ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,៦៤៨ ដង
ស្កែនយកតំណ
បញ្ហាលោកវជ្ជៈ

បញ្ហាលោកវជ្ជៈ

ផ្សាយ : ២៦ កក្តដា ឆ្នាំ២០២៦ (អាន: ១៦៨ ដង)

បច្ចុប្បន្ននេះ មានការនិយាយគ្នាច្រើនថា ភិក្ខុសង្ឃធ្វើបែបនេះអាបត្តិ បែបនោះជាអាបត្តិ ពីព្រោះជាលោកវជ្ជៈ គឺអ្វីដែលគេយល់ទាក់ទងនឹងពាក្យនេះ នឹងយល់ទៅទៀតថា ប្រសិនបើធ្វើអ្វីមួយហើយមនុស្សគេបន្ទោស នោះហើយគឺលោកវជ្ជៈ ការបន្ទោសរបស់មនុស្សលោក។ ការពិត សិក្ខាបទទាំងអស់ កាលបើបែងចែកដោយវជ្ជៈ (ទោស)មាន ២ ប្រភេទគឺ លោកវជ្ជៈ និង បញ្ញត្តិវជ្ជៈ

លោកវជ្ជៈ ប្រែតាមសព្ទថា អាបត្តិដែលមានទោសប្រាកដក្នុងលោក (វិគ្គហៈ លោកេ វិទិតំ វជ្ជំ យស្សាតិ > លោកវជ្ជា)។ ពាក្យថា លោក ក្នុងទីនេះ មានន័យថា ក្នុងចំណោមមនុស្ស ពីព្រោះត្រូវអាបត្តិដោយចិត្តអកុសលចិត្តប៉ុណ្ណោះ។ សេចក្តីថា សិក្ខាបទដែលក្នុងពេលកំពុងប្រព្រឹត្តកន្លង ប្រសិនបើដឹងនូវវត្ថុដែលកំពុងល្មើស (គឺដឹងខ្លួនថាកំពុងធ្វើរឿងនោះៗ) ចិត្តនឹងជាអកុសលតែមួយប៉ុណ្ណោះ ប្រសិនបើមិនដឹងនូវវត្ថុដែលកំពុងល្មើស ចិត្តអាចជាកុសល ឬអកុសលក៏បាន ដូចជា មេថុនធម្មសិក្ខាបទ (ការសេពមេថុន ប្រសិនបើមានចេតនាសេពមេថុន គឺជាអកុសលយ៉ាងច្បាស់)។

រីឯ បញ្ញត្តិវជ្ជៈ ប្រែតាមសព្ទថា អាបត្តិដែលមានទោសគឺការប្រព្រឹត្តកន្លងនូវពុទ្ធបញ្ញត្តិ (វិគ្គហៈ បញ្ញត្តំ វីតិក្កមន្តំ វជ្ជំ យស្សាតិ > បញ្ញត្តិវជ្ជា)។ សេចក្តីថា សិក្ខាបទដែលក្នុងពេលកំពុងធ្វើការប្រព្រឹត្តកន្លង ប្រសិនបើដឹងនូវវត្ថុដែលកំពុងល្មើស ចិត្តអាចជាកុសលឬអកុសលក៏បាន។ ក្នុងករណីដែលមិនដឹងនូវវត្ថុដែលកំពុងល្មើសក៏ដូចគ្នា ដូចជា វិកាលភោជនសិក្ខាបទ (ការទទួលទានអាហារក្នុងវេលាវិកាល ទោះបីដឹងខ្លួនថាកំពុងទទួលទានអាហារក្នុងវេលាវិកាល ក៏ចិត្តមានឱកាសជាកុសលឬអកុសលបានដែរ)។ [សូមមើលការពន្យល់លម្អិតក្នុងកង្ខាវិតរណីអដ្ឋកថា ត្រង់ការពន្យល់មេថុនធម្មសិក្ខាបទ ព្រមទាំងដីកាជាដើម]

ក្នុងចំណុចនេះ សម្ដៅដល់ ការដឹងនូវវត្ថុដែលកំពុងល្មើស មិនមែនសំដៅយកការដឹងពុទ្ធបញ្ញត្តិទេ ពីព្រោះប្រសិនបើដឹងពុទ្ធបញ្ញត្តិហើយ នៅតែធ្វើការបំពាន ចិត្តនឹងជាអកុសលយ៉ាងច្បាស់។ នេះចំពោះតែសិក្ខាបទប្រភេទលោកវជ្ជៈប៉ុណ្ណោះ រួមទាំងកិច្ចវត្តផ្សេងៗ រមែងមានដល់សាមណេរ គឺជាអ្វីដែលសាមណេរត្រូវប្រតិបត្តិ ដូចគ្នានឹងសិក្ខាបទ ១០ ដែរ (សូមមើល វិមតិវិនោទនីដីកាបន្ថែម)។

សរុបមក សិក្ខាបទប្រភេទដែលដឹងខ្លួនក្នុងពេលកំពុងធ្វើ ចិត្តនឹងជាអកុសលយ៉ាងច្បាស់ គឺរាប់ជាលោកវជ្ជៈ, សិក្ខាបទដែលទោះបីដឹងខ្លួនក្នុងពេលកំពុងធ្វើ ចិត្តក៏អាចជាកុសល ឬអកុសលក៏បាន រាប់ជាបញ្ញត្តិវជ្ជៈ។ សិក្ខាបទណាជាលោកវជ្ជៈ សិក្ខាបទណាជាបញ្ញត្តិវជ្ជៈ សុទ្ធតែមានបញ្ជាក់ទុកដោយផ្ទាល់ក្នុងសិក្ខាបទនោះៗរួចហើយ មិនមែនជាអ្វីដែលនរណាម្នាក់អាចទៅកំណត់យកដោយខ្លួនឯងបានឡើយ (មិនចេះតែចោទបានឡើយ)។

កាលបើមានរឿងអំពីភិក្ខុសាមណេរកើតឡើង គួរតែប្រៀបធៀបទៅនឹងសិក្ខាបទដែលពាក់ព័ន្ធ រួមទាំងបទភាជនីយ៍ (ការពន្យល់ក្នុងសិក្ខាបទ) អនាបត្តិ (មូលហេតុដែលធ្វើឲ្យមិនត្រូវអាបត្តិ) អង្គអាបត្តិ និងការពន្យល់នៃសិក្ខាបទនោះក្នុងការវិនិច្ឆ័យ ពីព្រោះប្រសិនបើមិនបានសិក្សាព្រះវិន័យឲ្យបានជ្រៅជ្រះទេ ក៏អាចក្លាយទៅជាការបន្ទោសអ្នកដែលគួរសរសើរ ឬសរសើរអ្នកដែលគួរបន្ទោសបាន ដូចឧទាហរណ៍រឿងពួកភិក្ខុក្រុមរបស់ព្រះអស្សជិ និងព្រះបុនព្វសុកៈ ដែលបានទៅប្រចិបប្រចុបគ្រហស្ថក្នុងក្រុងកីដាគិរីជាដើម។៚

ប្រភពៈ ហ្វេសប៊ុក Dara Sou

ដោយ៥០០០ឆ្នាំ
 

ស្កែនយកតំណ
បញ្ហាលោកវជ្ជៈ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ កញ្ញា ឆ្នាំ២០២៦ (អាន: ១៧៦ ដង)
អ្នកប្រាជ្ញទាំងឡាយ មិនញាប់ញ័រដោយការនិន្ទា ឬការសរសើរ
ផ្សាយ : ២១ សីហា ឆ្នាំ២០២៦ (អាន: ១៨,០៩៦ ដង)
អំណាចប្រយោជន៍ ការបញ្ញត្តិសិក្ខាបទ មាន ១០ យ៉ាង
ថ្ងៃនេះ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២៦ (អាន: ៣២ ដង)
ធម៌នមស្ការព្រះពោធិសត្វទាំង ១១ អង្គ
ថ្ងៃនេះ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២៦ (អាន: ៤៣ ដង)
សត្រូវដែលត្រូវប្រុងប្រយ័ត្ន
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២៤ (អាន: ២៣,៣០០ ដង)
ប្រវត្តិព្រះបរមសារីរិកធាតុ និងរូបមង្គល១០៨ក្នុងស្នាមព្រះបាទ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០២៦ (អាន: ២០៣ ដង)
ប្រវត្តិពុទ្ធសាសនានៅប្រទេសស្រីលង្កា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.54