30
ថ្ងៃ សុក្រ ទី ២៦ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២,១៩៩
Today
ថ្ងៃម្សិលមិញ ២១៤,២៤៩
ខែនេះ ៤,៨៧២,២៦២
សរុប ៣៩០,៩៥៤,៧៤៦
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៥៤៥ ដង)

រឿង​អាយ​ល​ម្ពាយ​ចាប់​ពស់



ស្តាប់សំឡេង
 
រឿង​អាយ​ល​ម្ពាយ​ចាប់​ពស់
( ចាក ម. វា. )
( គុណ​នៃព្រះ​រតន​ត្រ័យ​ ជា​ឪ​សថ​វិ​សេស​បំផុត​ក្នុង​លោក​ )

 
កាល​សាស​នា​ព្រះ​សម្ពុទ្ធ​ព្រះនាម​កស្សប ព្រះ​អង្គ​បរិ​និ​ព្វាន​ហើយ​ ។ កាល​នោះ​មាន​ពួក​ពុទ្ធ​បរិ​ស័ទ​នាំ​គ្នា​សាង​ព្រះ​ចេ​តិយ​មាស​វិ​ចិត្រ​ដោយ​កែវ​ ៧ ប្រ​ការ​កំពស់​ ១ យោជន៏ ។ មនុស្ស​ទាំង​ឡាយ​ក្នុង​សម័យ​នោះ​ច្រើន​ជា​សម្មា​ទិដ្ធិ តែង​សូត្រ​ធម៌​រំ​ឮក​គុណ​ព្រះ​រតន​ត្រ័យ​ថា​ ៖ នមោ​ ពុទ្ធាយ នមោ ធម្មាយ នមោ សង្ឃាយ ដូច្នេះ​គ្រប់​ៗគ្នា ។

កាល​នោះ​មាន​ព្រាន​ម្នាក់​ធ្វើ​អាយ​លម្ពាយ​ចាប់ពស់ ជា​មនុស្ស​មិ​ច្ឆា​ទិដ្ធិ មិន​ជ្រះ​​ថ្លា​ក្នុង​គុណ​ព្រះ​រតន​ត្រ័យ​ ត្រេក​អរ​តែ​ក្នុង​ការ​ចាប់​ពស់​ លុះចាប់​បាន​ហើយ​យក​មក​បង្រៀន​ឲ្យ​លេ​ង​ល្បែង​ផ្សេង​ៗ ជួល​ឲ្យ​អ្នក​នគរ​មើល​យក​ថ្លៃ​ឈ្នួល​ចិ​ញ្ចឹម​ជី​វិត ។​ ថ្ងៃមួយ​​​អាយលម្ពាយ​ ឮ​ពួក​ពុទ្ធ​បរិ​ស័ទ នាំ​គ្នា​​សូត្រ​ថា​ ៖ ​នមោ​ ពុទ្ធាយ​ ដូច្នេះ ក៏​សើច​ចំ​អក​ធ្វើត្រាប់​តាម​ ហើយ​ដើរ​ទៅ​រក​ចាប់​ពស់​ក្បែរ​ដំ​បូក​មួយ​ ។ 

គ្រា​នោះ​មាន​នាគ​រាជ​មួយ​ មាន​ឫ​ទ្ធិ​ច្រើ​ន​ជ្រះ​ថ្លា​ក្នុង​គុណ​ព្រះ​រតន​ត្រ័យ បាន​ទៅ​​បូជា​គោរព​ព្រះ​ចេតិយ​ដែល​បញ្ចុះ​ព្រះ​សារី​រិក​ធាតុ​ ព្រះ​សម្ពុទ្ធ​ព្រះ​នាម​កស្សប ។ គោរព​បូជា​ព្រះ​ចេតិយ​ហើយ​លូន​ត្រឡប់​ទៅ​វិញ​ ក៏​ជួប​នឹង​អាយល​ម្ពាយ​ ៗ ឃើញ​នាគរាជ​នោះ​ស្ទុះ​ចូល​ទៅ​ជិត​ហើយ​រាយ​មន្ត​ដើម្បី​នឹង​ចាប់​ ។ នាគរាជ​ឮ​មន្ត​នោះ​ហើយ​ក៏​កើត​ទោ​សៈ​ក្រេវ​ក្រោធ ស្ទុះ​ដេញ​អា​យល​ម្ពាយ​នោះ​វិញ បំ​ណង​នឹង​ចឹក​សម្លាប់​ ។

អាយលម្ពាយ​ដឹង​ថា​ជា​នាគរាជ​មិន​ស្តាប់​មន្ត​ខ្លួន​ហើយ​ ក៏​ភិត​ភ័យ​ជា​ខ្លាំង​ប្រឹង​ស្ទុះ​រត់​គេច​ដោយ​រហ័ស​ មិនបាន​ស្ងោក​មើល​ក្រោម​​​ ក៏​ទង្គិច​នឹង​ថ្ម​ដួល​ភ្លាត់​មាត់​ថា​ ៖ នមោ​ ពុទ្ធាយ ៗ ព្រោះ​ធ្លាប់​មាត់​កាល​ធ្វើ​ត្រាប់​តាម​គេ ។ ឯ​នាគរាជ​គ្រាន់​តែ​ឮ​ថា​ នមោ​ ពុទ្ធាយ​ ដូច្នេះ ក៏​រលត់​បាត់នូវ​ក្តី​ក្រោធ​មួយ​រំ​ពេច​ ហាក់​ដូច​ជា​ដុំ​ភ្លើង​ធ្លាក់​ចុះ​ក្នុង​ទឹក​ ទើប​និយា​យ​ទៅ​រក​អាយលម្ពាយ​ថា​ ម្នាល​សំ​ឡាញ់​អ្នក​កុំ​ភ័យ​ឡើយ យើង​មាន​សេចក្តី​ជ្រះ​ថ្លា​ចំពោះ​អ្នក​ក្រៃ​ពេក​ សូម​អ្នក​ទទួល​យក​គ្រឿង​បណ្ណាការ​នេះ​ចុះ ។

នាគរាជ​ក៏​ខ្ជាក់​ផ្កា​មាស​ ៣ ដុំ​តម្លៃ​ ១ ពាន់​កហាបណៈ អ្នក​យក​ ១ដុំ​ទៅ​បូជា​ព្រះ​ចេតិយ​ យក​បុណ្យ​របស់​អ្នក​ចុះ ១ដុំ​ ទៀត​យក​ទៅ​បូជា​ចេតិយ​ឲ្យ​ខ្ញុំ​ ១ដុំ​ទៀត​អ្នក​យក​ទៅ​លក់​យក​លុយ​ចិ​ញ្ចឹម​ជីវិត​ចុះ ។ 
អាយលម្ពាយ​ក៏​មាន​សេចក្តី​ជ្រះថ្លា​ ចំ​ពោះ​​គុណ​ព្រះ​រតន​ត្រ័យ​យ៉ាង​មុត​មាំ​ បាន​ថ្វាយ​ខ្លួន​ជា​ឧបាសក​តាំង​ពី​ពេល​នោះមក​ លុះ​ស្លាប់​ទៅ​បាន​ទៅ​កើតក្នុង​ស្ថាន​សួគ៌​ បរិ​បូណ៏ដោយ​ទិព្វ​សម្បត្តិ​ជា​សុខ​ក្សេម​ក្សាន្ត អស់​កាល​ដ៏​យូរ​អង្វែង ។

វាយបញ្ចូល​អត្តបទដោយ កញ្ញា ហេង​ សំដា​ណែត ។
អត្តបទ​នេះដក​ស្រង់​ចេញ​ពីសៀវ​ភៅ​ ប្រ​ជុំ​និ​ទាន​ជាតក ។

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៣៣,១៨២ ដង)
រឿងវិមានពណ៌លឿងរបស់ទេពធីតាផ្កាននោង
ផ្សាយ : ២៥ មីនា ឆ្នាំ២០២៤ (អាន: ២,៨០៧ ដង)
ព្រះបាទសិវិពោធិសត្វបរិច្ចាគភ្នែកជាទាន តចប់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.13
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿