ថ្ងៃ អាទិត្យ ទី ៣០ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣១,០៤៧
Today
ថ្ងៃម្សិលមិញ ១៤៨,២៦១
ខែនេះ ៥,៧១០,៣៧០
សរុប ៤០៦,៤៩៣,០៩៥
អានអត្ថបទ
ផ្សាយ : ១៥ មិថុនា ឆ្នាំ២០២៤ (អាន: ២១,៦២៦ ដង)

លោកបាលធម៌



 

ធម៌ជាលោកបាល ឬធម៌រក្សាលោក ឬហៅថាទេវធម៌ មាន២យ៉ាង លោកបាលធម៌ ២ យ៉ាងគឺ៖
- ហិរិ សេចក្តីខ្មាស់បាប
- ឱត្តប្ប សេចក្តីខ្លាចបាប
អធិប្បាយ សេចក្តីខ្មាស់បាប ដែលកើតចេញពីការប្រពឹត្តអាក្រក់ ស្អប់ខ្ពើមការធ្វើអំពើអាក្រក់ ដោយកាយ ដោយវាចា ដោយចិត្ត ទាំងនូវទីចំពោះមុខ និងទីកំបាំងមុខ នេះហៅថា ហិរិ ។ ឧបមាដូចជា ដុំដែកត្រជាក់តែប្រឡាក់ដោយលាមក ខ្ពើមមិនហ៊ានប៉ះ ។ ការមិនហ៊ានធ្វើនូវអំពើបាប ខ្លាចក្រែងផលរបស់បាប ខ្លាចបាប នេះហៅថា ឱត្តប្បៈ ។ ឧបមាដូចជា ដុំដែកក្តៅ ខ្លាចមិនហ៊ានប៉ះ ។

ហេតុនាំឱ្យកើតហិរិ មាន ៤ គឺ
1- ជាតឹ បច្ចវេក្ខិត្វា ពិចារណាដល់ជាតិ
2- វយ បច្ចវេក្ខិត្វា ពិចារណាដល់វ័យ
3- សូរភាវំ បច្ចវេក្ខិត្វា ពិចារណាដល់សេចក្តីក្លៀវក្លា
4- ពហុស្សច្ចំ បច្ចវេក្ខិត្វា ពិចារណាដល់ភាពជាពហុស្សូត ។
ហិរិទាំង ៤ នេះជា អជ្ឈត្តិក សមុដ្ឋាន មានដែលកើតអំពីខ្លួនឯង, ជាអត្តាធិបតេយ្យ ប្រារព្ធយកខ្លួនជាធំ, ជិគច្ឆនលក្ខណា មានសេចក្តីខ្មាស់បាបជាលក្ខណៈ ។

ហេតុនាំឱ្យកើតឱត្តប្បៈ មាន ៤ គឺ
1- បរានុវាទភយៈ ភ័យអំពីពាក្យតិះដៀលបុគ្គលដទៃ
2- អត្តានុវាទភយៈ ភ័យអំពីការតិះដៀលខ្លួនឯងបាន
3- ទុគ្គតិភយៈ ភ័យខ្លាចធ្លាក់ទៅទុគ្គតិ
4- ទណ្ឌភយៈ ភ័យអំពីអាជ្ញារបស់ស្តេច ។
ឱត្តប្បៈ ទាំង ៤ នេះជា ពហិទ្ធាសមុដ្ឋាន មានដែនកើតអំពីខាងក្រៅ, ជាលោកាធិបតេយ្យ ប្រារព្ធយកលោជាធំ, ឧត្តាសលក្ខណំ មានសេចក្តីតក់ស្លុតបាបជាលក្ខណៈ ។


ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៦០,៨៨៧ ដង)
សាធារណ​ទាន​ចាត់​ជា​មេ​បុណ្យ​យ៉ាង​ឆ្នើម​ក្នុង​លោក
ផ្សាយ : ០៦ មិថុនា ឆ្នាំ២០២៤ (អាន: ១៩,២២៧ ដង)
ទោស​នៃ​ការ​សេព​គប់​ជន​ពាល​ និង​ផឹក​សុ​រា​
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៣៧,៤០១ ដង)
ព្រះ​បរិត្ត​អាច​ការ​ពារ​អាយុ​ជីវិត​ឲ្យ​រួច​ចាក​ភយន្ត​រាយ​បាន
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,២៩៥ ដង)
គួរ​ត្រេក​អរ​ចំពោះ​ទណ្ឌ​កម្ម ដែល​អ្នក​មាន​គុណ​ដាក់​ឲ្យ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.81