35
ថ្ងៃ ច័ន្ទ ទី ០១ ខែ កក្តដា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៥,០៩៧
Today
ថ្ងៃម្សិលមិញ ១៤៣,២៦៧
ខែនេះ ៤៥,០៩៧
សរុប ៤០៦,៥៥០,៤១២
ប្រជុំអត្ថបទ
images/articles/1900/Untitled-1-Recovered.jpg
ផ្សាយ : ២៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៤,៦០៨ ដង)
រឿង​គហបតីប្រេត (ទោសនៃ​ការ​មើល​ងាយ​ព្រះសារិរិកធាតុ) កាល​ព្រះ​សម្ពុទ្ធ​បរមគ្រូ​បរិនិព្វាន​ហើយ ពួក​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ មាន​ព្រះ​បាទ មល្លរាជជាប្រធាន បាន​រៀប​បូជា​ព្រះបរមសព​ព្រះសម្ពុទ្ធ លុះ​បូជាហើយ ព្រះមហាក្សត្រ​ទាំង​ឡាយ​ក្នុង​ជម្ពូទ្វីប លើក​ទ័ព​មក​ច្បាំង​ដើម្បី​ព្រះបរមធាតុ​កាល នោះ​ទោណអាចារ្យ បាន​សម្រុះសម្រួល​ចែក​ព្រះបរមធាតុ ដល់​ព្រះរាជា​ទាំង​ឡាយ នោះ ដោយ​សន្តិវិធី។
images/articles/1151/Untitled-1-Recovered.jpg
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១២,៥៧៦ ដង)
រឿង​ចក្កនឧបាសក (ចាក អ. សម្មា.) (ឱជារស​នៃ​សច្ច​ធម៌​ ចាត់​ជា​ឱសថ​ទិព្វ​ក្នុង​លោក) នៅ​សីហឡ​ទ្វីប​ មាន​ឧបាសក​ម្នាក់​ឈ្មោះ​ចក្កនៈ ឧបាសក​នោះ​កាល​នៅ​ពី​ក្មេង ម្តាយ​កើត​រោគ​ក្នុង​សរីរះ ហើយ​យក​ពេទ្យ​មក​មើល​រោគ​នោះ​។ ពេទ្យ​ប្រាប់​ថា បើ​បាន​សាច់​ទន្សាយ​ស្រស់​យក​មក​ធើ្វ​ថ្នាំ ទើប​រម្ងាប់​រោគ​នេះ​បាន។ ឮ​ពាក្យ​ពេទ្យ​ដូច្នោះ បង​ក៍​បង្គាប់​ចក្កនៈ​ជា​ប្អូន​ថា
images/articles/1152/Untitled-1-Recovered.jpg
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៥,១០៨ ដង)
រឿង​អ្នក​កំណាញ់ (ចាក អ. សុ.) (ម្តាយ​ឪពុក​តែង​ប្រាថ្នា​ប្រយោជន៍​ឲ្យ​បុត្រ​ធីតា) ក្នុង​ក្រុង​ពារាណសី មាន​សេដ្ឋី​ម្នាក់​មាន​សម្បត្តិ​៨០​កោដិ ជា​មនុស្ស​មាន​សទ្ធា​យ៉ាង​ស៊ប់​សួន បាន​ចំណាយ​ទ្រព្យ​កសាង​សាលា​ទាន​៦​គឺ​ក្បែរ​ទ្វារ​នគរ​ទាំង​៤ ត្រង់​កណ្តាល​នគរ​១ ក្បែរ​ទ្វារ​នៃ​និវេសន៍​១ ហើយ​តែង​បរិច្ចាក​ទ្រព្យ​៦​សែន​កហាបណះ​រាល់​ថ្ងៃ ចែក​ចាយ​ដល់​ស្មូម​យាចក​មក​សុំ​គ្រប់ៗ​រូប ។
images/articles/1154/Untitled-1-Recovered.jpg
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៤៩,៧៨៥ ដង)
រឿង​កុហក​តាបស (ចាក អ. កុ.) (លួច​គេ​វា​គ្រាន់ គេ​ទាន់​វា​ក្រែល) ក្នុង​កាល​ពី​អតីត នៅ​ក្រុង​ពារាណសី មាន​តាបស​១​រូប​ឈ្មោះ​កុហក​នៅ​អាស្រ័យ​ក្នុង​ព្រៃ នា​បណ្ណ​សាលា​ដែល​កុដុម្តិក​សាង​ប្រគេន​ ហើយ​តែង​និមន្ត​ទៅ​ឆាន់​នៅ​ផ្ទះ​កុដុម្តី​ក៏​នោះ​រាល់​ៗ​ថ្ងៃ ។ កុដុម្តិកះ​ជឿ​ថា តាបស​នេះ​ជា​មនុស្ស​មាន​សីល​ធម៌ ក៏​យក​មាស​ឆ្តោរ​ទាំង​រយ​ទៅ​ផ្ញើ​នឹង​លោក កប់​ក្រោម​បណ្ណ​សាលា​នោះ
images/articles/1168/Untitled-1-Recovered.jpg
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៦៩,៤៣៧ ដង)
រឿង​នាង​បតិបូជិកា (ចាក ធ. ខុ.) (បុណ្យ​អាច​សម្រេច​ផល​បាន​តាម​បំណង​អ្នក​ធ្វើ) រឿង​រ៉ាវ​នេះ​កើត​ឡើង​ប្រាកដ​នៅ​ឋាន​តាវតឹង្ស​ទេវលោក​ឯ​ណោះ ។ សេចក្តី​ថា មាលាភារី​ទេវបុត្រ នាំ​ពួក​ស្រ្តី​ទេព​អប្សរ​បវរ​កញ្ញា​មួយ​ពាន់​រូប​ទៅ​ក្រសាល​លេង​ក្នុង​ឧទ្យាន​នា​ឋាន​តាវតឹង្ស​នោះ ។ កញ្ញា​អប្សរ​៥​រយ​រូប​ជា​អ្នក​ឡើង​បេះ​ផ្កា ៥​រយ​រូប​ទៀត​ជា​អ្នក​រើស​យក​មក​ប្រដាប់​ឲ្យ​ទេវបុត្រ ។ ពួក​ស្រ្តី​ដែល​ឡើង​បេះ​ផ្កា​ទាំង​នោះ
images/articles/1169/Untitled-1-Recovered.jpg
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៦០,៨៨៧ ដង)
រឿង​ឧបាសក​សាន​មេ​បុណ្យ (ចាក អ. មណិ.) (សាធារណ​ទាន​ចាត់​ជា​មេ​បុណ្យ​យ៉ាង​ឆ្នើម​ក្នុង​លោក) ក្នុង​ក្រុង​សាវត្ថី មាន​ឧបាសក​ម្នាក់​បាន​ធ្វើ​ផ្លូវ​សម្រាប់​ឲ្យ​ពួក​ភិក្ខុ​នៅ​ក្នុង​ព្រៃ មក​បិណ្ឌ​បាត្រ​ក្នុង​ស្រុក​បាន​ស្រួល ចង​សា្ពន​លើ​ប្រឡាយ​ក្នុង​ពេល​មាន​ទឹក ដាំ​ឈើ​យក​ម្លប់​ក្នុង​ទី​វាល​ស្រឡះ បាដី​ស្អិត​ចេញ​ពី​ស្រែ ធ្វើ​ឲ្យ​បាន​ធំ​នឹង​ជ្រៅ រៀប​ចំ​កំពង់​ទឹក​ឲ្យ​បាន​ស្រួល​បួល​ល្អ
images/articles/1172/Untitled-1-Recovered.jpg
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៨៣,២២១ ដង)
រឿង​មល្លិកាទេវី (ចាក អ. កុម្មា.) (ព្រះ​សម្តុទ្ធ​ជា​មហន្តា​តុល​ក្អេត្ត របស់​ទាយក​ទាយិកា) ជំនាន់​ពុទ្ធ​កាល នៅ​ក្រុង​សាវត្ថី មាន​ស្តី្រ​មួយ​រូប​អាយុ​១៦​ឆ្នាំ​មាន​រូប​ល្អ​ល្អះ ជា​ធីតា​នៃ​នាយ​មាលាការ ។ ពេល​មួយ​នាង​ធីតា​នោះ​យក​នំ​៣​មក​ដាក់​ក្នុង​ច្រែង​សម្រាប់​ដាក់​ផ្កា ដើរ​ទៅ​កាន់​សួន​ច្បារ បាន​ជួប​នឹង​ព្រះ​បរម​សាស្តា​ព្រម​ទាំង​ភិក្ខុ​សង្ឃ​ជា​បរិវារ កំពុង​និមន្ត​ចូល​ទៅ​កាន់​ក្រុង ដើម្បី​បិណ្ឌ​បាត។
images/articles/1181/Untitled-1-Recovered.jpg
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៥៩,១៥១ ដង)
រឿង​ស្រី​កំសត់ (ចាក អ. ឧ.) (បុរស​ច្រើន​តែ​ឆ្កួត នឹង​រូប​ស្រ្តី​ព្រោះ​កាម​រាគៈ) កាល​កន្លង​ទៅ​ហើយ​មាន​ស្រី​កំសត់​ម្នាក់​នៅ​ក្នុង​ក្រុង​ពារាណសី បាន​ឃើញ​ពួក​ស្រ្តី​ដែល​មាន​បុណ្យ​ស្លៀក​ពាក់​សំពត់​ពណ៌​ក្រហម​ដូច​ផ្កា​សិរមាន់​ក៏​ចង់​ស្លៀក​ដូច​គេ ទើប​ចូល​សារស័ព្ទ​ប្រាប់​មាតា​បិតា​ៗ​ពោល​ប្រាប់​ថា ហៃ​កូន​យើង​ជា​មនុស្ស​ទីទ័ល​ក្រ តើ​នឹង​បាន​សំពត់​បែប​នោះ​ពី​ណា​មក​ស្លៀក ។
images/articles/1182/Untitled-1-Recovered.jpg
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៧,៤៨៧ ដង)
រឿង​ព្រះ​បាទ​វិបុល​រាជ (ចាក វិ. ប.) (ពោធិសត្វ​ឲ្យ​ទាន​ប្រាថ្នា​ពោធិញ្ញាណ ប្លែក​ជាង​សាមញ្ញជន) កាល​ព្រះ​បរមសាស្តា​គង់​នៅ​វត្ត​ជេតពន ក្បែរ​ក្រុសាវត្ថី ទ្រង់​សំដែង​ធម៌​ប្រារព្ធ​ទាន ដែល​ទ្រង់​បាន​បរិច្ចាគ ក្នុង​កាល​ដែល សោយ​ព្រះ​ជាតិ​ជា​ពោធិសត្វ ។ សេចក្តី​ថា កាល​នោះ​ពួក​ភិក្ខុ​មក​ប្រជុំ​គ្នា នៅ​លើ​សាលា​ធម្មសភា​ពោល​សរសើរ​គុណ​ព្រះ​បរម​គ្រូ​ថា
images/articles/1183/Untitled-1-Recovered.jpg
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៣៩,២៦៩ ដង)
រឿង​កុមារ​កូន​ស្រី​ផ្កា​មាស​ (ចាក បេ. ខុ.) (ពៀរ​វេរា​របស់​សត្វ​លោក​មិន​ដែល​សាប​សូន្យ) កាល​ព្រះ​សម្ពុ​ទ្ធ​គង់​នៅ​វត្ត​ព្រះ​ជេតពន នា​ក្រុង​សាវត្ថី។ កាល​នោះ​មាន​ឧបាសិកា មាន​សទ្ធា​ជ្រះ​ថ្លា​នាំ​គ្នា​ធ្វើ​រោង​បារាំ​ក្នុង​ព្រះ​នគរ ហើយ​ចាត់​ចែង​ប្រគេន​ចង្ហាន់​សង្ឃ ។ កាល​នោះ​មាន​កុមារ​មួយ​រូប​ ជា​អ្នក​រឹង​រូស​អន្ធពាល ឃើញ​ឧបាសិកា ដឹក​ជញ្ជូន​​យក​បង្អែម​ចំអាប​ទៅ​ប្រគេន​សង្ឃ ក៏​និយាយ​ចំអក​ឲ្យ​គេ​ថា
images/articles/1184/Untitled-1-Recovered.jpg
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៤,២៤៨ ដង)
រឿង​ភិម​សេន​បុរស (ចាក ភិ. ឯ.) (​ចិត្ត​របស់​បុថុជ្ជន​តែង​តែ​ប៉ោង​ផត​ដោយ​លោក​ធម៌) កាល​កន្លង​ទៅ​ហើយ​ ព្រះ​បាទ​ព្រហ្មទត្ត សោយ​រាជ្យ​ក្នុង​ក្រុង​ពារាណសី កាល​នោះ​ព្រះ​ពោ​ធិ​សត្វ​ទ្រង់​សោយ​ព្រះ​ជាតិ​ក្នុង​ត្រកូល​ឧទិច្ច​ព្រាហ្មណ៏ បាន​រៀន​សិល្បសាស្ត្រ​ចេះ​យ៉ាង​ចំណាន​សព្វ​គ្រប់ ហើយ​ពូ​កែ​ឆើត​ខាង​វិជ្ជា​បាញ់​ធ្នូ​ទើប​អ្នក​នគរ​ហៅ​ថា "​ចុទ្បធនុគ្គ​បណ្ឌិត" ។
images/articles/1157/__________________________________________.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៤៤,៩៨៩ ដង)
រឿង​មុសាវាទិព្រាហ្មណ៍ (ចាក អ. កក្កា) (បើ​ដេញ​ទាន់​អ្នក​និយាយ​កុហក គួរ​តែ​ជាន់​កែង​ឲ្យ​បាន) ក្នុង​អតីត​កាល មាន​ការ​លេង​មហោស្រព​យ៉ាង​សប្បាយ​រីរាយ​ជា​អស្ចារ្យ ។ នាគ គ្រុឌ​នឹង​ទេវតា​ទាំង​ឡាយ​ដែល​នៅ​លើ​ផែនដី ក៏​មក​មើល​មហោស្រព​នោះ​ដែរ ។ មិន​តែ​ប៉ុណ្ណោះ សូម្បី​តែ​ទេវបុត្រ​ទាំង​៤​អង្គ ឋាន​តាវតិង្ស ក៏​ប្រដាប់​នូវ​ផ្កា​រពៅ​ធ្វើ​ជា​ឆ្នូត​ក្បាល មក​ឋិត​ព្ធ​ដ៏​អាកាស​លើ​ព្រះ​រាជ​លាន មើល​មហោស្រព​ ដែល​គេ​លេង​ក្នុង​ក្រុង​ពារាណសី​នោះ ។ ផ្កា​រពៅ​ទិព្វ​ទាំង​អស់​ដែល​ទេវបុត្រ​ត្រាប់​នោះ មាន​ខ្លិន​ពិដោរ​ក្រអូប​ឈ្ងុយ​ឈ្ងប់​ផ្សាយ​ទៅ​គ្រប​ដណ្តប់​លើ​ពារាណសី​នគរ ដែល​ប្រកប​ដោយ​យោជន៍​១២ ។ មនុស្ស​ក្នុង​នគរ​នោះ ក្រឡេក​ឃើញ​ទេវបុត្រ​ប្រដាប់​ដ៏​ល្អ​ដូច្នោះ ក៏​ស្រែក​សុសុំ​រៀង​ៗ​ខ្លួន។ ឯ​ទេវបុត្រ​ទាំង​៤​អង្គ​នោះ​ប្រាប់​ថា បុគ្គល​ទ្រុស្ត​សីល​មិន​សម​នឹង​ប្រដាប់​នេះ​ទេ បើ​បុគ្គល​ណា​មាន​សីល ទើប​សម​នឹង​យក​ផ្កា​នេះ​​ទៅ​ដ្រាប់​ប្រាណ​បាន​ហើយ ពោល​គាថា​មួយ​ៗ​ម្នាក់ ទេវបុត្រ​ទី​១​ពោល​ថាៈ កាយេន​ យោ នាវហរេ វា​ចាយ​ ន មុសា កណេ ឃសោ ​លទ្ធា ន មជ្ជេយ្យ សវេ កក្កា​រុមរហតិ ។ បុគ្គល​ណា​មិន​លួច​ទ្រព្យ​គេ​ដោយ​កាយ មិន​ពោល​កុហក​ដោយ​វា​ចា មិន​ស្រវឹង​ព្រោះ​បាន​យស ផ្កា​រពៅ​នេះ​ទើប​គួរ​ដល់​បុគ្គល​នោះ ។ ទេវបុត្រ​ទី​២​ពោល​ថាៈ ធម្មេន វិត្តមេសេយ្យ ន និកត្យា ធនំ ហវេ កោគេ លទ្ធា​ ន មជ្ជេយ្យ សវេ ។ បុគ្គល​ណា​ស្វែង​រក​ទ្រព្យ​តាម​ធម៌ មិន​ពោល​កុហក​ប្រវ័ញ្ច​យក​ទ្រព្យ​អ្នក​ដទៃ​មិន​ស្រវឹង​ព្រោះ​បាន​ភោគៈ ផ្កា​រពៅ​នេះ​ទើប​គួរ​ដល់​បុគ្គល​នោះ ។ ទេវបុត្រ​ទី​៣​ពោល​ថាៈ យស្ស ចិត្តំ អហាលិទ្ធំ សទ្ធា​ច អវិរោកគិនី ឯ​កោ សាធុំ ន ភុញ្ជេយ្យ សវេ កក្ការុមរហតិ ។ បុគ្គល​ណា​មាន​ចិត្ត​មិន​ស្មើ ដោយ​សំពត់​ជ្រលក់​រមៀក មាន​សទ្ធា​មិន​នឿយ​ណាយ មិន​បរិភោគ​វត្ថុ​មាន​រស​ឆ្ងាញ់​តែ​ម្នាក់​ឯង ផ្កា​រពៅ​នេះ​ទើប​គួរ​ដល់​បុគ្គល​នោះ ។ ទេវបុត្រ​ទី​៤​ពោល​ថាៈ សម្មុខា វា បរម្មុខា វា យោ សន្តេ ន បរិភាសកិ យថាវាទី តថាការី សវេ កក្កា​រមរហតិ ។ បុគ្គល​ណា​ក្នុង​ទី​ចំពោះ​មុខ​ក្តី កំបាំង​មុខ​ក្តី មិន​ជេរ​សប្បុរស​ទាំង​ឡាយ​ ពោល​យ៉ាង​ណា​ធ្វើ​យ៉ាង​នោះ បុគ្គល​នោះ​គួរ​ប្រដាប់​ផ្កា​រពៅ​នេះ។ ក្នុង​ទី​បំផុត​នៃ​គាថា​ទេវបុត្រ​ទាំង​៤​អង្គ​នោះ​មាន​បុរោហិត​ម្នាក់គិត​ថា​អញ​មិន​មាន​គុណ​នេះ​សូម្បី​មួយ​ឡើយ តែ​គួរ​ពោល​កុហក​ហើយ​សុំ​ផ្កា​រពៅ​នេះ​យក​ប្រដាប់​ប្រាណ​កាល​បើ​មាន​ហេតុ​យ៉ាង​នេះ​ពួក​មនុស្ស​ស្គាល់​នូវ​អញ​ថា​ជា​មនុស្ស​បរិបូណ៍​ដោយ​គុណ លុះ​គិត​រួច​ហើយ ក៏​ធ្វើ​តាម​យោបល់​នោះ​ឯង ។ ទេវបុត្រ​ក៏​ឆ្នូត​ផ្កា​ទាំង​៤​ដល់​ព្រាហ្មណ៍នោះ ហើយ​វិល​ទៅ​កាន់​ទេវ​លោក​វិញ ។ ពេល​ដែល​ទេវបុត្រ​ទាំង​នោះ​វិល​ទៅ​ទេវលោក​វិញ បុរោហិត​យក​ផ្កា​នោះ​មក​ពាក់​លើ​ក្បាល​ក៏​ស្រាប់​តែ​ឈឺ​ជា​ពន់​ពេក វិស័យ​ដូច​គេ​យក​ដែក​កណ្តា​ដ៏មុត​មក​ខារ​ក្បាល​ឬ​ដូច​ជា​កៀប​ដោយ​យន្ត​ជា​វិការះ​នៃ​ដែក។ បុរោហិត មាន​សេចក្តី​វេទនា​ជា​មហិមា ឈឺ​ចាប់​ពេញ​សារពាង្គកាយ​កើត​ក្តី​ក្តៅ​ក្រហាយ​ព្រោះ​តែ​ខ្លួន​ពោល​កុហក​ស្រែក​យំ​ក្តែង​ៗ​ប្រាប់​មហាជន​ថា ខ្ញុំ​ជា​អ្នក​ពោល​មុសា​វាទ​សុំ​ផ្កា​នេះ​យក​ពាក់​លើ​ក្បាល​ដោយ​ស្មាន​ថា​ផ្កា​ប្រសើរ​ តែ​មិន​ដូច​ការ​ស្មាន​នោះ​ក្បាល​ខ្ញុំ​គ្រាន់​តែ​ពាក់​ផ្កា​នេះ​វេលា​ណា ក៏​ឈឺ​ចាប់​ចុក​ជា​ខ្លាំង ដូច្នេះ​សូម​អ្នក​ទាញ​យក​ផ្កា​នេះ​ចេញ​ពី​ក្បាល​ខ្ញុំ​មួយ​ភ្លែត ។ ទោះ​ជា​មហាជន​អាណិត​អាសូរ​ខំ​ទាញ​ចេញ​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​ទាញ​មិន​រួច​ព្រោះ​អ្វី? ព្រោះ​ទោស​នៃ​មុសា​វាទ ។ មនុស្ស​ទាំង​ឡាយ​ក៏​នាំ​គ្នា​សែង​បុរោហិត​នោះ​យក​ទៅ​ផ្ទះ ។ បុរោហិត​ឈឺ​ចាប់​អស់​សពាង្គកាយ​ពេញ​មួយ​អាទិត្យ​ទើប​ជ្រាប​ដំណឹង​នោះ​ដល់​ព្រះ​រាជា ព្រះ​អង្គ​ក៏​ចាត់​ចែង​ឲ្យ​គេ​ធ្វើ​មហោ​ស្រព​ឡើង ដើម្បី​ឲ្យ​ទេវបុត្រ​ទាំង​៤​នោះ​មក​មើល​ម្តង​ទៀត ហើយ​សុំ​ឲ្យ​ដោះ​យក​ផ្កា​នេះ​ចេញ ។ លុះ​ទេវបុត្រ​មក​មើល​មហោ​ស្រព​ក៏​ព្រះ​រាជា​ត្រាស់​បង្គាប់​ពួក​រាជ​បុរស​នាំ​យក​បុរោហិត​មក​ ឲ្យ​សូម​ស្មាលា​ទោស ។ ទេវបុត្រ​ក៏​តិះ​ដៀល​បុរោហិត​នោះ​ក្នុង​កណ្តាល​មហាជន​ថា អ្នក​ឯង​ជ​មនុស្ស​ទ្រុស្ត​សីល​មិន​សមនឹង​ប្រដាប់​ដោយ​ផ្កា​នេះ​ទេ តែ​អ្នក​ឯង​មាន​គំនិត​អាក្រក់​ថា អញ​នឹង​បោក​ទេវបុត្រ​៤​នេះ​យក​ផ្កា​ឲ្យ​បាន នេះ​ហើយ​ជា​ផល​នៃ​មុសាវាទ​ដេល​អ្នក​ត្រូវ​តែ​ទទួល​លុះ​តិះ​ដៀល​រួច​ហើយ ក៏​យក​ឆ្នូត​ផ្កា​នោះ​ចេញ​ពី​ក្បាល​បុរោហិត ទើប​ត្រឡប់​ទៅ​ទេវលោក​វិញ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជា​តក វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ
images/articles/1159/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៣២,៥៨៥ ដង)
រឿង​សាធិនរាជ (ចាក សា. ប.) កាល​កន្លង​ទៅ​ហើយ ព្រះ​បរម​ពោធិសត្វ​របស់​យើង កើត​ជា​ស្តេច​ព្រះ​នាម​សាធិន សោយ​រាជ្យ​សម្បត្តិ នៅ​នគរ​មិថិលា ព្រះ​អង្គ​បាន​សាង​សាណ​ទាន​៦​ខ្នង ហើយ​តែង​បរិចាគ​ព្រះ​រាជ​ទ្រព្យ​៦​សែន​រៀង​ៗ​រាល់​ថ្ងៃ ឲ្យ​ជា​ទាន​ដល់​ស្មូម​យាចក​ទាំង​ឡាយ ព្រម​ទាំង​បាន​រក្សា​និច្ច​សីល នឹង​ឧបោសថ​សីល​តាម​កំណត់​នៃ​ឧបោសថ​កាល ឯ​ជន​អ្នក​នៅ​ក្នុង​នគរ​មិថិលា​នោះ
images/articles/1161/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១២,៤៦២ ដង)
រឿង​គោបាល​មាតាទេវី (ចាក អ. ឯ.) (សាប​ព្រោះ​ពូជ​ក្នុង​ស្រែ​ល្អ តែង​បាន​ផល​តាម​គាប់​ចិត្ត) មាន​និគម​មួយ​ឈ្មោះ​តេនឡិ ថិត​នៅ​ក្បែរ​ផ្លូវ​ទៅ​កាន់​ក្រុង​ឧជ្ជេនី​នៅ​ក្នុង​និគម​នោះ​ មាន​ធីតា​សេដ្ឋី​ពីរ​នាក់ ម្នាក់​ជា​ស្ត្រី​កំសត់​ទុគ៌ត ពេល​ឥត​ពី​មាតា​បិតា​ទៅ នៅ​អាស្រ័យ​នឹង​មេដោះ តែ​ជា​ស្រ្តី​មាន​សភាព​សមរម្យ​ មាន​ទៀត​ជា​ស្ត្រី​ឥត​មាន​សក់​តែ​មាន​សម្បត្តិ មាន​ឈ្មោះ​ថា និក្កេសី ។
images/articles/1162/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៤,៤៧៩ ដង)
រឿង​នាន​រោហិណ៌ (ចាក ធ. ខុ.) (បុណ្យ​រមែង​សម្រេច​តាម​បំណង​អ្នក​ធើ្វ ដែល​បាន​តាំង​បា្រថ្នា) មាន​សេចក្តី​ដំណាល ព្រះ​ងនុវុទ្ធ​ដ៏​មាន​អាយុ បាន​នាំ​ភិក្ខុ​ជា​បរិថវារនមន្តមក ក៏​នាំ​គ្នា​មក​ថ្វាយ​បង្គំ បាត់​តែ​នាង​រោហិណី​ជា​ប្អូន​បង្កើត​មិន​ឃើញ​មក​ថ្វាយ​បង្គំ ។ ព្រះ​ថេរៈ​ក៏សួរ​ដំណឹង​បាន​ជ្រាប​ដោយ​ព្រះ​ញាតិ​វង្ស​ប្រាប់​ថា នាង​មាន​សេចក្តី​អៀន​ខ្មាស់​ជា​ពន់​ពេក​
images/articles/1163/Untitled-1-Recovered.jpg
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៧,៩៥៨ ដង)
រឿង​អ្នក​ផឹក​សុរា (ចាក ម. អ.) (​អ្នក​ប្រមឹក​តែង​ហិន​ហោច​ទ្រព្យ​នឹង​វិនាស​ប្រាណ​ក្នុង​បច្ចុប្បន្ន) កាល​កន្លង​ទៅ​ហើយ ព្រះ​បរមពោធិសត្ថ​របស់​យើង​ទ្រង់​យោន​យក​កណើត​ជា​សេដ្ឋី​មាន​ទ្រព្យ​៤០​កោដិ កប់​ទុក​ក្នុង​ផែនដី តែង​បរិច្ចាក​ទាន​ជាដើម​ដល់​ស្មូម​យាចក​ដែល​មក​សុំ​ច្រក​ល្ហក លុះ​ពេល​អស់​ព្រះជន្ម​ក៏​បាន​ទៅ​កើត​ជា​សក្កទេវរាជ ។ ឯ​សេដ្ឋី​ពោធិសតថ​នេះ​មាន​កូន​ប្រុស​តែ​មួយ​គត់ ។
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.19
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿