អានអត្ថបទ
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៣៨,៤៦៣ ដង)
ការភ្លេចស្មារតី និងអសម្បជញ្ញៈ

|
មុដ្ឋស្សច្ចំ សេចក្តីភ្លាំងភ្លាត់សតិ
អសម្បជញ្ញំ មិនដឹងខ្លួន អធិប្បាយ
ពាក្យថា មុដ្ឋស្សច្ចំ គឺ ការនៅដោយខ្វះខាតស្មារតី សមដូចដែលលោកពោលទុកថា “តត្ថ កតមំ មុដ្ឋស្សច្ចំ? យា អសតិ អននុស្សតិ អប្បដិស្សតិ អស្សរណតា អធារណតា បិលាបនតា សម្មុស្សនតា, ឥទំ វុច្ចតិ មុដ្ឋស្សច្ចំ បណ្តាធម៌ទាំងនោះ មុដ្ឋស្សច្ចៈ តើដូចម្តេច? គឺ ការគ្មានស្មារតី ការនឹកមិនឃើញ ការភ្លេចស្មារតី ការរលឹកមិនបាន ការមិនបានចាំទុក ការភ្លេចភ្លាំង ការ នេះហៅថា មុដ្ឋស្សច្ចៈ” ។
![]() [ បទថា អសតិ ( ការគ្មានស្មារតី ) បានដល់ នាមក្ខន្ធ ៤ ដែលវៀរចាកសតិ ។ ] ពាក្យថា អសម្បជញ្ញំ បានដល់ អវិជ្ជានុ៎ះឯង ដែលលោកពោលទុកយ៉ាងនេះថា “តត្ថ កតមំ អសម្បជញ្ញំ? យំ អញ្ញាណំ អទស្សនំ អវិជ្ជាលង្គី មោហោ អកុសលមូលំ បណ្តាធម៌ទាំងនោះតើដូចម្តេច? គឺ ការមិនដឹង ការមិនឃើញ ជ័រស្អិតគឺអវិជ្ជា សេចក្តីវង្វេង អកុសលមូល”។ ប្រភព ដោយ៥០០០ឆ្នាំ |