ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,៦៣១ ដង
ស្កែនយកតំណ
ពោលអំពីការបរិនិព្វាន

ពោលអំពីការបរិនិព្វាន

ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ៣១៧ ដង)

បរិនិព្វុតកថា
(ពោលអំពីការបរិនិព្វាន)

    
គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ហន្ទ ទានិ ភិក្ខវេ 
អាមន្តយាមិ វោ វយធម្មា សង្ខារា អប្បមាទេន សម្បាទេថ
ម្នាលភិក្ខុទាំងឡាយ ណ្ហើយ​ចុះ ឥឡូវនេះ តថាគតបា្រប់អ្នកទាំងឡាយឲ្យបានដឹងសង្ខារទាំងឡាយ មានសេច​ក្តី សាបសូន្យជាធម្មតា អ្នកទាំងឡាយ ចូរញុំាងកិច្ចទាំងពួងឲ្យសម្រេច ដោយ​សេចក្តីមិន ប្រមាទចុះ ។ អយំ តថាគតស្ស បច្ឆិមា វាចា នេះជាបច្ឆិមវាចារបស់ព្រះតថាគត ។
    
លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចូលកាន់បឋមជ្ឈាន ចេញអំពីបឋមជ្ឈាន ហើយ ចូលកាន់ទុតិយជ្ឈាន ចេញអំពីទុតិយជ្ឈាន ហើយចូលកាន់តតិយជ្ឈាន ចេញអំពី តតិយជ្ឈាន ហើយចូលកាន់ចតុត្ថជ្ឈាន ចេញអំពីចតុត្ថជ្ឈាន  ហើយចូលកាន់អាកាសាន​ញ្ចាយតនសមាបត្តិ ចេញអំពីអាកាសានញ្ចាយតនសមាបត្តិ ហើយចូលកាន់វិញ្ញាណ​ញ្ចាយតនសមាបត្តិ ចេញអំពីវិញ្ញាណញ្ចាយតនសមាបត្តិ ហើយចូលកាន់អាកិញ្ចញ្ញា​យតនសមាបត្តិ ចេញអំពីអាកិញ្ចញ្ញាយតនសមាបត្តិ ហើយចូលកាន់ នេវសញ្ញានាសញ្ញា​យតនសមាបត្តិ ចេញអំពីនេវសញ្ញានាសញ្ញាយតនសមាបត្តិហើយ ចូលកាន់សញ្ញាវេទយិត​និរោធ (សេចក្តីរលត់នៃសញ្ញានិងវេទនា) ។ 

គ្រានោះ ព្រះអានន្ទមានអាយុពោលទៅនឹងព្រះអនុរុទ្ធមានអាយុ ដូច្នេះថា បពិត្រ អនុរុទ្ធដ៏ចម្រើន ព្រះមានព្រះភាគ បរិនិញ្វនហើយឬ ។ ព្រះអនុរុទ្ធតបថា ម្នាលអាវុសោ អានន្ទ ព្រះមានព្រះភាគ មិនទាន់បរិនិព្វានទេ ព្រះអង្គទ្រង់ចូលកាន់សញ្ញាវេទយិតនិរោធ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចេញចាកសញ្ញាវេទយិតនិរោធសមាបត្តិហើយ ថយមកចូល កាន់នេវសញ្ញានាសញ្ញាយតនសមាបត្តិវិញ ចេញអំពីនេវសញ្ញានាសញ្ញាយតនសមាបត្តិ ហើយ ថយមកចូលកាន់អាកិញ្ចញ្ញាយតនសមាបត្តិវិញ ចេញអំពីអាកិញ្ចញ្ញាយតន​សមាបត្តិហើយ ថយមកចូលកាន់វិញ្ញាណ​ញ្ចាយ​តនសមាបត្តិវិញ ចេញអំពីវិញ្ញាណ​ញ្ចាយតនសមាបត្តិហើយ ថយមកចូលកាន់អាកាសា​នញ្ចាយតនសមាបត្តិវិញ ចេញអំពី អាកាសនញ្ចាយតនសមាបត្តិ ហើយ​ថយ​មក​ចូលកាន់ចតុត្ថជ្ឈានវិញ ចេញអំពីចតុត្ថជ្ឈាន ហើយ ថយមកចូលកាន់តតិយជ្ឈានវិញ ចេញអំពីតតិយជ្ឈានហើយ ថយមកចូលកាន់ ទុតិយជ្ឈានវិញ ចេញអំពីទុតិយ​ជ្ឈាន​ហើយ ថយមកចូលកាន់បឋមជ្ឈានវិញ ចេញអំពី បឋមជ្ឈានហើយ ក៏ចូលកាន់ទុតិយ​ជ្ឈានទៀត ចេញអំពីទុតិយជ្ឈានហើយ ក៏ចូលកាន់ តតិយជ្ឈានទៀត ចេញអំពី​តតិយ​ជ្ឈានហើយ ក៏ចូលកាន់ចតុត្ថជ្ឈានទៀត ។ លុះ ព្រះមានព្រះភាគ ទ្រង់ចេញចាក ចតុត្ថជ្ឈានហើយ ក៏ទ្រង់បរិនិព្វានក្នុងចន្លោះនោះ (១) ។

កាលព្រះមានព្រះភាគ បរិនិព្វានហើយ ការកក្រើកនៃផែនដីធំ គួរស្បើម គួរព្រឺរោម ក៏កើតមាន ទាំងផ្គរ(២) ក៏លាន់ឮគគ្រឹកគគ្រេង ព្រមនឹង ការបរិនិព្វាន ។ កាលព្រះមានព្រះភាគ បរិនិព្វានហើយ សហម្បតិព្រហ្មក៏ពោលនូវគាថានេះ ព្រម នឹងការបរិនិព្វានថា៖

សព្វេវ និក្ខិបិស្សន្តិ      ភូតា លោកេ សមុស្សយំ
យត្ថ ឯតាទិសោ សត្ថា    លោកេ អប្បដិបុគ្គលោ
តថាគតោ ពលប្បត្តោ    សម្ពុទ្ធោ បរិនិព្វុតោ។

ព្រះសាស្តា ដែលឥតបុគ្គលប្រៀបស្មើ បា្រកដដូច្នេះ ព្រះតថាគតជាសម្ពុទ្ធបរិបូណ៌ ហើយដោយកម្លាំង ទ្រង់បរិនិព្វានហើយ ក្នុងលោកណា ពួកសត្វទាំងអស់ មុខជានឹងដាក់ចុះ នូវរាងកាយ ក្នុងលោក (នោះ) មិនខានឡើយ ។

កាលព្រះមានព្រះភាគ បរិនិព្វានហើយ ព្រះឥន្រ្ទជាធំជាងទេវតា ក៏ ពោលនូវគាថា នេះព្រមនឹងការបរិនិព្វានថា៖

អនិច្ចា វត សង្ខារា    ឧប្បាទវយធម្មិនោ                
ឧប្បជ្ជិត្វា និរុជ្ឈន្តិ      តេសំ វូបសមោ សុខោ។

សង្ខារទាំងឡាយ មិនទៀងហ្ន៎ មានកិរិយាកើតឡើងនិងការសូន្យទៅ ជាធម្មតា លុះ កើតឡើងហើយក៏រលត់ទៅវិញ កិរិយារម្ងាប់នូវសង្ខារទាំងនោះបាន ទើបនាំមកនូវសេចក្តី សុខ ។

កាលព្រះមានព្រះភាគបរិនិព្វានហើយ ព្រះអនុរុទ្ធមានអាយុ ក៏ពោលនូវគាថា ទាំងនេះ ព្រមនឹងការបរិនិព្វានថា ៖

នាហុ អស្សាសបស្សាសោ    ឋិតចិត្តស្ស តាទិនោ
អនេជោ សន្តិមារព្ភ     យំ កាលមករី មុនិ។

ព្រះមុនីនាថអង្គណា ដែលមិនមានតណ្ហា ទ្រង់បា្ររព្ធនូវអនុបាទិសេសនិព្វានហើយ ទ្រង់ធ្វើមរណកាល អស្សាសបស្សាសៈនៃព្រះមុនីនាថ ជាតាទិបុគ្គល ដែលមានព្រះទ័យ ខ្ជាប់ខ្លួននោះ មិនមានហើយ ។ 

អសល្លីនេន ចិត្តេន   វេទនំ អជ្ឈវាសយិ                
បជ្ជោតស្សេវ និព្វានំ    វិមោក្ខោ ចេតសោ អហុ។

ព្រះមុនីនាថទ្រង់អត់សង្កត់វេទនា បានដោយចិត្តមិនរួញរា សេចក្តីរលត់នៃចិត្ត ក៏កើត មាន បីដូចជាការរលត់នៃប្រទីប ។

កាលព្រះមានព្រះភាគ បរិនិព្វានហើយ ព្រះអានន្ទមានអាយុ ក៏ពោលនូវគាថានេះ ព្រមនឹងការបរិនិព្វានថា៖

តទាសិ យំ ភិំសនកំ   តទាសិ លោមហំសនំ                
សព្វាការវរូបេតេ   សម្ពុទ្ធេ បរិនិព្វុតេ។

កាលដែលព្រះសម្ពុទ្ធ ប្រកបដោយហេតុប្រសើរទាំងពួង ទ្រង់បរិនិព្វានហើយ សេចក្តី ញាប់ញ័រក្តី សេចក្តីព្រឺរោមក្តី ក៏កើតមានបា្រកដ ។

កាលព្រះមានព្រះភាគបរិនិព្វានហើយ ភិក្ខុទាំងឡាយណា ដែលមិនទាន់បា្រសចាក រាគៈ មាននៅក្នុងទីនុ៎ះ ភិក្ខុទាំងនោះ ពួកខ្លះក៏ផ្គងឡើងនូវកំភួនដៃហើយ កន្ទក់កន្ទេញ ផ្តួលខ្លួនបម្រះននៀលទៅមក ហាក់ដូចជាមានជើងដាច់ហើយថា ព្រះមានព្រះភាគ ទ្រង់ ប្រញាប់បរិនិព្វានពេកណាស់ ព្រះសុគតទ្រង់ប្រញាប់បរិនិព្វានពេកណាស់ ព្រះសម្ពុទ្ធមាន ចក្ខុក្នុងលោក ប្រញាប់បាត់ទៅពេកណាស់ ។ ឯពួកភិក្ខុណា ដែលបា្រសចាករាគៈហើយ ភិក្ខុទាំងនោះ មានសតិនិងសម្បជញ្ញៈ អត់សង្កត់ដោយគិតថា សង្ខារទាំងឡាយមិនទៀងពិត ព្រោះហេតុនោះ បុគ្គលគប្បីបាននូវសេចក្តី ទៀងទាត់ ក្នុង (ខន្ធប្បវត្តិ) នេះអំពីណា ។

(សុត្តន្តបិដក ទីឃនិកាយ មហាវគ្គ មហាបរិនិព្វានសូត្រ បិដកលេខ ១៦ ទំព័រ ៣២៤) ថ្ងៃសុក្រ ១១ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០ ត្រូវនឹងថ្ងៃទី ២៧ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨ ។ ដោយ ស.ដ.វ.ថ.

ដោយ៥០០០ឆ្នាំ
 

ស្កែនយកតំណ
ពោលអំពីការបរិនិព្វាន
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៩ កក្តដា ឆ្នាំ២០២៦ (អាន: ១៣៩ ដង)
រៀនរស់នៅសាមញ្ញស្មើៗ តាមធម្មជាតិ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២៦ (អាន: ១៥,៦៩៩ ដង)
ទី​ពឹង​ទាំង​ពួង​ក្នុង​លោក​មិន​ស្មើ​ទី​ពឹង​ព្រះ​រត​ន​ត្រ័យ​ឡើយ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៨,៦០៤ ដង)
ការ​អប់​រំ​មនុស្ស​ដោយ​ព្រះ​ធម៌​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.46