30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៦៨,៤១១
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៥១៥,៤៣៤
សរុប ៣៩០,៥៩៧,៩១៨
អានអត្ថបទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៤,៥៤៥ ដង)

ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ ប្រការ​ គួរ​ដល់​ទក្ខិណាទាន



 

ក្នុងបឋមអាហុនេយ្យសូត្រ បិដកលេខ ៤៦ ទំព័រ​ ១-២​ ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់​ថា ៖
ម្នាលភិក្ខុទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ដែល​គេ​នាំ​មក​បូជា គួរ​ទទួល​វត្ថុ​ដែល​គេ​រៀប​ចំ​ដើម្បី​ភ្ញៀវ​ គួរ​ទទួល​ទក្ខិណាទាន​ គួរដល់​អញ្ជលិកម្ម​ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​ របស់​សត្វ​លោក​ ។

ឥធ​  ភិក្ខវេ​  ភិក្ខុ​  ចក្ខុនា​  រូបំ​  ទិស្វា​  នេវ​  សុមនោ​  ហោតិ​  ន​  ទុម្មនោ​  ឧបេក្ខកោ​  វិហរតិ​ សតោ​  សម្បជានោ​  ម្នាលភិក្ខុទាំងឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ឃើញ​រូប​ដោយ​ភ្នែក​ ជាអ្នក​មិន​ត្រេក​អរ​ មិន​អាក់អន់​ ជាអ្នក​ព្រងើយកន្តើយ​ ប្រកប​ដោយ​សតិសម្បជញ្ញៈ​

សោតេន​  សទ្ធំ​  សុត្វា​  …  ឮសំឡេងដោយ​ត្រចៀក​ …
ឃានេន​  គន្ធំ​  ឃាយិត្វា​  …  ធុំក្លិនដោយច្រមុះ​ …
ជិវ្ហាយ​  រសំ​  សាយិត្វា​  …  ទទួលរសដោយអណ្តាត …
កាយេន​  ផោដ្ឋព្វំ​  ផុសិត្វា​  …  ពាល់ត្រូវ​ផោដ្ឋព្វៈដោយ​កាយ …
មនសា​  ធម្មំ​  វិញ្ញាយ​  នេវ​  សុមនោ​  ហោតិ​  ន​  ទុម្មនោ​  ឧបេក្ខកោ​  វិហរតិ​ សតោ​  សម្បជានោ​  ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ ដោយ​ចិត្ត​ ជាអ្នក​មិន​ត្រេក​អរ​ មិន​អាក់អន់​ ជាអ្នក​ព្រងើយកន្តើយ​ ប្រកប​ដោយ​សតិសម្បជញ្ញៈ



អដ្ឋកថា
បទថា​ នេវ​ សុមនោ​ ហោតិ​ ន​ ទុម្មនោ​ សេចក្តីថា រមែង​ជាអ្នក​មិន​ត្រេកអរ​ព្រោះ​ឥដ្ឋារម្មណ៍​ ដោយសោមនស្ស​ដែលសហគតៈ​ដោយ​រាគៈ ឬរមែង​ជាអ្នក​មិនអាក់អន់​ ព្រោះអនិដ្ឋារម្មណ៍​ ដោយ​ទោមនស្ស​ ដែល​សហគតៈ​ដោយ​ទោសៈ ។​ បទថា​ ឧបេក្ខកោ​ វិហរតិ​ សតោ​ សម្បជានោ​ សេចក្តីថា​ មិន​ដល់​នូវ​ភាព​ជាអ្នក​ព្រងើយកន្តើយ​ដោយ​ឧបេក្ខា​ដែល​មិន​ប្រកប​ដោយ​ញាណ​ ដោយ​មិន​ពិចារណា​ ក្នុង​មជ្ឈត្តារម្មណ៍​ ឈ្មោះ​ថា​ ជាអ្នក​មាន​សតិ​សម្បជញ្ញៈ​ មាន​ចិត្ត​ជាកណ្តាល​ក្នុង​អារម្មណ៍ ។   

ក្នុង​ព្រះ​សូត្រ​នេះ​ ព្រះ​ដ៏មាន​ព្រះ​ភាគ​ត្រាស់​ធម៌​ជា​គ្រឿង​នៅ​ជា​ប្រចាំ​របស់ព្រះខីណាស្រព ។
ក្នុងទុតិយអាហុនេយ្យសូត្រ បិដក ៤៦/២-៦ ព្រះអង្គទ្រង់​ត្រាស់សម្តែងអំពីភិក្ខុដែលមានអភិញ្ញា​ ៦​ ជា​អ្នក​គួរ​ដល់ទក្ខិណាទាន​ ៖ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែលគេនាំមក​បូជា​ ។ល។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់​សត្វលោក ។​

ធម៌​ ៦​ នោះគឺ៖
១. អនេកវិហិតំ​  ឥទ្ធិវិធំ​  បច្ចនុភោតិ  រមែងបាននូវការតាក់តែង​ ឬសម្តែង​ឫទ្ធិ​ច្រើន​ប្រការ​បាន
២. ទិព្វាយ  សោតធាតុយា  វិសុទ្ធាយ​  អតិក្កន្តមានុសិកាយ​  ឧភោ  សទ្ទេ​  សុណាតិ​ ទិព្វេ​  ច​  មានុសេ​  ច​  យេ  ទូរេ  សន្តិកេ​  ច  ភិក្ខុមានសោតធាតុ​ជា​ទិព្វ​ដ៏​បរិសុទ្ធ​ កន្លង​សោតធាតុ​របស់​មនុស្ស​ធម្មតា​ រមែង​ស្តាប់​សំឡេង​ពីរ​ប្រការ​ គឺសំឡេង​ទិព្វ​ និង​សំឡេង​មនុស្ស​ ក្នុង​ទី​ឆ្ងាយ​ក៏​បាន​ ជិត​ក៏​បាន
៣. បរសត្តានំ  បរបុគ្គលានំ​  ចេតសា​  ចេតោ​  បរិច្ច​  បជានាតិ  ភិក្ខុរមែងកំណត់ដឹង​ច្បាស់​នូវ​ចិត្ត​របស់សត្វ​ដទៃ​ បុគ្គល​ដទៃ​ដោយ​ចិត្ត​របស់​ខ្លួន
៤. អនេកវិហិតំ  បុព្វេនិវាសំ  អនុស្សរតិ  ភិក្ខុ​រលឹកឃើញ​នូវ​ជាតិ​ដែល​ខ្លួន​ធ្លាប់​នៅ​អាស្រ័យ​ ក្នុង​កាល​មុន​ជា​ច្រើនជាតិ
៥. ទិព្វេន  ចក្ខុនា  វិសុទ្ធេន  អតិក្កន្តមានុសកេន  សត្តេ  បស្សតិ  ចវមានេ  ឧបបជ្ជមានេ  ភិក្ខុ​មាន​ចក្ខុ​ដូច​ជា​ទិព្វ​ដ៏​បរិសុទ្ធ​ កន្លង​បង់​នូវ​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ឃើញ​នូវ​សត្វ​ទាំង​ឡាយ​ដែល​កំពុង​ច្យុត​និង​កំពុង​កើត
៦. អាសវានំ  ខយា  អនាសវំ  ចេតោវិមុត្តឹ  បញ្ញាវិមុត្តឹ  ទិដ្ឋេវ  ធម្មេ  សយំ  អភិញ្ញា  សច្ឆិកត្វា​  ឧបសម្បជ្ជ​  វិហរតិ  ភិក្ខុ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ សម្រេច​នូវ​ចេតោវិមុត្តិ​ និង​បញ្ញា​វិមុត្តិ​ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ​ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយ​ខ្លួន​ឯង​ ក្នុង​បច្ចុប្បន្ន

 



អដ្ឋកថា
បទថា​ អសវានំ​ ខយា​ អនាសវំ​ សេចក្តីថា​ ឈ្មោះ​ថា​ មិនមាន​អាសវៈ​ ព្រោះ​អាសវៈ​ទាំងឡាយ​អស់​ទៅ​ មិនមែន​ព្រោះ​មិន​មាន​​ ដូច​ការ​មិនមាន​នៃ​ចក្ខុវិញ្ញាណ​ជាដើម ។ ក្នុង​ព្រះ​សូត្រ​នេះ​ ព្រះមានព្រះភាគ​ត្រាស់​អភិញ្ញា​ទុក​សម្រាប់​ព្រះខីណាស្រព​ តាម​លំដាប់ ។

ក្នុងឥន្ទ្រិយសូត្រ បិដក ៤៦/៦ ព្រះមានព្រះភាគទ្រង់ត្រាស់ថា​ ៖
ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែលគេនាំមក​បូជា​ ។ល។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់​សត្វលោក ។​

ធម៌​ ៦ នោះ គឺ​ ៖
១-៥. សទ្ធិន្ទ្រិយេន  វីរិយិន្ទ្រិយេន  សតិន្ទ្រិយេន  សមាធិន្ទ្រិយេន  បញ្ញិន្ទ្រិយេន  ភិក្ខុ​ប្រកប​ដោយ​សទ្ធិន្ទ្រិយ​ វីរិយិន្ទ្រិយ សតិន្ទ្រិយ​ សមាធិន្ទ្រិយ​ បញ្ញិន្ទ្រិយ​
៦. អាសវានំ  ខយា  អនាសវំ  ចេតោវិមុត្តឹ  បញ្ញាវិមុត្តឹ  ទិដ្ឋេវ  ធម្មេ  សយំ  អភិញ្ញា  សច្ឆិកត្វា​  ឧបសម្បជ្ជ​  វិហរតិ  ភិក្ខុ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ សម្រេច​នូវ​ចេតោវិមុត្តិ​ និង​បញ្ញា​វិមុត្តិ​ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ​ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយ​ខ្លួន​ឯង​ ក្នុង​បច្ចុប្បន្ន ក្នុងពលសូត្រ បិដក ៤៦/៧ ព្រះមានព្រះភាគទ្រង់ត្រាស់ថា​ ៖
ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែលគេនាំមក​បូជា​ ។ល។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់​សត្វលោក ។​

ធម៌​ ៦ នោះ គឺ​ ៖
១-៥. សទ្ធាពលេន  វីរិយពលេន  សតិពលេន  សមាធិពលេន  បញ្ញាពលេន  ភិក្ខុ​ប្រកប​ដោយ​សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ
៦. អាសវានំ  ខយា  អនាសវំ  ចេតោវិមុត្តឹ  បញ្ញាវិមុត្តឹ  ទិដ្ឋេវ  ធម្មេ  សយំ  អភិញ្ញា  សច្ឆិកត្វា​  ឧបសម្បជ្ជ​  វិហរតិ  ភិក្ខុ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ សម្រេច​នូវ​ចេតោវិមុត្តិ​ និង​បញ្ញា​វិមុត្តិ​ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ​ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយ​ខ្លួន​ឯង​ ក្នុង​បច្ចុប្បន្ន

អដ្ឋកថា
ក្នុងឥន្ទ្រិយសូត្រ និង​ពលសូត្រ​ ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ព្រះខីណាស្រព​ទុក​តែម្យ៉ាង ។
ក្នុងបឋមអាជានិយសូត្រ​ ទុតិយអាជានិយសូត្រ​ និងតតិយអាជានិយសូត្រ​ បិដកលេខ ៤៦/៧-១០​ ព្រះអង្គ​ទ្រង់សម្តែងថា ៖
ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែលគេនាំមក​បូជា​ ។ល។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់​សត្វលោក ។​

ធម៌​ទាំង​ ៦​ នោះគឺ​ ៖
១. ខមោ  ហោតិ  រូបានំ  ជាអ្នកចេះអត់ធន់​នឹង​រូប [ រូបារម្មណ៍ ]
២. ខមោ  សទ្ទានំ  អត់ធន់នឹងសំឡេង [ សទ្ទារម្មណ៍ ]
៣. ខមោ  គន្ធានំ  អត់ធន់នឹងក្លិន [ គន្ធារម្មណ៍ ]
៤. ខមោ  រសានំ  អត់ធន់នឹងរស [ រសារម្មណ៍ ]
៥. ខមោ  ផោដ្ឋព្វានំ  អត់ធន់នឹងការពាល់ត្រូវ [ ផោដ្ឋព្វារម្មណ៍ ]
៦. ខមោ  ធម្មានំ  អត់ធន់នឹងធម្មារម្មណ៍


ដោយ ៥០០០ឆ្នាំ
 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៦៧៧ ដង)
តណ្ហា​នាំ​មុខ​ ងងឹត​ជ្រប់​ក្នុង​កាម​
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ១៩,៤០៦ ដង)
បណ្ឌិត​ទាំង​ឡាយ​ពោល​សរ​សើរ ឧ​បោ​សថៈ
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ៥៦,៩៧៣ ដង)
សូមឲ្យមានធម៌​ទាំង ៤ យ៉ាងនេះគ្រប់ៗគ្នា
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២៦,៤៩៧ ដង)
ការច្រណែនអ្នកដទៃ គឺជាការសម្លាប់ខ្លួនឯង
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៤៨,៦៤១ ដង)
មិនប្រព្រឹត្តខុសក្នុងកាម
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៨,០៣៦ ដង)
ឥទ្ធិពល​ខាង​ក្រៅ​នាំ​ឲ្យ​កូន​ខូច
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.26
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿