35
ថ្ងៃ ពុធ ទី ០៣ ខែ កក្តដា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៥,៦៨៧
Today
ថ្ងៃម្សិលមិញ ១៩៦,៣៧៩
ខែនេះ ៤២៤,២៧៧
សរុប ៤០៦,៩២៩,៥៩២
ប្រជុំអត្ថបទ
images/articles/2026/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៣៤,២៩៥ ដង)
ព្រាត់ប្រាស សព្វេហិ មេ បិយេហិ មនាបេហិ នានាភាវោ វិនាភាវោ អាត្មាអញគង់​តែ​ព្រាត់ប្រាស និរាសចាក​សត្វ​និង សង្ខារ​ជាទីស្រឡាញ់​ពេញ​ចិត្ត​ទាំង​អស់​ពុំ​ខាន។ សត្វ​លោក​តែង​ភ័យ​ខ្លាច​ចំពោះ​សត្វ​និង​សង្ខារ ដែល​មិន​ជាទី​ស្រឡាញ់​ពេញ​ចិត្ត ហើយ​ប្រាថ្នា​ចង់​បាន​នូវ​សត្វ​និង​សង្ខារ​ដែរ​ជាទីស្រឡាញ់​ពេញ​ចិត្ត តែ​គេមិន​បាន​ដឹង​ទាល់តែ​សោះ​ថា របស់​ដែល​ជាទី​ស្រឡាញ់​នោះ​ហើយ គឺ​ជា​ប្រភព​នៃ​សេចក្ដី​ទុក្ខ​កង្វល់។
images/articles/2027/Untitled-1-Recovered.jpg
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៥៣,៨៥៣ ដង)
ការ​សង្គ្រោះ​របស់​ស្វាមី​ចំពោះ​ភរិយា ក្នុង​ឋានៈ​ជា​ស្វាមី លោក​បាន​ចែក​ធម្មៈ ៥ ប្រការ សម្រាប់​អនុវន្តន៍​ចំពោះ​ភរិយា​របស់​ខ្លួន​គឺៈ ១. រាប់​អាន​ លើក​មុខ​ភរិយា ថា​ជា​ភរិយា​របស់​ខ្លួន ។ ត្រង់​នេះ យើង​ធ្លាប់​ឮ​ហើយ​ថា មាន​ប្រុសខ្លះ ពេល​គេ​សួរ​ថា​ដើរ​ជា​មួយ​នរណា ក៏​ប្រាប់​គេ​ថា​ជា​ប្អូន​ជា​បង ឬ​ជា​អ្នក​បំរើ ពួក​ម៉ាក​ខ្លួន​ទៅ​វិញ ដែល​ជា​ការ​ធ្វើ​ឲ្យ​ភរិយា​ខ្លួន​អន់​ចិត្ត​ និង​ខ្មាស់​គេ​ជា​ខ្លាំង និង​ជា​ការ​នាំ​ទៅ​រក​ការ
images/articles/2146/Untitled-1-Recovered.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ១៤,៤៣២ ដង)
ការ​ថែ​រក្សា​ចិត្ត រូប​អាស្រ៍យ​ចិត្ត ទើប​ហៅ​ថា មនុស្ស​សត្វ មហា​ភូត​រូប​ទាំង ៤ អា​ស្រ័យ​ចិត្ត​ទើប​មាន​ចល​នា ។ គ្រប់​ឥ​រិយាបថ​ទាំង​បួន​ដូច​ជា ៖ ការ​ដេក ដើរ​ អង្គុយ​ ឈរ បើ​មិន​មាន​ចិត្ត​ជា​ទី​អា​ស្រ័យ​ទេ ក៏ មិន​អាច​ ប្រ​ព្រឹត្ត​ទៅ​បាន​ដែរ ។ ចិត្ត​ជា​នាម​ធម៌​ម៉្យាង​ផ្សេង​ពី​នាម​ធម៌​ដទៃ មាន​សេចក្តី​ថា ចិត្ត​នេះ​អាច​ទទួល​រ៉ាប់​រង​នូវ​អា​រម្មណ៍​របស់​ចិត្ត​ និង​ចិត្ត​ដែល​ប៉ះ​ខ្ទប់​គ្នា ។
images/articles/2147/Untitled-1-Recovered.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ៤០,៨៦៧ ដង)
មិន​​បម្រើ​តណ្ហា ការ​តាម​ចិត្ត​ចង់​របស់​ខ្លួន​ឯង ទៅ​តាម​ដែល​ចិត្ត​មិន​បាន​សិក្សា​ មិន​បាន​អប់​រំ គឺ​ជា​មូល​ហេតុ​ដ៏​ចម្បង​នៃ​ការ​​ចាញ់​ខ្លួន​ឯង ។ ឯ​រី​ការ​ប្រ​ឆាំង​ជំទាស់​នឹង​ចិត្ត​របស់​ខ្លួន​ឲ្យ​ដំណើរ​ជីវិត​ឋិត​នៅ​ក្នុង​ផ្លូវ​ដែល​ព្រះធម៌​បាន​កំណត់​ឲ្យ​តែ​ប៉ុណ្ណោះ ​មាន​គោល​ធម៌​សម្រាប់​កសាង​ខ្លួន​ច្បាស់​លាស់​និង​មាន​ទិស​ដៅ នេះគឺ​ជា​មូល​ហេតុ​ដ៏​សំខាន់​នៃ​ការ​ឈ្នះ​ខ្លួនឯង ។ ធម្ម​ជាតិ​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់​របស់​ធ្ម​ជាតិ
images/articles/2149/Untitled-1-Recovered.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ៧០,៤៣០ ដង)
ស្តី​អំពី​ សេចក្តី​ផូរ​ផង់​នៃ​ព្រះ​និព្វាន ​(ស្រង់​ចាក សំយុត្ត​និកាយ បិ​ដក​លេខ ៣៧ ទំព័រ​ ២១២) បណ្តា​មនុស្ស​ទាំង​ឡាយ ជន​ទាំង​ឡាយ​ឯ​ណា ដល់​នូវ​ត្រើយ​គឺ​ព្រះ​និព្វាន ជន​ទាំង​ឡាយ​នោះ មាន​តិច​តួច​ទេ សត្វ​ក្រៅ​អំពី​នេះ សរ​សៀរ​ទៅ​តាម​ត្រើយ គឺ​វដ្តៈ ។ ពួក​ជន​ណា​​ប្រព្រឹត្ត​តាម​ធម៌​ក្នុង​ធម៌ ដែល​ព្រះ​តថាគត​សម្តែង​ប្រាប់​​ប្រ​ពៃ​ហើយ ពួក​ជន​នោះ​នឹង​ឆ្លង​ផុត​ទី​កន្លែង​របស់​មច្ចុ ដែល​គេ​ឆ្លង​ដោយ​លំបាក​ពេក
images/articles/2150/Untitled-1-Recovered.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ១១,០១៤ ដង)
ពណ៌នា​បញ្ហា​ព្យាករណ៍ នរជនណា ប្រកប​ដោយ​សជាតិបញ្ញា តាំង​នៅ​ស៊ប់ ក្នុង​សីល ចម្រើន​សមាធិចិត្ត និង វិបស្សនាបញ្ញា​ឈ្មោះ​ថា ជាអ្នក​ឃើញ​ភ័យ ក្នុង​វដ្ដសំសារ អ្នក​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កិលេស អ្នក​មាន​បញ្ញា​ជាគ្រឿង​រក្សា​នូវ​ខ្លួន, នរជន​នោះ គប្បី​​កាប់​ឆ្ការ​នូវ​ព្រៃ​ស្នាប់ គឺ​តណ្ហា​នោះ​បាន។ ហេតុ​នោះ​ បាន​ជា​ព្រះភគវ័ត ទ្រង់​ត្រាស់​ព្រះ​គាថា​នេះ។ សួរ​ថា ៖ ហេតុ​អ្វី? បាន​ជា​ព្រះភគវ័ន
images/articles/2156/Untitled-1-Recovered.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ២៩,៦២៧ ដង)
ការចាយវាយទ្រព្យសម្បត្តិ ៤ យ៉ាង ទី១- ត្រូវ​តែ​ដឹង​ខ្លួន​ឯង​ថា ជាអ្នក​ជំពាក់​ហើយត្រូវ​ដើរ​តួរ​ជាអ្នក​សង​ជានិច្ច គឺ​ត្រូវ​ចិញ្ចឹម​មាតាបិតា ដែល​គាត់បានចិញ្ចឹម​យើងម​ក តាំង​តែ​ពីតូច​រហូត​ដល់​ធំ​ប៉ុណ្នឹង​មិន​មែន​អស់​ស្រូវ​អង្ករ​តិច​បាវ​​ទេ មិន​មែន​អស់​ប្រាក់​តិច​លាន​ទេ ដូច្នេះ​ចំពោះ​អ្នក​ម្ដាយ​លោក​ឪពុក ដែល​គាត់​បាន​ចិញ្ចឹម​យើង​មក​នេះ មិនមែន​ទា​បំណុល ទាថ្លៃ​ក្នុង​ការ​ដែល​ចិញ្ចឹម​យើង​នោះ​ទេ
images/articles/2158/Untitled-1-Recovered.jpg
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ២៩,៩៧៧ ដង)
ព្រះត្រៃបិដកជាភាសាខ្មែរ ខ្មែរបានប្រែព្រះត្រៃបិដកចប់មុនគេក្នុងចំណោមប្រទេសពុទ្ធសាសនាក្នុងលោក សាសនាធំៗ សុទ្ធតែមានគម្ពីរ ដែលស្តីពីវចនៈរបស់មេសាសនា ។ គម្ពីរនេះ គេប្រកាន់ទុក​ជាគម្ពីរស័ក្តិសិទ្ធ ស្មើនឹងមេសាសនាដែរ ។ គម្ពីរព្រាហ្មណ៍ឈ្មោះ វេទ គេទុកជា “គ្រុតិ” (ការបានស្តាប់ឮមក=Révélation) ពីព្រះមហេឝ្វរ (អាទិទេព) ។ គម្ពីរនេះ ចាស់បរមបូរាណបំផុតក្នុងលោក
images/articles/1346/Untitled-1-Recovered.jpg
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៩,៩៩៣ ដង)
តម្លៃ​ជីវិត ការ​ស្រលាញ់​ជាប់​ចិត្ត​ទៅ​លើ​ជីវិត​ដូច្នេះ​ហើយ ទើប​ឲ្យតម្លៃ​ថា​ជីវិត​ថ្លៃ​ជាង​វត្ថុ​អ្វីៗ​ទាំង​អស់​ក្នុង​លោក​នេះ ព្រោះ​យើង​អាច​សង្កេត​ឃើញ​ថា មនុស្ស​ក្ដី សត្វ​ក្ដី តែង​តែ​ព្យាយាម​ខំប្រឹង​រក្សា​ការពារ​ជីវិត ទៅ​តាម​សមត្ថភាព​និង​សញ្ជាតិញ្ញាណ​របស់​ខ្លួន។ ទោះ​បី​ជា​ដឹង​ថា​ជីវិត​នេះ ត្រូវ​ធន់​ទ្រាំ​តស៊ូ​ប្រឈម​ជា​មួយ​នឹង​ច្បាប់ធម្មជាតិ គឺ​ការ​ស្រេកឃ្លាន កង្វះខាត ស្រលាញ់​ស្អប់ សើច​យំ​ទ្រាំ​នឹង​សេចក្ដី​ទុក្ខ​លំបាក
images/articles/1348/Untitled-1-Recovered.jpg
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១១,៣៣១ ដង)
កុំ​ទំនេរ​ក្នុងកិច្ចការ​ ព្រោះ​ថា​វេលា​មិន​សម្បូណ៌ បើ​កូន​រង់​ចាំ​នូវ​អ្វី​មួយ កូន​ត្រូវ​មាន​ចិត្ត​ត្រជាក់​ជា​ប្រក្រតី កូន​ត្រូវ​ជា​មនុស្ស​ចេះ​អត់​ធន់ រង់​ចាំ​បាន​ដោយ​មិន​អន្ទះ​សា ។ មិន​មាន​មនុស្ស​ណា​ក្នុង​លោក​នេះ ដែល​មិន​ធ្លាប់​រង់​ចាំ​នោះ​ឡើយ ព្រោះ​ការ​រង់​ចាំ​ជា​សន្តាន​ចិត្ត​របស់​មនុស្ស​គ្រប់​គ្នា តែ​សូម​ឲ្យ​កូន​ពូកែ​ក្នុង​ការ​រង់​ចាំ​ កូន​ត្រូវ​ការ​របស់​ណា​ដែល​មាន​ប្រយោជន៍​ដល់​ជីវិត ធ្វើ​កំដរ​ក្នុង​រវាង​ការ​រង់​ចាំ​នោះ​ទៅ
images/articles/1349/Untitled-1-Recovered.jpg
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១១,៧១៨ ដង)
សេចក្តី​ពិត​មាន​រស​ឆ្ងាញ់​លើស​អស់​រស​ទាំង​ពួង កូន​ចូរ​ចាំ​ទុក​ថាៈ សេចក្តី​ទុក្ខ​នោះ​ឯង វា​ខ្លាច​ស្នាម​ញញឹម​ណាស់​ គ្រាន់​តែ​កូន​ញញឹម​តែ​បន្តិច​ប៉ុណ្ណោះ សេចក្តី​ទុក្ខ​ក៏​គេច​ខ្លួន​បាត់​ទៅ​ហើយ ។ តើ​កូន​ដឹង​ទេ​ថាៈ សេចក្តី​ទុក្ខ​នោះ​វា​ចូល​ចិត្ត​អ្វី? គឺ​សេចក្តី​ទុក្ខ​ចូល​ចិត្ត​មនុស្ស​ណា ដែល​សម្លឹង​មើល​លោក​នេះ​ក្នុង​ផ្នែក​អាក្រក់ ដូច្នេះ​កូន​ត្រូវ​ចេះ​សម្លឹង​មើល​លោក​នេះ​ក្នុង​ផ្នែក​ល្អ
images/articles/1350/Untitled-1-Recovered.jpg
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៥,៨២២ ដង)
សត្វ​លោក វង្វេង​នឹង​ជីវិត ដោយ​ភាព​ស្រលាញ់​ពេញ​ចិត្ត ប្រកាន់​ហួងហែង លើកកម្ពស់ ឲ្យ​តម្លៃ​ដល់​ជីវិត​គ្រប់​ៗ​គ្នា ទើប​ធ្វើ​ឲ្យ​សត្វ​លោក ជាប់​ជំពាក់​ វង្វេងងងឹត ឥត​បាន​យល់​ស្គាល់​ ពី​ហេតុ​បច្ច័យ​របស់​ជីវិត​ពិត​ប្រាកដ រហូត​នាំ​គ្នា​ប្រមាទ​ភ្លេច​ខ្លួន គិត​ថា​បាន​កើត​​ជា​មនុស្ស​រស់​នៅ​មួយ​រយ​ឆ្នាំ វិសេស​វិសាល​យូរអង្វែង​ណាស់​ទៅ​ហើយ។ តាម​ពិត ជីវិត​ក្នុង​សង្សារ​វដ្ត​នេះ បាន​នាំ​មក​ជា​មួយ​នូវ​ការ​
images/articles/1352/Untitled-1-Recovered.jpg
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ២៥,០៦១ ដង)
ខ្លួន​ជា​ទី​ពឹង​របស់​ខ្លួន អត្តាហិ អត្តនោ នាថោ ពិត​មែន​ហើយ សូម្បី​តែ​ជីវិត​នេះ​នាំ​មក​នូវ​មារ ជាទាសករ​ឋិន​នៅ​ក្នុង​រង្វង់​សត្រូវ ជា​អ្នក​ដើរ​ផ្លូវ​ឆ្ងាយ ត្រូវ​ហែល​ឆ្លង ចាញ់​សង្គ្រាម​យ៉ាង​ណា​ក៏​ដោយ ក៏​ជីវិត​នេះ​ត្រូវ​តែ​ធន់​ទ្រាំ​តស៊ូ ដើម្បី​រើបម្រេះ​ចេញ​ឲ្យ​ផុត ទោះ​បី​ត្រូវ​ទទួល​ទុក្ខ​ទារុណ​យ៉ាង​ណា​អស់​ឋេរៈ​វេលា​ជា​អង្វែង មិន​អាច​ថា​បាន​ប្រមាណ​ត្រូវ​យ៉ាង​ណា​ក៏​ដោយ ក៏​ជីវិត​នេះ​ត្រូវ​តែ​ធន់​តស៊ូ​គ្រប់​ដំណាក់​កាល​យ៉ាង​ដូច្នេះ​ឯង។
images/articles/1353/Untitled-1-Recovered.jpg
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១៣,២៦២ ដង)
ការ​ស្រលាញ់​ខ្លួន​ស្ងួន​ជីវិត ត្រឹម​តែ​គិត​ការពារ ថែរក្សា​ទំនុក​បម្រុង​ព្យាយាម​រក​ទ្រព្យ​សម្បត្តិ​ចំណេះ​វិជ្ជា លាភ​ យស សុខ សរសើរ អំណាច​តំណែង​នាទី មក​បំប៉ន​បំពេញ​ចំណូល​ចំណង់​របស់​ខ្លួន​ត្រឹម​តែ​ប៉ុណ្ណោះ​ឃើញ​ថាការ​សប្បាយ​ណាស់​ទៅ​ហើយដោយ​មិន​ចាំ​បាច់​គិត​ខ្វល់​អំពល់​ចិត្ត​អ្វី អំពី​អ្នក​ដទៃ​សោះ​ ម្ល៉ោះ​ហើយ​ក៏​ខំ​ព្យាយាម​បម្រើ​ទៅ​តាម​តណ្ហា ការ​យល់​ឃើញ​របស់​ខ្លួន​ ទោះ​បី​កិច្ច​ការ​នាទី​ខ្លួន ត្រូវ​ប៉ះពាល់​បៀតបៀន​សង្កត់​សង្កិន​ដល់​សិទ្ធិ​សេរីភាព​ផល​ប្រយោជន៍ ធ្វើ​ឲ្យ​អ្នក​ដទៃ​ទទួល​នូវ​ក្ដី​ទុក្ខ​ពិបាកវេទនា​យ៉ាង​ណា ក៏​មិន​ខ្ចី​អើពើ​យក​ភ្នែក​មើល ឬ​មាន​ចិត្ត​អាណិត​អាសូរ សូម្បី​តែ​បន្តិច​បន្តួច​ក៏​ទេ​ដែរ។ ទាំង​នេះ​ឈ្មោះ​ថា​ជា​អ្នក​ស្រលាញ់​ខ្លួន​ស្ងួន​ជីវិត​ ពិត​ដែរ​ឬ​ទេ?។ សូម​កុំ​បោះ​បង់​ខ្លួន​ចោល​សោះ​ឡើយ ជីវិត​មាន​តិច​ណាស់​កាល​វេលា​ទំពារ​ស៊ី​អាយុ​ឲ្យ​អស់​ទៅ​រាល់ៗ​ខណៈ សូម​កុំ​យក​ជីវិត​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់​លាមក សូម​កុំ​ឈ្លក់​វង្វេង​ដោយ​អំណាច​តណ្ហា​អវិជ្ជា។ជីវិត​មនុស្ស​បាន​មក​ដោយ​កម្រ​ពេក​ណាស់ បាន​មក​ដោយបុណ្យ​ចាស់​ដែល​ខំបំពេញ​មក​ពី​អតីត​ជាតិ ជីវិត​បច្ចុប្បន្ន​ដែល​ឋិន​នៅ​បាន ឈ្មោះ​ថា​កំពុង​ទទួល​ទាន​អាហារ​ចាស់ (បុណ្យ​ចាស់) ដូច្នេះ​សូម​កុំ​យក​ជីវិត​នេះ ទៅ​បម្រើ​ប្រើ​ប្រាស់​ក្នុង​អំពើ​បាប​កម្ម​ឲ្យ​សោះ បើ​ពុំ​នោះ​សោត​ទេ​នឹង​ឈ្មោះ​ថា​ជា​អ្នក​បំផ្លាញ់​ខ្លួន បោះ​បង់ខ្លួន​ចោល​ដោយ​ឥត​មាន​ស្ដាយ​ស្រណោះ ព្រោះ​តែ​អំពើ​បាប អាច​ប្ដូរ​អត្តភាព​ពី​មនុស្ស ឲ្យ​ធ្លាក់​ចុះ​កាន់​អបាយ។ អបាយ​ជា​កន្លែង​ហាយនៈ មាន​តែ​សេចក្ដី​វិនាស ប្រាសសេចក្ដីសុខ​ ឥត​មាន​នុយ​គឺ​កាមគុណ មិន​អាចបណ្ដុះ​បុណ្យ​កុសល​បាន មាន​តែ​ទុក្ខ​ធរមាន និង​ការ​ស្រេកឃ្លាន​ខ្វះ​ខាត​តែ​ប៉ុណ្ណោះ។ជីវិត​មនុស្ស​ពិត​ជា​មាន​តម្លៃ​ ត្រង់​ដែល​ជីវិត​មាន​កម្រៃ​គឺ​បុណ្យ បុណ្យ​ជា​ធនទ្រព្យ​ជាប់​មក​ជា​មួយ​ជីវិត​ អ្នក​មាន​ទ្រព្យ​មិន​គប្បី​យក​ទៅ​បម្រើ​សេចក្ដី​សប្បាយ ត្រេក​ត្រអាល​ភ្លើតភ្លើន រហូត​ដល់​ភ្លេច​ស្មារតី អស់​គ្មាន​សល់​អ្វី​បន្តិចបន្តួច​នោះ​ទេ ត្រូវ​ព្យាយាម​ធ្វើ​ជំនួញ ជួញ​យក​ចំនេញ​បំពេញ សម្រាប់​ជា​កម្រៃ​សម​តាម​ពាក្យ​ថា ជីវិត​ពិត​មាន​តម្លៃ។ ជីវិត​ក្នុង​ឋាន​មនុស្ស ជា​ឋាន​កណ្ដាល ខាង​ក្រោម​ពិត​ជា​មាន​ជ្រោះ ងាក​ទៅខាង​ខ្ពស់​មាន​ឋាន​ទេវតា ទេវតា​មនុស្ស​នរក​ពិត​ជា​នៅ​ជិត​ជាប់​គ្នា​បង្កើយ មិន​បាន​នៅ​ឆ្ងាយ​ពី​គ្នា​សោះ​ឡើយ។តាម​ពុទ្ធ​ដីកា​ ក្នុង​ អាទិត្តបរិយាយសូត្ត ព្រះ​សាស្ដាសម្មាសម្ពុទ្ធ​ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្ដែង​ថា លោក​គឺ​ភ្នែក, ត្រចៀក, ច្រមុះ, អណ្ដាត, កាយ, ចិត្ត នេះ​ហើយ​ដែល​សាង​នរក សាង​ទេវតា។ ពេល​ណា​លោក​ទាំង​ប្រាំមួយ​នេះ ប្រកប​ដោយ​ភ្លើង​មាន​កម្ដៅ គឺ​ប្រកប​ដោយ រាគគ្គិ, ទោសគ្គិ, មោហគ្គិ ឋាន​នរក​ក៏​ប្រាកដ​មក​ក្នុង​នោះ។ ពេល​ណា​លោក​ទាំង​ប្រាំមួយ​នេះ រលត់​អស់​ចំហាយ​កម្ដៅ ចំហាយ​ត្រជាក់​កើត​ឡើង ពេល​នោះ​ឋាន​ទេវតា ក៏​កើត​មាន​ព្រម​ជា​មួយ​គ្នា​ដែរ។ ដូច្នេះ​ត្រូវ​តែ​មាន​ស្មារតី យល់​ថ្ងៃ​ត្រូវ​កុំ​បី​ធ្វេស​ប្រហែស​បណ្ដោយ​ឲ្យ​ជីវិត​នេះ​របូត​ធ្លាក់​ទៅ​កាន់​ជ្រោះ​សោះ​ឡើយ ត្រូវ​ព្យាយាម​រក​កម្រៃ​ផ្ដល់ឲ្យ​តម្លៃ​ទៅ​លើ​ជីវិតពិត គឺ​ខំ​សន្សំ​បុណ្យ​ជា​ ធន ទ្រព្យ ជាប់​បន្ត​សម្រាប់​ខ្លួន​ក្នុង​ការ​ធ្វើដំណើរ ឆ្លង​កាត់​អន្លង់​កាត់​ជ្រោះ ទើប​ឈ្មោះ​ថា​អ្នក​ស្រលាញ់​ខ្លួន មិន​បាន​បោះ​បង់​ខ្លួន​ចោល​ឡើយ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ជីវិតកថា ដោយ​៥០០០​ឆ្នាំ
images/articles/1355/gvdfcvdfxcv.jpg
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១២,១៣៤ ដង)
ការងារ​ប្រាស​ចាក​ទោស សេចក្ដី​សុខ​របស់​មនុស្ស​ជាប់​ទាក់​ទង​ជា​មួយ​នឹង​ការងារ​ប្រាស​ចាក​ទោស សេចក្ដី​សុខ​ព្រោះ​មាន​ទ្រព្យ​សម្បត្តិ​ប្រើ​ប្រាស់ បរិភោគមិន​អស់ មិន​ចេះ​ខ្វះ ប៉ុន្តែ​បើ​ប្រៀប​ជា​មួយ​នឹងការងារ​ប្រាស​ចាក​ទោស​វិញ សេចក្ដី​សុខ​ដែល​ជាប់​ទាក់ទង​ជា​មួយ​នឹង​ទ្រព្យ​សម្បត្តិ មាន​ទំហំ​តូច​ជាង​សេចក្ដី​សុខ​តិច​តួច​ទេ ចំណែក​ការងារ​ប្រាស់​ចាក​ទោស​វិញ​នោះ
images/articles/1356/Untitled-1-Recovered.jpg
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ១១,៥៥៦ ដង)
អំពី​ការងារ​ចាយ​វាយ​ទ្រព្យ​សម្បត្តិ ទ្រព្យ​សម្បត្តិ​ដែល​បាន​មក​អំពី​ការងារ​ប្រាសចាក​ទោស មនុស្ស​យើង​មិន​ត្រូវ​ធ្វេស​ប្រហែស​ឡើយ មិន​មែន​មិន​ឲ្យ​អស់​ទេ ប៉ុន្តែ​ត្រូវ​អស់ក្នុងហេតុ​ដែលគួរ ហើយ​ចាំ​បាច់​ត្រូវ​តេ​ឲ្យ​អស់​ទៀត​ផង ហេតុ​ដែល​គួរ​មាន​ ៤ ប្រការ​គឺៈ ១- ចិញ្ចឹម​ជីវិត​ខ្លួន​ឯង ចិញ្ចឹម​ជីវិត​មាតា​បិតា បុត្រ​ភរិយា​ ទាសកម្មករ អ្នក​ដែល​មក​អាស្រ័យ​ជា​មួយ​និង​ញាតិមិត្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.6
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿