30
ថ្ងៃ អង្គារ ទី ០៥ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤០,៦៥៥
Today
ថ្ងៃម្សិលមិញ ៦០៧,៨០៩
ខែនេះ ១,៥១១,៤៦៥
សរុប ៣៨០,៧៩៨,១៥៨
អានអត្ថបទ
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៦,៤៤៥ ដង)

បណ្ឌិតពិចារណាឃើញកាយនេះ យ៉ាងនេះ



 
កាយ​របស់​ខ្លួន​នេះ​គឺ​អ្វី កាល​បុថុជ្ជន​មិន​ដឹង​កាយ​របស់​ខ្លួន​នោះ តាម​សេចក្តី​ពិត ការ​សម្គាល់​(ខុស)​គ្រប់​យ៉ាង​រមែង​កើត​ឡើង ក្នុង​កាយ​របស់​ខ្លួន កាយ​របស់​ខ្លួន​នេះ គួរ​ខ្ពើម​មាន​ការ​បែក​ធ្លាយ​ទៅ​ជា​ធម្មតា ជាទី​កើត​ឡើង​នៃ​ទុក្ខ មិន​មាន​អ្នក​ដឹក​នាំ។ 



បុគ្គល​ពាល កាល​ប្រកាន់​កាយ​នោះ ដោយ​ភាព​ជា​សត្រូវ (ដល់​សេចក្តី​ពិត) ឈ្មោះ​ថា រមែង​ប្រកាន់​ការ​សម្គាល់​(ខុស) កាល​បុថុជ្ជន​ពិចារណា​ឃើញ​កាយ​របស់​ខ្លួន ថា​ជា​របស់​ស្អាត​និង​ជា​សុខ រមែង​មាន​ការ​សម្គាល់​ខុស​ដោយ​អំណាច​នៃ​តណ្ហា ដូច​ជា​ការ​សម្គាល់​ខុស​ក្នុង​ភ្លើង របស់​សត្វ​មមាច​ដូច្នោះ កាល​បុថុជ្ជន ប្រកាន់​និច្ចសញ្ញា ឃើញ​សម្បត្តិ​របស់​កាយ​នៃ​ខ្លួន​នោះ គេ​រមែង​មាន​ការ​សម្គាល់​ខុស​ដោយ​អំណាច​មានៈ ដូច​សុខន​ឃើញ​លាមក ហើយ​កើត​សុភសញ្ញា​ក្នុង​លាមក ដូច្នោះ​កាល​បុថុជ្ជន​ពិចារណា​ឃើញ​កាយ​របស់​ខ្លួន​នោះ​ថា ជា​អត្តា នៅ​ក្នុង​អត្តា មិន​យល់​តាម​សេចក្តី​ពិត​រមែង​មាន​ការ​សម្គាល់​ខុស​ដោយ​ទិដ្ឋិ ដូច​បុគ្គល​សម្គាល់​រូបក្នុង​កញ្ចក់​ដូច្នោះ​ក៏​ពាក្យថា​ កាល​សម្គាល់​នេះ​ជា​ពាក្យ​ល្អិត ជា​គ្រឿង​ចង​របស់​មារ ធូរ​ប៉ុន្តែ​ស្រាយ​បាន​ដោយ​លំបាក ព្រោះ​ជា​គ្រឿង​ដែល​ចង​បុថុជ្ជន​ទុក បុថុជ្ជន សូម្បី​ព្យាយាម​រើ​បម្រះដោយ​វិធី​ផ្សេងៗ ច្រើន​យ៉ាង​ក៏​មិន​កន្លង​ផុត​កាយ​របស់​ខ្លួន​ទៅ​បាន រមែង​ត្រូវ​កាយ​របស់​ខ្លួន​នោះ​ចង​រឹត​ទុក​យ៉ាង​ណែន ដូច​សុខន​ដែល​ត្រូវ​ចង​ទុក​ជាប់​នឹង​បង្គោល​ដែល​គេ​បោះ​ទុក​យ៉ាង​ល្អ បុគ្គល​ដ៏​សេស​រមែង ស្រវឹង​វិលវល់​នៅ​ក្នុង​កាយ​របស់​ខ្លួន រមែង​ក្តៅ​ក្រហាយ​ជានិច្ច ដោយ​ជាតិ ជរា និងទុក្ខ មាន​រោគ​ជា​ដើម ដូច​ត្រី​ជាប់​សន្ទូច​ដូច្នោះ ទើប​យើង​សូម​ពោល​នឹង​អ្នក​ដ៏​ចម្រើន​ទំាង​ឡាយ​ថា អ្នក​ទាំង​ឡាយ​ពិចារណាកាយ​របស់​ខ្លួន ដែល​ល្អ​ស្អាត ឲ្យ​ឃើញ​ថា មិន​គួរ​ពេញចិត្ត មិនស្អាត មាន​ការ​បែក​ធ្លាយ​ទៅ (ជាធម្មតា) និង​មិន​មែន​ជា​អត្តា ព្រោះ​កាយ​របស់​ខ្លួន​នោះ​មាន​សភាព​យ៉ាង​នេះ បណ្ឌិត​ពិចារណា​ឃើញ​កាយ​នេះ យ៉ាង​នេះ​ហើយ​លះ​បង់​សេចក្តី​សម្គាល់​ខុស​ទាំង​អស់ ចេញ​បាន​រមែង រលាស់​ផុត​ចាក​ទុក្ខ​ទាំង​ពួង ដូច្នេះ។


អានសៀវភៅ

ដកស្រង់ចេញពី  អដ្ឋកថា មូលបរិយាយសូត្រ ទំព័រ១១៣

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ៣៥,៤៦១ ដង)
ផ្លូវដ៏ប្រសើរសម្រាប់ជីវិត
ផ្សាយ : ២២ មករា ឆ្នាំ២០២៣ (អាន: ៦២,៤២៣ ដង)
របៀបធ្វើចិត្តកុំឲ្យតានតឹង
ផ្សាយ : ១៤ កុម្ភះ ឆ្នាំ២០២៤ (អាន: ៣៤,៣២២ ដង)
កូនចៅត្រូវកិច្ចអ្វីខ្លះចំពោះមាតាបិតា
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ១៤៦,៣១២ ដង)
សេចក្ដីសុខ​របស់​គ្រហស្ថ​ ៤​ យ៉ាង
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ៥,៩៦៦ ដង)
កាលតថាគត ជាក្សត្រឈ្មោះសិវិ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.04
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿