ថ្ងៃ ច័ន្ទ ទី ១៤ ខែ មិថុនា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤២,៩០៩
Today
ថ្ងៃម្សិលមិញ ២២១,២៩៣
ខែនេះ ៤,៨៧៥,០៣៥
សរុប ២០១,០៦៥,២៥១
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨២១៧ ដង)

ចលនា​ពុទ្ធសាសនា



 
ចលនា​ពុទ្ធសាសនា

វឌ្ឍនភាព​នៃ​ចលនា​ព្រះពុទ្ធសាសនា ចាប់​តាំង​ពី​ព្រះអង្គ​ទ្រង់​ត្រាស់​ដឹង​នូវ​សច្ចធម៌​មក ដរាប​ទៀប​នឹង​បរិនិព្វាន​ក៏​ចេះ​តែ​ចម្រើនឡើង​ជា​ភិយ្យោភាព​លូត​លាស់​លឿន​ទៅ​មុខ​ឥត​អាក់។ ពុទ្ធ​ពេចន៍​នេះ​ត្រូវ​បាន​ទទួល​ជឿ​អំពី​សម្នាក់​ព្រះ​រាជាសេនា​បតី មហាមាត្យ ព្រាហ្មណ៍ គហិបតី និង​ឧបាសក-សិកានាសម័យ​នោះ តាម​រយៈ​ធម្មទេសនា​របស់​ព្រះអង្គ​ដែល​ជា​ពាក្យ​ពិត​ឥត​ស្លាប់ (សច្ចំ វេ អមតា វាចា) ជា​ពាក្យ​ធ្វើ​ឲ្យ​កើត​មគ្គផល និង​ផ្ដល់​នូវ​សម្បត្តិ​ទាំង​ក្នុង​លោក​នេះ​និង​លោក​ខាង​មុខ។ លុះ​ត​មក ទ្រង់​យាង​ចូល​កាន់​អមតមហានិព្វាន​ក៏​ពិត​មែន តែ​ថា​នៅ​មាន​ពួក​សាវ័ក​ជា​ព្រះមហាថេរ​ច្រើន​អង្គ សុទ្ធសឹង​តែយល់​ដឹង​ចេះ​ចាំ​នូវ​ព្រះពុទ្ធវចនៈ បន្ត​បេសកម្ម​ទទួល​ផ្សព្វ​ផ្សាយ​ព្រះ​ពុទ្ធសាសនា​ជំនួស​ព្រះអង្គ ដើម្បី​ប្រយោជន៍​និង​សេចក្ដី​សុខ​ដល់​សព្វសត្វ​ទូទៅ។

ក្នុង​ដំណើរ​នេះ ប្រទេស​ខ្មែរ​បាន​ទទួល​អរិយធម៌​ឥណ្ឌា​ទុក​ជា​មត៌ក​តាំង​ពី​បុរាណ​កាល សាសនា​ព្រាហ្មណ៍​ក្ដី ពុទ្ធសាសនា​ក្ដី ដែលបាន​មក​ប្រតិស្ឋាន​នៅ​លើ​ផែន​ដី​ខ្មែរ​ហើយ ក៏​ក្លាយ​ទៅ​ជា​អរិយធម៌​សម្រាប់​ប្រទេស។ ប្រជា​ជន​ខ្មែរ​បាន​រក្សា​អរិយធម៌​នោះ ទុក​ជា​ប្រពៃណី​ដោយ​ប្រពៃតពូជពង្ស​រៀង​រាប​រហូត​មក​ដល់​បច្ចុប្បន្ន​កាល។ ដើម​ឡើយ បុព្វជនខ្មែរ​ក៏​ដូច​ជា​បុព្វជន នៃ​មនុស្ស​ទាំង​ឡាយ​លើ​ពិភពលោក​ ធាតុ គឺ​ទឹក​ដី ភ្លើង ខ្យល់ អារ័ក្ស ទេពារ័ក្ស ព្រះធរណី ព្រះពាយ យក​ឈើ​ព្រៃភ្នំ​ក្រំ​ថ្ម​ពឹង​ទី​រឮក សម្រាប់​បង្ក្រាប​ភ័យ​តក់​ស្លុត សម​នឹង​ពុទ្ធសភាសិត​ថា

ពហុំ វេ សរណំ យន្តិ បព្វតានិ វនានិ ច
អារាមរុក្ខចេត្យានិ មនុស្សា ភយតជ្ជិតា

មនុស្ស​ទាំង​ឡាយ​ច្រើន ដែល​ត្រូវ​ភ័យ​គំរាម​ហើយ តែង​យក​ភ្នំ​ ព្រៃ អារាម ឈើ ចេតិយ​ជា​ទី​ពឹង​ទី​រឮក។ កាល​ប្រវត្តិ​នេះ យើងប្រទះ​ឃើញ​ញឹកញាប់​នៅ​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ ស្ដី​ពី​ទំនៀម​ទម្លាប់​បុព្វបុរស​ជំនាន់​ដើម។

សម័យ​ត​មក ប្រជាជន​ខ្មែរ​ស្រាវ​ជ្រាវ​ជ្រើស​យក​សាសនា​តែមួយ​ដែល ដែល​ខ្លួន​យល់​ឃើញ​ថា​ជា​សរណៈ​ឧត្ដម អាច​បង្ក្រាប​ភ័យ​តក់​ស្លុត​បាន អាច​សម្រេច​សេចក្ដី​ប្រាថ្នា និង​សេចក្ដី​សង្ឃឹម​បាន ព្រម​ទាំង​អាច​បញ្ជាក់នូវ​សេចក្ដី​ទុក​ចិត្ត​របស់​ខ្លួន​ទៅ​អនាគត​បាន​ផង សម​ដូច​ពុទ្ធភាសិត​ថា
អ្នក​ណា​បាន​ដល់ នូវ​ព្រះ​ពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជា​ទី​ពឹង​ទី​ឭក បាន​ឃើញ​ច្បាស់​នូវ​អរិយសច្ចទាំង​ ៤ ដោយ​ប្រាជ្ញា​ប្រពៃ គឺ​ទុក្ខ សច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ចមាន​អង្គ​៨ ជា​ដំណើរ​ទៅ​កាន់​ក្ដី​រំងាប់​ទុក្ខ១ នុះ​ឯង​ជា​សរណៈ​ក្សេម នុះ​ឯង​ជា​សរណៈ​ឧត្ដម​អ្នក​នោះ​ទើប​រួច​ចាក​ទុក្ខ​ទាំង​ពួង​បាន ព្រោះ​អាស្រ័យ​នូវ​សរណៈ​ឧត្ដម​នេះ។

ពុទ្ធសាសនា​បាន​ទូន្មាន​អប់រំ​ប្រជាជន​ខ្មែរ ហើយបង្រៀន​ឲ្យ​ចេះ​ប្រើ​ជីវិត​តស៊ូ យក​ឈ្នះ​នូវ​ជំនឿ​ភូតនិយម​នៃ​បុព្វជន​ត្រា​តែ​រស​ព្រះធម៌​ជ្រួតជ្រាប​ក្នុង​សាច់​ឈាម និង​ជីវិត​ចិត្ត​ថ្លើម​រៀងរាល់​ថ្ងៃ។ តាំង​ពីបាន​ចូល​មក​ប្រតិស្ឋាន​នៅ​លើ​ផែន​ដី​ខ្មែរ​ហើយ ព្រះពុទ្ធសាសនា​ក៏​បាន​តាំង​នៅ​ស៊ប់​ឥត​សាបសូន្យ​ក្នុង​វេលា​ណាមួយ​ឡើយ គ្រាន់​តែ​មិន​បាន​ចេញ​ឈ្មោះ​ជា​ផ្លូវ​ការ ឬ​ មិន​បាន​ទទួល​ប្រោសប្រាណពី​រាជ​សំណាក់ក្នុង​កាល​ខ្លះ​ប៉ុណ្ណោះ ហើយ​ផ្សាយ​ឥទ្ធិពល​ទៅ​លើ​សិល្បៈ និង​អក្សរសាស្ត្រ​ខ្មែរ​ទៀត។ ក្នុង​សម័យ​អាប់ឱន ព្រះពុទ្ធសាសនា​អាច​ជ្រកជ្រៀត​នៅ​ជា​មួយ​សាសនា​ព្រាហ្មណ៍​បាន ហើយ​ស្ថិត​ស្ថេរ​ចីរកាល​នៅ​រហូត​មក។

ដកស្រង់​ចេញ​ពី​សៀវភៅ ចក្ខុវិស័យ​ពុទ្ធសាសនា
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១២ ឧសភា ឆ្នាំ២០២១ (អាន: ១០១៣៦ ដង)
យើងរស់នៅដើម្បីអ្នកដែលយើងស្រឡាញ់
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦២៣២ ដង)
អានិសង្ស​នៃ​ការ​នៅ​ទៀប​គល់​ឈើ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១០៤៧៨ ដង)
កា​រ​ជី​ក​ស្រះ​ទឹក ឬអណ្តូង​ជា​ទាន​
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១០៦៣៩ ដង)
គុណ​សម្បត្តិ​របស់​មនុស្ស​ដែល​គ្រប់​លក្ខណៈ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕