ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,៤៦០ ដង
ស្កែនយកតំណ
​បច្ចេកទេសព្យាបាលចិត្តចងគំនុំ

​បច្ចេកទេសព្យាបាលចិត្តចងគំនុំ

ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២៦ (អាន: ២៧ ដង)

សេចក្តីសង្ខេបនៃអឃាតបដិវិនយសូត្រ (វិធីរំងាប់ការចងគំនុំ ៥ យ៉ាង) ព្រះសារីបុត្តបានបង្រៀនយើងអំពីរបៀបព្យាបាលចិត្តដែលពោរពេញដោយកំហឹង និងការចងគំនុំ។ បច្ចេកទេសសម្រាប់ព្យាបាលការចងគំនុំ ៈ

១. សម្លឹងរកចំណុចល្អដែលមានស្រាប់
កាលបើបុគ្គលណាម្នាក់មានអាកប្បកិរិយាមិនល្អ ប៉ុន្តែមានពាក្យសំដីល្អ ចូរផ្ដោតទៅលើចំណុចល្អដែលគេមាន ហើយកុំយកចិត្តទុកដាក់ទៅលើកំហុសឆ្គងរបស់គេ។

២. ឱ្យតម្លៃទៅលើកាយវិការដែរល្អ
ប្រសិនបើគេមានកាយវិការស្អាតស្អំ (សុភាពរាបសារ) ប៉ុន្តែសម្តីមិនល្អ ចូរឱ្យតម្លៃ និងសម្លឹងមើលតែចំណុចស្អាតស្អំដែលគេបង្ហាញចេញមកនោះបានហើយ។

៣. ឱ្យតម្លៃសូម្បីតែសន្តិភាពក្នុងចិត្តបន្តិចបន្តួចរបស់គេ
នៅពេលបុគ្គលណាម្នាក់មានកាយវិការ និងសម្តីមិនល្អ ប៉ុន្តែគេតែងតែមានចិត្តស្ងប់ ឬមានបញ្ញាខ្លះៗ ចូរយកចិត្តទុកដាក់ទៅលើភាពស្ងប់ក្នុងចិត្តបន្តិចបន្តួចនោះ ជាជាងការសម្លឹងមើលកំហុសឆ្គងទាំងឡាយរបស់គេ។

៤. តបស្នងដោយក្ដីមេត្តាចំពោះមនុស្សដែលមិនល្អសោះ
ចំពោះបុគ្គលដែលខ្វះភាពស្អាតស្អំទាំងកាយ វាចា និងចិត្ត (រកចំណុចល្អមិនឃើញ) ចូរជំនួសការចងគំនុំដោយ "សេចក្តីមេត្តា" វិញ ដោយការប្រាថ្នាឱ្យគេបានរួចផុតពីអំពើអាក្រក់ និងមានសេចក្តីសុខក្នុងចិត្ត។

​៥. ចូររីករាយជាមួយនឹងអំពើល្អដទៃទៀត (សប្បុរសជន)​
នៅពេលបានជួបនឹងអ្នកដែលមានភាពស្អាតស្អំទាំងកាយ វាចា និងចិត្ត (ព្រះអរិយបុគ្គល, សប្បុរស​) ចូរពិចារណាលើគុណធម៌ដ៏ខ្ពង់ខ្ពស់របស់លោក ដើម្បីឱ្យសេចក្តីល្អទាំងនោះមកជួយជម្រះកំហឹង និងបង្កើតសេចក្តីជ្រះថ្លាដល់ចិត្តរបស់អ្នក។

"កុំច្រណែនគេ ហើយក៏កុំតូចចិត្តនឹងខ្លួនឯង ដែលមិនទាន់អាចធ្វើបាននូវ​សេចក្ដី​ល្អដូចអ្នកដទៃ។"

ប្រភពៈ ហ្វេសប៊ុក Bhikkhu Kassapa
ដោយ៥០០០ឆ្នាំ
 

ស្កែនយកតំណ
​បច្ចេកទេសព្យាបាលចិត្តចងគំនុំ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១០ មិថុនា ឆ្នាំ២០២៦ (អាន: ១៥,០៩២ ដង)
ប្រវត្តិស្គរមង្គលឈ្មោះអានកៈ
ផ្សាយ : ១៨ កញ្ញា ឆ្នាំ២០២៦ (អាន: ៥៥ ដង)
សេចក្តីប្រាថ្នាដ៏ឧត្តមសម្រាប់អ្នកដើរតាមគន្លងព្រះសាស្តា
ផ្សាយ : ១៦ កញ្ញា ឆ្នាំ២០២៦ (អាន: ២៣០ ដង)
បុគ្គលឃាត់ឃាំងអ្នកដទៃមិនឲ្យធ្វើទាន
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០២៦ (អាន: ១៨៨ ដង)
បណ្ឌិតតួអង្គដ៏សំខាន់បំផុតម្នាក់ក្នុងប្រវត្តិសាស្រ្តឥណ្ឌាសម័យទំនើប
ថ្ងៃនេះ
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២៦ (អាន: ២៨ ដង)
បុព្វកម្មនិងវិបាកនៃកម្មរបស់ព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ២៦៩ ដង)
ព្រះអនុព្យញ្ជនៈ ៨០ប្រការ របស់ព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ១១ កញ្ញា ឆ្នាំ២០២៦ (អាន: ១៨៨ ដង)
ចូរប្រញាប់ប្រញាល់សាងអំពើល្អ!
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.66
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿