ដេកឱប មើលថែ ចាំធំកាលណា យកមកវត្ត ជាការស្រេចបាត់ទៅហើយ។

រីឯមេវត្តក៏ដូចគ្នា អាចជួយពន្យល់ណែនាំថែម ចៀសវាង យកការយល់មុខ យក​មនោ​សញ្ចេតនា​ ធ្វើមិនដឹង មិនឮ ជាហេតុនាំឲ្យមនុស្សស្រីមួយចំនួន ធ្លាក់ក្នុងធម៌ប្រមាទ ខាត​បុណ្យកុសល ព្រោះខ្វះការបដិបត្តិចំពោះកូនសាមណេរទាំងឡាយ។ ហេតុនេះ ស្ត្រី​ទាំង​ឡាយ កុំច្រឡំជាបន្តទៀត។៚

ប្រភពៈ ហ្វេសប៊ុក Dara Sou
ដោយ៥០០០ឆ្នាំ

ស្កែនយកតំណ
សាមណេរតូច និងស្ត្រី
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ៣៥៨ ដង)
ទិដ្ឋិ ប្រែថា សេចក្តីយល់ឃើញ
ផ្សាយ : ១៤ កញ្ញា ឆ្នាំ២០២៦ (អាន: ១៩០ ដង)
ថែរក្សាចិត្ត មុនពេលចិត្តឈឺ
ផ្សាយ : ១០ មិថុនា ឆ្នាំ២០២៦ (អាន: ៧,៧៦៣ ដង)
អានិសង្សការកសាងព្រះត្រៃបិដក
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៦ (អាន: ២០,៤៨៣ ដង)
ធម៌នាំឲ្យវិនាស១២យ៉ាង (បរាវភសូត្រ)
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២៤ (អាន: ៤៤,៣៩៩ ដង)
កាល​ប្រវត្តិនិង​ការ​ចាប់​បដិសន្ធិ​ នៃ​ទង់​ព្រះ​ពុទ្ធ​សាស​នា
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ២៧០ ដង)
ព្រះអនុព្យញ្ជនៈ ៨០ប្រការ របស់ព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ១៩៣ ដង)
ព្រះសង្កិច្ចៈ អ្នកសម្រេចធម៌តាំងពីវ័យកុមារ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០២៦ (អាន: ៥២,៩៩៨ ដង)
ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនា
ថ្ងៃនេះ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២៦ (អាន: ៣៥ ដង)
ធម៌នមស្ការព្រះពោធិសត្វទាំង ១១ អង្គ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.68
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿