images/articles/1622/5er4twef23r34wg.gif
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៤៥៨ ដង)
បុណ្យបញ្ចុះបឋមសិលាសាលារៀនពុទ្ធិកបឋមសិក្សា
ទេសនាទសជាតក និងពិធីប្រកាសតំណែងគ្រូសូត្រស្តាំ
វត្តព្រះពុទ្ធអណ្តែតរង្សី
ខ្ញុំព្រះករុណា អាត្មាភាព យើងខ្ញុំ ជាព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទវត្តព្រះពុទ្ធអណ្តែតរង្សី និង សក្យមុនីភិក្ខុអត្តគុត្តោ សំ ស៊ីណាង រួមជាមួយពុទ្ធបរិស័ទខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប
images/articles/1610/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៣៣៨ ដង)
ម៉ែសូមឲ្យកូនតាំងចិត្តរៀនដោយល្អ គ្រប់វិជ្ជាទាំងអស់ដែលជាវិជ្ជាមានប្រយោជន៍។ ម៉ែសូមឲ្យកូនអស់ប្រាក់ក្នុងការដូរយកនូវចំណេះវិជ្ជា។ ប្រាក់នោះឯង បើមិនអស់ទៅដើម្បីការបាននូវចំណេះវិជ្ជាទេ ក៏ត្រូវអស់ទៅក្នុងផ្លូវដទៃដែរ ដូចជា ការប្រើប្រាស់សម្លៀកបំពាក់ ការបរិភោគចំណីអាហារជាដើម តែរបស់នោះមិនមានតម្លៃដូចវិជ្ជាទេ ថែមទាំងមិនឋិតថេរយឺនយូរទៀតផង។ឯចំណែកវិជ្ជាវិញ ជារបស់ឋិតថេរជាប់តាមខ្លួនកូនរហូតមួយជីវិត ប្រើប៉ុនណាក៏មិនចេះអស់ រឹតតែជីករឹតតែជួបរឹតតែស្រាវជ្រាវរឹតតែចេះ រឹតតែប្រើរឹតតែជំនាញ ដូច្នេះការចាយវាយប្រាក់ដូរនូវចំណេះចេះដឹង ទើបបណ្ឌិតពោលសរសើរ។
ម៉ែសូមឲ្យកូននឹករលឹកជានិច្ចថា ប្រាក់មួយរយៗនោះគឺជាតំណក់ញើសឈាមរបស់ម៉ែឪដែលខំប្រឹងធ្វើការ។ ម៉ែសូមឲ្យកូនយល់ដឹងក្នុងការចាយប្រាក់ គឺត្រូវចាយឲ្យមានប្រយោជន៍ជាទីបំផុត។ ព្យាយាមយកឈ្នះចិត្តអាក្រក់របស់ខ្លួនឯង កុំខ្ជះខ្ជាយខ្ជោកខ្ជាកឲ្យសោះ។សូមកូនម៉ែ ខំប្រឹងរៀនឲ្យបានឡើងថ្នាក់រាល់ឆ្នាំ ព្រោះការរៀនធ្លាក់ត្រូវត្រួតថ្នាក់ គឺជាការខូចពេលវេលា ខូចកម្លាំងចិត្តនិងអស់ប្រាក់ថែមផ្ទួនទៅទៀតផង។
អ្នកប្រាជ្ញបានពោលថា << មនុស្សល្ងង់ កាលបើមានពេល ក៏រីករាយភ្លើតភ្លើនទៅក្នុងការរកអាហារឆ្ងាញ់ៗមកដាក់មាត់ ដាក់ពោះ ចំណែកមនុស្សឆ្លាត កាលបើមានពេលហើយ ក៏រីករាយក្នុងការរកអាហារមកដាក់ខួរក្បាលនាំឲ្យមានបញ្ញា ដូច្នេះ កូនម៉ែត្រូវរៀនច្រើន អាចច្រើន ស្ដាប់ច្រើន ហើយសំខាន់បំផុត ត្រូវមានមិត្តល្អ >> ។
ដកស្រង់ចេញពីសៀវភៅ ម៉ែ
ដោយ៥០០០ឆ្នាំ
images/articles/1605/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៣៤,០៥២ ដង)
ពុទ្ធកិច្ចរបស់ព្រះសម្មាសម្ពុទ្ធ
នៅពេលដែលយើងទាំងអស់គ្នា បានអាចអំពី ពុទ្ធកាលរបស់ព្រះអង្គហើយនោះ ពេលនេះយើងនឹងបានដឹងអំពីកិច្ចការរបស់ព្រះអង្គខ្លះៗ ទុកជាមិនបានសិក្សាពិស្ដារយ៉ាងណាក៏ដោយ តែសូមពុទ្ធបរិស័ទសិក្សានូវពុទ្ធកិច្ចរបស់ព្រះអង្គដោយសង្ខេបនេះចុះ។
កិច្ចរបស់ព្រះពុទ្ធ គឺការរវល់សម្រាប់ព្រះសព្វញ្ញូពុទ្ធ មានស្ដេចយាងចេញទៅបិណ្ឌបាតពីព្រឹកព្រលឹម
images/articles/1604/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៥២៣ ដង)
បុណ្យរមែងចម្រើនដល់បុគ្គលអ្នកឲ្យ
បុណ្យកុសល មិនមែនចេះតែកើតឡើងដល់បុគ្គលអ្នកខ្ជិលធ្វើបុណ្យទេ តែបុណ្យកុសលរមែងកើតឡើងដល់បុគ្គល ដែលមានចិត្តនឹកបំពេញនូវបុណ្យកុសល។ បុគ្គលដែលបានធ្វើនូវបុណ្យ គឺ ជាអ្នកដែលចេះស្រលាញ់ខ្លួនឯងដោយពិត។
ខ្ញុំចង់ពោលពីជនពាល ដែលមិនចេះស្រលាញ់បុណ្យ ស្អប់ខ្ពើមមិនចូលចិត្តបុណ្យបន្តិចសចុះ ដូច្នេះចាំបន្តទៅនេះ
images/articles/1603/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៦៧២ ដង)
ពេលឈឺធ្ងន់ច្រើនតែគិតដល់ម៉ែ
មនុស្សយើងដោយទូទៅ នៅពេលខ្លះអាចភ្លេចគិតដល់ម៉ែ ព្រោះរវល់តែសប្បាយរីករាយទៅដោយកាមគុណឬរវល់នៅក្នុងការងាររបស់ខ្លួនផ្សេងៗ ប៉ុន្តែដល់ពេលដែលខ្លួនមានជំងឺធ្ងន់អ្វីមួយ កូនគ្រប់គ្នាច្រើនតែគិតរកម៉ែ ព្រោះធ្លាប់ជំពាក់ចិត្តនឹងម៉ែកាលពីខ្លួននៅតូច។
ក្នុងសម័យដែលខ្លួនជាកូននៅតូច កាលបើឈឺចាប់អ្វីៗ ម៉ែតែងតែនៅថែរក្សាថ្នាក់ថ្នមជានិច្ច
images/articles/1601/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,២០៣ ដង)
អង្គុលិមាលចោរ យារដាវ ដេញតាមព្រះពុទ្ធអង្គមានបំណងនឹងប្រហារព្រះអង្គ ដើម្បីឲ្យបានចំនួនមនុស្សស្លាប់ដោយដៃរបស់ខ្លួន គ្រប់មួយពាន់នាក់ ។ មានសេចក្ដីអស្ចារ្យក្នុងចិត្តជាខ្លាំង ដែលខ្លួនតាមព្រះពុទ្ធអង្គមិនទាន់កាលដែលហត់ពេកមិនអាចរត់តទៅទៀតបានទើបហៅឲ្យព្រះអង្គឈប់ថា <<សមណៈឈប់ សមណៈឈប់>>។
ព្រះពុទ្ធអង្គទ្រង់ត្រាស់តបថា<<ម្នាលអង្គុលិមាល តថាគតឈប់ហើយ អ្នកឯងទេដែលមិនទាន់ឈប់នោះ>>។
អង្គុលិមាលសួរព្រះអង្គថា <<បពិត្រព្រះសមណៈ ព្រះអង្គកំពុងស្ដេចយាង តែពោលថា តថាគតឈប់ ទាំងពោលចំពោះខ្ញុំដែលឈប់ ថាជាបុគ្គលមិនទាន់ឈប់ដូច្នេះវិញ ។ បពិត្រព្រះសមណៈ ខ្ញុំសូមសួរសេចក្ដីនោះនឹងព្រះអង្គ ព្រោះហេតុអ្វី បានជាព្រះអង្គឈ្មោះថាឈប់ ឯខ្ញុំព្រះអង្គឈ្មោះថាមិនទាន់ឈប់ >> ។
ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា << ម្នាលអង្គុលិមាល តថាគតឈ្មោះថាឈប់ ព្រោះដាក់ចុះនូវអាជ្ញា ចំពោះសត្វទាំងពួងគ្រប់ពេលវេលាហើយ ចំណែកឯអ្នកវិញ ជាបុគ្គលមិនសង្រួមក្នុងពពួកសត្វ ព្រោះហេតុនោះ តថាគតទើបឈ្មោះថាឈប់ ឯអ្នកឈ្មោះថាមិនទាន់ឈប់ទេ >> ។
អង្គុលិមាលចោរបាននូវសតិ ឃើញទោសរបស់ខ្លួនឯង គ្រវែងចោលដាវព្រមទាំងអាវុធផ្សេងៗទៀតហើយចូលទៅស្វាយបង្គំព្រះបាទានៃព្រះបរមសាស្ដា សូមផ្នួសនឹងព្រះអង្គ លះបង់ចោលនូវបាបកម្ម អំពើអាក្រក់ដែលធ្លាប់ធ្វើទាំងពួងនោះ លុះក្រោយមកក៏បានសម្រេចជាព្រះអរហន្តមួយអង្គដែរ។
ចំណែកយើងវិញ ឈប់ហើយឬនៅ? ឈប់ធ្វើអាក្រក់ ឈប់ឈ្លោះគ្នា ... ដើម្បីសេចក្ដីសុខបរិសុទ្ធជារបស់ចំពោះយើងខ្លួនឯង។
ដកស្រង់ចេញពីសៀវភៅ ពន្លឺធម៌ព្រះពុទ្ធ
ដោយ៥០០០ឆ្នាំ
images/articles/1602/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២៦,៩៤៨ ដង)
រូបស្អាត ក្លិនក្រអូប
ផ្កាឈើដែលចេញពីចុងមែកក្ដី ចេញពីដើមក្ដីសូម្បីថាដើមនៅទាបតឿជាប់នឹងផែនដីក៏ដោយ ឲ្យតែថារូបស្អាត ហើយមានក្លិនក្រអូប មនុស្សទាំងឡាយគេមិនរង្កៀសអ្វីឡើយ គេរមែងបេះ ឬកាត់ចេញពីដើម នាំយកមកក្រងដើម្បីប្រដាប់សីសៈ ឬក៏ដាក់ថូដើម្បីថ្វាយព្រះពុំនោះសោតទេ គេដាក់ភាជនៈណាមួយដោយល្អ ហើយតាំងទុកក្នុងបន្ទប់ទទួលភ្ញៀវជាដើម ដោយមិនចាំបាច់រំពឹងគិត
images/articles/1600/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៨១៩ ដង)
ព្រះតេជ~ព្រះគុណ
ក្នុងលោកនេះ មានធម្មជាតិដែលនាំឲ្យមានពន្លឺភ្លឺស្វាងសឹងឃើញបានដោយងាយ ២ ប្រការគឺ ១ ដួងអាទិត្យ និង ១ ទៀតគឺដួងចន្ទ។
ដួងអាទិត្យនោះ មានលក្ខណៈក្ដៅខ្លាំង មានអំណាចតេជះជាទីគួរខ្លាច គួរញញើត ចំណែកដួងចន្ទវិញមានលក្ខណៈត្រជាក់ ស្រទន់ ជាទីគួរឲ្យរីករាយ ព្រោះភ្លឺស្វាងព្រមដោយសភាពស្ងប់ស្ងាត់។ ម្យ៉ាងទៀត ដួងអាទិត្យជាដួងភ្លើងដ៏ធំក្រៃលែង
images/articles/1599/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៧១៦ ដង)
ប្រើសជាមួយគុម្ភព្រៃ
មានសត្វប្រើសមួយ ត្រូវនាយព្រានដេញប្រហារ ក៏ខំប្រឹងរត់គេចពួន បានចូលអែបទៅនឹងគុម្ពព្រៃមួយ។ ដោយផុតពីក្រសែភ្នែករបស់ព្រាន ធ្វើឲ្យព្រានរត់ដេញហួសអំពីទីនោះទៅ។
ប្រើសមានការសប្បាយចិត្ត ព្រោះគិតថា បានរួចផុតពីភ័យហើយ ទើបបេះស៊ីស្លឹកឈើនៃគុម្ពព្រៃនោះឯងស៊ីរហូតទាល់តែគុម្ពព្រៃស្រឡះ អាចមើលឃើញខ្លួនឯងបានច្បាស់ពីផ្លូវដើរមក។
images/articles/1597/cfrsfsrdgesrd.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៥៥៩ ដង)
ស្រណោះមេអក
មេបក្សី នៅពេលដែលពងហើយ ត្រូវក្រាបត្រូវរក្សាពងក្នុងសំបុក ឯបក្សីឈ្មោលដែលត្រូវជាគូ ក៏ដឹងតួនាទីរបស់ខ្លួន ត្រូវទៅស្វែងរកចំណីដើម្បីខ្លួនឯងផង ដើម្បីគូគ្រងរបស់ខ្លួនផង និងជួយក្រាបពងក្នុងវេលាផ្លាស់ប្ដូរគ្នាផង។ យ៉ាងនោះ រហូតដល់កូនញាស់ចេញចាកស៊ុត ទាំងមេទាំងឈ្មោលត្រូវបន្ថែមភារៈបន្ថែមយ៉ាងធ្ងន់ ដោយការហើរឡើង ហើរចុះ ដើម្បីរកចំណីមកចិញ្ចឹមកូនតូចៗទាំងព្រឹកទាំងល្ងាច។
images/articles/1598/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៣៥៨ ដង)
មានធម៌ជាទីពឹង
សត្វដែលកើតមកហើយ នៅក្នុងត្រៃភពនេះ គឺតែងតែមានចិត្តគិតរករបស់ជាទីពឹង ដូចជាក្រុមនៃគ្រួសារមួយ មានភរិយា មានស្វាមី មានកូនមានចៅជាដើម ម៉្លោះហើយក៏ត្រូវការប្រាថ្នាចង់បាននូវទ្រព្យជាទីពឹងផ្អែកនៅក្នុងជីវិតនៃគ្រួសារនោះទាំងដែលមានចិត្តសង្ឃឹមថា វត្ថុនេះ វត្ថុនោះ របស់នេះ របស់នោះ ជាដើម នឹងបានជាទីពឹងដ៏ពិតប្រាកដនៅក្នុងជីវិតនៃពួកគេមិនខានឡើយ។
images/articles/1584/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,៩៤២ ដង)
ភារៈធ្ងន់របស់ម៉ែ
កាលបើពោលតាមច្បាប់ធម្មជាតិ ឬពោលតាមសេចក្ដីពិតដែលប្រាកដឲ្យឃើញ ម៉ែឈ្មោះថាធ្វើនូវរបស់ដែលធ្វើបានដោយលំបាក ហើយសេចក្ដីលំបាកនេះ ឪពុកមិនអាចធ្វើជំនួសបានឡើយ ពោលគឺ ម៉ែត្រូវមានរដូវ ត្រូវពពោះ និង ត្រូវឆ្លងទន្លេ (សម្រាលកូន) នេះគឺជាសេចក្ដីទុក្ខលំបាករបស់ម៉ែគ្រប់គ្នា ក្នុងនោះ មានម៉ែមិនតិចនាក់ទេ ដែលត្រូវបានបាត់បង់ជីវិត ព្រោះការឆ្លងទន្លេ។
images/articles/1582/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៩,៦២៧ ដង)
អនត្តាទំនាស់ជាមួយកម្មឬទេ
អនត្តាធម៌ជាមួយនឹងកម្មមិនទំនាស់គ្នាឡើយ ផ្ទុយមកវិញអនត្តាមានការជ្រោមជ្រែងនូវកម្ម ព្រមទាំងបញ្ជាក់លក្ខណៈរបស់កម្មទៀតផង។ ព្រោះធម៌ទាំងឡាយជាអនត្តា ទើបមានកម្មកើតឡើង កម្មកើតអំពីបច្ច័យផ្សេងៗមានហេតុប្បច្ច័យ អារម្មណប្បច្ច័យ និងអធិបតិប្បច្ច័យជាដើម ក្នុងបណ្ដាបច្ច័យទាំងអស់ មិនមានបច្ច័យណាជាអត្តាតួខ្លួនឡើយ គឺសុទ្ធតែជាអនត្តាទាំងអស់។
images/articles/1581/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៨៦៦ ដង)
អនត្តានិងកម្ម
មានសំនួរសួរថា បើមិនមានខ្លួនទេ តើអ្នកណាធ្វើបុណ្យ? តើអ្នកណាទទួលផលបុណ្យ? និងតើអ្នកណាទៅព្រះនិព្វាន?
ចម្លើយ
ពុទ្ធបរិស័ទបានស្ដាប់ឮពាក្យថា អនត្តា ប្រែថា មិនមែនខ្លួន ប៉ុន្តែដោយមិនបានឃើញនូវខន្ធ ៥ គឺរូបក្ខន្ធ ១ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខាក្ខន្ធ ១ និងវិញ្ញាណក្ខន្ធ១ តាមពិត ដែលមិនមែនជាសត្វបុគ្គលតួខ្លួនមែននោះ ក៏កើតទៅជាការឆ្ងល់ក្នុងបញ្ហានេះឡើង។
images/articles/1579/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ២០,៦៤៩ ដង)
ពាក្យថាម៉ែ
ពាក្យថា ម៉ែ ជាពាក្យដែលមានអត្ថន័យសំខាន់ណាស់ ជាពាក្យដែលពីរោះ សើមជ្រួតជ្រាបចូលក្នុងចិត្តរបស់កូនគ្រប់គ្នា ព្រោះម៉ែជាអ្នកមានព្រះគុណដ៏យ៉ាងធំក្រៃលែង គឺជាអ្នកឲ្យនូវឱវាទ ឲ្យសេចក្ដីស្រលាញ់ ឲ្យទ្រព្យសម្បត្តិ ឲ្យបានទទួលការសិក្សា។ ម៉ែជាអ្នកចិញ្ចឹមបីបាច់ថែរក្សាកូន និងជាអ្នកនៅជិតកូនច្រើនជាងអ្នកណាៗទាំងអស់ ទាំងពាក្យថា ម៉ែ គឺជាពាក្យដែល
images/articles/1577/Untitled-1-Recovered.jpg
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៣៩៦ ដង)
ចលនាពុទ្ធសាសនា
វឌ្ឍនភាពនៃចលនាព្រះពុទ្ធសាសនា ចាប់តាំងពីព្រះអង្គទ្រង់ត្រាស់ដឹងនូវសច្ចធម៌មក ដរាបទៀបនឹងបរិនិព្វានក៏ចេះតែចម្រើនឡើងជាភិយ្យោភាពលូតលាស់លឿនទៅមុខឥតអាក់។ ពុទ្ធពេចន៍នេះត្រូវបានទទួលជឿអំពីសម្នាក់ព្រះរាជាសេនាបតី មហាមាត្យ ព្រាហ្មណ៍ គហិបតី និងឧបាសក-សិកានាសម័យនោះ តាមរយៈធម្មទេសនារបស់ព្រះអង្គដែលជាពាក្យពិតឥតស្លាប់