ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,៣៦១ ដង
ស្កែនយកតំណ
សារិបុត្តត្ថេរវត្ថុ

សារិបុត្តត្ថេរវត្ថុ

ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០២៦ (អាន: ៤០៨ ដង)

ព្រះសាស្តា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធព្រះសារីបុត្រ បានត្រាស់ព្រះ ធម្មទេសនានេះ មានពាក្យថា អស្សទ្ធោ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ថ្ងៃមួយ ភិក្ខុដែលនៅព្រៃជាវត្ត ប្រមាណ ៣០ រូប ទៅកាន់សំណាក់ ព្រះសាស្តា ថ្វាយបង្គំព្រះសាស្តាហើយ អង្គុយក្នុងទីដ៏សមគួរ ។ ព្រះសាស្តាជ្រាបឧបនិស្ស័យព្រះអរហត្ត ព្រមទាំងបដិសម្ភិទា របស់ភិក្ខុទាំងនោះ ហើយ ត្រាស់ហៅព្រះសារីបុត្រមក ត្រាស់សួរបញ្ហាប្រារព្ធឥន្ទ្រិយទាំង ៥ យ៉ាងនេះថា ម្នាលសារីបុត្ត អ្នកជឿដែរឬ ថាសទ្ធិន្ទ្រិយដែលបុគ្គលចម្រើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត?

ព្រះថេរៈដោះស្រាយបញ្ហានេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនលុះដោយការជឿព្រះដ៏មានព្រះភាគ ក្នុងដំណើរនុ៎ះទេ ថាសទ្ធិន្ទ្រិយ ។បេ។ (ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ) មានអមតៈជាទីបំផុត ។ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនោះលុះតែពួកជនដែលមិនធ្លាប់ដឹង មិនធ្លាប់ឃើញ មិនធ្លាប់យល់មិនធ្លាប់ធ្វើឲ្យជាក់ច្បាស់ មិនធ្លាប់ប្រទះដោយប្រាជ្ញា ទើបលុះដោយការជឿជនដទៃក្នុងដំណើរនុ៎ះថា សទ្ធិន្ទ្រិយ ។បេ។ (ដែលបុគ្គលចម្រើនហើយ ធ្វើឲ្យក្រាស់ក្រែលហើយ ជាធម្មជាតិឈមទៅកាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ) មានអមតៈជាទីបំផុត ។ (សុត្តន្តបិដក សំយុត្តនិកាយ មហាវគ្គ ឥន្ទ្រិយសំយុត្ត ជរាវគ្គ បុព្វកោដ្ឋកសូត្រ បិដកលេខ ៣៨ ទំព័រ ១៩៦)

ភិក្ខុទាំងឡាយស្តាប់ពាក្យនោះហើយ ញុំាងកថាឲ្យតាំងឡើងថា ព្រះសារីបុត្រដោះ ស្រាយបញ្ហាដោយការប្រកាន់ខុស រហូតមកដល់ថ្ងៃនេះហើយ ព្រះសារីបុត្រនៅតែមិនជឿ ព្រះសម្មាសម្ពុទ្ធទៀត ។ ព្រះសាស្តាស្ដាប់កថានោះហើយ ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ និយាយរឿងអ្វី ? តថាគតសួរសារីបុត្រថា ម្នាលសារីបុត្រ អ្នកជឿថា មានបុគ្គលដែលមិន បានអប់រំនូវឥន្ទ្រិយទាំង ៥ មិនចម្រើននូវសមថៈ និងវិបស្សនាហើយ ធ្វើឲ្យជាក់ច្បាស់នូវមគ្គ និងផលដែរឬ ? សារីបុត្រនោះពោលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមិនជឿថា មាន បុគ្គលដែលមិនបានអប់រំនូវឥន្ទ្រិយ ៥ មិនចម្រើននូវសមថៈ និងវិបស្សនាហើយ ធ្វើឲ្យជាក់ ច្បាស់នូវមគ្គ និង​ផល​ទេ សារីបុត្រមិនមែនមិនជឿនូវផលវិបាកនៃទាន ដែលបុគ្គលឲ្យហើយ ទេ ឬមិន​មែន​មិនជឿនូវកម្មដែលបុគ្គលធ្វើហើយទេ ម្យ៉ាងទៀត សារីបុត្រមិនមែនមិនជឿនូវ គុណព្រះរតនត្រៃទាំង ៣ មានព្រះពុទ្ធជាដើមទេ  ប៉ុន្តែថា សារីបុត្រនោះ មិនមែនបានសម្រេចនូវឈាន វិបស្សនា មគ្គ និងផលដោយការជឿអ្នកដទៃទេ ព្រោះហេតុដូច្នេះ សារីបុត្រ ទើបជាបុគ្គលដែលនរណាៗ មិនគួរតិះដៀល កាលនឹងទ្រង់បន្តអនុសន្ធិ ដើម្បីសំដែងធម៌ ទើបត្រាស់ព្រះគាថានេះថា ៖

អស្សទ្ធោ អកតញ្ញូ ច,    សន្ធិច្ឆេទោ ច យោ នរោ,
ហតាវកាសោ វន្តាសោ,    ស វេ ឧត្តមបោរិសោ។

នរជនណា មិនជឿអ្នកដទៃផង ស្គាល់ព្រះនិព្វានផង កាត់នូវគ្រឿងត គឺវដ្តៈផង មាន
ឱកាសកម្ចាត់បង់ហើយផង មានសេចក្តីប្រាថ្នាខ្ជាក់ចោលហើយផង នរជននោះជា
ឧត្តមបុរស ។

អធិប្បាយគាថា
បណ្តាបទទាំងនោះ បទថា អស្សទ្ធោ ជាដើម គប្បីជ្រាបការវិគ្រោះដូចតទៅនេះ ៖
នរជនដែលឈ្មោះថា អស្សទ្ធោ ព្រោះអត្ថថា មិនជឿនូវគុណដែលខ្លួនចាក់ធ្លុះ ហើយដោយពាក្យអ្នកដទៃ ។ 
បទថា អកតញ្ញូ ព្រោះអត្ថថា ស្គាល់នូវព្រះនិព្វាន ដែលមិនមានបច្ច័យតាក់តែង គឺដែលបច្ច័យមិនបានធ្វើ អធិប្បាយថា ធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ។ 
បទថា សន្និច្ឆេទោ ព្រោះអត្ថថា កាត់នូវទីត គឺវដ្ដៈ និងទីត គឺសង្សារ ។ 
បទថា ហតាវកាសោ ព្រោះអត្ថថា ឱកាសនៃការកើតកម្ចាត់បង់បានហើយ ព្រោះ ពូជ គឺកុសលកម្ម និងអកុសលកម្មអស់ហើយ ។ 
បទថា វន្តាសោ ព្រោះអត្ថថា សេចក្តីប្រាថ្នាទាំងពួងខ្ជាក់ចោលហើយ ព្រោះថា កិច្ច ដែលខ្លួនគួរធ្វើដោយមគ្គ ៤ បានធ្វើហើយ ។ 
នរជនបែបនេះ ឈ្មោះថា ឧត្តមបុរស ដែលឈ្មោះថា ឧត្តមបុរស ព្រោះអត្ថថា អ្នក ខ្ពស់បំផុតក្នុងបុរសទាំងឡាយ ដោយអំណាចនៃលោកុត្តរធម៌ ដែលខ្លួនចាក់ធ្លុះហើយ ។

កាលចប់ព្រះគាថា ភិក្ខុប្រមាណ ៣០ រូបដែលនៅព្រៃជាវត្តនោះ បានសម្រេច ព្រះអរហត្ត មួយអន្លើដោយបដិសម្ភិទាទាំងឡាយ ។ ព្រះធម្មទេសនា បានជាកថាមាន ប្រយោជន៍ដល់មហាជនដ៏សេស ។ ៚ សារិបុត្តត្ថេរវត្ថុ ចប់ ៕  (ធម្មបទដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ អរហន្តវគ្គ)

ដោយ ស.ដ.វ.ថ.

ដោយ៥០០០ឆ្នាំ
 

ស្កែនយកតំណ
សារិបុត្តត្ថេរវត្ថុ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៣ មេសា ឆ្នាំ២០២៦ (អាន: ៤៥,៨០១ ដង)
ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គ​តិ​ព្រោះ​បាន​​ថ្វាយ​ផ្លែ​
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២៦ (អាន: ៧៦,៤៩៧ ដង)
ព្រះពោធិសត្វក្នុងអត្តភាពជាមនុស្សទៅកាន់ទេវលោក មាន ៤ ជាតិ
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០២៥ (អាន: ២៣,២៨០ ដង)
សេចក្ដីអត់ធន់ ជាតបធម៌ដ៏ឧត្ដម
ផ្សាយ : ០១ សីហា ឆ្នាំ២០២៤ (អាន: ៤៨,០៣០ ដង)
មហា​បុ​រិ​ស​ក្ខ​ណៈ​ ៣២ ប្រការ​
ផ្សាយ : ១៩ មីនា ឆ្នាំ២០២៦ (អាន: ២០,៤៦០ ដង)
ជុំរុំជីវិត​ប្រព្រឹត្ត​តាមធម៌
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.9
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿