images/articles/1968/Untitled-1-Recovered.jpg
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ១១,៩៨៥ ដង)
ឧប្បលហត្ថិយត្ថេរាបទាន
ក្នុងកាលនោះ ខ្ញុំកើតជាអ្នកក្រងផ្កា នៅអាស្រ័យក្នុងក្រុងឈ្មោះ តិវរា បានឃើញព្រះពុទ្ធព្រះនាមសិទ្ធត្ថះ មានធូលីគឺរាគៈទៅប្រាសហើយ ដែលសត្វលោកបូជាហើយ ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បានថ្វាយផ្កា ១ ក្តាប់ ខ្ញុំទៅកើតក្នុងភពណាៗ តែសោយផលជាទីប្រាថ្នា ដែលខ្លួនធ្វើល្អហើយក្នុងកាលមុន (ក្នុងភពនោះៗ) ដោយអំណាចអានិសង្ឃនៃកម្មនោះ ខ្ញុំមានផ្កាម្លិះព័ទ្ធព័ន្ធហើយ នេះជាផលនៃសេចក្តីសម្គាល់ ។
ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយផ្កា ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃពុទ្ធបូជា ។ អាស្រ័យកប្បគម្រប់ ៩៤ វៀរលែងកប្បបច្ចុប្បន្ននេះចេញ ខ្ញុំបានកើតជាសេ្តច ៥០០ ជាតិ ព្រះនាមនជ្ជុបមៈ ដូចគ្នាក្នុងកប្បនោះ ។
បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនា របស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះឧប្បលហត្ថិយត្ថេរមានអាយុ បានសម្តែងហើយនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។
ចប់ ឧប្បលហត្ថិយត្ថេរាបទាន ។
ដកស្រង់ពីព្រះត្រៃបិដកភាគ ៧៣ ទំព័រ ៣-៤
ដោយ៥០០០ឆ្នាំ
images/articles/1897/Untitled-1-Recovered.jpg
ផ្សាយ : ២៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៤,០០៧ ដង)
រឿង អភិចារិណិត្ថី
ក្នុងសក្សបពុទ្ធកាល មានភរិយាររបស់ឧបាសកជាសោតបន្នម្នាក់ ជាស្រីប្រព្រឹត្ត ក្បត់ចិត្តស្វាមី។ ឧបាសកនោះ ឃើញនូវហេតុប្រព្រឹត្តបំពានយ៉ាងប្រត្យក្ស ហើយពោលសួរថា ព្រោះហេតុអ្វីបានជានាងប្រព្រឹត្តមិនគប្បីយ៉ាងនេះ? ស្រីភរិយា ពោលស្បថស្បែថា ប្រសិនបើខ្ញុំធ្វើយ៉ាងហ្នឹងមែន សូមឥ្យឆ្កែខាំជញ្ជែង ស៊ីខ្ញុំកុំ បីខាន ព្រោះជាអ្នក ប្រព្រឹត្តក្បត់ចិត្តស្វាមីខ្លួន។
images/articles/1900/Untitled-1-Recovered.jpg
ផ្សាយ : ២៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៤,៦២៧ ដង)
រឿងគហបតីប្រេត
(ទោសនៃការមើលងាយព្រះសារិរិកធាតុ)
កាលព្រះសម្ពុទ្ធបរមគ្រូបរិនិព្វានហើយ ពួកពុទ្ធបរិស័ទទាំងឡាយ មានព្រះបាទ មល្លរាជជាប្រធាន បានរៀបបូជាព្រះបរមសពព្រះសម្ពុទ្ធ លុះបូជាហើយ ព្រះមហាក្សត្រទាំងឡាយក្នុងជម្ពូទ្វីប លើកទ័ពមកច្បាំងដើម្បីព្រះបរមធាតុកាល នោះទោណអាចារ្យ បានសម្រុះសម្រួលចែកព្រះបរមធាតុ ដល់ព្រះរាជាទាំងឡាយ នោះ ដោយសន្តិវិធី។
images/articles/1151/Untitled-1-Recovered.jpg
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១២,៥៨៨ ដង)
រឿងចក្កនឧបាសក
(ចាក អ. សម្មា.)
(ឱជារសនៃសច្ចធម៌ ចាត់ជាឱសថទិព្វក្នុងលោក)
នៅសីហឡទ្វីប មានឧបាសកម្នាក់ឈ្មោះចក្កនៈ ឧបាសកនោះកាលនៅពីក្មេង ម្តាយកើតរោគក្នុងសរីរះ ហើយយកពេទ្យមកមើលរោគនោះ។ ពេទ្យប្រាប់ថា បើបានសាច់ទន្សាយស្រស់យកមកធើ្វថ្នាំ ទើបរម្ងាប់រោគនេះបាន។ ឮពាក្យពេទ្យដូច្នោះ បងក៍បង្គាប់ចក្កនៈជាប្អូនថា
images/articles/1152/Untitled-1-Recovered.jpg
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៥,១១៨ ដង)
រឿងអ្នកកំណាញ់
(ចាក អ. សុ.)
(ម្តាយឪពុកតែងប្រាថ្នាប្រយោជន៍ឲ្យបុត្រធីតា)
ក្នុងក្រុងពារាណសី មានសេដ្ឋីម្នាក់មានសម្បត្តិ៨០កោដិ ជាមនុស្សមានសទ្ធាយ៉ាងស៊ប់សួន បានចំណាយទ្រព្យកសាងសាលាទាន៦គឺក្បែរទ្វារនគរទាំង៤ ត្រង់កណ្តាលនគរ១ ក្បែរទ្វារនៃនិវេសន៍១ ហើយតែងបរិច្ចាកទ្រព្យ៦សែនកហាបណះរាល់ថ្ងៃ ចែកចាយដល់ស្មូមយាចកមកសុំគ្រប់ៗរូប ។
images/articles/1154/Untitled-1-Recovered.jpg
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៤៩,៧៩៦ ដង)
រឿងកុហកតាបស
(ចាក អ. កុ.)
(លួចគេវាគ្រាន់ គេទាន់វាក្រែល)
ក្នុងកាលពីអតីត នៅក្រុងពារាណសី មានតាបស១រូបឈ្មោះកុហកនៅអាស្រ័យក្នុងព្រៃ នាបណ្ណសាលាដែលកុដុម្តិកសាងប្រគេន ហើយតែងនិមន្តទៅឆាន់នៅផ្ទះកុដុម្តីក៏នោះរាល់ៗថ្ងៃ ។ កុដុម្តិកះជឿថា តាបសនេះជាមនុស្សមានសីលធម៌ ក៏យកមាសឆ្តោរទាំងរយទៅផ្ញើនឹងលោក កប់ក្រោមបណ្ណសាលានោះ
images/articles/1168/Untitled-1-Recovered.jpg
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៦៩,៤៤២ ដង)
រឿងនាងបតិបូជិកា
(ចាក ធ. ខុ.)
(បុណ្យអាចសម្រេចផលបានតាមបំណងអ្នកធ្វើ)
រឿងរ៉ាវនេះកើតឡើងប្រាកដនៅឋានតាវតឹង្សទេវលោកឯណោះ ។
សេចក្តីថា មាលាភារីទេវបុត្រ នាំពួកស្រ្តីទេពអប្សរបវរកញ្ញាមួយពាន់រូបទៅក្រសាលលេងក្នុងឧទ្យាននាឋានតាវតឹង្សនោះ ។ កញ្ញាអប្សរ៥រយរូបជាអ្នកឡើងបេះផ្កា ៥រយរូបទៀតជាអ្នករើសយកមកប្រដាប់ឲ្យទេវបុត្រ ។ ពួកស្រ្តីដែលឡើងបេះផ្កាទាំងនោះ
images/articles/1169/Untitled-1-Recovered.jpg
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៦០,៩០៥ ដង)
រឿងឧបាសកសានមេបុណ្យ
(ចាក អ. មណិ.)
(សាធារណទានចាត់ជាមេបុណ្យយ៉ាងឆ្នើមក្នុងលោក)
ក្នុងក្រុងសាវត្ថី មានឧបាសកម្នាក់បានធ្វើផ្លូវសម្រាប់ឲ្យពួកភិក្ខុនៅក្នុងព្រៃ មកបិណ្ឌបាត្រក្នុងស្រុកបានស្រួល ចងសា្ពនលើប្រឡាយក្នុងពេលមានទឹក ដាំឈើយកម្លប់ក្នុងទីវាលស្រឡះ បាដីស្អិតចេញពីស្រែ ធ្វើឲ្យបានធំនឹងជ្រៅ រៀបចំកំពង់ទឹកឲ្យបានស្រួលបួលល្អ
images/articles/1172/Untitled-1-Recovered.jpg
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៨៣,២៤៥ ដង)
រឿងមល្លិកាទេវី
(ចាក អ. កុម្មា.)
(ព្រះសម្តុទ្ធជាមហន្តាតុលក្អេត្ត របស់ទាយកទាយិកា)
ជំនាន់ពុទ្ធកាល នៅក្រុងសាវត្ថី មានស្តី្រមួយរូបអាយុ១៦ឆ្នាំមានរូបល្អល្អះ ជាធីតានៃនាយមាលាការ ។ ពេលមួយនាងធីតានោះយកនំ៣មកដាក់ក្នុងច្រែងសម្រាប់ដាក់ផ្កា ដើរទៅកាន់សួនច្បារ បានជួបនឹងព្រះបរមសាស្តាព្រមទាំងភិក្ខុសង្ឃជាបរិវារ កំពុងនិមន្តចូលទៅកាន់ក្រុង ដើម្បីបិណ្ឌបាត។
images/articles/1181/Untitled-1-Recovered.jpg
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៥៩,១៥៩ ដង)
រឿងស្រីកំសត់
(ចាក អ. ឧ.)
(បុរសច្រើនតែឆ្កួត នឹងរូបស្រ្តីព្រោះកាមរាគៈ)
កាលកន្លងទៅហើយមានស្រីកំសត់ម្នាក់នៅក្នុងក្រុងពារាណសី បានឃើញពួកស្រ្តីដែលមានបុណ្យស្លៀកពាក់សំពត់ពណ៌ក្រហមដូចផ្កាសិរមាន់ក៏ចង់ស្លៀកដូចគេ ទើបចូលសារស័ព្ទប្រាប់មាតាបិតាៗពោលប្រាប់ថា ហៃកូនយើងជាមនុស្សទីទ័លក្រ តើនឹងបានសំពត់បែបនោះពីណាមកស្លៀក ។
images/articles/1182/Untitled-1-Recovered.jpg
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៧,៥០២ ដង)
រឿងព្រះបាទវិបុលរាជ
(ចាក វិ. ប.)
(ពោធិសត្វឲ្យទានប្រាថ្នាពោធិញ្ញាណ ប្លែកជាងសាមញ្ញជន)
កាលព្រះបរមសាស្តាគង់នៅវត្តជេតពន ក្បែរក្រុសាវត្ថី ទ្រង់សំដែងធម៌ប្រារព្ធទាន ដែលទ្រង់បានបរិច្ចាគ ក្នុងកាលដែល សោយព្រះជាតិជាពោធិសត្វ ។
សេចក្តីថា កាលនោះពួកភិក្ខុមកប្រជុំគ្នា នៅលើសាលាធម្មសភាពោលសរសើរគុណព្រះបរមគ្រូថា
images/articles/1183/Untitled-1-Recovered.jpg
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៣៩,២៨១ ដង)
រឿងកុមារកូនស្រីផ្កាមាស
(ចាក បេ. ខុ.)
(ពៀរវេរារបស់សត្វលោកមិនដែលសាបសូន្យ)
កាលព្រះសម្ពុទ្ធគង់នៅវត្តព្រះជេតពន នាក្រុងសាវត្ថី។ កាលនោះមានឧបាសិកា មានសទ្ធាជ្រះថ្លានាំគ្នាធ្វើរោងបារាំក្នុងព្រះនគរ ហើយចាត់ចែងប្រគេនចង្ហាន់សង្ឃ ។ កាលនោះមានកុមារមួយរូប ជាអ្នករឹងរូសអន្ធពាល ឃើញឧបាសិកា ដឹកជញ្ជូនយកបង្អែមចំអាបទៅប្រគេនសង្ឃ ក៏និយាយចំអកឲ្យគេថា
images/articles/1184/Untitled-1-Recovered.jpg
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៤,២៦២ ដង)
រឿងភិមសេនបុរស
(ចាក ភិ. ឯ.)
(ចិត្តរបស់បុថុជ្ជនតែងតែប៉ោងផតដោយលោកធម៌)
កាលកន្លងទៅហើយ ព្រះបាទព្រហ្មទត្ត សោយរាជ្យក្នុងក្រុងពារាណសី កាលនោះព្រះពោធិសត្វទ្រង់សោយព្រះជាតិក្នុងត្រកូលឧទិច្ចព្រាហ្មណ៏ បានរៀនសិល្បសាស្ត្រចេះយ៉ាងចំណានសព្វគ្រប់ ហើយពូកែឆើតខាងវិជ្ជាបាញ់ធ្នូទើបអ្នកនគរហៅថា "ចុទ្បធនុគ្គបណ្ឌិត" ។
images/articles/1157/__________________________________________.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៤៤,៩៩៣ ដង)
រឿងមុសាវាទិព្រាហ្មណ៍
(ចាក អ. កក្កា)
(បើដេញទាន់អ្នកនិយាយកុហក គួរតែជាន់កែងឲ្យបាន)
ក្នុងអតីតកាល មានការលេងមហោស្រពយ៉ាងសប្បាយរីរាយជាអស្ចារ្យ ។ នាគ គ្រុឌនឹងទេវតាទាំងឡាយដែលនៅលើផែនដី ក៏មកមើលមហោស្រពនោះដែរ ។ មិនតែប៉ុណ្ណោះ សូម្បីតែទេវបុត្រទាំង៤អង្គ ឋានតាវតិង្ស ក៏ប្រដាប់នូវផ្ការពៅធ្វើជាឆ្នូតក្បាល មកឋិតព្ធដ៏អាកាសលើព្រះរាជលាន មើលមហោស្រព ដែលគេលេងក្នុងក្រុងពារាណសីនោះ ។ ផ្ការពៅទិព្វទាំងអស់ដែលទេវបុត្រត្រាប់នោះ មានខ្លិនពិដោរក្រអូបឈ្ងុយឈ្ងប់ផ្សាយទៅគ្របដណ្តប់លើពារាណសីនគរ ដែលប្រកបដោយយោជន៍១២ ។
មនុស្សក្នុងនគរនោះ ក្រឡេកឃើញទេវបុត្រប្រដាប់ដ៏ល្អដូច្នោះ ក៏ស្រែកសុសុំរៀងៗខ្លួន។ ឯទេវបុត្រទាំង៤អង្គនោះប្រាប់ថា បុគ្គលទ្រុស្តសីលមិនសមនឹងប្រដាប់នេះទេ បើបុគ្គលណាមានសីល ទើបសមនឹងយកផ្កានេះទៅដ្រាប់ប្រាណបានហើយ ពោលគាថាមួយៗម្នាក់ ទេវបុត្រទី១ពោលថាៈ
កាយេន យោ នាវហរេ វាចាយ ន មុសា កណេ
ឃសោ លទ្ធា ន មជ្ជេយ្យ សវេ កក្ការុមរហតិ ។
បុគ្គលណាមិនលួចទ្រព្យគេដោយកាយ មិនពោលកុហកដោយវាចា មិនស្រវឹងព្រោះបានយស ផ្ការពៅនេះទើបគួរដល់បុគ្គលនោះ ។
ទេវបុត្រទី២ពោលថាៈ
ធម្មេន វិត្តមេសេយ្យ ន និកត្យា ធនំ ហវេ កោគេ
លទ្ធា ន មជ្ជេយ្យ សវេ ។
បុគ្គលណាស្វែងរកទ្រព្យតាមធម៌ មិនពោលកុហកប្រវ័ញ្ចយកទ្រព្យអ្នកដទៃមិនស្រវឹងព្រោះបានភោគៈ ផ្ការពៅនេះទើបគួរដល់បុគ្គលនោះ ។
ទេវបុត្រទី៣ពោលថាៈ
យស្ស ចិត្តំ អហាលិទ្ធំ សទ្ធាច អវិរោកគិនី ឯកោ
សាធុំ ន ភុញ្ជេយ្យ សវេ កក្ការុមរហតិ ។
បុគ្គលណាមានចិត្តមិនស្មើ ដោយសំពត់ជ្រលក់រមៀក មានសទ្ធាមិននឿយណាយ មិនបរិភោគវត្ថុមានរសឆ្ងាញ់តែម្នាក់ឯង ផ្ការពៅនេះទើបគួរដល់បុគ្គលនោះ ។
ទេវបុត្រទី៤ពោលថាៈ
សម្មុខា វា បរម្មុខា វា យោ សន្តេ ន បរិភាសកិ
យថាវាទី តថាការី សវេ កក្ការមរហតិ ។
បុគ្គលណាក្នុងទីចំពោះមុខក្តី កំបាំងមុខក្តី មិនជេរសប្បុរសទាំងឡាយ ពោលយ៉ាងណាធ្វើយ៉ាងនោះ បុគ្គលនោះគួរប្រដាប់ផ្ការពៅនេះ។
ក្នុងទីបំផុតនៃគាថាទេវបុត្រទាំង៤អង្គនោះមានបុរោហិតម្នាក់គិតថាអញមិនមានគុណនេះសូម្បីមួយឡើយ តែគួរពោលកុហកហើយសុំផ្ការពៅនេះយកប្រដាប់ប្រាណកាលបើមានហេតុយ៉ាងនេះពួកមនុស្សស្គាល់នូវអញថាជាមនុស្សបរិបូណ៍ដោយគុណ លុះគិតរួចហើយ ក៏ធ្វើតាមយោបល់នោះឯង ។ ទេវបុត្រក៏ឆ្នូតផ្កាទាំង៤ដល់ព្រាហ្មណ៍នោះ ហើយវិលទៅកាន់ទេវលោកវិញ ។
ពេលដែលទេវបុត្រទាំងនោះវិលទៅទេវលោកវិញ បុរោហិតយកផ្កានោះមកពាក់លើក្បាលក៏ស្រាប់តែឈឺជាពន់ពេក វិស័យដូចគេយកដែកកណ្តាដ៏មុតមកខារក្បាលឬដូចជាកៀបដោយយន្តជាវិការះនៃដែក។ បុរោហិត មានសេចក្តីវេទនាជាមហិមា ឈឺចាប់ពេញសារពាង្គកាយកើតក្តីក្តៅក្រហាយព្រោះតែខ្លួនពោលកុហកស្រែកយំក្តែងៗប្រាប់មហាជនថា ខ្ញុំជាអ្នកពោលមុសាវាទសុំផ្កានេះយកពាក់លើក្បាលដោយស្មានថាផ្កាប្រសើរ តែមិនដូចការស្មាននោះក្បាលខ្ញុំគ្រាន់តែពាក់ផ្កានេះវេលាណា ក៏ឈឺចាប់ចុកជាខ្លាំង ដូច្នេះសូមអ្នកទាញយកផ្កានេះចេញពីក្បាលខ្ញុំមួយភ្លែត ។
ទោះជាមហាជនអាណិតអាសូរខំទាញចេញយ៉ាងណាក៏ដោយ ក៏នៅតែទាញមិនរួចព្រោះអ្វី? ព្រោះទោសនៃមុសាវាទ ។ មនុស្សទាំងឡាយក៏នាំគ្នាសែងបុរោហិតនោះយកទៅផ្ទះ ។ បុរោហិតឈឺចាប់អស់សពាង្គកាយពេញមួយអាទិត្យទើបជ្រាបដំណឹងនោះដល់ព្រះរាជា ព្រះអង្គក៏ចាត់ចែងឲ្យគេធ្វើមហោស្រពឡើង ដើម្បីឲ្យទេវបុត្រទាំង៤នោះមកមើលម្តងទៀត ហើយសុំឲ្យដោះយកផ្កានេះចេញ ។ លុះទេវបុត្រមកមើលមហោស្រពក៏ព្រះរាជាត្រាស់បង្គាប់ពួករាជបុរសនាំយកបុរោហិតមក ឲ្យសូមស្មាលាទោស ។
ទេវបុត្រក៏តិះដៀលបុរោហិតនោះក្នុងកណ្តាលមហាជនថា អ្នកឯងជមនុស្សទ្រុស្តសីលមិនសមនឹងប្រដាប់ដោយផ្កានេះទេ តែអ្នកឯងមានគំនិតអាក្រក់ថា អញនឹងបោកទេវបុត្រ៤នេះយកផ្កាឲ្យបាន នេះហើយជាផលនៃមុសាវាទដេលអ្នកត្រូវតែទទួលលុះតិះដៀលរួចហើយ ក៏យកឆ្នូតផ្កានោះចេញពីក្បាលបុរោហិត ទើបត្រឡប់ទៅទេវលោកវិញ។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក
វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
images/articles/1159/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៣២,៥៩៤ ដង)
រឿងសាធិនរាជ
(ចាក សា. ប.)
កាលកន្លងទៅហើយ ព្រះបរមពោធិសត្វរបស់យើង កើតជាស្តេចព្រះនាមសាធិន សោយរាជ្យសម្បត្តិ នៅនគរមិថិលា ព្រះអង្គបានសាងសាណទាន៦ខ្នង ហើយតែងបរិចាគព្រះរាជទ្រព្យ៦សែនរៀងៗរាល់ថ្ងៃ ឲ្យជាទានដល់ស្មូមយាចកទាំងឡាយ ព្រមទាំងបានរក្សានិច្ចសីល នឹងឧបោសថសីលតាមកំណត់នៃឧបោសថកាល ឯជនអ្នកនៅក្នុងនគរមិថិលានោះ
images/articles/1161/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១២,៤៧៦ ដង)
រឿងគោបាលមាតាទេវី
(ចាក អ. ឯ.)
(សាបព្រោះពូជក្នុងស្រែល្អ តែងបានផលតាមគាប់ចិត្ត)
មាននិគមមួយឈ្មោះតេនឡិ ថិតនៅក្បែរផ្លូវទៅកាន់ក្រុងឧជ្ជេនីនៅក្នុងនិគមនោះ មានធីតាសេដ្ឋីពីរនាក់ ម្នាក់ជាស្ត្រីកំសត់ទុគ៌ត ពេលឥតពីមាតាបិតាទៅ នៅអាស្រ័យនឹងមេដោះ តែជាស្រ្តីមានសភាពសមរម្យ មានទៀតជាស្ត្រីឥតមានសក់តែមានសម្បត្តិ មានឈ្មោះថា និក្កេសី ។