អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៣៤៤ ដង)
រឿងចម្មសាដកបរិពា្វជក

|
រឿងចម្មសាដកបរិពា្វជក
(ចាក ច. ច.) (មិនគួរគោរពបុគ្គល ដែលមិនគោរព) កាលកន្លងទៅហើយ មានបរិពា្វជកម្នាក់មានឈ្មោះចម្មសាដកនៅក្នុងក្រុង
ពារាណសី។ បរិពា្វជកនោះចូលចិត្តស្លៀកពាក់តែស្បែកសត្វ គឺ យកស្បែក
ចៀមពពែមកធ្វើជាសំលៀកបំពាក់ ។ ថៃ្ងមួយគាត់ដើរទៅរកភិកា្ខហារ បានដើរទៅដល់កន្លែងសម្រាប់បញ្ជល់ពពែ ក្នុងកាលពេលនោះមានពពែ ១ បានឃើញបរិព្វាជកនោះ ហើយ ក៏ថយក្រោយបំរុងនឹងជល់ គាត់ឃើញពពែមានអការដូច្នោះ នឹកស្មានថា វាធ្វើសេចក្តីគោរពចំពោះខ្លួន ក៏អង្គុយថ្វាយបង្គំគួរសមចំពោះពពែនោះវិញ។ គ្រានោះមានឈ្មូញបណ្ឌិតមា្នក់កំពុងអង្គុយលើរានផ្សារ ឃើញហេតុនេះហើយ ក៏និយាយឃាត់ថា នែព្រាហ្មណ៍ អ្នកឯងស្និទ្ធស្នាលនឹងសត្វជើង ៤ ធ្វើអ្វី ? មិនដឹងទេ ! វាកំពុងនឹងជល់អ្នកហើយ ។ ឈ្មួ្ញញបណ្ឌិតទើបតែនិយាយផុតពីមាត់ ពពែនោះក៏បុសត្រង់ដើមទ្រូងដួលប្រួសក្នុងទីនោះទៅ ដល់នូវសេចក្តីវេទនាជាទម្ងន់ ទើបភ្ញាក់ខ្លួនហើយពោលគាថាថាៈ ឯវំ សោ និហតោ សេតិ យោ អបូជំ បសំសតិ យថាហមជ្ជ បហដោ ហតោ មេណ្ឌេន ទុម្មតិ
ជនណាសរសើរបុគ្គលដែលមិនគួរបូជា ជននោះត្រូវបុគ្គលដែលគេមិនគួរបូជាសម្លាប់. ដូចជាខ្ញុំដែលជាពពែកំណាច ដល់ស្លាប់ក្នុងថ្ងៃនេះ។ និយាយដូចនេះហើយ ក៏យំខ្សិកខ្សួលប្រកាចស្លាប់ក្នុងពេលនោះទៅ។ មហា ប៉ុល. សៅ និសិ្សតសាលាបាលីជាន់ខ្ពស់)0))
ដោយ៥០០០ឆ្នាំ |