ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,៧៣៤ ដង
ស្កែនយកតំណ
ទាក់ទងនឹងរឿងអរុណរះ

ទាក់ទងនឹងរឿងអរុណរះ

ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ២៥៣ ដង)

ថ្ងៃនេះជាថ្ងៃសីល ដោយសារមានបរិស័ទមួយចំនួន នៅមានមន្ទិលរឿងអរុណរះ ដែលជារឿងទាក់ទងនឹង ការបដិបត្តិប្រចាំថ្ងៃ ខ្ញុំសូមលើកយកបញ្ហានេះ មកបរិយាយដូចតទៅ ។ 
   
យើងដឹងហើយថា ការយល់ដឹងត្រឹមត្រូវអំពី អរុណ គឺជារឿងសំខាន់បំផុត សម្រាប់ភិក្ខុ សាមណេរ ពីព្រោះ អរុណ មានទំនាក់ទំនងជាមួយ ព្រះវិន័យជាច្រើនប្រការ ដូចជា ពេលចេញពីវត្តក្នុងរដូវវស្សា ពេលដែលត្រូវចាប់ផ្ដើមបិណ្ឌបាត ឬឆាន់ចង្ហាន់បាន  ពេលរក្សាវត្ត និងការ​រាប់រាត្រីរបស់ភិក្ខុ ដែលកំពុង​នៅបរិវាស និងប្រព្រឹត្តិមានត្ត ជាដើម ។ ឯឧបាសក ឧបាសិកា ដែលសមាទានឧបោសថសីលជាដើម ក៏ត្រូវដឹងពីអរុណផងដែរ ។   តើអរុណគឺជាអ្វី?
   
អរុណ គឺពន្លឺពណ៌ក្រហមស្លេក ដែលរះឡើងនៅទិសខាងកើត មុនពេលព្រះអាទិត្យរះ ។ ដូចមានបទបាឡី ក្នុងគម្ពីរអភិធានប្បទីបិកា គាថា ៦៥ និង ៩៧ ថា៖  «សូរស្សោទយតោ បុព្វុដ្ឋិតរំសិ សិយារុណោ» និង «អរុណោ កិញ្ចិរត្តោត្ថ» ហើយមានអធិប្បាយលម្អិត នៅក្នុងវិនយាលង្ការដីកា ត្រង់ការអធិប្បាយទិវាសេយ្យវិនិច្ឆយកថា ភាគ១ ផងដែរ ។  ដូច្នេះ ការដែលនឹងដឹងថាអរុណរះនៅម៉ោងប៉ុន្មាននោះ ត្រូវតែសង្កេតទិសខាងកើតក្នុងពេលជិតភ្លឺរៀងរាល់ព្រឹក ប្រសិនបើឃើញពន្លឺពណ៌ក្រហមស្លេក នោះបង្ហាញថា អរុណបានរះឡើងហើយ។
   
សួរថា៖  ប្រសិនបើ ថ្ងៃនោះមានអ័ព្ទច្រើន ឬទីកន្លែងនោះ មានអគារជាដើម រាំងឃាំងរហូតមិនអាចមើលឃើញអរុណបាន តើត្រូវដឹងអរុណដោយរបៀបណា?
ចម្លើយ៖ យើងអាចពិចារណាប៉ាន់ស្មានបាន គឺប្រសិនបើធ្លាប់បានមើលអរុណនៅថ្ងៃមុនៗមកហើយ នោះអរុណនៅថ្ងៃបន្តបន្ទាប់ក៏នឹងមិនឃ្លាតឆ្ងាយពីពេលដើមប៉ុន្មានដែរ (ប៉ុន្តែក្នុងរដូវនីមួយៗ ពេលវេលាអរុណរះអាចខុសគ្នាច្រើន គួរតែកំណត់ឲ្យបានល្អ)។
   
ក្នុងសម័យបច្ចុប្បន្ននេះ អាចស្វែងរកពេលវេលាដែលព្រះអាទិត្យរះ នៃថ្ងៃនីមួយៗបាន វិធីមើលថាអរុណរះនៅម៉ោងប៉ុន្មាន គឺត្រូវយកពេលវេលាដែលព្រះអាទិត្យរះនោះទៅដកប្រហែល ៤៨ នាទី។ នោះហើយគឺជាពេលដែលអរុណរះ ឧទាហរណ៍ ព្រះអាទិត្យរះនៅម៉ោង ៦:០០ ព្រឹក អរុណក៏នឹងរះនៅម៉ោង ៥:១២ ព្រឹក។  



វិធីនេះបានយកមកពីគម្ពីរវិនយាលង្ការដីកា ដូចមានសាធកថា៖ យទិ បព្វតាទិនា បដិច្ឆន្នដ្ឋានំ ហោតិ, យត្តកេន កាលេន វិវដ្ដដ្ឋានេ រត្តោភាសោ បញ្ញាយតិ, សូរិយមណ្ឌលស្ស ទិស្សនកាលតោ ឯកឃដិកាមត្តេន វា ទ្វិឃដិកាមត្តេន វា តត្តកំ កាលំ សល្លក្ខេត្វា ឥមស្មឹ កាលេ អរុណោ ភវេយ្យាតិ តក្កេត្វា កាតព្វំ។ 
   
ប្រែថា៖ ប្រសិនបើជាទីកន្លែងដែលត្រូវភ្នំជាដើមបិទបាំង ពន្លឺពណ៌ក្រហមនឹងបង្ហាញឲ្យឃើញនៅទីវាលបើកចំហ ដោយមានពេលវេលាប៉ុនណា គួរកំណត់ពេលវេលាប្រមាណនោះ ដោយដក​ថយ​ពី​ពេលដែលព្រះអាទិត្យរះប្រហែល ១ ឃដិកា ឬ ២ ឃដិកា (គឺប្រហែល ២៤ ឬ ៤៨ នាទី) រួចប៉ាន់ស្មានថា អរុណគួរតែរះក្នុងពេលនេះ គប្បីធ្វើកិច្ច(មានការរក្សាវត្តជាដើម) ។  ឃដិកា គឺរយៈពេលមួយដួសបាយពុះ ។ ១ ឃដិកា = ២៤ នាទី ដូច្នេះទើបបានប្រាប់ថា ត្រូវដកចេញ ៤៨ នាទី។
   
វិធីមើលអរុណ មានគោលអាងដូចដែលបានបង្ហាញនេះ សង្ឃឹមថានឹងជួយបន្ធូរបន្ថយការសង្ស័យ និងជួយឲ្យបាននូវគោលការណ៍ក្នុងការប្រព្រឹត្តិវិន័យបានត្រឹមត្រូវ សម្រាប់ភិក្ខុសាមណេរ ក៏ដូចជាឧបាសក ឧបាសិកា តទៅ។៚

ព្រះវិមលធម្មធារ៍ វជិរមេធី, ថ្ងៃ៤ ᧨ ᧰ គិម្ហរដូវ ឆ្នាំមមី  អដ្ឋស័ក ព.ស.២៥៧០ / 22-07-2026

ប្រភពៈ ហ្វេសប៊ុក Dara Sou

ដោយ៥០០០ឆ្នាំ
 

ស្កែនយកតំណ
ទាក់ទងនឹងរឿងអរុណរះ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ១៥១ ដង)
ព្រះពោធិសត្វអវលោកិតេស្វរៈនិងព្រះម៉ែគួនអ៊ីនជាតួអង្គតែមួយ?
ផ្សាយ : ១១ កក្តដា ឆ្នាំ២០២៦ (អាន: ១៨៧ ដង)
គ្មានការកសាងព្រះពុទ្ធរូបក្នុងរយៈពេលជិត ៥០០ ឆ្នាំដំបូង
ផ្សាយ : ១៤ កញ្ញា ឆ្នាំ២០២៦ (អាន: ១៦១ ដង)
កុំរង់ចាំដល់ពេលមរណៈ ទើបចង់ឱ្យចិត្តស្ងប់
ផ្សាយ : ១៨ កញ្ញា ឆ្នាំ២០២៦ (អាន: ៥៨ ដង)
សេចក្តីប្រាថ្នាដ៏ឧត្តមសម្រាប់អ្នកដើរតាមគន្លងព្រះសាស្តា
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ២៥,១៣០ ដង)
ការងារជាបច្ច័យញ៉ាំងលោកឲ្យចម្រើន
ផ្សាយ : ១៣ កក្តដា ឆ្នាំ២០២៦ (អាន: ១៨៤ ដង)
និព្វាន បរិនិព្វាន និង មហាបរិនិព្វាន
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ១៤៧ ដង)
អត្ថន័យក្នុងបដិមាព្រះលោកេស្វរៈ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០២៦ (អាន: ២០៣ ដង)
ប្រវត្តិពុទ្ធសាសនានៅប្រទេសស្រីលង្កា
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ១៩៥ ដង)
ព្រះបរិត្តមានអានុភាពអាចជួយបញ្ចៀស ឬការពារអន្តរាយ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.49
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿