35
ថ្ងៃ ពុធ ទី ០៣ ខែ កក្តដា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៦,៨៤៣
Today
ថ្ងៃម្សិលមិញ ១៩៦,៣៧៩
ខែនេះ ៥៥៥,៤៣៣
សរុប ៤០៧,០៦០,៧៤៨
ប្រជុំអត្ថបទ
images/articles/279/His-Holiness-Sangharaja-of-Cambodia-Jotannano-Chuon-Nath2.jpg
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៦៣,២០១ ដង)
និយាយ​អំពី​ក្រ​៥​យ៉ាងក្រ​កិច្ច, ក្រ​កល, ក្រ​ដឹង, ក្រ​យល់, ក្រ​វៃ​ច្នៃ​ទាស់ក្រ​ទាំង​៥យ៉ាង​នេះ​មាន​អត្ថន័យ​ថា៖ ១- ក្រ​កិច្ច គឺ​ការ​អ្វី​ៗ​ដែល​គេ​ត្រូវ​ធ្វើ​ហៅ​ថា​កិច្ច​ៗ​នេះ​ក្រ​ពុំ​មែន​ងាយ​ទេ; ២- ក្រ​កល គឺ​ឧបាយ​កម្ចាយ​ហេតុការណ៍​ណា​មួយ​ហៅ​ថា កល​ៗ​នេះ​ក៏​ក្រ; ៣- ក្រ​ដឹង គឺ​ការ​ដឹង​រឿង​ហេតុ​អ្វី​ៗ​ក៏​ក្រ ព្រោះ​ពុំ​ងាយ​បាន​ដឹង​ជា​ប្រាកដ​ទេ ច្រើន​តែ​ដឹង​លំ​ៗ​ស្រោល​ៗ; ៤- ក្រ​យល់ ការ​យល់​នេះ​ក៏​ក្រ ព្រោះ​ច្រើន​តែ​បាន​ដឹង​ ប៉ុន្តែ​ពុំ​យល់ ដូច​គេ​សួរ​ថា អ្នក​ឯង​បាន​ដឹង​រឿង​ហ្នឹង​ទេ? -ឆ្លើយ​ថា ដឹង, ចុះ​យល់​ទេ តើ​រឿង​ហ្នឹង​យ៉ាង​ម៉េច? -ខ្ញុំ​ពុំ​យល់​ទេ; ៥- ក្រ​វៃ​ច្នៃ​ទាស់ ការ​ទទឹង​ទាស់ ឲ្យ​គេ​ទាស់​គាំង​ភ្លាម ត្រូវ​តាម​ការ​ពិត ឬ​ត្រូវ​ត្រង់​តាម​ផ្លូវ​ច្បាប់ ញ៉ាំង​គេ​ឲ្យ​សួរ​សាប ឬ​តវ៉ា​ថា​ម៉េច​ទៅ​ទៀត​ពុំ​កើត ហៅ​ថា​វៃ​ច្នៃ​ទាស់​ៗ នេះ​ក៏​ក្រ​ណាស់​ ជាង​ក្រ​ទាំង​៤​ខាង​លើ​ទៅ​ទៀត។ដោយ​ហេតុ​នេះ បាន​ជា​បុរាណ​ភាសិត​ថា ក្រ។ ពាក្យ​កាព្យឲ្យ​ងាយ​ចាំ (បទ​កាកគតិ) ក្រ​កិច្ច ក្រ​កល ក្រ​ដឹង ក្រ​យល់ ក្រ​វៃ​ច្នៃ​ទាស់ ទាំង​ប្រាំ​នេះ​សុទ្ធ តែ​ក្រ​ទាំង​អស់ ប្រាជ្ញា​ស្រួច​ស្រស់​ ទើប​ក្រ​ឃ្លាត​បាន។ ខ្វះ​ការ​អប់​រំ រមែង​ច្រឡំ ខ្លះ​ៗ​ពុំ​ខាន បើ​លុះ​តែ​ខំ អប់​រំ​ឲ្យ​មាន ការ​ថ្នឹក​ទើប​បាន រួច​ផុត​ចាក​ក្រ។ កុំ​យល់​ថា​ងាយ ទោះ​ការ​សម្ពាយ សុទ្ធ​តែ​កម្រ លុះ​តែ​បាន​រៀន បាន​ស្ដាប់​ត​ៗ ទើប​បាន​ការ​ក្រ ក្លាយ​ជា​ងាយ​ខ្លះ។ ទោះ​កិច្ច​តូច​ទេ ខ្វះ​ការ​រិះ​រេ ធ្វើ​នៅ​តែង​ខ្វះ ទោះ​ធ្វើ​ទៅ​កើត ក៏​មិន​ស្អាត​ជ្រះ ព្រោះ​ពាក្យ​ថា​ខ្វះ ផ្ទុយ​នឹង​គ្រប់​គ្រាន់។ ចំណែក​ខាង​កល ឧបាយ​ក្រ​យល់ ក៏​ច្រើន​តែ​ភ័ន្ត ជួន​កាល​គំនិត វង្វេង​វង្វាន់ ជួន​កាល​ស្លោ​ស្លន់ យល់​ខុស​ទទេ។ បើ​ប្រើ​តាម​កល ដែល​គិត​ពុំ​យល់ ខ្វះ​ការ​រិះ​រេ ចេះ​តែ​ស្មាន​ៗ បំពាន​ធ្វេស​ទ្វេ ឬ​តាម​តែ​គេ នាំ​ខុស​ជា​ត្រូវ។ រី​ឯ​ការ​ដឹង បើ​គ្មាន​ដំណឹង ក៏​ឥត​មាន​ផ្លូវ ណា​ប្រាប់​ឲ្យ​ដឹង មិង​មាំង​ស្រខូវ ការ​ខុស​ឬ​ត្រូវ ក៏​ឥត​បាន​ដឹង។ ការ​ដឹង​ក៏​ក្រ បើ​គ្មាន​តំណ ត​ជា​ដំណឹង ឥត​មាន​គំនិត ងងឹត​សូន្យឈឹង ហេតុ​នោះ​ការ​ដឹង ក៏​ឈ្មោះ​ថា​ក្រ។ ចំណែក​ខាង​យល់ ជា​ការ​អំពល់ មួយ​ដ៏​កម្រ បើ​គ្រាន់​តែ​ដឹង ដោយ​ឮ​ត​ៗ ប៉ុន្តែ​ខ្លួន​ស ប្រាប់​ថា​ពុំ​យល់ ដូច​គេ​សួរ​ថា តើ​អ្នក​រាល់​គ្នា យល់​ឬ​ពុំ​យល់ រឿង​ដែល​ខ្លួន​ដឹង ដំណឹង​សល់​វ៉ល់ ខ្លួន​ថា​ពុំ​យល់ ខ្ញុំ​គ្រាន់​តែ​ដឹង។ ហេតុ​នេះ​ការ​យល់ លុះ​តែ​អំពល់ ពិត​ពេញ​ទំហឹង បើ​ឥត​គំនិត រិះ​រេ​ជញ្ជឹង ក៏​គ្រាន់​តែ​ដឹង កម្រ​បាន​យល់។ រី​វៃ​ច្នៃ​ទាស់ ក្រ​ជាង​ទាំង​អស់ ព្រោះ​ច្រើន​លើស​កល់ នៅ​គាំង​ជ្រងោ ដោយ​គិត​មិន​ដល់ ក៏​នៅ​ស្រងល់ ដោះ​ស្រាយ​ពុំ​រួច, នៅ​ពេល​ជំនុំ ឬ​គេមក​ជុំ គេ​តាំង​ផ្ដើម​ផ្ដួច គេ​សួរ​បញ្ហា ណា​មួយ​ក្របួច ឯង​ឆ្លើយ​ពុំ​រួច នៅ​ធ្មឹង​តែ​ម្ដង។ បើ​មាន​ប្រាជ្ញា រហ័ស​ក្លៀវក្លា គំនិត​ហ្មត់​ហ្មង ឆ្លើយ​បាន​ភ្លាម​ភ្លែត ត្រដែត​កន្លង អ្នក​សួរ​ឥត​សង សួរ​សប​វិញ​ទៀត។ ហេតុ​នោះ​បាន​ថា ចាស់​លោក​ពោល​ជា ការ​ណ៍​នេះ​ចង្អៀត កម្រ​មាន​អ្នក ឈ្លាស​វៃ​ឆ្លាត​ឆ្លៀត គេ​សួរ​ថែម​ទៀត ពុំ​អាច​ឆ្លើយ​ឆ្លង។ បើ​រឿង​នោះ​ធំ អាច​នឹង​រលំ ខូច​ការ​តែ​ម្ដង ហេតុ​នោះ​បាន​ជា ព្រឹទ្ធាចារ្យ​ផង អ្នក​ចេះ​ហ្មត់​ហ្មង ពោល​ទុក​ថា​ក្រ។ ក្រ​វៃ​ច្នៃ​ទាស់ លើស​ក្រ​ទាំង​អស់ ហៅ​ពេញ​ថា​ក្រ លុះ​តែ​រៀន​គិត ឲ្យ​បាន​ល្អិត​ល្អ នោះ​ទើប​ក្ដី​​ក្រ នេះ​ឃ្លាត​ចេញ​ឆ្ងាយ៕៚ ថ្ងៃ​ពុធ ទី​២៤ កក្កដា ព.ស.​២៥១២ គ.ស.​១៩៦៨. សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោប.អ.ស. – អ.ម.រ. ដោយ៥០០០ឆ្នាំ
images/articles/277/Untirtestled-1.jpg
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៥១,៦៩៩ ដង)
នៅ​ក្នុង​គម្ពីរ​សំយុត្តនិកាយ ត្រង់​ទេវតា​សំ​យុត្ត​ មាន​សំ​ដែង​ថា​ កាល​ព្រះ​បរមគ្រូ​ទ្រង់​គង់​ធរមាន​នៅ​ឡើយ​ មាន​ទេវតា​ចូល​ទៅ​ទូល​សួរ​ព្រះ​អង្គ​ថា«បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​! ឲ្យ​របស់​អ្វីជា​ទាន ទើប​បាន​ឈ្មោះ​ថា​ឲ្យ​កម្លាំង? ឲ្យ​របស់​អ្វី​ជា​ទាន​ទើប​បាន​ឈ្មោះ​ថា​ឲ្យ​ពណ៌​សម្បុរ? ឲ្យ​របស់​អ្វី​ជា​ទាន​ទើប​បាន​ឈ្មោះ​ថា​ឲ្យ​សេចក្តី​សុខ?​ ឲ្យ​របស់​អ្វី​ជាទាន​ទើប​បាន​ឈ្មោះ​ថា​ឲ្យ​ចក្ខុ? ខ្ញុំ​ព្រះ​អង្គ​ក្រាប​ទូល​សួរ សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​មេត្តា​ប្រោស​ទេសនា​ប្រាប់​នូវ​ការ​ឲ្យ​របស់​អ្វី​ជា​ទាន​ទើប​បាន​ឈ្មោះ​ថា​ ឲ្យ​គ្រប់​មុខ?» ព្រះ​សាស្តា​ទ្រង់​ត្រាស់​ថា​ អន្នទោ ពលទោ ហោតិ វត្ថទោ ហោតិ វណ្ណទោ យានទោ សុខទោ ហោតិ ទីបទោ ហោតិ ចក្ខុទោ សោ ច សព្វទោ ហោតិ យោ ទទាតិ ឧបស្សយំ អមតន្ទទោ ច យោ ហោតិ យោ ធម្មមនុសាសតីតិ។ «ម្នាលទេវតា! ការ​ឲ្យ​បាយ​ជា​ទាន បាន​​ឈ្មោះ​ថា​ឲ្យ​កម្លាំង, ការ​​ឲ្យ​​សំពត់​​ជា​​ទាន​ បាន​​ឈ្មោះ​​ថា​​ឲ្យ​​ពណ៌​​សម្បុរ,​​ ការ​​ឲ្យ​​យាន​​ជា​ទាន​ បាន​​ឈ្មោះ​​ថា​​ឲ្យ​​សេចក្តី​​សុខ,​ ការ​​ឲ្យ​​ប្រ​ទីប​​ជា​​ទាន​ បាន​​ឈ្មោះ​​ថា​​ឲ្យ​​ចក្ខុ គឺភ្នែក, ចំណែក​​អ្នក​​ដែល​​ឲ្យ​​ទី​​លំ​នៅ​​ជា​​ទាន​ បាន​​ឈ្មោះ​​ថា​​ឲ្យ​​គ្រប់​​មុខ,​ ជា​​ពិ​សេស​ អ្នក​​ណា​​បាន​​ប្រដៅ​​ធម៌ (ដល់​​អ្នក​ដទៃ​​) ជន​​នោះ បាន​​ឈ្មោះ​​ថា ឲ្យ​​អម្រឹត គឺ​​ព្រះ​​និព្វាន។​» ​ ដោយ ៥០០០ឆ្នាំ ​
images/articles/275/buddha-sri-lanka-temple-buddhism.jpg
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ២៦,៧២៣ ដង)
[ ៤៣ ] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ ក្នុងវត្តេវេឡុវន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង កូនគហបតី ឈ្មោះសិង្គាលកៈ(១) ក្រោកឡើងអំពីព្រឹក មានសំពត់ស្លៀកពាក់ដណ្តប់ទទឹក និងសក់ ទទឹក ចេញពីក្រុងរាជគ្រឹះ ប្រណម្យអញ្ជលី ថ្វាយបង្គំទិសទំាងឡាយច្រីន គឺទិស ខាងកើត ខាងត្បូង ខាងលិច ខាងជើង ខាងក្រោម និងទិសខាងលើ ។ [ ៤៤ ] លំដាប់នោះឯង ព្រះមានព្រះភាគ ស្តេចទ្រង់ស្បង់និងបាត្រចីវរក្នុង បុព្វណ្ហសម័យ ហើយស្តេចចូលទៅកាន់ ក្រុងរាជគ្រឹះដើម្បីបិណ្ឌបាត ។ ព្រះមាន- ព្រះភាគ ទ្រង់ទតឃើញសិង្គាលកគហបតិបុត្តក្រោកឡើងអំពីព្រឹក មានសំពត់ស្លៀក ពាក់ដណ្តប់ទទឹក និងសក់ទទឹក ចេញពីក្រុងរាជគ្រឹះកំពុងផ្គងអញ្ជលីថ្វាយបង្គំទិសទំាង ឡាយច្រីន គឺទិសខាងកើត ខាងត្បូង ខាងលិច ខាងជើង ខាងក្រោម និងទិសខាងលើ លុះទ្រង់ឃើញហើយ ទើបទ្រង់ត្រាស់សួរសិង្គាលកគហបតិបុត្តដូច្នេះថា នែគហបតិបុត្ត ហេតុអ្វីទើបអ្នកក្រោកអំពីព្រឹក មានសំពត់ស្លៀកពាក់ដណ្តប់ទទឹក និងសក់ទទឹក ចេញ ពីក្រុងរាជគ្រឹះ ផ្គងអញ្ជលីថ្វាយបង្គំទិសទំាងឡាយច្រើន គឺទិសខាងកើត ។ បេ ។ ទិសខាងលើ ។ សិង្គាលកគហបតិបុត្តក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាល បិតារបស់ខ្ញុំជិតនឹងធ្វើមរណភាព បានផ្តំានឹងខ្ញុំ ព្រះអង្គយ៉ាងនេះថា ហែបា អ្នកត្រូវតែ ថ្វាយបង្គំទិសទំាងឡាយ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនោះ ធ្វើសក្ការៈ គោរព រាប់អាន បូជានូវពាក្យរបស់បិតា បានជាក្រាកឡើងអំពីព្រឹក មានសំពត់ស្លៀកពាក់ ដណ្តប់ទទឹក និងសក់ទទឹក ចេញពីក្រុងរាជគ្រឹះ ផ្គងអញ្ជលីថ្វាយបង្គំទិសទំាងឡាយច្រើន គឺទិសខាងកើត ។ បេ ។ ទិសខាងលើ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា នែគហបតិបុត្ត ក្នុងវិន័យរបស់ព្រះអរិយៈ គេមិនត្រូវថ្វាយបង្គំទិសទំាង ៦ យ៉ាងដូច្នេះទេ ។ សិង្គាលក- គហបតិបុត្ត ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន ចំណែកក្នុងអរិយវិន័យ គេគប្បី ថ្វាយបង្គំទិសទំាង ៦ ដូចម្តេច បពិត្រព្រះអង្គដ៏ចម្រើន តើក្នុងវិន័យរបស់ព្រះអរិយ គេគប្បី ថ្វាយបង្គំចំពោះទិសទំាង ៦ យ៉ាងណា សូមព្រះមានព្រះភាគ ទ្រង់សម្តែងធម៌ដល់ ខ្ញុំព្រះអង្គដូច្នោះចុះ ។ [ ៤៥ ] ព្រះមានព្រះភាគទ្រង់ត្រាស់ថា នែគហបតិបុត្ត បើដូច្នោះ អ្នកចូរស្តាប់ចុះ ចូរកំណត់ទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសម្តែងប្រាប់ ។ សិង្គាលកគហបតិបុត្ត ក៏ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន យ៉ាងហ្នឹងហើយ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតិបុត្ត អរិយសាវ័កលះបង់នូវ កម្មក្កិលេស ( អំពើដ៏សៅហ្មង ) ៤ ប្រការផង មិនធ្វើនូវបាបកម្ម ( អំពើអាក្រក់) ព្រោះ ហេតុ ៤ យ៉ាងផង មិនេសពនូវអបាយមុខ (គឺប្រធាននែសេចក្តីវិនាស) នែភោគៈ ៦ យ៉ាងផង អរិយសាវ័កនោះ លោកវៀរចាកបាបធម៌ទំាង ១៤ យ៉ាងនេះ ឈ្មោះថាជាអ្នក បិទបំាងទិសទំាង ៦ ប្រតិបត្តិដើម្បីជំនះក្នុងលោកទំាងពីរ គឺលោកនេះ ក៏អរិយសាវ័ក នោះបានប្រារព្ធ គឺថាបានពេញចិត្រហើយ លោកខាងមុខក៏ពេញចិត្តទៀត ។ លុះអរិយ- សាវ័កនោះ ទម្លាយរាងកាយទៅ រមែងកើតក្នុង មនុស្សសុគតិសួគ៌ទេវលាក ។ កម្មក្កិលេស ៤ ប្រការ ដែលអរិយសាវ័កនោះលះបង់ហើយដូចម្តេច ។ ម្នាល គហបតិបុត្ត ការធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង (សម្លាប់សត្វ) ជាកម្មក្កិលេស ១ ការកាន់យកទ្រព្យដែលម្ចាស់គេមិនឲ្យ ជាកម្មក្កិលេស ១ ការប្រព្រឹត្តខុសក្នុងកាម ទំាងឡាយ ជាកម្មក្កិលេស ១ ការនិយាយពាក្យកុហក ជាកម្មក្កិលេស ១ កម្មក្កិលេស ៤ ប្រការនេះ ដែលអរិយសាវ័កនេះ បានលះបង់ហើយ ។ ព្រះមានព្រះភាគបានសម្តែង ពាក្យនេះហើយ ព្រះសុគតជាសាស្តា លុះទ្រង់សម្តែងពាក្យនេះហើយ ទើបសម្តែងគាថា ព័ន្ធនេះ តទៅទៀតថា ៖ [ ៤៦ ] ការសម្លាប់សត្វ ១ លួចទ្រព្យគេ ១ និយាយកុហក ១ សេពភរិយា បុគ្គលដទៃ ១ ហៅថា (កម្មក្កិលេស) បណ្ឌិតទំាងឡាយ មិនសរសើរឡើយ ។ [ ៤៧ ] អរិយសាវ័កមិនធ្វើនូវបាបកម្ម ព្រោះហេតុ ៤ យ៉ាង ដូចម្តេចខ្លះ បុថុជ្ជន លុះអគតិព្រោះស្រឡាញ់ ក៏ធ្វើបាបកម្ម លុះអគតិព្រោះស្អប់ ក៏ធ្វើបាបកម្ម លុះអគតិព្រោះល្ងង់ ក៏ធ្វើបាបកម្ម លុះអគតិព្រោះខ្លាច ក៏ធ្វើបាបកម្ម ។ ម្នាលគហបតិបុត្ត អរិយសាវ័ក មិនលុះអគតិព្រោះស្រឡាញ់ មិនលុះអគតិព្រោះស្អប់ មិនលុះអគតិ ព្រោះល្ងង់ មិនលុះអគតិព្រោះខ្លាច ព្រោះហតុទំាង ៤ ណា ។ អរិយសាវ័កនោះឈ្មោះថា មិនធ្វើបាបកម្ម ព្រោះហេតុ ៤ យ៉ាងនេះ ។ ព្រះមានព្រះភាគបានសម្តែងពាក្យនេះហើយ ទើបសម្តែងគាថាព័ន្ធនេះតទៅទៀតថា ៖ [ ៤៨ ] អ្នកណាប្រព្រឹត្តកន្លងធម៌ ព្រោះសេចក្តីស្រឡាញ់ ព្រោះសេចក្តី ស្អប់ ព្រោះសេចក្តីខ្លាច ព្រោះសេចក្តីវង្វេង យសរបស់អ្នកនោះរមែង សាបសូន្យទៅ ដូចព្រះចន្ទខាងរនោច ។ អ្នកណាមិនប្រព្រឹត្តកន្លងធម៌ ព្រោះសេចក្តីស្រឡាញ់ព្រោះសេចក្តីស្អប់ ព្រោះសេចក្តីខ្លាច ព្រោះ សេចក្តីវង្វេង យសរបស់អ្នកនោះ រមែងពេញបរិបូណ៌ ដូចព្រះចន្ទខាងក្នើត ។ [ ៤៩ ] អរិយសាវ័កមិនសេពនូវធម៌ ប្រធាននៃនេសចក្តីវិនាសភោគៈ ៦ យ៉ាង ដូចម្តេចខ្លះ ។ ម្នាលគហបតិបុត្ត កិរិយាប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ ជាប្រធាននៃសេចក្តីវិនាសភោគៈ ១ ប្រកបរឿយៗ នូវការត្រាច់តាមច្រកល្ហកខុសកាល ជាប្រធាននៃសេចក្តីវិនាស ភោគៈ ១ ការដើរមើលមហោស្រព ជាប្រធាននៃសេចក្តីវិនាសភោគៈ ១ ការប្រកប រឿយៗ នូវហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺលេងល្បែងភ្នាល់ ជាប្រធាននៃសេចក្តី វិនាសភោគៈ ១ ការសេពគប់នូវបាបមិត្ត ជាប្រធាននៃសេចក្តីវិនាសភោគៈ ១ ការប្រកប រឿយៗ នូវសេចក្តីខ្ជិល ជាប្រធាននៃសេចក្តីវិនាសភោគៈ ១ ។ [ ៥០ ] ម្នាលគហបតិបុត្ត ទោសក្នុងកិរិយាប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរានិងមេរ័យ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទនេះមាន ៦ យ៉ាង គឺវិនាស ទ្រព្យដែលឃើញជាក់ស្តែងខ្លួនឯង ១ ការកឲ្យកើតជម្លោះ ១ ហេតុនំាឲ្យកើត រោគទំាងឡាយ ១ ការនំាឲ្យខូចឈ្មោះ ១ ការបង្ហាញកេរ្តិ៍ខ្មាស ១ ហេតុគម្រប់ ៦ គឺធ្វើ បញ្ញាឲ្យមានកម្លាំងថយ ១ ។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗនូវការ ផឹកទឹកស្រវឹង គឺសុរានិងមេរ័យ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទមាន ៦ យ៉ាងនេះឯង ។ [ ៥១ ] ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការដើរទៅតាមច្រក ល្ហកខុស កាលនេះមាន ៦ យ៉ាង គឺអ្នកនោះឈ្មោះថា មិនគ្រប់គ្រងមិនថែរក្សាខ្លួន ១ អ្នកនោះឈ្មោះថា មិនគ្រប់គ្រងមិនរក្សាកូនប្រពន្ធ ១ អ្នកនោះឈ្មោះថា មិនគ្រប់គ្រង មិនទ្រព្យសម្បត្តិ ១ សេចក្តីរង្រ្កៀសតែងកើតមានក្នុងកន្លែង ( ដែលខ្លួនទៅដល់ ) នោះៗ ១ ពាក្យមិនពិតតែងធ្លាក់មកត្រូវលើបុគ្គលនោះ(១) ១ បុគ្គលនោឈ្មោះថា បំពេញនូវធម៌ជាទុក្ខច្រើន ១ ។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗនូវកិរិយា ត្រាច់ទៅតាមច្រកល្ហកខុសកាលមាន ៦ យ៉ាងនេះឯង ។ [ ៥២ ] ម្នាលគហបតិបុត្ត ទោសក្នុងការដើរមើលល្បែងមហោស្រពនេះ ៦ យ៉ាង គឺរបាំងក្នុងទីណា ក៏ទៅក្នុងទីនោះ ១ ចម្រៀងក្នុងទីណា ក៏ទៅក្នុងទីនោះ ១ ការប្រគំក្នុង ទីណា ក៏ទៅក្នុងទីនោះ ១ គេប្រជុំនិយាយរឿងព្រេងឥតប្រយោជន៍ (មានរឿងចម្បាំងនៃ មហាភារតៈ និងរឿងនាងសិតាជាដើម ) ក្នុងទីណា ក៏ទៅក្នុងទីនោះ ១ ល្បែងវាយ គង(២)ក្នុងទីណា ក៏ទៅក្នុងទីនោះ ១ ល្បែងវាǏយរនាតក្នុងទីណា ក៏ទៅក្នុងទីនោះ ១ ។ ម្នាលគហបតិបុត្ត ទោសក្នុងកិរិយាដើរមើលល្បែងមǓហោស្រពមាន ៦ យ៉ាងនេះឯង ។ [ ៥៣ ] ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការលេងល្បែងភ្នាល់ ដែលជា ហេតុជាទីǂតាំងនៃសេចក្តីប្រមាទនេះ មាន ៦ យ៉ាង គឺបុគ្គលនោះ បើឈ្នះគេ តែងបានពៀរ ១ បើចាញ់គេតែងសោកស្តាយទ្រព្យសម្បត្តិ ១ វិនាសទ្រព្យសម្បត្តិ ដែលឃើញជាក់ស្តែងទាន់ភ្នែក ១ កាលបើទៅសាលាវិនិច្ឆ័យ គេមិនជឿǒស្តាប់ពាក្យ ១ ពួកមិត្តអាǕមាត្យ តែងបោះបង់ចោល ១ ជាបុគ្គលដែលគេមិនត្រូវការដណ្តឹងឬឲ្យកូនស្រី ព្រោះគេគិតថា បុរសបុគ្គលអ្នកលែងល្បែងភ្នាល់ មិនអាចǕចិញ្ចឹមប្រពន្ធបានទេ ១ ។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការលេងល្បែងភ្នាល់ ដែលជាហេតុ ជាទីǂតាំងនៃសេចក្តីប្រមាទមាន ៦ យ៉ាងនេះឯង ។ [ ៥៤ ] ម្នាលគហបតិបុត្ត ទោសក្នុងការសេពគប់នូវបាបមិត្តនេះមាន ៦ យ៉ាង គឺពួកជនដែលជាអ្នកលែងល្បែងភ្នាល់ ១ ជនដែលជាអ្នកលេង(១)ស្រី ១ ជនដែលជា អ្នកលេងផឹកសុរាǍ ១ ជនដែលជាអ្នកបោកប្រាសបញ្ឆោតអ្នកដទៃរបស់ក្លែង ១ ជនដែលជាអ្នកបំបាត់ប្រវញ្ចន៍អ្នកដទៃ ក្នុងទីចំពោះមុខ ១ ជនដែលជាអ្នកឆក់ដណ្តើម ទ្រព្យអ្នកដទៃ ១ ជនទាំងនោះជាមិត្ត ជាសំǔឡាញ់របស់ជននេះ ។ ម្នាលគហបតិបុត្ត ទោសក្នុងការសេពគប់នូវបាបមិត្តមាន ៦ យ៉ាងនេះឯង ។ [ ៥៥ ] ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវេសចក្តីខ្ចិលនេះមាន ៦ យ៉ាងគឺ មិនធ្វើការងារដោយអាងថា ត្រជាក់ណាស់ ១ មិនធ្វើការងារដោយអាងថា ក្តៅណាស់ ១ មិនធ្វើការងារដោយអាងថា ǎល្ងាចណាស់ ១ មិនធ្វើការងារដោយអាងថា ព្រឹកណាស់ ១ មិនធ្វើការងារដោយអាងថា ឃ្លានណាស់ ១ មិនធ្វើការងារដោយអាងថា ស្រេកណាស់ ១ កាលបើជនអ្នកខ្ចិលច្រអូសនេះ ច្រើនដោយការពោលអាងកិច្ច យ៉ាងនេះ ភោគៈទំាងǔឡាយ ដែលមិនទាន់កើត ក៏ខានកើតឡើងផង ភោគៈទំាងǔឡាយ ដែលកើតឡើងេហើយ ក៏ដល់នូវសេចក្តីរេចរិលទៅវិញផង ។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវសេចក្តីខ្ជិលមាន ៦ យ៉ាងនេះឯង ។ ព្រះមានព្រះភាគទ្រង់ បានសម្តែងធម៌នេះហើយ ព្រះសុគតជាសាស្តា លុះសម្តែងធម៌នេះហើយ ទ្រង់សម្តែង គាថាព័ន្ធនេះ តទៅទៀតថា ៖ [ ៥៦ ] បុគ្គលខ្លះ ជាមិត្តសំǔឡាញ់បានតែក្នុងរោងសុរាក៏មាន បុគ្គលខ្លះថា សំឡាǔញ់ៗតែ នៅចំពោះមុខក៏មាន បុគ្គលណា កាលបើប្រយោជន៍ (ខ្លួន) កើតឡើង ទើបធ្វើជាសំឡាǔញ់ បុគ្គលនេះមកជាសំǔឡាញ់នឹងខ្លួន ក៏មាន ។ កិរិយាដេកដល់ថ្ងៃ ១ ធ្វើសេវនកិច្ច នឹងប្រពន្ធអ្នកដទៃ ១ ភាវៈ ជាអ្នកមានពៀរច្រើន ១ ភាវៈជាអ្នកធ្វើអំពើឥតប្រយោជន៍ ១ បាបមិត្ត ១ ភាវៈជាអ្នកកំណាញ់ស្វិតស្វាញ ១ ហេតុទំាង ៦ នុ៎ះ រមែងបំផ្លាញបុរស (ឲ្យ វិនាស) ។ នរជនដែលមានមិត្តǕអាក្រក់ មានសំǔឡាញ់អាក្រក់ មាន មារយាទនឹងគោចរǕអាក្រក់ តែងវិនាសចោលលោកទំាងពីរ គឺលោកនេះ នឹងលោកខាងមុខ ។ ល្បែងភ្នាល់ ល្បែងស្រី នឹងល្បែងសុរា ១ របាំនឹង ចម្រៀង ១ ការដេកថ្ងៃ ១ ការឲ្យគេបម្រើខ្លួនក្នុងកាលមិនគួរ ១ ពួកមិត្ត Ǖអាក្រក់ ១ ភាវៈជាអ្នកមានសេចក្តីកំណាញ់ស្វិតស្វាញ ១ ហេតុ ៦ នេះ តែងបំផ្លាញបុរសឲ្យវិនាស ។ ពួកជនដែលលេងល្បែងភ្នាល់ ផឹកសុរាǍ ធ្វើសេវនកិច្ចនឹងរស្រីដែលស្មើដោƽយជីវិតរបស់បុរសដទៃ សេពគប់នឹង បុគ្គលថោកទាប (ខាតលក្ខណ៍) មិនសេពគប់និងបុគ្គលដែលមាន សេចក្តីចម្រើន (គ្រប់លក្ខណ៍) យសរបស់ពួកជននោះតែងសាបសូន្យ ដូចព្រះចន្ទខាងរនោច ។ ជនដែលជាអ្នកផឹកសុរាǍ ជាអ្នកខ្សត់ទ្រព្យ ជាអ្នក ឥតមានកង្វល់ដោយការងារចិញ្ចឹមជីវិត មានតែស្រវឹងជានិច្ច ប្រាសចាក សេចក្តីចម្រើន លិចចុះក្នុងបំណុល ដូចដុំថ្មលិចចុះក្នុងទឹក បុគ្គលនោះ តែងធ្វើការងារឲ្យវឹកវរដល់ខ្លួនដោយឆាប់ ។ បុគ្គលដែលដេកក្នុងវេលាថ្ងៃជា ប្រក្រតី មិនក្រោកឡើងពីយប់ជាប្រក្រតី ជាអ្នកស្រវឹងជានិច្ច ជាអ្នកលេង ល្បែង មិនអាǕចនឹងគ្រប់គ្រងផ្ទះសម្បែងបាន ។ ប្រយោជន៍​ទំាងឡាយ តែង កន្លងហួសមនុស្សដែលលះបង់ចោល នូវការងារ ដោយពោǕលអាងថា វេǎលានេះត្រជាក់ណាស់ ក្តៅណាស់ ល្ងាចណាស់ ។ ជនណាមួយេធ្វើ នូវកិច្ចការរបស់បុរស មិនអើពើនូវត្រជាក់នឹងក្តៅរក្រៃលែងជាងស្មៅ (ទៅទៀត) ជននោះរមែងមិនǒសាបសូន្យយចាកសេចក្តីសុខឡើយ ។ [ ៥៧ ] ម្នាលគហបតិបុត្ត អ្នកត្រូវស្គាល់ពួកមនុស្សƞដែលមិនមែនជាមិត្ត គ្រាន់តែ ជាមិត្តប្លម ៤ ពួកនេះគឺ អ្នកត្រូវǒស្គាល់មនុស្សƞដែលគិតយកតែប្រយោជន៍ខ្លួនថា មិនមែន ជាមិត្ត គ្រាន់តែជាមិត្តប្លម ១ អ្នកត្រូវǒស្គាល់មនុស្សល្អតែសម្តីថា មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម ១ អ្នកត្រូវស្គាល់មនុស្សដែលនិយាយចាក់បណ្តោយឲ្យគាប់ចិត្តថា មិនមែនជាមិត្តគ្រាន់តែជាមិត្តប្លម ១ អ្នកត្រូវស្គាល់មនុស្សជាសំឡាញ់ ក្នុងការវិនាស ភោគៈទំាងǔឡាយថា មិនមែនជាគ្រាន់តែ ជាមិត្តប្លម ១ ។ [ ៥៨ ] ម្នាលគហបតិបុត្ត មនុស្សគិតយកតែប្រយោជន៍ខ្លួន មិនមែនជាមិត្ត គ្រាន់តែ ជាមិត្តប្លម (នេះ) អ្នកត្រូវស្គាល់ដោយស្ថាន ៤ យ៉ាង គឺមិត្តគិតយក តែប្រយោជន៍ខ្លួន ១ មិត្តប្រាថ្នា យករបស់ច្រើនដោយ (ឲ្យ) របស់តិចតួច ១ ទាល់ តែមានភ័យទើបជួយធ្វើកិច្ចរបស់មិត្ត ១ សេពគប់មិត្តព្រោះ ហេតុតែប្រយោជន៍ ១ ។ ម្នាលគហបតិបុត្ត មិត្តគិតយកតែប្រយោជន៍ខ្លួន មិនមែនមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវǒស្គាល់ដោយស្ថាន ៤ យ៉ាងនេះឯង ។ [ ៥៩ ] ម្នាលគហបតិបុត្ត មិត្តល្អតែសម្តី មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវ ǒស្គាល់ដោយស្ថាន ៤ គឺ មិត្តទទួលǍរាក់ទាក់ដោយរបស់ដែលកន្លងហើយ ១ ទទួលǍរាក់ទាក់ដោយ របស់មិនទាន់មានមក ១ សង្រ្គោះដោយអំពើឲ្យប្រយោជន៍ កាលកិច្ចទាំងឡាǔយ កើតឡើងភ្លាមៗ ក៏សម្តែងអាǕងរបស់ខូចខាត (១) ១ ម្នាលគហបតិ បុត្ត មិត្តល្អតែសម្តី មិនមែនជាមិត្តជាទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវǒស្គាល់ស្ថាន ៤ យ៉ានេះឯង ។ [ ៦០ ] ម្នាលគហបតិបុត្ត មិត្តនិយាយចាក់បណ្តោយឲ្យគាប់ចិត្ត មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ស្ថាន ៤ យ៉ាង គឺ បើមិត្តធ្វើតែអំពើអាǕក្រក់ ក៏យល់ ព្រមតាម ១ មិត្តធ្វើតែអំពើល្អក៏យល់ព្រមតាមǂ ១ ពណ៌នាគុណមិត្ត តែក្នុងទីចំពោះមុខ ១ ពោលទោសមិត្ត ក្នុងទីកំបាំងមុខ ១ ។ ម្នាលគហបតិបុត្ត មិត្តនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្ត មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ស្ថាន ៤ យ៉ាងនេះឯង ។ [ ៦១ ] ម្នាលគហបតិបុត្ត មនុស្សƞជាសំឡាǔញ់ក្នុងផ្លូវវិនាស មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ស្ថាន ៤ យ៉ាងគឺ ជាសំǔឡាញ់ក្នុងកិរិយាប្រកប រឿយៗ នូវការផឹកទឹកស្រវឹង គឺសុរាǍ មេរ័យ ដែលជាទីǂតាំងនៃសេចក្តីប្រមាទ ១ ជា សំǔឡាញ់ក្នុងការប្រកបរឿយៗនូវការត្រាǂច់ទៅតាមច្រកល្ហកខុសកាល ១ ជាសំǔឡាញ់ ក្នុងកិរិយាដើរមើលល្បែងមហោǓស្រព ១ ជាសំឡាǔញ់ក្នុងកិរិយាប្រកបរឿយៗនូវល្បែង ភ្នាល់ ដែលជាហេតុ ជាទីǂតាំងនៃសេចក្តីប្រមាទ ១ ។ ម្នាលគហបតិបុត្ត មនុស្សƞជា សំǔឡាញ់ក្នុងផ្លូវវិនាស មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន ៤ យ៉ាងនេះឯង ។ ព្រះមានព្រះភាគ ទ្រ ង់បានសម្តែងសេចក្តីនេះ លុះព្រះសុគតជា Ǒǒសាស្តាសម្តែងសេចក្តីនេះហើយ ទើបទ្រង់សម្តែង ពាក្យគាថាព័ន្ធ តទៅទៀតថា ៖ [ ៦២ ] បុគ្គលដែលជាមិត្ត គិតយកតែប្រយោជន៍ខ្លួន ១ បុគ្គលដែល ជាមិត្តល្អតែសម្តី ១ បុគ្គលដែលនិយាយចាក់បណ្តោយឲ្យគាប់ចិត្ត ១ បុគ្គលដែលជាសំឡាញ់ក្នុងផ្លូវវិនាស ១ បណ្ឌិតដឹងថាបុគ្គលទាំង ៤ ពួក នុ៎ះមិនមែនជាមិត្ត ហើយគប្បីចៀសǏវាងឲ្យឆ្ងាយ ដូចជាអ្នកដំណើរចៀស Ǐវាងផ្លូវដែលប្រកបដោយភ័យដូច្នោះ ។ [ ៦៣ ] ម្នាលគហបតិបុត្ត មនុស្សƞ ៤ ពួកនេះ អ្នកត្រូវដឹងថាជាមិត្តមានសន្តានល្អ គឺ មិត្ត មានឧបការៈ អ្នកត្រូវដឹងថាជាមិត្តមានសន្តានល្អ ១ មិត្តរួមសុខទុក្ខ អ្នកត្រូវដឹងថាជា មិត្តមាន សន្តានល្អ ១ មិត្តប្រាប់ប្រយោជន៍ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ ១ មិត្តមានសេចក្តីឈឺឆ្អាល អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ ១ ។ [ ៦៤ ] ម្នាលគហបតិបុត្ត មិត្តមានឧបការៈ ជាមិត្តមានសន្តានល្អ អ្នកត្រូវ ដឹងដោយស្ថាន ៤ យ៉ាង គឺ រក្សាមិត្តដែលធ្វេសប្រហែស ១ រក្សាǜសម្បត្តិរបស់មិត្តដែល ធ្វេសប្រហែស ១ ជាទីពឹងពំនាក់នៃមិត្តដែលមានសេចក្តីភិតភ័យ ១ កាលបើកិច្ចដែល ត្រូវធ្វើកើតឡើងហើយ តែងជួយផ្តល់ភោគៈជាទ្វីគុណជាងទ្រព្យដែលមិត្តត្រូវការនេះ ១ ។ ម្នាលគហបតិបុត្ត មិត្តមានឧបការៈ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងនេះឯង ។ [ ៦៥ ] ម្នាលគហបតិបុត្ត មិត្តរួមសុខទុក្ខ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹង ដោយស្ថាន ៤ យ៉ាង គឺ ប្រាប់នូវǕអាថ៌កំបាំងរបស់ខ្លួនដល់មិត្ត ១ ជួយបិទបាំងនូវǕអាថ៌ កំបាំងរបស់មិត្ត ១ មិនបោះបង់គ្នាក្នុងគ្រាមានវិបត្តិ សូម្បីជីវិតក៏Ǔហ៊ាន លះបង់ ដើម្បី ប្រយោជន៍ដល់មិត្ត (ស៊ូប្តូរ ជីវិត) ១ ។ ម្នាលគហបតិបុត្ត មិត្តរួមសុខទុក្ខ ជាមិត្តមាន សន្តានល្អ អ្នកត្រូវដឹងដោយǒស្ថាន ៤ យ៉ាងនេះឯង ។ [ ៦៦ ] ម្នាលគហបតិបុត្ត មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹង ដោយស្ថាន៤ យ៉ាង គឺǓហាមមិត្តឲ្យឃ្លាតចាកអំពើǕអាក្រក់ ១ ដឹកនំាឲ្យមិត្តតម្កល់នៅតែ ក្នុងអំពើល្អ ១ ឲ្យបានឮពាក្យដែលមិនធ្លាប់បានឮ ១ ប្រាប់ផ្លូវƾឋានសួគ៌ ១ ។ ម្នាលគហបតិ-បុតត មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងនេះឯង។ [ ៦៧ ] ម្នាលគហបតិបុត្ត មិត្តមានសេចក្តីឈឺឆ្អាល ជាមិត្តមានសន្តានល្អ អ្នកត្រូវ ដឹង ដោយស្ថាន ៤ យ៉ាង គឺ ជួយព្រួយចិត្ត ពីព្រោះមិត្តបានសេចក្តីវិនាស ១ ជួយត្រេកអរ ព្រោះមិត្ត បានសេចក្តីចម្រើន ១ ទទឹងទាស់នឹងមនុស្សដែលពោលទោសមិត្ត ១ សរសើរ តែមនុស្សដែល ពណ៌នាគុណមិត្ត ១ ។ ម្នាលគហបតិបុត្ត មិត្តមានសេចក្តីឈឺឆ្អាល ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងƽដោយស្ថាន ៤ យ៉ាងនេះឯង ។ ព្រះមានព្រះភាគ ទ្រង់បានសម្តែងសេចក្តីនេះ លុះព្រះសុគតជាសាស្តាǒǒត្រាǂស់សេចក្តីនេះហើយ ទើបទ្រង់ សម្តែងពាក្យជាគាថាព័ន្ធ តទៅទៀតថា ៖ [ ៦៨ ] មិត្តដែលមានឧបការៈ សំឡាǔញ់ដែលរួមសុខទុក្ខ មិត្តដែលប្រាប់ ប្រយោជន៍មិត្ត ដែលមានសេចក្តីឈឺឆ្អាល បណ្ឌិតǒស្គាល់ជាក់នូវបុគ្គល ទំាង ៤ ពួកនុ៎ះថា ជាមិត្តមែនទែន ហើយគប្បីចូលទៅជិតស្និទ្ធស្នាល ដូចជា មាតាǂនឹងបុត្រដែលកើតពីទ្រូង ។ អ្នកប្រាជ្ញ បរិបូណ៌ដោយសីល តែងរុងរឿង ដូចជាភ្លើងដែលភ្លឺដូចនេះឯង កាលបុគ្គលសន្សំទ្រព្យ រមែងធ្វើទ្រព្យឲ្យជា គំនរដូចជាឃ្មុំដូច្នោះឯង ។ ភោគៈទំាងǔឡាយ តែងដល់នូវការពូនជា គំនរ ដូចជាដំបូកដែលកណ្តៀរកពូនដូច្នោះឯង ។ គ្រហស្ថក្នុងត្រកូលបានសន្សំ ភោគៈ ទំាងឡាǔយយ៉ាងនេះហើយ ទើបអាǕង ( ǂតាំងខ្លួន ) កុលបុត្រដែល ចែកភោគៈទំាងǔឡាយជា ៤ ចំណែក គឺ បរិភោគៈទំាងǔឡាយ ១ ចំណែក ប្រកបការងារពីរចំណែក ទំាងតម្កល់ទុកនូវចំណែកទី ៤ ដោយ ក្រែងមានអន្តរាǍយទំាងឡាǔយ ( ទៅខាងមុខ ) កុលបុត្រនេះទើបឈ្មោះថា ចងបាច់មិត្តទំាងǔឡាយបាន(១) ។ [ ៦៩ ] ម្នាលគហបតិបុត្ត អរិយǒសាវ័ក បិទបំាងទិសទំាង ៦ ដូចម្តេច ។ ម្នាលគហបតិបុត្ត អ្នកត្រូវដឹងទិសទំាង ៦ ដូចនេះ គឺ មាតាǂបិតាǂ អ្នកត្រូដឹងថា ទិសខាងកើត ១ Ǖអាចារ្យ អ្នកត្រូវដឹងថា ទិសខាងត្បូង ១ កូននឹងប្រពន្ធ អ្នកត្រូវដឹងថា ទិសខាងលិច ១ មិត្តǕអាមាត្យ អ្នកត្រូវដឹងថា ទិសខាងជើង ទាសៈនឹងកម្មករ(២) អ្នកត្រូវដឹងថា ទិសខាងក្រោម ១ សមណព្រាហ្មណ៍ អ្នកត្រូវដឹងថា ទិសខាងលើ ១ ។ [ ៧០ ] ម្នាលគហបតិបុត្ត មាតាបិǂតាជាទិសខាងកើត កូនត្រូវទំនុកបម្រុង ដោយស្ថានទំាងǔឡាយ ៥ យ៉ាង គឺ កូនត្រូវតាំងចិត្តថា Ǖǂអាត្មាអញ មាǂតាបិតាបានចិញ្ចឹម រក្សាǜមកហើយ នឹងចិញ្ចឹមមាតាបិតាǂវិញ ១ នឹងជួយធ្វើការងារបស់មាតាបិតាǂ ១ ទំាង តម្កល់វង្សត្រកូល ១ ប្រតិបត្តិឲ្យជាអ្នកសមគួរទទួលទ្រព្យមរត៌កបាន ១ មួយទៀត ឧទ្ទិសទក្ខិណាទាន ដល់មាតាǂបិតាǂដែលធ្វើកាលកិរិយាទៅកាន់បរលោកហើយ ១ ។ ម្នាលគហបតិបុត្ត មាតាǂបិǂតាជាទិសខាងកើត ដែលកូនទំនុកបម្រុង ដោយស្ថាន ទំាងǔឡាយ ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះកូន ដោយស្ថានទំាងǔឡាយ ៥ យ៉ាង វិញដូច្នោះ គឺ Ǔហាមឃាត់កូនចាកអំពើǕអាក្រក់ ១ ឲ្យកូនតម្កល់នៅក្នុងអំពើល្អ ១ ឲ្យកូនរៀនសូត្រសិល្បសាស្រ្ត ១ ដណ្តឹងភរិយាស្វាមីសមគួរឲ្យ ១ ចែកទ្រព្យឲ្យកូន ក្នុងសម័យគួរ ១ ។ ម្នាលគហបតិបុត្ត មាតាបិǂតាជាទិសខាងកើត ដែលកូនទំនុក បម្រុងដោយស្ថាន ៥ យ៉ាងនេះឯង ហើយរមែងអនុគ្រោះកូនដោយស្ថាន ៥ យ៉ាងនេះ ទិសខាងកើតនេះ ដែលកូនបានបិទបំាងហើយ ជាទិសមានសេចក្តីក្សេម ឥតមាន ភយន្តរាǍយយ៉ាងនេះ ។ [ ៧១ ] ម្នាលគហបតិបុត្ត Ǖអាចារ្យជាទិសខាងត្បូង សិស្សត្រូវប្រតិបត្តិដោយស្ថាន ៥ យ៉ាងគឺ ដោយការក្រោកឡើងទទួល ១ ដោយការគាល់បម្រើ ១ ដោយការ ជឿǒស្តាប់ឱǏវាទ ១ ដោយការបម្រើតូចៗ (មានឲ្យទឹកលុបមុខនឹងឈើស្ទន់ជាដើម) ១ ដោយការរៀនសិល្បសាស្ត្រ ដោយគោរព ១ ។ មានលគហបតិបុត្ត Ǖអាចារ្យជាទិស ខាងត្បូង ដែលសិស្សƞប្រតិបត្តិដោយស្ថាǒន ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះសិស្ស ដោយស្ថាន ៥ យ៉ាងវិញ គឺ ដឹកនំាល្អ ១ ឲ្យរៀនល្អ ១ ប្រៀនប្រដៅសិស្សƞឲ្យចេះ ត្រឹមត្រូវក្នុងសិល្បសាស្ត្រសព្វគ្រប់ ១ តែងលើកតម្កើងក្នុងទីប្រជុំមិត្តǕអាមាត្យ ១ ធ្វើសេចក្តីការពារក្នុងទិសទំាងǔឡាយ ១ ។ ម្នាលគហបតិបុត្ត ពួកǕអាចារ្យជា ទិស ខាងត្បូង ដែលសិស្សប្រតិបត្តិដោយស្ថាន ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះសិស្ស ដោយស្ថាន ៥ យ៉ាងនេះ ទិសខាងត្បូងនេះ ដែលសិស្សបានបិទបំាងហើយ ជាទិស មានសេចក្តីក្សេម ឥតមានភ័យអន្តរាǍយយ៉ាងនេះ ។ [ ៧២ ] ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ǒស្វាមីត្រូវទំនុកបម្រុង ដោយស្ថាន ៥ យ៉ាង គឺ ដោយការរាប់អានជាភរិយាពេញទី ១ ដោយមិនមើលងាយ ១ ដោយមិនប្រព្រឹត្តក្បត់ចិត្ត ១ ដោយប្រគល់ឲ្យជាធំ (ក្នុងការផ្ទះ) ១ ដោយការគ្រឿង តែងខ្លួន ១ ។ ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុកបម្រុង ដោយស្ថានទំាងǔឡាយ ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះស្វាមីដោយǒស្ថានទំាងឡាǔយ ៥ យ៉ាងវិញ គឺ ចាត់ចែងការងារដោយល្អ ១ សង្គ្រោះជនជាញាតិទំាងពីរខាងដោយល្អ ១ មិនប្រព្រឹត្តក្បត់ចិត្ត ១ ថែទំាទ្រព្យដែលǒស្វាមីរកបានមក ១ ឈ្លាសមិនខ្ជិលច្រអូស ក្នុងកិច្ចការសព្វគ្រប់ ១ ។ ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុក បម្រុងដោយស្ថាន ៥ យ៉ាងនេះឯងហើយ រមែងអនុរមែងអនុគ្រោះស្វាមី ៥ យ៉ាងនេះ ទិសខាងលិចនេះ ដែលស្វាមីបិទបំាងហើយ ជាទិសមានសេចក្តីក្សេƞម ឥតមាន ភ័យអន្តរាយយ៉ាងនេះ ។ [ ៧៣ ] ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង កុលបុត្រត្រូវប្រតិបត្តិ ដោយស្ថាǒនទំាងឡាយ ៥ យ៉ាង គឺដោយការឲ្យរបស់ ១ ដោយការនិយាយតែពាក្យ គាប់ចិត្ត ១ ដោយការប្រព្រឹត្តិឲ្យជាប្រយោជន៍ ១ ដោយការប្រព្រឹត្តិខ្លួនស្មើ ១ ដោយ ការមិនកុហកបញ្ឆោត ១ ។ ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង ដែល កុលបុត្តប្រតិបត្តិដោយស្ថាន ៥ នេះឯងហើយ រមែងអនុគ្រោះកុលបុត្តដោយស្ថាន ៥ យ៉ាង គឺ រក្សាǜមិត្តដែលធ្វេសប្រហែស ១ ជួយថែទំាទ្រព្យសម្បត្តិរបស់មិត្តដែលធ្វេស ប្រហែស ១ ជាទីពឹងរបស់មិត្តដែលមានភ័យ ១ មិនបោះបង់គ្នាក្នុងគ្រាវិបត្តិ ១ Ǎរាប់ Ǖអានរហូតដល់ផៅពង្សរបស់មិត្ត ១ ។ ម្នាលគហបតិបុត្ត មិត្តǕអាមាត្យ ជាទិសខាងជើង ដែលកុលបុត្តប្រតិបត្តិដោយស្ថាន ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះ កុលបុត្តដោƽយ Ǒស្ថាន ៥ យ៉ាងនេះ ទិសខាងជើងនុ៎ះ ដែលកុលបុត្តបានបិទបំាងហើយ ជាទិសមាន សេចក្តីក្សេƞម ឥតមានភយន្តរាយយ៉ាងនេះ។ [ ៧៤ ] ម្នាលគហបតិបុត្ត ទាសៈនឹងកម្មករ ជាទិសខាងក្រោម ចៅǓហ្វាយនាយត្រូវ ទំនុកបម្រុងដោយស្ថាន ៥ យ៉ាង គឺ ដោយចាត់ចែងការងារសមគួរǂតាមកម្លាំង ១ ដោយការឲ្យនូវភǂត្តាហារនឹងថ្លៃឈ្នួល ១ ដោយការព្យាបាលក្នុងវេលាឈឺថ្កាត់ ១ ដោយ ការចែករំលែកនូវរបស់មានរសត្រកាលចម្លែក ១ ដោយការឲ្យឈប់សម្រាកក្នុង សម័យគួរ ១ ។ ម្នាលគហបតិបុត្ត ទាសៈនឹងកម្មករជាទិសខាងក្រោម ដែលចៅហ្វាយ នាយǓទំនុកបម្រុងដោយǒស្ថាន ៥ យ៉ាងហើយ រមែងអនុគ្រោះចៅហ្វាយនាយដោយស្ថាន ៥ យ៉ាង គឺ ក្រោកឡើងធ្វើការងារមុន ចៅហ្វាយនាយ ១ ឈប់ធ្វើការងារក្រោយ ចៅហ្វាយនាយ ១ កាន់យកតែរបស់ដែលចៅហ្វាយនាយឲ្យ ១ ធ្វើការងាររបស់ ចៅហ្វាយនាយ ដោយយកចិត្តទុកដាƽក់ ១ នំាកិត្តិគុណរបស់ ចៅហ្វាយនាយទៅថ្លែង ក្នុងទីនោះៗ ១ ។ ម្នាលគហបតិបុត្ត ទាសៈនឹងកម្មករជាទិសខាងក្រោម ដែលចៅ ហ្វាយនាយǓទំនុកបម្រុងដោយស្ថាន ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះចៅហ្វាយ នាយដោយស្ថាន ៥ យ៉ាងនេះ ទិសខាងក្រោមនុ៎ះ ដែលចៅហ្វាយនាយបានបិទបំាងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ ។ [ ៧៥ ] ម្នាលគហបតិបុត្ត សមណព្រាណហ្មណ៍ជាទិសខាងលើ កុលបុត្តត្រូវ ផ្គត់ផ្គង់ស្ថាន ៥ យ៉ាង គឺដោយការយកម្មប្រកបដោយƽមេត្តា ១ ដោយវចីកម្មប្រកប ដោយមេត្តាǂ ១ ដោយមនោកម្មប្រកបƽដោយមេត្តា ១ ជាអ្នកមិនបិទទ្វារ(១)ផ្ទះ ១ ដោយ កិរិយាឲ្យអាǕមិសទាន ១ ។ ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ជាទិសខាងលើ ដែល កុលបុត្តទំនុកបម្រុងដោយƽស្ថាន ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន ៦ គឺǓហាមឃាត់កុលបុត្តចាកអំពើអាǕក្រក់ ១ ឲ្យតាំងនៅតែក្នុងអំពើល្អ ១ អនុគ្រោះដោយចិត្តដ៏ល្អ ១ ឲ្យបានǒស្តាប់ពាក្យដែលមិនធ្លាប់ǒស្តាប់ ១ បំភ្លឺសេចក្តីដែល ធ្លាប់ǒស្តាប់ហើយ ១ ប្រាប់ផ្លូវសួគ៌ ១ ។ ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ជាទិស ខាងលើ ដែលកុលបុត្តផ្គត់ផ្គង់ដោយស្ថាន ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះ កុលបុត្តដោយស្ថាន ៦ នេះ ទិសខាងលើនុ៎ះ ដែលកុលបុត្តបានបិទបំាងហើយ ជាទិស មានសេចក្តីក្សេម ឥតមានភ័យអន្តរាយយ៉ាងនេះ ។ ព្រះមានព្រះភាគបានសម្តែងនេះ សេចក្តីនេះ ព្រះសយគតជាសាស្តាǒǒ លុះសម្តែងសេចក្តីនេះហើយ ទ្រង់ត្រាស់ពាក្យ ជាគាថាព័ន្ធតទៅទៀតថា ៖ [ ៧៦ ] មាតាបិតាǂជាទិសខាងកើត Ǖអាចារ្យជាទិសខាងត្បូង កូនប្រពន្ធ ជាទិសខាងលិច មិត្តអាមាត្យជាទិសខាងជើង ទាសៈនិងកម្មករជាទិស ខាងក្រោម សមណព្រាហ្មណ៍ជា ទិសខាងលើ គ្រហស្ថក្នុងត្រកូល ដែលអាǕចគ្រប់គ្រងផ្ទះ គប្បីនមǒស្ការទិសទំាងǔឡាយនុ៎ះ ។ បណ្ឌិត(១)បរិបូណ៌ ដោយសីល មានវាǏចាដ៏ពិរោះ មានប្រាជ្ញាវៃ(២) មានកិរិយាប្រព្រឹត្តិ ឱនលំទោនជាប្រក្រក្តី មិនរឹងត្អឹង បុគ្គលមាន សភាពដូច្នោះ រមែងបានយស បុគ្គលមានព្យាយាមរវៀសរវៃ មិនខ្ជិលច្រអូស រមែងមិនញាប់ញ័រក្នុងអន្តរាǍយទំាងឡាǔយ បុគ្គល មានកិរិយាប្រព្រឹត្តិឥតចន្លោះ មានប្រាជ្ញាǏវាងវៃ បុគ្គលមានសភាព ដូច្នោះ រមែងបានយស ។ បុគ្គលមានសេចក្តីសង្រ្គោះ ជាអ្នកចងមិត្ត ជាអ្នកដឹងដំណើរពាក្យ(៣) ជាអ្នកប្រាសចាកសេចក្តីកំណាញ់ ជាអ្នកដឹកនំាពន្យល់ការណ៍ផ្សេៗ ជាអ្នកណែនំារឿយៗ បុគ្គល មានសភាពដូច្នោះរមែងបានយស ។ ទាន ១ ពាក្យពិរោះ ១ សេចក្តី ប្រព្រឹត្តិជាប្រយោជន៍ ក្នុងǎលោកនេះ ១ ភាវៈជាអ្នកមានចិត្តស្មើ ក្នុងធម៌ទំាងឡាǔយ និងក្នុងបុគ្គលនេះៗ ǂតាមសមគួរ ១ ។ សង្គហធម៌ទំាងនេះ (មានក្នុងលោǎក ទើបលោកប្រព្រឹត្តិទៅបាន) ដូចជារថមានប្រែកទប់ ទើបប្រព្រឹត្តិទៅបានដូច្នោះឯង បើសង្គហធម៌ ទំាងនេះមិនមានហើយ មាតាក្តី បិǂតាក្តី ក៏មិនបាននូវសេចក្តីǍរាប់Ǖអាន នឹងការបូជា អំពីកិច្ចដែលកូនត្រូវធ្វើ ។ ព្រោះហេតុតែអ្នកប្រាជ្ញ ទំាងǔឡាយ សំឡឹងឃើញសង្គហធម៌ទំាងនេះដោយប្រពៃ ហេតុនោះ បានជាលោកដល់នូវភាវៈជាធំផង គួតគេសរសើរផង ។ [ ៧៧ ] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សិង្គាលក-គហបតិបុត្ត បានក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ពិរោះណាស់ បពិត្រព្រះអង្គ ដ៏ចម្រើន ពិរោះណាស់ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ដែល ព្រះអង្គសម្តែងហើយ ដោយអនេកបរិយាយយ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាមនុស្សƞ ផ្ងាររបស់ដែលគេផ្កាប់ ឬដូចជាបើកបង្ហាញ របស់ដែលបិទបំាង ឬក៏ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោតដូចជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា មនុស្ស អ្នកមានចក្ខុទំាងឡាǔយ រមែងឃើញនូវរូបទំាងǔឡាយ ខ្ញុំព្រះអង្គសូមដល់នូវព្រះមាន ព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ថាជាសមណៈ ចាប់ដើមǂតាំងពីថ្ងៃនេះទៅ សូមព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំថាជាឧបាសក ដល់នូវសមណៈស្មើដោយជីវិត ចាប់ ដើមតាំǂងពីថ្ងៃនេះរៀងទៅ ។ ចប់ សិង្គាលកសូត្រ ទី ៨ ។ ដោយ៥០០០ឆ្នាំ
images/articles/264/412012104626800px-Ruwanwelisaya.jpg
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ២៤,៨២៥ ដង)
តាមឯកសារប្រវត្តិសាស្ត្រ វិជយៈ(Vijaya) គឺ ជាស្តេចទីមួយរបស់ស្រីលង្កា(Sri Lanka)ដែលបាន មកតាំងទីលំនៅស្ថានក្នុងតម្ពបណ្ណិទ្វីប ហើយរាជបុរសរបស់ទ្រង់ បានបង្កើតការគ្រប់គ្រង និងបានដាក់ឈ្មោះតំបន់ទាំងនោះ តាមឈ្មោះផ្ទាល់របស់ ពួកគេ ។ អនុរាធគ្រាមជាស្រកុមួយបង្កើតឡើងដោយ អនុរាធព្រាហ្មណ៍ហើយស្រុកនោះបានក្លាយជាស្រុក យ៉ាងសំខាន់នាំមុខគេក្នុងតំបន់ ក្រោយមកក៏ហៅថា អនុរាធបុរៈ។ ស្តេចដែលគ្រងរាជ្យបន្តពីទ្រង់វិជ័យ គឺព្រះរាជអនុជរបស់ព្រះអង្គ ព្រះនាមថា បណ្ឌុវាស្ទេវៈ (Panduvāsdeva) ជាស្តេចប្រសិទ្ធពិរ ចំពោះព្រះអាទិទេព បានអភិសេកជាមួយព្រះនាង សក្យត្រកូលភទ្ទាកច្ចាយនា (Bhaddakaccāyanā) ដែលប្រទានមកពីប្រទេសឥណ្ឌា។ អនុរាធៈ ក្នុង ចំណោមបងប្អូនទាំង៦របស់ព្រះនាងភទ្ទាកច្ចាយនា បានជ្រើសយកអនុរាធគ្រាម ជាទីតាំងរបស់ខ្លួន ។ ព្រះបាទ បណ្ឌុកាភ័យ(Pandukābhaya) ជារជាបុត្រ របស់ព្រះរាជបុត្រីនៃព្រះបាទ បណ្ឌុវាស្ទេវៈ បាន អភិវឌអ្ឍនុរាធគ្រាមឱ្យរីកចំរើន ហើយប្តូរមកជា អនុរាធបុរៈជាទីក្រុងរបស់ព្រះអង្គ។ ព្រះអង្គបាន គ្រប់គ្រងរាជន្យៅឆ្នាំ ៤៥៥-៤០០ B.C.(មុនគ្រឹស្ទ), ជាស្តេចទីមួយដែលបានកសាងអាងទឹកដ៏ធំជាងគេ ឈ្មោះជយវេវៈ(Jayawewa)(ពសវក្កុលម Basaw-akkulama)ពីសម័យបុរាណ។ ព្រះពុទ្ធសាសនាបែបថេរវាទ បាននាំចូលមក ប្រទេសស្រីលង្កាដោយព្រះមហិន្ទត្ថេរជាព្រះរាជ-បុត្ររបស់ព្រះបាទអសោក (Asoka)ក្នុងរាជ្យរបស់ ព្រះបាទ ទេវានម្បិយតិស្ស ។ ពុទ្ធសាសនទូតនេះ បានពន្យល់ប្រជាជនសីហឡៈ ឱ្យកាន់ព្រះពុទ្ធសាសនា ហើយព្រះនាងសង្ឃមិត្តាថេរី ជាព្រះភគិនី (ប្អូនស្រី)របស់ព្រះមហិន្ទៈ បាននាំព្រះពោធិព្រឹក្ស មែកខាងស្តាំមកប្រតិស្ថានទុកនៅនា អនុរាធបុរៈ ហើយបានបំបួសឱ្យមានភិក្ខុនីសង្ឃនៅពេលនោះដែរ។ ក្នុងកំឡុងរាជ្យរបស់ព្រះបាទសុរតិស្ស(Suratissa) ព្រះអនុជរបស់ព្រះបាទេទវាន​ម្បិយតិស្ស,​ស្តេចទមិឡ ពីរអង្គគឺសេនៈ(Sena)និងគុត្តិកៈ(Guttika)បានឈ្លាន ពាន្រគប់គ្រងកោះនេះជាលើកទីមួយដោយទំលាក់ ព្រះបាទ សុរតិស្ស ពីរាជបល្ល័ង្ក ច្បាំងយកទីក្រុង អនុរាធបុរៈ ។ ហើយចាប់ពីនោះ មកពួកទមិឡ តែងតែអុកឡុក និងគ្រប់គ្រងជាហូរហែ។ ព្រះបាទទុដ្ឋគាមិនីអភ័យគឺជាព្រះរាជមហា-វីរៈក្សត្រនៃអនុរាធបុរៈសម័យ។ ប្រសូតនៅភាគ ខាងត្បូងនៃប្រទេស ព្រះអង្គមានព្រះរាជបំណងចង់ សង្គ្រោះប្រទេសពីពួកទមិឡ និងចង់ក្លាយព្រះអង្គ ជាពុទ្ធសាសនូបត្ថម្ភ។ ក្នុងរាជ្យព្រះបាទ វដ្តគាមិនី អភ័យ (Valagamba) អាណានិគមទមិឡបានផ្តួល រាជ្យ ហើយគ្រប់គ្រងអនុរាធបុរៈជាថ្មីម្តងទៀត។ ក្នុងរាជ្យរបស់ព្រះអង្គ គេកំណត់ឃើញព្រឹត្តិការណ៍ សំខាន់ៗពីរ គឺៈ- ១-ប្រតិមតិ(ដំណើរបែកមតិឬពួកគណៈ) ដំបូងនៃព្រះពុទ្ធសាសនាក្នុងស្រីលង្កា (Schism)។ ២-ការកត់ត្រាទុកនូវគម្ពីរព្រះអដ្ឋកថានិង ប្រវត្តិសាស្ត្រប្រទេសនៅអាលុវិហារ(Aluvihara)។ ព្រះទាឋធាតុ(Tooth Relic)បាននាំមកកាន់ប្រទេស នេះ នៅក្នុងរាជ្យរបស់ព្រះបាទកិត្តិសិរីមេវនៈ(Kitsiri mevan) ៣២១-៣២៨ A.D.(គ.ស.)។ នៅសតវត្សរិ៍ទី៩ និងទី១០ A.D.បានបង្ហាញ ឱ្យឃើញភាពចុះខ្សោយនៃរាជាណាចក្រអនុរាធបុរៈ។ ចាប់ពីពេលនោះមកព្រះរាជាគ្រប់គ្រងរជាណាចាក្រ នេះ ដោយគ្មានភាពលំបាកអ្វីឱ្យធំដុំទៀតឡើយ។ ប៉ូឡូណ្ណារុវៈ(Polonnaruwa)ជាទីក្រុងទីពីរបន្ទាប់ពី អនុរាធបុរៈ។ ក្នុងរាជ្យរបស់ព្រះបាទ មិហិន្ទុ ទី៥ (Mihindu V) ៩៨២-១០២៩ A.D.ស្តេចកឡូាបាន ចាប់ព្រះរាជានិងព្រះក្សត្រិយនាីទៅ,ព្រោះតែហេតុ នេះហើយបានជារាជាណាចក្រអនុរាធបុរៈចុះខ្សោយ ប៉ុន្តែ នៅសល់បូជនីយដ្ឋាន ព្រះពុទ្ធសាសនាធំៗ ៨ កន្លែង ហៅថា អថមស្ថាន (Athamasthāna) គឺៈ- ស្រីមហាពោធិ Sri Mahā Bodhiya រូវ័នវេលិសេយ Ruwanveliseya ថូបារាម Thupārāma លោវាមហាបាយ Lovāmahāpāya អភយគីរី Abhayagiriya ជេតវនមហារាម Jetavanārāmaya មិរិសវេតិយ Mirisavetiya លង្ការាម Lankārāmaya ក្រៅពីទីស្ថានទាំង៨នេះទៅក៏នៅមានកន្លែង សិល្បៈ, ប្រវត្តិសាស្ត្រ និងបុរាណស្ថានដ៏សំខាន់ ៗ ផ្សេងទៀត ដែលយើងត្រូវទៅទស្សនា និងគោរព បូជា។ រួមមានបូជនីយដ្ឋានសំខាន់ៗទាំង១៦កន្លែងទៀតដូចជា មហិយង្គណៈ Mahiyangana នាគទីប Nāgadīpa ព្រះវិហារ កល្យាណី Kelani Vihara ភ្នំស្រីបាទ Sri Pāda ទិវាគុហា Divāguhawa ព្រះស្ថូប ទីឃវាបិ Digavāpi Stupa មុថិយង្គណៈ Muthiyangana តិស្សមហាវិហារ Tissamaha Vihāra ស្រីមហាពោធិ Sri Mahā Bodhi មិរិសវេតិ ចេតិយ Mirisavetiseya សុវណ្ណមាលិកចេតិយ Ruvanveliseya ថូបារាម Thupārāmaya អភយគីរីចេតិយ Abhayagiri Dāgāba ចេតិយព្រះជេតពន Jetavana Dāgāba សេលៈ ចេតិយ Sela Dāgāba កតរគាម វិហារ Kataragama Vihāra ស្ថានទីទាំង ១៦ នេះ គឺជាកន្លែងដែលព្រះ ជិនស្រី ទ្រង់ធ្លាប់យាងមក ហើយទ្រង់ថែមទាំង បានគង់ធ្វើសមាធិចូលនិរោធសមាបត្តិ ជាមួយនឹង ព្រះអរហន្ត ទាំងឡាយប្រាំរយអង្គទៀតផង ។ ដោយ៥០០០ឆ្នាំ
images/articles/262/1shutterstock-250119790small_main_1446824227026.jpg
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ២៧,៥៩៩ ដង)
ភ្នំមេអំបៅ ឬ ហៅថា ស្រីបាទ ភាគច្រើនស្គាល់ជា សុមនកូដស្ថិតនៅលើកំពូលភ្នំ សមនលកន្ទៈ(Samanala Kanda)នៃភាគកណ្តាលនៃជំរុំភ្នំធំៗទាំងឡាយ មានស្នាមព្រះបាទដែលរក្សាទុកយ៉ាងល្អ ហើយគោរពបូជា ដោយអ្នកកាន់សាសនាទាំងអស់ក្នុងប្រទេសស្រីលង្កា។ ពួកពុទ្ធសាសនិកមានជំនឿថា នុ៎ះក៏គឺជាស្នាមព្រះបាទរបស់ព្រះសម្មាសម្ពុទ្ធ នៅពេលដែលពួកហិណ្ឌូ គិតថាជារបស់ព្រះសិវៈ, គ្រឹស្ទ បរិស័ទថា ជាស្នាមជើងរបស់អាដាម និងមូស្លីមេ ជឿថា ជារបស់ព្រះអាឡា។ ភ្នំនេះហៅបានច្រើន ដូចជា អាដាមស្ពិក (Adam’s Peak), សីវនាទិ(Sivanadi),បាទំ(Padam), សមនលកន្ទៈ, ស្រីបាទ (Sri Pāda) ដែលមាន កំពស់ ២២៤៣ ម៉ែត្រ តាមនីវ៉ូទឹកសមុទ្រ។ យើង អាចឡើងភ្នំនេះបាន ចាប់ពីថ្ងៃ ១៥ កើតខែកត្តិក ឬធ្នូ រហូតដល់ថ្ងៃ ១៥ កើត ខែ វិសាខ ឬមេសា ក្នុងរៀងរាល់ឆ្នាំនីមួយៗ។ យើងអាចធ្វើដំណើរទៅកាន់ភ្នំស្រីបាទ តាមផ្លូវហាតុន (Hatton) និងរតនបុរៈ(Ratnapura) រហូតដល់ជើងភ្នំ ហើយយើងបន្តធ្វើដំណើរឡើងភ្នំ ថ្មើរជើងចំនួន១៨ ឬ ៦គីឡូម៉ែត្រកន្លះទៀត ទើបដល់ទីកន្លែងដែលយើងប្រាថ្នាចង់ឃើញ នុ៎ះគឺជាស្នាមព្រះបាទដែលគេស្រោបជុំជិត រក្សាទុកយ៉ាងល្អ។ តាមចំងាយផ្លូវនេះ គឺខ្ពស់ឡើងទៅតាមលំដាប់ រហូតដល់កំពូលភ្នំ ដែលជាទីចំណោតយ៉ាងចោតខ្ពស់លំបាកនឹងឡើងក្រៃពេក។ យើងអាចចំណាយពេលវេលាសម្រាប់ឡើងចំនួន ៦ ទៅ ៨ម៉ោង សន្សឹមៗ តាមលំដាប់មិនបង្ខំ។ នៅលើកំពូលភ្នំ មានរគាំងសម្រាប់ឱ្យទេសចរគោះ តាមចំនួនដែលធ្លាប់បានមកដល់។ ក្រៅពីការនមស្សការបូជានូវស្នាមព្រះបាទ ទេសចរនឹងបានទទួលនូវទស្សនីយភាពដ៏អស្ចារ្យមួយ គឺរស្មីចាំងចែងនៃសូរ្យសែងព្រះអាទិត្យដែលកំពុងបើកវែកស្រទាប់នៃពពកនិងអ័ភ្រអើតមកបញ្ចេញនូវពន្លឺពណ៌មាសដ៏ល្អប្រណិត ពិតផ្សាយក្រាលគ្របទៅលើផ្ទៃប្រថពី។ ទិដ្ឋភាពទាំងនេះ បានទាក់ទាញចិត្តរបស់ទេសចរដ៏ច្រើនលើសលប់ឱ្យមកទស្សនាភ្នំស្រីបាទ ជាពិសេសគឺទេសចរជាតិអ៊ឺរ៉ុប (European Tourists)។ ភ្នំស្រីបាទនេះ គឺជាបូជនីយដ្ឋានដ៏សំខាន់មួយក្នុងចំណោមទីសំខាន់ៗ ទាំង១៦ នៃកោះស្រីលង្កា ទីនេះមានគាថាសូត្រ អះអាងយ៉ាងនេះថា ៖- សុវណ្ណមាលិកេ សុវណ្ណបព្វតេ សុមនកូដេ យោនកបុរេ នម្មទា យនទិយា បពា្ច បាទវរំ ឋានំ ទីស្ថាន នៃស្នាមព្រះបាទដ៏បវរទាំង ៥ កនែង្ល គឺប្រតិស្ថាន នៅលើកំពូលភ្នំ សុវណ្ណមាលិក ១ សុវណ្ណបព៌ត ១ សុមនកូដ ១ យោនកបុរី ១ និងឆ្នេរខ្សាច់នា ស្ទឹងនម្មទា ១ ។ នៅក្នុងវស្សាទី ៥ ព្រះមានព្រះភាគ ព្រះអង្គបានយាងទៅកាន់តម្ពបណ្ណិទ្វីបជាលើកទី២, ដោយកាលនោះ ស្តេចនាគពីរនាក់ពូ និងក្មួយ ឈ្មោះ មហោទរៈ(Mahodara) និងចុលោទរៈ (Chulodara) ឈ្លោះដណ្តើមរាជបល្ល័ង្កគ្នា។ ហើយពេលនោះឯង ដែលព្រះសាស្តា ទ្រង់បនាសម្តែងធម្មបាដិហារ្យ ប្រោសនាគទាំងពីរនោះឱ្យជ្រះថ្លាប្រគល់រាជបល្ល័ង្កថ្វាយព្រះអង្គ។ ហើយនៅពេលនោះដែរ ស្តេចនាគ ឈ្មោះ មណិក្ខិកៈ ត្រូវជាពូរបស់នាគមហោទរៈ ដែលបានមកជួយច្បាំងក្មួយ ក៏បានជួបនឹងព្រះដ៏មានព្រះភាគ ហើយក៏បានអារាធនាព្រះអង្គ ឱ្យទ្រង់យាងទៅកាន់វត្តកល្យាណី ជាកន្លែងដែលខ្លួនអាស្រ័យេនៅ។ បីឆ្នាំក្រោយមក ស្តេចនាគបានទៅកាន់វត្ត ជេតពន និងបានអារាធនាព្រះសម្ពុទ្ធម្តងទៀត, ពេលនោះ ព្រះសម្មាសម្ពុទ្ធមួយអន្លើដោយ ព្រះភិក្ខុសង្ឃជាសាវ័កចំនួន ៥០០ អង្គ បានយាងប្រទក្សិណកោះស្រីលង្កា ៣ ជុំ ហើយទ្រង់គង់ចូលនិរោធសមាបត្តិនៅត្រង់វត្តកល្យាណី និងកន្លែងដទៃមួយចំនួនទៀត និងបានតាំងទុកនូវស្នាមព្រះ បាទ នាជ្រលងស្ទឹងកល្យាណីមួយ និងនៅលើកំពូល ភ្នំស្រីបាទ ឬសុមនកូដនេះមួយ នៅក្នុងវស្សាទី ៨ ពីថ្ងៃត្រាស់ដឹង និងជាលើកទី ៣ នៃការយាងទៅ កាន់កោះតម្ពបណ្ណិទ្វីប។ តាមប្រភពឯកសារទាំងអស់ មិនមាននិយាយ អំពីទំហំនៃស្នាមព្រះបាទនេះថា មានទំហំ និង ប្រវែងប៉ុន្មាននោះទេ។ តែមានឯកសារខ្លះ ដូចជា បទានុក្រមព្រះពុទ្ធសាសនាជាដើម បានធ្វើការ អត្ថាធិប្បាយអំពីស្នាមព្រះបាទចម្លងនៅប្រទេសថៃ និងស្នាមព្រះបាទនៅនាប្រទេសភូមាមួយចំនួនដែរ តែបានបញ្ជាក់ថា់ មិនត្រូវទៅនឹងស្នាមព្រះបាទដើម ដែលនៅភ្នំសុមនកូដនោះ ដល់តិចតួចឡើយ។ (បញ្ជាក់ៈ ភ្នំស្រីបាទ គឺជាតំបន់ត្រជាក់ណាស់ ដូច្នេះទេសចរចាំបាច់ត្រូវតែត្រៀមជាស្រេច នូវស្រោមដៃ ស្រោមជើង មួក និងអាវរងាដោយខ្លួនឯង ឬបើគ្មាន ក៏អាចរកជាវបាននៅតាមច្រក ផ្លូវឡើងទៅ តែតំលៃគឺប្រាកដជាខុសពីទីកន្លែង ធម្មតាហើយ។) ដោយ៥០០០ឆ្នាំ
images/articles/260/28orng1.png
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៣៥,៨៥៧ ដង)
នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​យក ព្រះពុទ្ធ​សាសនា បែប​ថេរវាទ ជា​សាសនា​ចំបង ​ដូច​ជា ប្រទេសកម្ពុជា​ ស្រីលង្កា ឡាវ ភូមា ថៃ​ជា​ដើម តែង​តែ​ប្រារព្ធ​ សូត្រ​នមស្ការ ព្រះពុទ្ធទាំង ២៨ ព្រះអង្គនេះ នៅ​ក្នុង​ពិធីបុណ្យ​ជាតិ​បែប​​ព្រះពុទ្ធ​សាសនា។ ព្រះនាម​ព្រះពុទ្ធ ដែល​បាន​ត្រាស់​ក្នុង​អតីតកាលមានដូចជា: 1. ព្រះពុទ្ធ តណ្ហង្ករៈ Tanhamkara 2. ព្រះពុទ្ធ មេធង្ករៈ Medhamkara 3. ព្រះពុទ្ធ សរណង្ករៈ Saranamkara 4. ព្រះពុទ្ធ ទីបង្ករៈ Dipamkara 5. ព្រះពុទ្ធ​ កោណ្ឌញ្ញៈ Kondanna (Kaundinya) 6. ព្រះពុទ្ធ មង្គលៈ Mangala 7. ព្រះពុទ្ធ សុមនៈ Sumana 8. ព្រះពុទ្ធ រេវតៈ Revata (Raivata) 9. ព្រះពុទ្ធ សោភិតៈ Sobhita 10. ព្រះពុទ្ធ អនោមទស្សី Anomadassi (Anavamadarsin) 11. ព្រះពុទ្ធ បទុមៈ Paduma (Padma) 12. ព្រះពុទ្ធ នារទៈ Narada 13. ព្រះពុទ្ធ បទុមុត្តរៈ Padumuttara (Padmottara) 14. ព្រះពុទ្ធ សុមេធៈ Sumadha (Sumedha) 15. ព្រះពុទ្ធ សុជាតៈ Sujata 16. ព្រះពុទ្ធ បិយទស្សី Piyadassi (Priyadarsin) 17. ព្រះពុទ្ធ អត្ថទស្សី Atthadassi (Arthadarsin) 18. ព្រះពុទ្ធ ធម្មទស្សី Dhammadassi (Dharmadarsin) 19. ព្រះពុទ្ធ សិទ្ធត្ថៈ Siddhattha 20. ព្រះពុទ្ធ តិស្សៈ Tissa (Tishya) 21. ព្រះពុទ្ធ ផុស្សៈ (បុស្សៈ) Phussa (Pushya) 22. ព្រះពុទ្ធ វិបស្សី Vipassi (Vipasyin) 23. ព្រះពុទ្ធ សិខី Sikhi (Sikhin) 24. ព្រះពុទ្ធ វេស្សភូ Vessabhu (Visvabhu) 25. ព្រះពុទ្ធ កក្កុសន្ធៈ Kakusanda (Krakucchanda) 26. ព្រះពុទ្ធ កោនាគមនៈ Konagamana (Kanakamuni) 27. ព្រះពុទ្ធ កស្សបៈ Kassapa (Kasyapa) 28. ព្រះពុទ្ធ គោតមៈ Gotama ចំណែកប្រវត្តិនៃព្រះសម្មាសម្ពុទ្ធអង្គនីមួយៗ សូមមេត្តាព្យាយាមស្តាប់នៅក្នុងខ្សែអាត់ សម្តែងអំពីពុទ្ធប្រវត្តិព្រះពុទ្ធ២៨ ដោយចុចតាមតំណនេះ (ស្តាប់សំឡេង) ឬ អាចចូលអានសៀវភៅនេះ (ពុទ្ធវង្សសង្ខេប) ដោយ៥០០០ឆ្នាំ
images/articles/258/162eecb9db1348d57251b06f49f71953.jpg
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៦៨,២៦០ ដង)
ព្រះពុទ្ធសាសនាមានដើមកំណើតនៅប្រទេសឥណ្ឌាក្នុងសតវត្សរ៍ទី៦ មុនគ.ស ប្រហែលគ្នានឹងដើមកំណើតព្រាហ្មណ៍(សម័យទី២នៃលទ្ធិសាសនាព្រាហ្មណ៍)។ លុះក្រោយមកក្នុងរជ្ជកាលព្រះបាទកនិស្កៈប្រហែលក្នុងសតវត្សរ៍ទី១នៃគ.ស ព្រះពុទ្ធសាសនាបានបែងចែកជាពីរនិកាយគឺនិកាយហិនយាន និងនិកាយមហាយាន។ ព្រះពុទ្ធសាសនាគឺជាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។ បើយោងតាមអត្ថន័យនៃពាក្យថាព្រះពុទ្ធសាសនាបែបភាសាអង់គ្លេស Buddhism ដែលបានក្តោបយកន័យគ្របដណ្តប់ទាំងព្រះពុទ្ធជាសាស្តាព្រះធម៌មានធម្មវិន័យជាពាក្យប្រៀនប្រដៅ និងព្រះសង្ឃជាអង្គសាវ័ក រួមហៅថាព្រះរតនត្រ័យគឺកែវទាំង៣នេះឯង។ មុនពុទ្ធសករាជ៨០ឆ្នាំ មានព្រះរាជាណាចក្រតូចមួយឈ្មោះសក្កជនបទមានទីក្រុងកបិលវត្ថុ ឬជារាជធានីដែលស្ថិតនៅក្រោម អាណាគ្រប់គ្រងរបស់ព្រះបាទបសេនទិនាក្រុងសាវត្ថីក្នុងដែនកោសល កាលណោះព្រះបាទសុទ្ធោធនៈជារាជាធិបតេយ្យ បានរាជាភិសេកជាមួយព្រះនាងមាយាជាអគ្គមហេសី ហើយក្រោយមកក៏បានប្រសូតព្រះរាជបុត្រាមួយព្រះអង្គព្រះនាមសិទ្ធត្ថកុមារក្នុងព្រះរាជត្រកូលគោតម។ កាលព្រះជន្មាយុគ្រប់ ៨ វស្សាព្រះកុមារតូចក៏បានទទួលការសិក្សានូវវិជ្ជាផ្សេងៗដូចជា អក្សរសាស្ដ្រ យុទ្ធសាស្ដ្រ សិល្បៈ ក្នុងការគ្រប់គ្រង។ល។ លុះជន្មាយុគ្រប់ ១៦ ព្រះវស្សាព្រះរាជជនក ជននី ក៏បានរៀបចំព្រះរាជពិធីអភិសេកវិវាហមង្គល ព្រះរាជកុមា សិទ្ធត្ថ ជាមួយព្រះនាងយសោធរា (ពិម្ពា) ដែលជាបងប្អូនជីដូនមួយ ក្នុងវ័យ ១៦វស្សាដូចគ្នា ជាបុត្រីរបស់ព្រះបាទសុប្បពុទ្ធ នៃនគរកោលិយៈ។ និកាយថេរវាទ ឬ និកាយហីនយានចែកចេញជាទិសខាងត្បូងនៃប្រទេសឥណ្ឌា(ទន្ខិណនិកាយ)ជាយានតូចចង្អៀត(តាមន័យប្រៀបធៀប)ភ្ទុកសត្វលោកទៅកាន់និព្វានបានចំនួនតិច ពោលគឺក្របានសម្រេចនិព្វានព្រោះវិន័យតឹងតែងម៉ត់ចត់។ និកាយហិនយាននិយមនិកាយធម៌ចាស់គឺគោរពតាមពុទ្ធោវាទ ដែលព្រះពុទ្ធទ្រង់បានសម្តែងរួចមកហើយ(ក្នុងគម្ពីព្រះត្រៃបិដក)។ និកាយនេះគោរពព្រះពុទ្ធសមណគោតម ដែលត្រាស់ដឹងព្រះសម្មាសម្ពោធិញ្ញាណ ហើយបានចូលបរិនិព្វានហើយ។ សព្វថ្ងៃប្រទេសដែលនិយមនិកាយហីនយាមមានដូចជា ប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសឡាវ ប្រទេសស្រីលង្កា ប្រទេសនេប៉ាល់។ល។ និកាយមហាយានចែកចេញនៅទិសខាងជើង(ឧត្តរនិកាយ)ជាយានធំអាចផ្ទុកសត្វលោកបានច្រើនទៅកាន់គោលដៅត្រឹមព្រះពោធិសត្វ ដែលអាចជួយណែនាំប្រោសសត្វបាន។ និកាយមហាយាននិយមធម៌ថ្មីគឺជាព្រះធម៌ដែលមានបិន័យធូស្រាល ហើយគោរពប្រតិបត្តិតាមលទ្ធិអាចរិយវាទ(តាមគ្រូអាចារ្យរបស់ខ្លួនតៗគ្នា)ពុំមែនតាមពុទ្ធឱវាទដូចនិកាយហីនយានឡើយ។ ដូចនេះនិលាយមហាយានពុំគោរពតាមព្រះពុទ្ធជាធំទេ តែគោរពព្រះពោធិសត្វគឺ អវលោកិតេស្វរៈ ឬលោកេស្វរៈ មញ្ជុស្រី មៃត្រេយ ប្រាជ្ញបាមិតាជាដើម។ សព្វថ្ងៃប្រទេសដែលនិយមនិកាយមហាយានមានដូចជា ប្រទេសចិន ប្រទេសវៀតណាម ប្រទេសជប៉ុន ប្រទេសទីបេជាដើម។ នៅសតវត្សរ៍ទី៣នៃគ.សក្នុងរជ្ជកាលព្រះបាទអសោក ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយពាសពេញក្នុងប្រទេសឥណ្ឌា និងទាំងក្រៅប្រទេសផងដែរ។ តាមប្រវត្តិសាស្រ្តគេបានឱ្យដឹងថា នៅពុទ្ធសករាជឆ្នាំ២៣៤ គឺតាំងពីមុនគ.ស ៣០០ឆ្នាំ ព្រះបាទអសោកជាពុទ្ធសាសនិកដ៏ឆ្នើមនៅក្នុងប្រទេសឥណ្ឌាបានបញ្ជូនសមណទូតពីព្រះអង្គគឺ ព្រះសោណត្ថេរ និងឧត្តរត្ថេរ ឱ្យនាំព្រះពុទ្ធសាសនាហីនយានឱ្យមកផ្សព្វផ្សាយនៅសុវណ្ណភូមិ។ ព្រះរតនត្រ័យពាក្យថា រតនត្រ័យ មានពីបទ គឺ រតនៈ និង ត្រ័យ (៣) ។ តាមវចនានុក្រមខ្មែររបស់សម្តេចសង្ឃរាជ ជួន ណា ពាក្យថា រតនៈ ជាពាក្យខ្ចីមកពីភាសាសំស្ក្រឹត និងបាលី មានន័យអត្ថានុរូបថា វត្ថុឬរបស់ដែលញ៉ាំងចិត្តឲ្យរីករាយ ដូចជា កែវ ពេជ្រ ត្បូងគ្រប់ប្រភេទ សូម្បីមាស ប្រាក់ក៏ហៅ រតនៈ ដែរ ឬហៅថា រតនវត្តុក៏បាន វត្ថុ ធម្មជាតិដ៏ប្រសើរវិសេសឬមនុស្សប្រសើរវិសេស សត្វវិសេស ក៏ហៅ រតនៈ បានដែរ ។ សព្ទនេះបើ ប្រើភ្ជាប់ជាមួយនឹងនាមសព្ទដទៃឲ្យជាបទសមាសរៀងពីខាងដើមក៏បាន ពីខាងចុងក៏បាន បើរៀងពីខាងដើម អានថា រៈតៈន៉ៈ ឬ រ័ត-ត្នៈ បើរៀងពីខាងចុង អានថា រ័ត ដូចជា រតនករ (រៈតៈន៉ៈក) អ្នកធ្វើរតនៈគឺអ្នកជីកត្បូង អ្នកច្នៃត្បូង ជាងមាសប្រាក់ ព្រះវេស្សវ័ណ ។ រតនករណ្ឌ (រៈតៈន៉ៈកៈរ៉ន់) ទូឬហឹបដាក់រតនៈ ដាក់ពេជ្រ ដាក់ត្បូង ។ រតនគភ៌ ឬ រត្នគ័ភ៌ផ្ទៃជាទីកើតរតនៈ គឺសមុទ្រ (ព្រោះសមុទ្រជាទីកើតរតនៈផេ្សងៗ) ព្រះបាទកុវេរៈ គឺព្រះវេស្សវ័ណ(ព្រោះព្រះបាទកុវេរៈ ពួកមនុស្សពីបុរាណយល់ថាជាទេវតាម្ចាស់រតនៈឬម្ចាស់ទ្រព្យ) ។ រតនគញ្ភ ឬ រត្នគ័ភ៌ា រត្នគ័រ្ភីផែនដី (ព្រោះផែនដីជាទីកើតរតនៈផ្សេងៗ។ រតនត្រ័យ រត្នត្រ័យ ឬត្រៃ រតនៈបីយ៉ាងគឺព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ហៅថា ពុទ្ធរតនៈ ធម្មរតនៈ សង្ឃរតនៈ ឬព្រះពុទ្ធរ័ត្ន ព្រះធម៌រ័ត្ន ព្រះសង្ឃរ័ត្ន ក៏បាន។ រត្នត្រ័យប្រណាម ការបង្អោនកាយវាចាចិត្តគោរពព្រះរត្នត្រ័យ។ រតននិធិ កំណប់រតនៈ គឺសមុទ្រ; ភ្នំព្រះសុមេរុ ។ រតនប្បភា ឬរត្នប្រភា(រៈតៈណ័ប-ប៉ៈភា ឬ រ័ត-ត្ន័ប-ប្រៈភា) ពន្លឺរតនៈ ផែនដី ។ រតនពាណិជអ្នកលក់ពេជ្រ អ្នកលក់ត្បូង អ្នកលក់គ្រឿងប្រដាប់ដែលដាំត្បូង ។ រតនពាណិជ្ជ ឬ រតនពាណិជ្យ ការលក់ត្បូង ជំនួញត្បូង (ប្រើជារតនវណិជ្ជ ឬ រតនវណិជ្ជា ក៏បាន) ។ រតនម័យ គុ ដែលប្រដាប់ដោយរតនៈ ដែលដាំពេជ្រ ដាំត្បូង ។ រតនមាលា កម្រងកែវ ខ្សែខ្លួនឬខ្សែ-កដាំពេជ្រ ។ រតនរង្សី ស្មើរតនៈ ពន្លឺពេជ្រ ។រតនរាសីគំនរកែវ មហាសមុទ្រ ។ រតនវត្ថុ ឬ រត្នព័ស្តុ វត្ថុជារតនៈ មានកែវ ត្បូង មាស ប្រាក់ជាដើម ។ រតនវិកតិ ឬ រតនវិក័តិ ការរចនាដោយរតនៈ របស់ដាំត្បូង ។ រតនវិចិត្រ ឬ រត្នពិចិត្រ ដែលវិចិត្រដោយរតនៈ ការរចនារំលេចដោយត្បូង ។ រតនសុវណ្ណឬ រត្នសុព័ណ៌ មាសប្រដាប់ដោយត្បូង, មាសដាំពេជ្រ ។ រតនសោភា លំអរតនៈ។ រតនាករ (<រតន+អាករ) អណ្តូងរតនៈ កន្លែងដែលកើតពេជ្រ ដែលកើតត្បូង សមុទ្រ (ប្រើជា រត្នាករ ក៏បាន < រត្ន+អាករ) ។ រតនាគារ (<រតន+អគារ) អគារនៃរតនៈ ឃ្លាំងរ័តន៍ ឃ្លាំងប្រាក់ ។ រតនាលង្ការ(<រតន+អលង្ការ) គ្រឿងអលង្ការប្រដាប់ដោយពេជ្រ ដោយត្បូង ។ រតនាលោក (<រតន+អាលោក) ឬ រតនោភាស (<រតន+ឱភាស) ពន្លឺរតនៈ ពន្លឺពេជ្រ ។ រតនាវលី (<រតន+អាវលិ) ខ្សែ-កដាំពេជ្រ ។ល។ គហបតីរ័តន៍ គហបតីកែវ នាយឃ្លាំងកែវ (សម្រាប់ព្រះរាជាចក្រពត្តិ) ។ ចក្ករ័តន៍ ឬ ចក្ររ័ត្ន កង់កែវ (សម្រាប់ស្ដេចចក្រពត្តិ) ។ ទ្រទូងរ័ត្ន ទ្រទូងកែវគឺសមណស័ក្តិទីរាជាគណៈសម្រាប់ឯកនៅកម្ពុជរដ្ឋពីក្នុងសម័យបុរាណ (ម. ព. ទ្រទូង ២ ន. ផង) ។ នារីរ័ត្ន នាងកែវ ស្ត្រីកែវឬស្រីថ្លៃ ស្ត្រីមានលំអប្រហែលដូចពេជ្រ ។ បរិនាយករ័តន៍ នាយពលកែវ (សម្រាប់ស្ដេចចក្រពត្តិ) ។ បុរសរត្ន ឬ ប្រុសរ័ត្ន ប្រុសកែវ ឬប្រុសថ្លៃ... ។ ប្រពាលរ័ត្ន កែវប្រពាល ។ មណីរ័ត្ន កែវមណី ពេជ្រមានតម្លៃ (សម្រាប់ស្ដេចចក្រពត្តិក៏មាន) ។ មហាបុរសរ័ត្ន មហាបុរសថ្លៃថ្លា... ។ ហត្ថិរ័តន៍ ឬដំរីរ័ត្ន ដំរីកែវ (សម្រាប់ព្រះរាជាចក្រពត្តិ) ។ អស្សរ័តន៍ (អ័ស-សៈ--) ឬ សេះរ័តន៍ សេះកែវ (សម្រាប់ស្ដេចចក្រពត្តិ) ។ ឥត្ថីរ័តន៍ឬ ស្ត្រីរ័ត្ន ស្ត្រីកែវ (សម្រាប់ព្រះរាជាចក្រពត្តិ) ។ល។ ។អាចសរសេរថា រត្នៈ រ័តន៍ រ័ត្ន បានផងដែរ។ ពុទ្ធរតនៈបានជាគេចាត់ទុកព្រះពុទ្ធថាជារតនៈគឺកែវនោះ ព្រោះតែព្រះអង្គប្រសើរដោយសីលាទិគុណ វិសុទ្ធិគុណ និងបញ្ញាទិគុណ។ ព្រះអង្គទ្រង់ប្រព្រឹត្តនូវប្រយោជន៍៣ប្រការមានប្រយោជន៍ដើម្បីបាននូវព្រះសម្មាសម្ពោធិញ្ញាណព្រះអង្គឯងផង ប្រយោជន៍ព្រះញាតិព្រះអង្គផង និងប្រយោជន៍ជួយស្រោចស្រង់សត្វលោកផង។ ម្យ៉ាងវិញទៀតព្រះអង្គជាសាស្តាចារ្យនៃទេវតានិងមនុស្សទាំងឡាយផង ព្រះអង្គបែងចែកចំណែកព្រះធម៌ពាក្យប្រៀនប្រដៅដល់សត្វលោកទូទៅស្មើៗគ្នាផង ព្រះអង្គប្រកបដោយទសពលញ្ញាណផង និងញាណដទៃទៀត ៧៣ ប្រការផង និងព្រះអង្គជាទីពឹងដ៏ប្រសើររបស់សត្វលោកផង ព្រះអង្គឆ្លៀវឈ្លាសក្នុងការសម្តែងធម៌ប្រោសវេនេយ្យសត្វផងទើបបានឈ្មោះថាជាពុទ្ធរតនៈដោយប្រការដូច្នេះ។ ធម្មរតនៈព្រះធម៌ដែលអ្នកសិក្សាប្រតិបត្តិគប្បីបានគឺ ទិដ្ឋធម្មិកត្ថ ប្រយោជន៍បច្ចុប្បន្ន សម្បរាយិកត្ថ ប្រយោជន៍ជាតិខាងមុខ និងបរមត្ថ ប្រយោជន៍ប្រសើរបំផុតគឺព្រះនិព្វានដែលព្រះសង្គីតិកាចារ្យទាំងឡាយបានប្រមូលរួបរួមទុកក្នុងគម្ពីព្រះត្រៃបិដកទាំង ៨៤០០០ ព្រះធម្មក្ខន្ធ ដែលចែកជា ១) វិនយបិដក មាន ២១០០០ ព្រះធម្មក្ខន្ធ, ២) សុត្តន្តបិដក មាន ២១០០០ ព្រះធម្មក្ខន្ធ និង ៣) អភិធម្មបិដក មាន ៤២០០០ ព្រះធម្មក្ខន្ធ ។ ផ្តើមតាំងតែព្រះបឋមទេសនាគឺការសម្តែងព្រះធម្មចក្កប្បវត្តនសូត្រ ដែលព្រះអង្គទ្រង់បំបែក អរិយសច្ចធម៌ជា ៤ ប្រការមានទុក្ខារិយសច្ច សមុទយារិយសច្ច និរោធារិយសច្ច និងមគ្គារិយសច្ច ហើយដែលជារឿយៗព្រះអង្គទ្រង់ដឹកនាំសត្វឲ្យដើរតាមអរិយដ្ឋង្គិកមគ្គ គឺមាគ៌ាមានអង្គ ៨ មាន សម្មាទិដ្ឋិ និង សម្មាសង្កប្ប ជាដើម និង មាន សម្មាសមាធិ ជាបរិយោសាន ថាជាផ្លូវកណ្តាលនាំឆ្ពោះទៅដល់ការរំលត់ទុក្ខ ពោលគឺព្រះនិព្វាន ។ ក្រៅពីអរិយសច្ច៤ នៅមានត្រៃលក្ខណ៍ គឺ ទុក្ខំ, អនិច្ចំ, អនត្តា (3 Universal Characteristics: suffering, impermanence, and non-self) និង បដិច្ចសមុប្បាទធម៌ ដែលសម្តែងរឿងហេតុបច្ច័យនៃធម៌ទាំងឡាយមានអធិប្បាយពិស្តារក្នុង អភិធម្មបិដក គម្ពីមហាបដ្ឋានប្បករណ៍ដែលចែកចេញជា២៤ បច្ច័យមាន ហេតុប្បច្ច័យជាដើម។ សង្ឃរតនៈគឺពួកក្រុមដែលប្រព្រឹត្តបតិបត្តិតាមគន្លងព្រះធម៌នៃព្រះសម្មាសម្ពុទ្ធជាម្ចាស់នោះឯង។ ព្រះសង្ឃអង្គសាវ័កជាអ្នកប្រតិបត្តិល្អ ប្រតិបត្តិត្រង់តាមផ្លូវមជ្ឈិមាបដិបទាប្រតិបត្តិ ដើម្បីចេញចាកទុក្ខ និងប្រតិបត្តិដ៏សមគួរដល់សាមីចិកម្ម។ ព្រះសង្ឃមានពីរពូកគឺសម្មតិសង្ឃ សង្ឃជាបុថុជ្ជននៅឡើយ និងអរិយសង្ឃ សង្ឃជាព្រះអរិយៈទាំងឡាយបានដល់ព្រះសោតាបន្នបុគ្គល១ ព្រះសកទាគាមិបុគ្គល១ ព្រះអនាគាមិបុគ្គល១ ព្រះអរហន្តាខីណាស្រព១។ ព្រះអរិយសង្ឃទាំង៤ពួកនេះលោកចាត់ទុកថាជាសង្ឃរតនៈដ៏ប្រសើររបស់សត្វលោក។ ដោយ៥០០០ឆ្នាំ
images/articles/203/wefatitled-1.jpg
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៥៣,៦៩៣ ដង)
ចរណៈ ប្រែថា “ការប្រព្រឹត្ត, ការ​ត្រាច់​ទៅ ឬការដើរ” ។ ចរណៈ​នេះ​ជា​ឈ្មោះ​បដិបទា របស់​ព្រះពុទ្ធ​ជាម្ចាស់ ឬពុទ្ធសាវ័ក ដែល​ព្រះអង្គ​មាន​ចរណៈ​ដ៏​បរិបូណ៌ សំដៅ​យក​ការ ប្រព្រឹត្ត​ល្អ​ដោយ​កាយ វាចា ចិត្ត​​ឥត​មាន​បុគ្គល​ណា​មួយ ចាប់​ថ្នាក់ ចោទ​ប្រកាន់ ក្នុង​ផ្លូវ​សីលធម៌ ឬ រង្កៀស​ចំពោះ​សេចក្តី​ប្រព្រឹត្តិ​ព្រះអង្គ​បាន​ឡើយ។ ចរណៈ​ទាំង​១៥ ចែក​ចេញ​ជា​៣​ពួក​គឺ សីល ជា​ពួក​ទី១ សទ្ធម្ម ជា​ពួក​ទី២ ឈាន ជាពួកទី៣។ ពួកទី១ សីល ១-សីល​សំវរៈ សង្រួម​កាយ​វាចា​តាម​សិក្ខាបទ​នៃ​សីល។ ២-ឥន្ទ្រិយ​សំវរៈ សង្រួម​ឥន្ទ្រិយ​ទាំង ៦ បាន​ដល់ ១-ចក្ខុន្ទ្រីយ គឺភ្នែក, ២-សោតិន្ទ្រិយ គឺត្រចៀក, ៣-ឃានិន្ទ្រិយ គឺច្រមុះ, ៤-ជីវ្ហិន្ទ្រិយ គឺអណ្តាត, ៥-កាយិន្ទ្រិយ គឺកាយ និង ៦-មនិន្ទ្រិយ គឺចិត្ត។ ៣-ភោជនេ មត្តញ្ញុតា សេចក្តី​ដឹង​ប្រមាណ​ក្នុង​ភោជន។ ៤-ជាគរិយានុយោគៈ ប្រកប​រឿយ​ៗ​ក្នុង​ការ​ភ្ញាក់​រលឹក។ ពួកទី២ សទ្ធម្ម ៧យ៉ាង ៥-សទ្ធា ការ​ជឿ​ហេតុផល​ដែល​គួរជឿ។ ៦-ហិរិ សេចក្តី​ខ្មាស់​បាប។ ៧-ឱតប្បៈ សេចក្តី​តក់​ស្លុត​ខ្លាច​បាប។ ៨-ពាហុសច្ចៈ ភាព​ជា​អ្នក​រៀន​សូត្រ​ច្រើន។ ៩-វីរយៈ សេចក្តី​ប្រឹងប្រែង។ ១០-សតិ សេចក្តី​រលឹក​ចាំ​បាន។ ១១-បញ្ញា ការ​ដឹង​ច្បាស់​ទូទៅ។ ពួកទី៣ រូបជ្ឈាន ពាក្យថា “ឈាន” ប្រែថា “ការ​ដុត​កំដៅ​នូវ​នីវរណៈ, ការ​ពិនិត្យ​សម្លឹង​នូវ​អារម្មណ៍” ដើម្បី បង្វឹក​ចិត្ត​ទាល់​តែ​កើត អប្បនាសមាធិ​ជា​លំដាប់ តាំង​ពី​ឈាន​ថ្នាក់​ទាប​រហូត​ដល់ ថ្នាក់ខ្ពស់។ ១២-បឋមជ្ឈាន ឈានទី ១ ប្រកប​ដោយ​អង្គ​៥ គឺ ១-វិតក្កៈ សេចក្ដី​នឹក​សំដៅ​ឆ្ពោះ​ទៅ​រក អារម្មណ៍​ដែល​កំពុង ភាវនា។ ២-វិចារៈ សេចក្ដី​រំពឹង​ពិចារណា​អារម្មណ៍​ដែល​កំពុង​ភាវនា។ ៣-បីតិ សេចក្ដី​ឆ្អែត​ចិត្ត ។ ៤-សុខៈ សេចក្ដី​សប្បាយ​ក្នុង​ចិត្ត។ ៥-ឯកគ្គតា ដំណើរ​មូល​ចិត្ត​ស្លុង​ទៅ ក្នុង​អារម្មណ៍​តែ​មួយ។ ១៣-ទុតិយជ្ឈាន ឈាន​ទី២ ប្រកប​ដោយ​អង្គ៣ គឺ បីតិ សុខៈ ឯកគ្គតា។ លះ​នូវ​វិតក្កៈ និង វិចារៈ។ ១៤-តតិយជ្ឈាន ឈានទី ៣ ប្រកប​ដោយ​អង្គ​២ គឺសុខៈ ឯកគ្គតា។ លះ​វិតក្កៈ វិចារៈ និង បីតិ ។ ១៥-ចតុត្ថជ្ឈាន ឈានទី៤ ប្រកប​ដោយ​អង្គ​២ គឺ ឯកគ្គតា និង ឧបេក្ខា។ លះ​វិតក្កៈ វិចារៈ បីតិ និង សុខៈ។ ឈាន​ទាំង​បួន​ថ្នាក់​នេះ ហៅថា រូបជ្ឈាន ជា​ឈាន​មាន​រូបធម៌​ជា​អារម្មណ៍​រាប់​បញ្ចូល ក្នុង​រូបាវចរ​ភូមិ ។ បុគ្គល​អ្នក​ចម្រើន​ភាវនា បាន​សម្រេច​ផ្លូវ​ឈាន សូម្បី​ត្រឹម​តែ បឋមជ្ឈាន​ប៉ុណ្ណោះ ក៏​ជួប​ប្រទះ​សេចក្ដី​សុខ​សប្បាយ​ធម្មតា ឆ្ងាញ់​ពិសា​ជាង​រសជាតិ​អ្វី​ៗ ទាំង អស់។ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បរិបូណ៌​ដោយ​ចរណៈទាំង១៥​នេះ​ឥត​មាន​ខ្វះចន្លោះ​ត្រង់​ណា​ឡើយ។ សិក្សាពាក្យ រូបជ្ឈាន (រូបុ័ច-ឈាន) ឈាន​ដែល​មាន​រូបធម៌​ជាអារម្មណ៍ ។ អប្បនាសមាធិ (អ័ប-ប៉ៈ ន៉ា–) សមាធិ​ដែល​ចុះ​ស្លុង​ស៊ប់​ក្នុង​អង្គឈាន​ពេញ​បរិបូរ ។ រូបភព (រូប៉ៈភប់) កន្លែង​កើត​នៃ​រូបព្រហ្ម។ រូបាវចរ (រូប៉ាវ៉ៈចៈរៈ ឬ-ច; បា. < រូប + អវចរ) ចិត្ត​ដែល​ត្រាច់​រង្គាត់ ឬ​អន្ទោល​ទៅ ក្នុង​រូប​ភព ។ រូបាវចរភូមិ (រូប៉ាវៈចៈរៈ ភូម; បា. < រូប + អវចរ + ភូមិ) ភូមិ, ទី ឬ​ថ្នាក់​របស់​រូបាវចរ ។ ឥន្ទ្រិយ ឬ ឥន្ទ្រីយ៍ (អិន-ទ្រី) ភាវៈជាធំ, ឥស្សរភាព; អានុភាព, អំណាច; គុណានុភាព​ឬ​គុណសម្បត្តិ​របស់​ព្រះឥន្រ្ទ​ឬ​ដែល​ជាប់​ទាក់​ទង​អំពី​ព្រះ ឥន្រ្ទកម; រូបកាយ; កម្លាំង, កម្លាំងកាយ; សេចក្ដីដឹង, ប្រាជ្ញា; អារម្មណ៍; មុខការ, នាទី; អាយតនៈខាងក្នុង, ប្រសាទ​ឬ​ប្រសាទរូប : សង្រួម ឥន្រ្ទិយ ប្រុង​ប្រយ័ត្ន​អាយតនៈ​ខាង​ក្នុង​មាន​ភ្នែក​ជា​ដើម។ ឥន្រ្ទិយ សព្ទ​នេះ​មាន​ន័យ​ច្រើន​យ៉ាង​ណាស់, ព. ពុ. ប្រាប់​ថា​អ្វី​ដែល​ជា​ធំ តាម​មុខ​តាម​នាទី​របស់​ខ្លួន​ឬ​ដែល​មាន​បែប​ភាព​ផ្សេង​ដោយ​ឡែក​ហៅ​ថា ឥន្រ្ទិយ, ដូចជា ភ្នែក ហៅ ចក្ខុន្រ្ទិយ; ត្រចៀក ហៅ សោតិន្រ្ទិយ; ច្រមុះ ហៅ ឃានិន្រ្ទិយ; អណ្ដាត ហៅ ជីវ្ហិន្រ្ទិយ; កាយ ហៅ កាយិន្រ្ទិយ; មនោ ឬ ចិត្ត ហៅ មនិន្រ្ទិយ (ព្រោះ​អាយតនៈ​ខាង​ក្នុង​ទាំង ៦ នេះ​ជា​ធំ​ក្នុង​ការ​ទទួល អារម្មណ៍​តាម​នាទី​របស់​ខ្លួន ជា​ជំនួស​គ្នាពុំ​បាន) ។ (វចនានុក្រម​សម្តេច​ព្រះសង្ឃរាជ ជួន ណាត) សិក្ខាបទ (–បត់) ចំណែក, មាត្រា​របស់​សីល​ឬ​របស់​វិន័យ ។ នីវរណៈ = ធម៌​ដែល​ជា​គ្រឿង​រារាំង​ចិត្ត​មិន​ឲ​បាន​សម្រេច​សេចក្តី​ល្អ ហៅថា នីវរណធម៌ មាន ៥យ៉ាងគឺៈ ១- កាមច្ឆន្ទៈ​ស្រឡាញ់​ចូល​ចិត្ត​ក្នុង​អារម្មណ៍​មាន​រូប​ជា​ដើម ដែល​ជា​ទី​គាប់​ចិត្ត។ ២- ព្យាបាទៈ ចង​ចិត្ត​គំនុំ​គុំគួន​អ្នក​ដទៃ។ ៣- ថីនមិទ្ធៈ ដំណើរ​ដែល​ចិត្ត​រុញ​ថយ និង​ដំណើរ​ងុយ​ងោក​ងក់។ ៤- ឧទ្ធច្ចកុកុក្កុច្ចៈ (អ៊ុត-ធាច់ចៈ – កុកកុច ចៈ) ដំណើរ​ដែល​ចិត្ត​រាយ​មាយ​និង​រសាប់រសល់។ ៥- វិចិកិច្ឆា សេចក្តី​សង្ស័យ​មិន​ចេះ​ដាច់​ស្រេច។ ដោយ ៥០០០ឆ្នាំ
images/articles/202/fa22910c4672c6b7c1d408adb7831945.jpg
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៦២,៦៤២ ដង)
ក្នុងអត្ថបទ​មុនយើងបានស្គាល់ពីវិជ្ជា៣ របស់​ព្រះសម្មា​សម្ពុទ្ធរួច​ហើយ​ ឥឡូវនេះ​សូមស្វែង​​យល់​អំពីវិជ្ជាប្រាំបីប្រការ​ដូចតទៅៈ​ ១- វិបស្សនាញាណ ពិចារណា​ឃើញរូប​និងនាម។ ​សំដៅយក​ប្រាជ្ញាសម្រាប់​ពិចារណាឃើញច្បាស់នូវ​បញ្ចក្ខន្ធ ព្រមទាំង​ការញែក​​បញ្ចក្ខន្ធ​ចេញជារូប​ ជានាម​ដោយ​ចំណែកៗ ​និង​​ការ​ឃើញ​ច្បាស់​​នូវធម៌​ជាបច្ច័យ​របស់នាម​និងរូប។​ ២- មនោមយិទ្ធិ ឫទ្ធិដែលសម្រេចដោយចិត្ត ។ សំដៅយកឫទ្ធិដែលកើត​ឡើង​បាន​ដោយ​អំណាចចិត្តគឺថា​ បើចិត្តចង់និម្មិតកាយ​របស់ខ្លួនពីមុន​ឲ្យឃើញ​ទៅ​​ជា​កាយ​​ដទៃវិញ ​ដូចជា​គេដក​បណ្តូល​ស្មៅយ៉ាប្លង​ចេញពីទង​ស្មៅយ៉ាប្លង ឬដូចជា​គេ​ហូត​ដាវ​ចេញពីស្រោម។ មួយទៀត ឫទ្ធិរបស់ចិត្ត​ដែលបាន​អប់រំល្អហើយ ជា​ហេតុ​​ឲ្យ​ក្លៀវក្លា អង់អាច គិតការអ្វីបាន​ដូច​ចិត្ត​គ្រប់​យ៉ាង​មិនមាន​ការទើស​ទាក់​សល់​ជំពាក់​។​ ៣- ឥទ្ធិវិធៈ សំដែងឫទ្ធិបាន។ សំដៅយកការ​សំដែងឫទ្ធិ​ផ្សេងៗបាន ​ដែល​ហួសវិស័យរបស់ជន​សាមញ្ញ ដូចយ៉ាងមនុស្សម្នាក់​អាចនិម្មិតឲ្យ​ទៅជាច្រើន​នាក់​បាន​​ដើរពាន់​កាត់​គ្រឿងបិទបាំង​ដូចជា​ជញ្ជាំងឬកំពែង​ក៏បាន​ មុជក្នុងដី​ដូចមុជ​ក្នុងទឹក​ក៏​បាន ​ដើរលើទឹកដូចដើរលើដីក៏បាន ហោះទៅ​លើអាកាស​ដូចសត្វ​បក្សី​ហើរ​​ក៏បាន ​ស្ទាបអង្អែលព្រះអាទិត្យ​ព្រះចន័្ទ​​ដោយ​ដៃ​ក៏​បាន។​ ៤- ទិព្វសោតៈ ត្រចៀកទិព្វ។ សំដៅយកការស្តាប់សំឡេង​ក្នុងទីជិត​ឆ្ងាយ​បាន​ ទោះបីជា​​សំឡេង​មនុស្សឬជា​សំឡេងទេវតា​ ជាត្រចៀក​កន្លងហួស​វិស័យនៃ​ត្រចៀក​សាមញ្ញជន​។​ ៥- ចេតោបរិយញ្ញាណ កំណត់ដឹង​ចិត្តអ្នកដទៃបាន​។ សំដៅ​យកការ​ទា​យ​ចិត្តគំនិត​របស់អ្នកដទៃ​ដែល​ត្រិះរិះគិត​ទៅរក​​ហេតុណា​​មួយ​ក៏អាច​ដឹងបាន​ដោយ​ការ​កំណត់​អធិដ្ឋានចិត្តា​​នុភាព​របស់ខ្លួនទៅស្ទាក់​ដេញតាមរក​ចិត្តគំនិត​របស់​​បុគ្គល​​ដទៃដោយ​ចិត្តដ៏បរិសុទ្ធ​រ​បស់ខ្លួន​ដូច​មានសេចក្តីដឹង​ថា​ចិត្ត​របស់បុគ្គលនោះ​ៗបរិសុទ្ធឬសៅហ្មង​ជាដើម។​ ៦- បុព្វេនិវាសានុស្សតិញ្ញាណ ញាណគឺការរលឹកឃើញ​នូវ​ខន្ធបញ្ចកៈ​(ខន្ធ៥) ​ក្នុងជាតិមុន។​ ការដឹងនូវជាតិ​ គឺការរលឹក​ឃើញនូវ​ខន្ធបញ្ចកៈ​ដែលធ្លាប់​កើត ធ្លាប់នៅក្នុងភពមុនបាន គឺរលឹកឃើញ ជាតិថយ​ក្រោយ​ក្នុង​កាល​ដែលកន្លងទៅ​ហើយ តាំងអំពីមួយ​​ជាតិ ពីរ​ជាតិ បីជាតិ រហូត​ដល់​អនេក​ជាតិថា​ “ក្នុងកាល​នោះអាត្មាអញ​បានកើតក្នុងទីនោះ មាន​ឈ្មោះ​យ៉ាងនេះ​ មាន​គោត្តយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ ​មានអាហារយ៉ាងនេះ មាន ​សុខទុក្ខយ៉ាងនេះ មានអាយុ ប៉ុណ្ណេះៗជាដើម។ លុះច្យុត​​អំពីជាតិនោះ​ហើយ ​ក៏ទៅកើតក្នុង​ ទីនោះៗ ​លុះមកអំពីទីនោះក៏មក​កើតក្នុងទីនេះ”។ ការយល់ធ្លុះ​ធ្លាយឃើញព្រឹត្តិការណ៍ ​របស់ជាតិក្នុងកាលមុនដូច្នេះ ទើប​ឈ្មោះ​ថា “បុព្វេនិវាសានុស្សតិញ្ញាណ” គឺឃើញការវិល កើតវិលស្លាប់​តាម​យថាកម្ម​របស់សត្វ។ ៧- ចុតូបបាតញ្ញាណ ញាណក្នុងការកំណត់​ឃើញនូវចុតិនិង​បដិសន្ធិនៃ​ពួកសត្វ។ ​ការដឹងច្បាស់នូវចុតិ​និងបដិសន្ធិ គឺការឃ្លាតចាក​ជីវិតនិង​ការ​ចាប់​កំណើត​បាន ដោយការឃើញពួកសត្វដែលកំពុងច្យុតក៏មាន កំពុងចាប់​កំណើតក៏មាន ​ដឹងច្បាស់ថា​ “ពួកសត្វទាំង​នោះមាន​គតិផ្សេង​ៗគ្នា​ខ្លះថោកទាប ខ្លះខ្ពង់ខ្ពស់ តាមយថាកម្មរបស់ខ្លួនៗ ដោយអំណាច​ផលវិបាក​នៃការ​​ប្រព្រឹត្តរបស់​ពួកសត្វ”។​ ការដឹងច្បាស់នូវ​ចុតិនិង​បដិសន្ធិនៃ ​ពួកសត្វដូច្នេះ ទើបឈ្មោះ​ថា “ចុតូបបាតញ្ញាណ”។​ ៨- អាសវក្ខយញ្ញាណ ​ញាណក្នុងការធ្វើឲ្យអស់​នូវអាសវៈ ។​ ការដឹងច្បាស់​នូវ​ហេតុ​ជាទីអស់​ទៅនៃអាសវៈ​នោះ​ បានដល់​ការដឹង​ច្បាស់​តាម​ពិត​ថា ​“នេះ​ជាទុក្ខ នេះជាសមុទ័យ (ហេតុឲ្យកើតទុក្ខ) នេះជានិរោធ (ការរលត់ទុក្ខ) នេះ​​ជាមគ្គ (ផ្លូវប្រតិបត្តិដើម្បីរំលត់ទុក្ខ) នេះជាអាសវៈ នេះជា​ហេតុដែល​អោយ​​កើតអាសវៈ នេះជា សេចក្តីប្រតិបត្តិដើម្បីឲ្យអស់អាសវៈ” កាលដឹង​ច្បាស់ដូច្នេះ​ហើយចិត្តក៏រមែងរួចចាក អាសវៈទាំង៤ ប្រការ គឺកាមាសាវៈ ភវាសវៈ ទិដ្ឋាសវៈ​និងអវិជ្ជាសវៈ ។ ដឹងច្បាស់ថាជាតិ របស់​អាត្មា​អញ​អស់​ហើយ ​ព្រហ្មចរិយធម៌អញបានប្រព្រឹត្តចប់​ហើយ ​ករណីកិច្ចរបស់អញ​ បាន​សម្រេច​ហើយ កិច្ចដែលត្រូវចម្រើន​តទៅ​ទៀតពុំមាន​ឡើយ”។ទាំងប្រាំបីនេះប្រការនេះហៅថា វិជ្ជា៨ ប្រការ។ ដោយ៥០០០ឆ្នាំ
images/articles/201/300b7866d883ff1e05e94a97f0c6a2e1.jpg
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ១០៥,១០៦ ដង)
នៅក្នុង​ធម៌នមស្សការ​ព្រះរតន​ត្រ័យ​ ត្រង់​ពុទ្ធរតនប្ប​ណាម​ គឺការ​ថ្វាយ​បង្គំ​ចំពោះ​ព្រះសម្ពុទ្ធ ​ដែលផ្តើម​ដោយពាក្យថា​ (ឥតិបិ សោ ភគវា (អ៊ិ តិ ប៉ិ សោ ភៈ គៈ វា) ​ជាដើម​ ពុទ្ធបរិស័ទ​ទាំងឡាយ​ច្បាស់ជា​ធ្លាប់ជួប​បាលីមួយ​ឃ្លាថា​ វិជ្ជាចរណ​សម្បន្នោ ​(វជ្ជា-ចៈ-រៈណៈ ​សាំ-ប៉ាន់- ​ណោ) ​ជាមិនខាន​។ពាក្យថា ​វិជ្ជាចរណៈ​សម្បន្នោ ប្រែថា ​ព្រះសម្មាសម្ពុទ្ធជា​បរមគ្រួនៃ​យើង​ ព្រះអង្គ​ទ្រង់បរិបូណ៍​ដោយ ​វិជ្ជា៣ វិជ្ជា៨​ និងចរណៈ១៥ ។ ការចេះដឹង យល់ធ្លុះធ្លាយ ​ឃើញច្បាស់​ដោយ​បញ្ញា ​ហៅថា ​“វិជ្ជា” ។ ពាក្យ​ថា​ វិជ្ជា ​គឺជាគុណសម្បត្តិនៃសម្មាសម្ពោធិញ្ញាណ ​ដែលព្រះមាន​ព្រះភាគ​ បាន​ត្រាស់​ដឹង ​ក្នុងយាមទាំងបី​នៃរាត្រី១៥​កើតខែពិសាខ គឺ​ បឋម​យាម​ព្រះអង្គ​បានវិជ្ជាទី១មជ្ឈិមយាម ​បានវិជ្ជាទី២ ​បជ្ឈិមយាម ​បានវិជ្ជាទី៣ ​។​ វិជ្ជាបី​យ៉ាង​នេះ​ហៅថា ​ញាណ ​ដូច្នេះក៏បាន ​គឺជា​ ពាក្យផ្លាស់ប្តូរគ្នា។​ ព្រះមាន​ព្រះភាគ ​បាននូវវិជ្ជា​ទាំងបីប្រការ​នេះជាដើម​ ទើបឈ្មោះថា​ ព្រះអង្គ​បាន​ត្រាស់។​ ១- បុព្វេនិវាសានុស្សតិញ្ញាណ ញាណគឺការរលឹកឃើញ​នូវខន្ធបញ្ចកៈ​(​​​ខន្ធ៥​) ​ក្នុងជាតិមុន​។​ការដឹងនូវជាតិ គឺការរលឹក​ឃើញនូវខន្ធ​បញ្ចកៈ​ ដែលធ្លាប់កើត ​ធ្លាប់នៅ​ក្នុងភព​​មុន​ បាន​ គឺរលឹកឃើញជាតិ​ថយ​​ក្រោយ​ក្នុងកាលដែលកន្លងទៅ​ហើយ​ តាំងអំពីមួយ​ជាតិ ពីរ​ជាតិ បីជាតិ​ រហូត​ដល់​អនេក​ជាតិថា ​“ក្នុង​កាល​នោះ​អាត្មា​អញបាន​កើតក្នុងទីនោះ​ មានឈ្មោះ​​យ៉ាងនេះ ​​មានគោត្ត​​យ៉ាង​នេះ​ ​មានវណ្ណៈ​​យ៉ាងនេះ ​មានអាហារ​យ៉ាងនេះ ​មាន​សុខ​ទុក្ខយ៉ាង​នេះ ​​មាន​អាយុ​ប៉ុណ្ណេះ​ៗ​ជាដើម។ ​លុះច្យុតអំពី​ជាតិនោះ​ហើយ​ ​ក៏ទៅកើតក្នុង​ទីនោះៗ ​​លុះមកអំពី​ទីនោះ​​ក៏មកកើត​ក្នុងទីនេះ”​។​ ការយល់ធ្លុះធ្លាយ​ឃើញព្រឹត្តិការណ៍​ ​រ​​បស់ជាតិក្នុង​កាល​មុនដូច្នេះ ​ទើប​​ឈ្មោះ​​​ថា “បុព្វេនិវាសានុស្សតិ​​ញ្ញាណ” គឺឃើញ​ការវិល ​កើតវិល​ស្លាប់​​តាម​​យ​ថា​​កម្មរបស់​​សត្វ។​​ ២- ចុតូបបាតញ្ញាណ ញាណក្នុងការកំណត់ឃើញ​នូវ​ចុតិនិង​បដិសន្ធិនៃពួក​សត្វ​។​ការដឹងច្បាស់នូវ​ចុតិនិងបដិសន្ធិ គឺការឃ្លាត​ចាកជីវិតនិង​ការចាប់កំណើត​បាន ដោយការឃើញពួកសត្វដែលកំពុងច្យុតក៏មាន កំពុងចាប់​កំណើតក៏​មាន ​ដឹងច្បាស់ថា “ពួកសត្វទាំងនោះមានគតិផ្សេងៗគ្នា ខ្លះថោក​ទាប ខ្លះ​ខ្ពង់ខ្ពស់ ​តាមយថាកម្មរបស់ខ្លួនៗ​ ដោយអំណាចផល​វិបាក​នៃការ​ប្រព្រឹត្ត​របស់ពួក​សត្វ”។ ​ការដឹងច្បាស់នូវ​ចុតិនិងបដិសន្ធិនៃ​ពួកសត្វដូច្នេះ​ ទើប​ឈ្មោះ​ថា ​“ចុតូបបាតញ្ញាណ”។​ ៣- អាសវក្ខយញ្ញាណ ញាណ​ក្នុង​ការធ្វើឲ្យ​អស់នូវអាសវៈ ​។​ការដឹ​ង​ច្បាស់នូវហេតុជាទីអស់ទៅនៃអាសវៈនោះ បានដល់ការ​ដឹងច្បាស់​តាមពិត​ថា “នេះជាទុក្ខ នេះជា​សមុទ័យ (ហេតុឲ្យកើតទុក្ខ) ​នេះជានិរោធ​ (ការរលត់ទុក្ខ) ​នេះជាមគ្គ (​ផ្លូវប្រតិបត្តិដើម្បីរំលត់ទុក្ខ) ​នេះជាអាសវៈ នេះ​ជា​ហេតុដលែលអោយកើតអាសវៈ នេះជា សេចក្តី​ប្រតិបត្តិ​ដើម្បីឲ្យ​អស់​អាសវៈ” ​កាលដឹងច្បាស់ដូច្នេះហើយចិត្តក៏រមែងរួចចា​ក​ អាសវៈទាំង៤ ប្រការ ​គឺកាមាសាវៈ ​ភវាសវៈ ទិដ្ឋាសវៈ និងអវិជ្ជាសវៈ ។ ដឹងច្បាស់​ថា​ជាតិ របស់​អាត្មាអញអស់ហើយ ព្រហ្មចរិយធម៌អញបានប្រព្រឹត្តចប់ហើយ ករណី​កិច្ច​របស់អញ​ បានសម្រេចហើយ​ កិច្ចដែលត្រូវចម្រើន​តទៅទៀតពុំ​មាន​ឡើយ”​ ។​ ព្រះសម្មាសម្ពុទ្ធបរិបូណ៌ដោយវិជ្ជា ​ឃើញច្បាស់នូវបដិបទាជា​ទីញ៉ាំង​អាសវៈ​ឲ្យអស់​ទៅ​ ហើយទ្រង់សំដែងធម៌​ប្រៀន​ប្រដៅ​ពុទ្ធបរិស័ទ​ឲ្យ​ប្រតិបត្តិដើម្បី​ធ្វើអាសវៈ​​ឲ្យអស់ទៅ ​ដូច្នេះទើបឈ្មោះ​ថា​ “អាសវក្ខយ​ញ្ញាណ”។វិជ្ជាទាំងបីប្រការនេះ​ឈ្មោះថា ​អង្គនៃសម្មាសម្ពោធិញ្ញាណ។ ពន្យល់ពាក្យ អាសវៈ = គ្រឿងត្រាំ, គ្រឿងសៅហ្មង, ឧបទ្រពចង្រៃ, ​កិលេសជា​គ្រឿង​ត្រាំ គឺកិលេសធម៌​ដែលត្រាំនៅក្នុងសន្តាន។ អាសវៈមាន៤ យ៉ាងគឺៈ ១- កាមាសវៈ អាសវៈគឺកាម បានដល់​សេចក្តី​ប្រាថ្នា​ទាំងឡាយ​។​ ២- ភវាសវៈ អាសវៈគឺភព បានដល់ការ អន្ទោលកើតស្លាប់​មិនចេះឈប់​ឈរ។ ​៣- ទិដ្ឋាសវៈ អសវៈគឺទិដ្ឋិ បានដល់ការ​យល់ខុស ប្រាស​​ចាកនូវ​សច្ចធម៌។ ៤- អវិជ្ជាសវៈ អាសវៈគឺអវិជ្ជា បានដល់ការ​មិនដឹង​ច្បាស់​នូវ​​កងទុក្ខទាំងពួង ឬមិនដឹងច្បាស់នូវអរិយសច្ចធម៌។ ខន្ធបញ្ចកៈ = គំនរនៃខន្ធ៥ គឺ រូប វេទនា សញ្ញា សង្ខារ និង វិញ្ញាណ។ ព្រហ្មចរិយធម៌ (ព្រំ-មៈ-ចៈរិយៈ-ធម៌) = ការប្រព្រឹត្តធម៌ដ៏ប្រសើរ, ​ការខ្វល់​ខ្វាយ ​ឬខ្នះខ្នែង​ចំពោះ​អំពើជា​កុសល។​ អរិយសច្ចធម៌​ (អៈរ៉ិយ៉ៈ-សច្ចៈធម៌) = ធម៌ពិតដ៏ប្រសើរ មាន៤ គឺ ១- ទុក្ខៈ សេចក្តីព្រួយលំបាក, ​សេចក្តីទុក្ខ។ ២- សមុទយៈ កំណើតទុក្ខ ឬហេតុ​ដែលនាំ​ឲ្យកើត​ទុក្ខ។ ​៣- និរោធៈ សេចក្តីរលត់ទុក្ខ ឬធម៌សម្រាប់​រំលត់ទុក្ខ​។ ​៤- មគ្គៈ ផ្លូវ ឬ ឧបាយនៃសេចក្តីរលត់ទុក្ខ ។ អរិយសច្ចទាំងបួននេះ ហៅ​ម៉្យាង​ទៀតថា ចតុរារិយសច្ច (ចៈ-តុ-រ៉ា-រ៉ិយៈ-ស័ច)។ បដិបទា (ប៉ៈ-ដិ-ប៉ៈ-ទា) = ការប្រព្រឹត្ត, ការប្រតិបត្តិ ។ ដោយ៥០០០ឆ្នាំ
images/articles/191/maxresdefault.jpg
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៤០,៧២២ ដង)
ព្រះសារីរិកធាតុរបស់គោតមពុទ្ធត្រូវបានគេជឿថា ស្ថិតនៅភាសពេញតំបន់អាស៊ីដែលជាទីចាប់កំណើតនៃព្រះពុទ្ធសាសនា តាំងពីពេលធ្វើឈាបនកិច្ចព្រះបរមសពមកម៉្លេះ ។ តាមដំណាលថា បន្ទាប់ពីធ្វើឈាបនកិច្ចរួច មានពួកក្សត្យនគរផ្សេងៗ មកដើម្បីដណ្ដើមយកព្រះសារីរិកធាតុ ហើយដើម្បីបញ្ចប់នូវជម្លោះនេះ ភាគីជម្លោះទាំងឡាយបានយល់ព្រមធ្វើការបែងចែកព្រះសារីរិកធាតុជា ៨ ចំណែក និងត្រូវបានបាំងដោយក្លស់ (ឆត្រ) ដែលក្រោយមក ក្លស់បានក្លាយទៅជានិមិត្តរូបនៃសិល្បៈផ្នែកព្រះពុទ្ធ សាសនា ។ សារីរិកធាតុចំណែកនីមួយៗត្រូវបានបញ្ជូនទៅកាន់នគរជាច្រើនដើម្បីបញ្ចុះនៅក្នុងស្ដូប (ចេតិយ) សម្រាប់គោរពបូជា ។ ព្រះបរមសារីរិកធាតុ តាមដំណាលបានបន្តទៀតថា ប្រហែល ១០០ ឆ្នាំ ក្រោយមក មានស្ដេចមួយអង្គឈ្មោះ អសុកាជាក្សត្រដែលមានជំនឿមុតមាំ ជ្រះថ្លាលើពុទ្ធសាសនា បានផ្សព្វផ្សាយលទ្ធិសាសនានេះដុះដាល និងបានប្រមែប្រមូលសារីរិកធាតុទាំងអស់ ហើយបានយកទៅបញ្ចុះនៅក្នុងស្ដូបចំនួន ៨៤០០០ដែលបច្ចុប្បន្នស្ដូបទាំងនោះស្ថិតនៅក្នុងប្រទេសកាន់ព្រះពុទ្ធសាសនានានានៅអាស៊ី ។ អ្នកមានជំនឿភាគច្រើនជឿជាក់ថា សារីរិកធាតុទាំងនេះបានសម្ដែងនូវអម្ភូតហេតុពិសិដ្ឋដ៏មហស្ចារ្យ ។ ព្រះ​សារីរិកធាតុភាគច្រើនមានរូបរាងដូចជាគុលិកាគុជតូចៗ ខ្លះស្រអាប់ ខ្លះថ្លា មានពណ៌ផ្សេងៗ តាមជំនឿថា ផ្នែកផ្សេងៗនៃរាងកាយព្រះសម្ពុទ្ធ ផ្ដល់នូវសារីរិកធាតុពណ៌ផ្សេងគ្នា ។ ព្រះសារីរិកធាតុមួយចំនួនធំត្រូវបានបញ្ចុះនៅក្នុងស្ដូប ហើយមួយចំនួនទៀតត្រូវបានបែងចែកដោយព្រះសង្ឃទៅឲ្យអ្នកដែលមានជំនឿដើម្បីរក្សាទុកគោរពបូជាលក្ខណៈគ្រួសារ ដែលករណីដូចនេះមានតិចតួចបំផុត ។ ដោយហេតុថា ព្រះសារីរិកធាតុជាវត្ថុពិសិដ្ឋ សក្តិសិទ្ធិ ប្រកបដោយមហិទ្ធិឫទ្ធិ គឺត្រូវបានដាក់ដំកល់ជាសាធារណៈដើម្បីគោរពបូជារួមគ្នាក្នុងចំណោមអ្នកដែលមានជំនឿទាំងឡាយ ។ ការអត្ថាធិប្បាយតាមបែបសាសនាៈ ព្រះពុទ្ធកិច្ច គឺកិច្ចដែលព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយទ្រង់ប្រតិបត្តិជានិច្ច ក្រោយអំពីត្រាស់ដឹងនូវសព្វញ្ញតញ្ញាណដោយបញ្ញាដ៏កំពូលរបស់ព្រះអង្គ ។ ព្រះដ៏មានព្រះភាគទ្រង់បំពេញពុទ្ធចរិយាដែលជាប្រយោជន៍ដល់សត្វលោក ទ្រង់ត្រាស់សម្ដែងធម៌ប្រោសវេនេយ្យសត្វដោយព្រះមហាករុណារបស់ព្រះអង្គទ្រង់ដឹកនាំសត្វលោកឲ្យប្រកបដោយសេចក្ដីសុខ ឲ្យតាំងនៅក្នុងសរណៈឲ្យរួចផុតចាកទុក្ខឲ្យបន្លុំអមតធម៌ មិនថាព្រះអង្គគង់ក្នុងទីណាទេ ព្រះអង្គទ្រង់មិនលះនូវកិច្ច៥យ៉ាងគឺ កិច្ចក្នុងបុរេភត្ត កិច្ចក្នុងបច្ឆាភត្ត កិច្ចក្នុងបឋមយាម កិច្ចក្នុងមជ្ឈិមយាម និងកិច្ចក្នុងបច្ឆិមយាម ដូចបោរាណាចារ្យប្រព័ន្ធជាគាថាទុកថា ៖ «ព្រះសម្មាសម្ពុទ្ធជាចម្បងជាងអស់អ្នក ប្រាជ្ញ ទ្រង់ជម្រះនូវពុទ្ធកិច្ចទាំងឡាយ៥ប្រការនេះ គឺក្នុងពេលព្រឹកទ្រង់ត្រាច់ទៅបិណ្ឌបាត១ ក្នុងពេលល្ងាចទ្រង់សម្ដែងធម៌ទេសនា១ ក្នុងពេលព្រលប់ទ្រង់ប្រទានឱវាទដល់ពួកភិក្ខុ១ ក្នុងពេលអាធ្រាតទ្រង់ដោះប្រស្នានៃទេវតា១ ក្នុងពេលជិតភ្លឺទ្រង់ប្រមើលមើលនូវសត្វលោកដែលគួរត្រាស់ដឹងនិង មិនគួរត្រាស់ដឹង១ ។» ព្រះពុទ្ធអង្គទ្រង់បំពេញពុទ្ធកិច្ចអស់៤៥ ឆ្នាំហើយ ក្នុងថ្ងៃអង្គារ ១៥កើត ខែពិសាខ មុនពុទ្ធសករាជ១ថ្ងៃ ព្រះអង្គទ្រង់ចូលបរិនិព្វានក្រោមសាលព្រឹក្សទាំងគូ ដោយអនុបាទិសេសនិព្វាន ។ ព្រះបរមសពនៃព្រះអរហន្តសម្មាសម្ពុទ្ធ ត្រូវពួកមនុស្ស ទេវតា ព្រហ្ម ជាដើមនាំគ្នាបូជាយ៉ាងសន្ធឹកសន្ធាប់ជាទីបំផុត ហើយបានដង្ហែយកទៅបូជាត្រង់មកុដពន្ធនចេតិយ ។ ក្នុងថ្ងៃទី៧ បន្ទាប់ពីព្រះអង្គទ្រង់បរិនិព្វាន ព្រះបរមសពដែលតម្កល់លើចិតកាធាន ត្រូវភ្លើងឆេះឡើងដោយអំណាចនៃទេវតាបណ្ដាលឲ្យឆេះព្រះបរមសពនៃព្រះ ដ៏មានព្រះភាគអស់រូបរាងកាយ ធារទឹកបានធ្លាក់ហូរចុះពីលើអាកាសបានពន្លត់ចិតកាធានរបស់ ព្រះសាស្ដា នៅសល់តែព្រះបរមធាតុនៃព្រះដ៏មានព្រះភាគប៉ុណ្ណោះ ។ ពួកមល្លក្សត្របានអារាធនាព្រះបរមសារីរិកធាតុទាំងអស់ទៅដាក់ទុក ក្នុងសុវណ្ណទោណប្រោសព្រំដោយទឹកក្រអូបគ្រប់ប្រភេទ រោយរាយគន្ធជាតិក្នុងសុវណ្ណទោណ ហើយបាននាំសុវណ្ណទោណទៅប្រតិស្ឋានលើដំរីដែលប្រដាប់តាក់តែងហើយ និងបូជាដោយវត្ថុទាំងឡាយដោយមានកម្រងផ្កា និងគ្រឿងក្រអូវជាដើម ហើយក៏នាំយកព្រះបរមសារីរិកធាតុចូលទៅកាន់ក្នុងនគរ តម្កល់ទុកលើសត្តរតនមយបល្ល័ង្ក គឺបល្ល័ង្កដែលធ្វើដោយរតន៧ប្រការ ក្នុងសណ្ឋាគារបាំងស្វេតឆ័ត្រពីខាងលើ ហើយនាំគ្នារៀបចំធ្វើសក្ការបូជាចំពោះព្រះបរមសារីរិកធាតុនៃព្រះដ៏ មានព្រះភាគ រហូតអស់៧ថ្ងៃទៀត ។ មកុដពន្ធនចេតិយ ស្ថានទីបូជាព្រះបរមសព ក្នុងកាលណោះព្រះរាជាក្នុងដែនផ្សេងៗមានព្រះបាទមាគធអជាសត្តុជាដើមទ្រង់បានឮដំណឹងថា ព្រះដ៏មានព្រះភាគទ្រង់បរនិព្វានហើយក្នុងក្រុងកុសិនារាថា ព្រះដ៏មានព្រះភាគជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែកនៃព្រះសារីរិកធាតុរបស់ព្រះដ៏មានព្រះភាគដែរ យើងធ្វើស្ដូបផង ការបូជាផងចំពោះព្រះសារីរិកធាតុនៃព្រះដ៏មានព្រះភាគ ។ តែពួកមល្លក្សត្រគិតថា ធម្មតាពុទ្ធរតនៈជាវត្ថុដ៏ប្រសើរបំផុតក្នុងលោក ព្រមទាំងទេវលោក ក៏រតនៈនេះកើតក្នុងគាមក្ខេត្តរបស់យើង យើងមិនព្រមឲ្យដល់អ្នកណាទេ ។ កាលបើពួកមល្លក្សត្រមិនព្រមចែកព្រះសារីរិកធាតុយ៉ាងនេះ ព្រះវាជា និងព្រាហ្មណ៍ទាំងអស់នោះ ចាប់ផ្ដើមនាំគ្នាធ្វើចម្បាំងដើម្បីដណ្ដើមយកព្រះសារីរិកធាតុ ។ ក៏រៀបចំកងទ័ពរៀងៗខ្លួនដើម្បីឡោមព័ទ្ធក្រុងកុសិនារា ។ ឯពួកមល្លក្សត្រអ្នកក្រុងកុសិនារាវិញ ក៏បានរៀបចំកងទ័ពតតាំងច្បាំងវិញដែរ ។ ក្នុងកាលណោះទោណព្រាម្មណ៍ជាអាចារ្យរបស់ក្សត្រ និងព្រាហ្មណ៍ទាំងនោះ ឃើញការវិវាទទាស់ទែងគ្នាដោយសារព្រះសារីរិកធាតុជារឿងមិនសមគួរទាល់តែសោះ ទើបឡើងទៅឈរលើកំពែងទីខ្ពស់ស្រែកឡើងថា ៖ «លោកទាំងឡាយដ៏ចម្រើន សូមស្ដាប់ពាក្យខ្ញុំមួយមាត់សិន ព្រះពុទ្ធជាម្ខាស់នៃយើង ព្រះអង្គជាខន្តិវាទ ការប្រហារគ្នា ច្បាំងគ្នាព្រោះចំណែកនៃព្រះសារីរិកធាតុរបស់ឧត្ដមបុរសនេះមិនប្រពៃឡើយ ។ បពិត្រលោកដ៏ចម្រើនទាំងឡាយ យើងទាំងអស់គ្នាគួរតែស្រុះស្រួលគ្នា ព្រមព្រៀងគ្នា រីករាយរកគ្នា ចែកព្រះសារីរិកធាតុឲ្យជា៨ចំណែក ព្រះស្ដូបទាំងឡាយ សូមផ្សាយទៅក្នុងទិសទាំងឡាយចុះ ពួកជនច្រើនជ្រះថ្លាចំពោះព្រះសម្ពុទ្ធមានចក្ខុមិនលែង ។» កាលទោណព្រាហ្មណ៍ពោលពាក្យនេះលើកទី១ គ្មានអ្នកណាយកចិត្តទុកដាក់ស្ដាប់ឡើយ ព្រោះម្នាក់ៗគិតតែថាត្រូវច្បាំងៗ ។ តែអាស្រ័យទោណព្រាហ្មណ៍ជាអាចារ្យរបស់ក្សត្រ និងព្រាហ្មណ៍ទូទាំងជម្ពូទ្វីប មិនមានក្សត្រ និងព្រាហ្មណ៍ណាមួយថាមិនស្គាល់ឡើយ ។ ទើបទោណព្រាហ្មណ៍ស្រែកប្រកាសយ៉ាងខ្លាំងជាពីរដងថា ៖ «ពួកលោកចាំសម្លេងអាចារ្យរបស់ខ្លួនមិនបាន ទេឬ ។ ប្រសិនបើចាំបាន សូមស្ងាត់ស្ងៀមគ្រប់ៗគ្នា ហើយស្ដាប់វាចាដែលខ្ញុំពោល ។» ពួកក្សត្រទាំងនោះ បានឮសម្លេងស្រែកឡើងនោះក៏ចាំបានថា នេះជាសម្លេងរបស់ទោណព្រាហ្មជាអាចារ្យរបស់ខ្លួន ហើយក៏នាំគ្នាស្ងៀមស្ងាត់ទៅ ។ ទោណព្រាហ្មណ៍ក៏ប្រកាសឡើងដូចពាក្យមុននោះឯង ដើម្បីបបួលគ្នាចែកព្រះបរមសារីរិកធាតុឲ្យជា៨ចំណែកសម្រាប់ក្សត្រ និងព្រហ្មណ៍៨នគរ ដែលមកជួបជុំគ្នានៅពេលនោះ ។ ក្សត្រ និងព្រាហ្មណ៍ព្រមតាមទោណព្រាហ្មណ៍ មានឆន្ទៈតែមួយថានឹងចែកឲ្យបានស្មើៗគ្នា ។ ទោណព្រាហ្មណ៍បានដឹងពីការព្រមព្រៀងគ្នារបស់ក្សត្រ និងព្រាហ្មណ៍ទាំងនោះហើយ ក៏បានបញ្ជាឲ្យគេបើតុម្ពមាសឡើងដើម្បីចែកព្រះ បរមសារីរិកធាតុ ។ ពេលនោះ ព្រះរាជាទាំងឡាយបានឈរនៅជិតឯតុម្ពមាសនោះ ឃើញនូវព្រះធាតុមានពណ៌ដូចមាសក៏ខ្សឹមខ្សួលកន្ទក់កន្ទេញថា ព្រះដ៏មានព្រះភាគជាសព្វញ្ញូក្នុងកាលមុន យើងបានឃើញសរីរៈរបស់ព្រះអង្គមានពណ៌ដូចមាសដែលប្រដាប់តាក់តែង ហើយដោយបុរិសលក្ខណៈ ៣២ ប្រការ ដែលមានឆព្វណ្ណរង្សី ៦ ប្រការ និងលម្អរុងរឿងទៅដោយអនុព្យញ្ជនៈ ៨០ ឥឡូវនេះនៅសល់តែព្រះធាតុមានពណ៌ដូចមាសប៉ុណ្ណោះ ។ ឯទោណព្រហ្មណ៍ដឹងនូវសេចក្ដីប្រមាទរបស់ក្សត្រ និងព្រហ្មណ៍ទាំងនោះ ក៏ចាប់យកទក្ខិណទាឋៈ គឺចង្កូមកែវខាងស្ដាំ ដាក់ក្នុងចន្លោះឈ្នួតក្បាល ។ កាលបើក្សត្រ និងព្រាហ្មណ៍ទាំងនោះ បន្ទោបង់សេចក្ដីសោកខ្សឹកខ្សួលហើយ ក៏បាននាំគ្នាចែកនូវព្រះធាតុនោះជា ៨ ចំណែក គឺ ៖ ព្រះបាទមាគធអជាសត្តុវេទេហីបុត្រ បានទទួលព្រះធាតុមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប (ព្រះចេតិយ) ក្នុងរាជគ្រឹះ ។ ពួកក្សត្រលិច្ឆវី បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូបក្រុងវេសាលី ។ ពួកក្សត្រអ្នកក្រុងកបិលវត្ថុ បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប ក្រុងកបិលវត្ថុ ។ ពួកក្សត្រថូលិ អ្នកក្រុងអល្លកប្បៈ បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប ក្រុងអល្លកប្បៈ ។ ពួកក្សត្រកោឡិយៈ អ្នករាមគ្រាម បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប ក្រុងរាមគ្រាម ។ ព្រាហ្មណ៍អ្នកវេដ្ឋទីបកៈ បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប ក្នុងដែនវេដ្ឋទីបកៈ ។ ពួកមល្លក្សត្រក្រុងបាវ បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប ក្នុងក្រុងបាវា ។ ពួកមល្លក្សត្រអ្នកក្រុងកុសិនារា បានទទួលមួយចំណែកគឺ ២ នាឡិ យកទៅបញ្ចុះក្នុងស្ដូប ក្នុងក្រុងកុសិនារា ។ ក្នុងកាលណោះ ស្ដេចសក្កទេវរាជទ្រង់រមិលមើលថា អ្នកណាយកចង្កូបកែវខាងស្ដាំទៅ ? ក៏បានដឹងថាទោណព្រាហ្មណ៍ជាអ្នកយកទុកក្នុងចន្លោះឈ្នួតក្បាល ក៏បានគិតថា ទោណព្រាហ្មណ៍នេះ មិនអាចធ្វើសក្ការៈគោរពបូជាចំពោះចង្កូមកែវនេះបានទេ ហើយក៏យកចង្កូមកែវពីទោណព្រាហ្មណ៍នោះទៅ ។ ឯទោណព្រាហ្មណ៍កាលចែកព្រះធាតុអស់ហើយ ក៏យកដៃចាប់មើលចង្កូមកែវត្រង់ឈ្នួតក្បាលមិនឃើញ តែមិនអាចសួរថា អ្នកណាយកចង្កូមកែវទៅ ? ព្រោះខ្លួនជាម្ចាស់ចំណែកហើយ ។ ទោណព្រាហ្មណ៍គិតថា បើដូច្នោះអាត្មាអញនឹងសូមតុម្ពនេះជំនួសចង្កូមកែវវិញ ។ ទើបពោលឡើងថា បពិត្រលោកដ៏ចម្រើន ខ្ញុំសូមតុម្ពនេះទៅបញ្ចុះក្នុងស្ដូប គ្រាន់បានធ្វើសក្ការៈគោរពបូជា ។ ព្រះរាជាទាំងឡាយក៏ព្រមអនុញ្ញាតឲ្យដល់ទោណព្រាហ្មណ៍នោះ ។ ចំណែកពួកក្សត្រមោរិយៈអ្នកក្រុងបិប្ផលិវ័ន មកសូមព្រះធាតុក្រោយគេមិនបាន ក៏សូមយកព្រះអង្គារៈគឺធ្យូងយកទៅធ្វើស្ដូប ធ្វើការបូជាក្នុងក្រុងរបស់ខ្លួន ។ នៅក្នុងគម្ពីរពុទ្ធវំសរបស់ប្រទេសភូមា (ច្បាប់ឆដ្ឋសង្គាយនា) និងគម្ពីរពុធ្ធវំស (ច្បាប់មហាចុឡាតិបិដក ភាគ៣៣ ទំព័រ៥៧៩ ប្រទេសថៃ) មានបាលីប្រាកដពណ៌នាពីរឿងព្រះធាតុនេះ តែក្នុងគម្ពីរពុទ្ធវំសបិដកខ្មែរយើងលេខ៧៧ គ្រាន់តែលើកយកបាលីពីបិដកភូមាមកដាក់ជាលេខយោងត្រង់ទំព័រ២៣៧ បន្ទាត់ទី១០ ប៉ុណ្ណោះ ។ ឯបាលីនោះថា ៖ «ព្រះសារីរិកធាតុទាំងឡាយនោះ ដែលមិនបែកចេញមាន ៧ អង្គគឺ ព្រះឧណ្ហីសធាតុ (ឆ្អឹងថ្ងាស) ១ ព្រះទាឋធាតុ (ចង្កូមកែវ) ៤ ព្រះអក្ខកធាតុ (ឆ្អឹងដងកាំបិត) ២ ព្រះសារីរិកធាតុដ៏សេសសល់ក្រៅពីនោះសុទ្ធតែបែកចេញ (ជាចំណែកតូចៗ) ។» ព្រះបរមធាតុទាំងឡាយមានខ្នាតផ្សេងៗគ្នាគឺ ព្រះធាតុខ្នាតធំ មានទំហំប៉ុនគ្រាប់សណ្ដែកបាយព្រះធាតុខ្នាតកណ្ដាល មានទំហំប៉ុនកំណាត់គ្រាប់អង្ករបាក់ និង ព្រះធាតុខ្នាតតូច មានទំហំប៉ុនគ្រាប់ស្ពៃ ។ ព្រះបរមធាតុទាំងឡាយ មានពណ៌ផ្សេងៗគ្នាគឺ ព្រះធាតុខ្នាតធំមានពណ៌ដូចមាស ព្រះធាតុខ្នាតកណ្ដាលមានពណ៌ដូចកែវមុក្ដា ព្រះធាតុខ្នាតតូចមានពណ៌ដូចផ្កាម្លិះ រួមទាំងអស់ប្រមាណ ១៦ នាឡិ ស្មើ ១ ទោណ ។ នៅក្នុងគម្ពីរសុមង្គលវិលាសិនី អដ្ឋកថា មហាបរិនិព្វានសូត្រ ៥/៣៤៧ បានសម្ដែងថា ៖ «ចុះព្រះធាតុរបស់ព្រះសម្មាសម្ពុទ្ធបរម សាស្ដាបែកជាចំណែកប៉ុន្មាន ? មិនបែកប៉ុន្មានដែរ ? ព្រះបរមធាតុព្រះសម្មាសម្ពុទ្ធនៃយើង មិនបែកជាចំណែកតូចៗមាន ៧ គឺ ព្រះចង្កូមកែវ ៤ ដងកាំបិត ២ ថ្ងាស ១ ឯព្រះធាតុដ៏សេសសល់ក្រៅពីនោះ សុទ្ធតែជាចំណែកតូចៗ ។ បណ្ដាព្រះធាតុទាំងនោះ ព្រះធាតុតូចបំផុតប៉ុនគ្រាប់ស្ពៃ ព្រះធាតុខ្នាតកណ្ដាលប៉ុនគ្រាប់អង្ករបាក់ពាក់កណ្ដាល ព្រះធាតុខ្នាតធំបំផុតប៉ុនគ្រាប់សណ្ដែកបាយបាក់ពាក់កណ្ដាល ។» សេចក្ដីបញ្ជាក់ៈ នៅក្នុងបទនមស្សការត្រង់ធាតុចេតិយនមស្សការគាថា ដែលរៀបរៀងដោយ បណ្ឌិត សែម សូរ ក្នុងសៀវភៅប្រជុំភាណវារបាលីប្រែពិស្ដារ ត្រង់ទំព័រ៣០៣ បន្ទាត់ទី១៣ ដែលគាថានេះបានដកចេញពីគម្ពីរបឋមសម្ពោធិត្រង់ទំព័រ២៦០ តែមិនត្រឹមត្រូវតាមគម្ពីរព្រះត្រៃបិដក ដែលមានក្នុងគម្ពីរពុទ្ធវំសបិដកលេខ៧៧ ទំព័រ២៣៧ បន្ទាត់ទី១១ នោះទេ ។ ដូចគាថាក្នុងព្រះត្រៃបិដកថា មុត្តាវណ្ណា ច មជ្ឈិមា ព្រះធាតុខ្នាតកណ្ដាលមានពណ៌ដូចកែវមុក្ដា តែក្នុងបឋមសម្ពោធិ និងយើងធ្លាប់សូត្រមកថា មជ្ឈិមា ផលិកប្បភា ព្រះធាតុខ្នាតកណ្ដាលមានពណ៌ដូចកែវផលិក ដូច្នេះគាថានេះ ប្រាកដជាមិនត្រឹមត្រូវតាមព្រះត្រៃបិដកទេ ។ ដូចគាថាក្នុងព្រះត្រៃបិដកមួយបាទទៀតថា ខុទ្ទកា មកុលវណ្ណា ច ព្រះធាតុខ្នាតតូចមានពណ៌ដូចផ្កាម្លិះ ស្រាប់តែក្នុងបឋមសម្ពោធិ និងយើងធ្លាប់សូត្រមកថា ខុទ្ទកា ពកុលវណ្ណា ព្រះធាតុខ្នាតតូចមានពណ៌ដូចផ្កាថ្កុល បាទគាថានេះ ក៏មិនត្រឹមត្រូវតាមព្រះត្រៃបិដក និងអដ្ឋកថា ព្រោះហេតុនេះ មិនអាចកាន់យកបានឡើយ ។ តាមពិត មកុល ស័ព្ទមិនមែនប្រែថា ផ្កាម្លិះតែម្ដងទេ តែក្នុងគាថានេះ អាស្រ័យច្បាប់ឆ័ន្ទទើបកាត់ពាក្យ សុមនៈ ចេញដែលប្រែថា ផ្កាម្លិះនោះ ។ ពាក្យថា មកុល ក្នុងគម្ពីរអភិធានប្បទីបិកា និងអភិធានប្បទីបិកាដីកាត្រង់សូត្រ៥៤៤ ថា មកុល (មុច មោចនេ + ឧល) ប្រែថា ផ្កាឈើក្ដោប ឬផ្កាឈើក្រពុំ វិ. មុចតីតិ មកុលោ ផ្កាឈើដែលលាស់ចេញ ឈ្មោះថា មកុល (អាទេស គឺផ្លាស់ ឧ ជា អ, ច ជា ក) ។ មានក្នុងអដ្ឋកថា មជ្ឈិមនិកាយថា កមលុប្បលាទីនី ឯកស្មឹ កាលេ វិកសន្តិ ឯកស្មឹ មកុលនិ ហោន្តិ ។ ផ្កាឈូកក្រហម និងឧប្បលជាដើមតែងរីកក្នុងវេលាមួយ តែងក្ដោបទៅក្នុងវេលាមួយ ។ ចុះពាក្យថា មកុល ប្រែថា ក្ដោប ឬក្រពុំ ហេតុអ្វីបានជាហ៊ានប្រែថា ផ្កាម្លះនោះទៅវិញ ? បានជាហ៊ានប្រែថាផ្កាម្លិះនោះ ព្រោះអាងគម្ពីរសុមង្គលវិលាសិនី អដ្ឋកថា មហាបរិនិព្វានសូត្រ ៥/៣៤៧ ថា ៖ «ព្រះធាតុទាំងឡាយដែលនៅសេសសល់ប្រាកដ ដូចផ្កាម្លិះក្រពុំខ្លះ ដូចកែវមុក្ដាដ៏ស្អាតខ្លះ ដូចលម្អិតមាសខ្លះ ។» ដូច្នេះក្នុងអដ្ឋកថាបានបញ្ជាក់ហើយថា សុមនមកុលសទិសា ប្រាកដដូចផ្កាម្លិះក្រពុំជាក់ច្បាស់ទៅហើយ និងគម្ពីរជិនកាលមាលីបករណ៍ (១/៣៩) បានសម្ដែងថា ៖ «បណ្ដាព្រះបរមសារីរិកធាតុនោះ ព្រះធាតុខ្នាតតូចប៉ុនគ្រាប់ស្ពៃ ។ ព្រះធាតុកណ្ដាលប៉ុនគ្រាប់អង្ករបាក់ពាក់កណ្ដាល ។ បណ្ដាព្រះបរមសារីរិកធាតុនោះ ព្រះធាតុខ្នាតតូចមានពណ៌ប្រាកដដូចផ្កាម្លិះក្រពុំ ។ ព្រះធាតុកណ្ដាលមានពណ៌ប្រាកដដូចកែវមុក្ដាដ៏ស្អាត ។ ព្រះធាតុខ្នាតធំមានពណ៌ប្រាកដដូចជាមាស ។» ព្រមទាំងក្នុងគម្ពីរបបញ្ចសូទនីអដ្ឋកថា មជ្ឈិមនិកាយ ពាកុលសូត្រត្រង់សុញ្ញតវគ្គបានបញ្ជាក់ធាតុព្រះពាកុលៈមាន មកុល ស័ព្ទដែរថា ៖ «ព្រះធាតុទាំងឡាយនោះឯងនៅសេលសល់ប្រាកដដូចផ្កាម្លិះក្រពុំ ។» តាមទឡ្ហីករណ៍ដែលបានលើកឡើងខាងលើនេះ ព្រះធាតុខ្នាតតូចគឺមានពណ៌ដូចផ្កាម្លិះក្រពុំ មិនមែនពណ៌ដូចផ្កាថ្កុលទេ ដោយហេតុថាពាក្យ ពកុល មិនមានក្នុងបិដក និងអដ្ឋកថាដែលជាច្បាប់ដើមនោះទេ ។ ដូច្នេះ យើងទាំងអស់គ្នាគប្បីកែបទនមស្សការនេះឲ្យត្រឹមត្រូវតាមព្រះត្រៃបិដក និងអដ្ឋកថាវិញ ។ នៅក្នុងសុមង្គលវិលាសិនី អដ្ឋកថា មហាបរិនិព្វានសូត្រប្រាប់ថា ៖ «ព្រះបរមធាតុរួមទាំងអស់ ១៦ នាឡិ ដោយនាឡិតាមប្រក្រតី (អដ្ឋកថា ទីឃនិកាយ ៥/៣៥៦) ។» នៅក្នុងសុត្តន្តបិដក ទីឃនិកាយ មហាវគ្គ (១៦/៣៤៩/១០) ថា ៖ «ព្រះបរមធាតុរបស់ព្រះសម្ពុទ្ធមានចក្ខុ មានចំនួន ៨ ទោណ ។» យើងត្រូវគិតពីមាគធនាឡិ (បាកតិនាឡិ) និងទោណនេះឲ្យបានច្បាស់លាស់ដើម្បីដឹងពីប្រមាណនៃព្រះធាតុ នេះ ។ តាមគម្ពីរអភិធានប្បទិបិកា គាថាទី៤៨២‑៣ តទៅ ៖ ១ បសតៈ ជា ១ កុឌុវៈ ៤ កុឌុវៈ ជា ១ បត្ថៈ ៤ បត្ថៈ ជា អាឡ្ហក ៤ អាឡ្ហក ជា ១ ទោណ ។ តាមមាត្រាវាស់នេះ សឲ្យឃើញថា ៤ កំបង់ដៃ ស្មើ ១ បត្ថៈ គឺ ១ នាឡិ តាមប្រក្រតី ។ ដូចពាក្យក្នុងវិសុទ្ធិមកញក មហាដីកា (២/១៦៧) ថា ៤ កឌុវៈ ជា ១ នាឡិ ។ ក្នុងសុមង្គលវិលាសិនី អដ្ឋកថា ទីឃនិកាយ (២/២១៨) និងក្នុងសមន្តប្បាសាទិកា វេរញ្ជកណ្ឌវណ្ណនា (១/៣៤០‑៣៤១) ថា ឈ្មោះថា បត្ថៈ គឺមានប្រមាណប៉ុននាឡិត្រឹមល្មដើម្បីចិញ្ចឹមបុរសម្នាក់ៗឲ្យ ប្រព្រឹត្តទៅបាន ។ សរុបព្រះធាតុ ៤ កុឌុវៈ ជាមួយនាឡិតាមប្រក្រតី ៤ នាឡិតាមប្រក្រតី ជាមួយ អាឡ្ហក ៤ អាឡ្ហក ជា ១ ទោណ ។ ដូច្នេះ ៤ x ៤ = ១៦ គឺ ១៦ នាឡិតូចស្មើ ១ ទោណ ។ ព្រះបរមសិរីរិកធាតុសរុបទាំងអស់មាន ១៦ នាឡិ ស្មើ ១ ទោណ ប៉ុណ្ណោះតាមន័យក្នុងអដ្ឋកថា ។ តែព្យញ្ជនៈក្នុងសុត្តន្តបិដក ទីឃនិកាយ មហាវគ្គ (១៦/៣៤៩/១០) ថា ព្រះបរមសារីរិកធាតុរបស់សម្ពុទ្ធមានចក្ខុមានចំនួន ៨ ទោណ ។ បើមាន ៨ ទោណ មែននោះគឺ ១៦ x ៨ = ១២៨ នាឡិ ទៅហើយ តែអដ្ឋកថាបញ្ជាក់ថា មានតែ ១៦ នាឡិធម្មតាប៉ុណ្ណោះ ។ ហើយគួរឲ្យសង្ស័យដល់អ្នកសិក្សាទៀតនោះ គឺក្នុងសារត្ថទីបនីដីកា (១/២២៣) ព្រះសារីបុត្រជាគន្ថរចនាចារ្យបានខៃពន្យល់ពីព្រះធាតុដែលបានតមក ពីរាមគ្រាមចំនួន ១ ទោណ ថា ៖ «ពាក្យថា ត្រឹម ១ ទោណ គឺស្មើប្រមាណ ១៦ នាឡិ ដោយនាឡិមគធ ។ តាមក្នុងដីកាខៃពន្យល់ព្រះបរមធាតុមានចំនួន ១២៨ នាឡិ តែតាមពិត ព្រះបរមធាតុមានតែ ១៦ នាឡិ ស្មើនឹង ១ ទោណ ទេ ។» ចុះពាក្យថា ព្រះបរមធាតុមាន ៨ ទោណ ដែលមានក្នុងសុត្តន្តបិដក ទីឃនិកាយ មហាវគ្គ ភាគ១៦ ទំព័រ៣៤៩ បន្ទាត់ទី១០ នោះយ៉ាងណាទៅវិញ ? ពាក្យនេះអដ្ឋកថាប្រាប់ថា ៖ «ក៏គាថាទាំងឡាយមានពាក្យជាដើមថា ព្រះបរមធាតុរបស់ព្រះសម្ពុទ្ធមានចក្ចុ មានចំនួន ៨ ទោណ ដូច្នេះជាដើម គឺព្រះថេរៈទាំងឡាយ អ្នកនៅក្នុងកោះតាម្ពបណ្ណិទ្វីប (ប្រទេសសិរីលង្កាសព្វថ្ងៃ) ពោលទុកហើយ ។» តាមគាថាពន្យល់ក្នុងគម្ពីរបឋមសម្ពោធិត្រង់ ទំព័រ២៦១ បានចង្អុលបង្ហាញប្រាប់ថា ព្រះថេរៈក្នុងកោះតាម្ពបណ្ណិទ្វីបនោះមិនបានគិតពីមាត្រាវាស់ទេ លោកចងគាថាឲ្យគិតយ៉ាងនេះថា ១ ទោណ ស្មើ ២ នាឡិ ដូច្នេះ ៨ x ២ = ១៦ នាឡិ ។ សូម្បីគម្ពីរដទៃមានគម្ពីរជិនកាលមាលីបករណ៍ (១/៣៩) ក៏បានពន្យល់យ៉ាងជាក់ច្បាស់ដែរថា ក៏ធាតុទាំងឡាយរបស់ព្រះដ៏មានព្រះភាគនៃយើងមានត្រឹម ១៦ នាឡិ ។ ហើយធ្វើឲ្យយើងលែងសង្ស័យគ្រាន់ពាក្យថា ៨ ទោណ ដែលមានក្នុងបិដកទៀតនោះ ព្រោះក្នុងអដ្ឋកថា (៥/៣៥៦) បានបញ្ជាក់ពីព្រះធាតុចែកឲ្យទៅទាំង ៨ នគរនោះថា ៖ «ព្រះរាជា និងព្រាហ្មណ៍អ្នកក្នុងនគរនិមួយៗ បានទទួលចំណែកព្រះធាតុ ២ នាឡិៗ (ក្នុងមួយនគរៗ) ។» ចំណែកព្រះធាតុដែលប្រទេសសិរីលង្កាបានតមកពី រាមគ្រាមនោះ ក៏បានចំណែកតែ ២ នាឡិដែរ មិនមែន ១៦ នាឡិ ដូចដីកាពោលនោះទេ ។ ដូច្នេះសរុបគ្រប់គម្ពីរមក ព្រះបរមធាតុ មាន ១៦ នាឡិ ស្មើ ១ ទោណ ។ ខ្នាត ពណ៌ និង បរិមាណ របស់សម្ភិន្នធាតុ ព្រះធាតុខ្នាតធំ ខ្នាតៈ គ្រាប់សណ្ដែកបាយ ពណ៌ៈ ពណ៌មាស បរិមាណៈ ៥ នាឡិ ព្រះធាតុខ្នាតកណ្ដាល ខ្នាតៈ ប៉ុនគ្រាប់អង្ករបាក់ ពណ៌ៈ កែវមុក្ដា បរិមាណៈ ៥ នាឡិ ព្រះធាតុខ្នាតតូច ខ្នាតៈ ប៉ុនគ្រាប់ស្ពៃ ពណ៌ៈ ដូចផ្កាម្លិះក្រពុំ បរិមាណៈ ៦ នាឡិ ។ មានអ្នកសាកសួរថា ហេតុអ្វីទើបព្រះធាតុរបស់ព្រះអរហន្តសម្មាសម្ពុទ្ធមានបំណែកបែកជា ចំណែកតូចៗយ៉ាងនេះ ? ប្រស្នានេះលុះណាតែយើងសិក្សាពីព្រះគុណរបស់ព្រះសម្ពុទ្ធដែលព្រះ អង្គទ្រង់មានសព្វញ្ញូតញ្ញាណ ទ្រង់មានព្រះទ័យករុណាចំពោះសត្វលោកយ៉ាងណា ដូចព្រះអង្គទ្រង់សឹងលើគ្រែបរិនិព្វាន ទ្រង់បានអធិដ្ឋានឲ្យព្រះធាតុបែកជាចំណែកតូចៗ (ជិនកាលមាលីបករណ៍ ១/៣៩) ថា ៖ «តថាគតមិនស្ថិតនៅយូរអង្វែងទេ នឹងបរិនិព្វានទៅ សាសនាតថាគតនៅមិនទាន់ផ្សាយទៅគ្រប់ទីកន្លែងនៅឡើយ ព្រោះហេតុនេះ កាលបើតថាគតបរិនិព្វានទៅហើយ មហាជនទទួលយកនូវព្រះធាតុសូម្បីប៉ុនគ្រាប់ស្ពៃ ហើយធ្វើចេតិយក្នុងទីនៅរបស់ខ្លួនៗ ហើយគោរពបូជា កាលត្រាច់ទៅនឹងមានសួគ៌ក្នុងខាងមុខ ។ ព្រោះហេតុនោះ ព្រះធាតុបែកចេញជាចំណែកតូចៗខ្លះ មិនបែកចេញខ្លះ ។» អដ្ឋកថា ទីឃនិកាយ មហាវគ្គ ៥/៣៤៧ ថា ៖ «ព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គទ្រង់បំពេញ ពុទ្ធចរិយាអស់ ៤៥ វស្សា ដើម្បីប្រយោជន៍ដល់សត្វលោក សូម្បីព្រះអង្គទ្រង់បរិនិព្វានទៅហើយ ក៏ព្រះអង្គនៅតែបំពេញប្រយោជន៍ដល់សត្វលោកទៀត ដូចព្រះអង្គទ្រង់អធិដ្ឋានឲ្យព្រះធាតុបែកជាចំណែកតូចៗ ដើម្បីផ្សាយទៅគ្រប់ទីកន្លែងសម្រាប់ជាគ្រឿងសក្ការៈគោរពបូជារបស់ ពុទ្ធបរិស័ទ នឹងបានសម្រេចនូវស្ថានសួគ៌ និងព្រះនិព្វានក្នុងកាលខាងមុខ ៕» ដោយ៥០០០ឆ្នាំ
images/articles/144/bbhh77.jpg
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៣២,៤៣៦ ដង)
អដ្ឋកថា (atthakatha) គឺជា​គម្ពីរ​​ទាំង​ឡាយ​ដែល​និពន្ធ​ដោយ​ព្រះពុទ្ធឃោសាចារ្យ (Buddhaghosa) ក្នុង​គោល​បំណង​ពន្យល់​បន្ថែម​(explanation or commentary) លើ​អត្ថបទ​ភាសា​បាលី​នៅ​ក្នុង​គម្ពីរ​ព្រះត្រៃបិដក ។ ដោយ​សារ​ព្រះត្រៃបិដកខ្មែរ​បាន​តម្រៀប​គម្ពីរ​នានា​ជា ១១០​ ក្បាល​ដាច់​ពីគ្នា ទើប​នៅ​ក្នុង អដ្ឋកថា មាន​ចំនួន​សរុប​ទាំង​អស់ ១១០​ ក្បាល​ដែរ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ក្នុង​ការ​ស្វែង​រក​ និង ធ្វើ​លេខ​យោង ។ មាន​រឿង​និទាន​ប្រៀបធៀប​​ជា​ច្រើន​ដែល​ប្រតិដ្ឋ​ឡើង​ដោយ​ព្រះ​ពុទ្ធឃោសាចារ្យ​សម្រាប់​ធ្វើ​ជា​ឧបមានវិធី​ក្នុង​ការ​ពន្យល់​ក្រម​សីលធម៌​ទាំង​ឡាយ​ ឧទាហរណ៍​ នៅ​ក្នុង​អដ្ឋកថា នៃ​ធម្មបទគាថា ។ ដោយ៥០០០ឆ្នាំ
images/articles/185/654edffc.jpg
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៨៩,២៩០ ដង)
ព្រះ​ត្រៃ​បិដក ឬ​ព្រះត្រ័យ​បិដក ឬ​ត្រ័យបិដក ប្រែថា កញ្រ្ចែង ឬ​កញ្ចើ​ទាំង​៣​សម្រាប់​​ដាក់​​ផ្ទុក​​​ពាក្យ​​ពេចន៍​វចនៈ​នៃ​​ព្រះ​​សម្មា​ សម្ពុទ្ធ​​​ជា​ម្ចាស់​​គឺ៖ ».​ ពុទ្ធ​វិន័យ​ទាំង​អស់​បាន​ដល់វិន័យ​បិដក​១ ».​ ព្រះសូត្រ​ទាំង​អស់​បាន​ដល់​សុត្តន្តបិដក​១ ».​ ព្រះ​អភិធម្ម​ទាំង​៧​គម្ពីរ​បាន​ដល់​ព្រះ​អភិ​ធម្មបិដក​១។ វិនយ​បិដក វិនយ​បិដក គឺ​ជា​គម្ពីរ​ខាង​ព្រះពុទ្ធសាសនា​ដែល​បាន​​ចារិក​​ទុក​​នូវ​​ពុទ្ធប្បញ្ញត្តិ​​និង ​​ពុទ្ធា​នុ​ញាតិ​​។​​ ​ក្នុង​​​វិនយ​​បិដក​​​​​ដដែល​​​​​បាន​​​ចែក​​​ចេញ​​ជា​​​៥គម្ពីរ​មាន៖ គម្ពីរមហាវិភង្គ គម្ពីរមហាវិភង្គ ដែល​ជា​គម្ពីរ​មួយ​រៀប​រាប់​អំពី​វិន័យ​របស់​ព្រះភិក្ខុសង្ឃ​ទាំង​២២៧​សិក្ខា។ គម្ពីរភិក្ខុណីវិភង្គ គម្ពីរភិក្ខុណីវិភង្គ ដែល​អធិប្បាយ​នូវ​វិន័យ​ទាំង​៣១១​សិក្ខាបទ​របស់​នាង​ភិក្ខុណី។ គម្ពីរមហាវគ្គ គម្ពីរមហាវគ្គ ជា​គម្ពីរ​ដែល​បាន​ពណ៌នា​អំពី​ពិធី​ធ្វើ​សង្ឃកម្ម​ផ្សេង​ៗ​របស់​ពួក​​ពុទ្ធ​បរិស័ទ។​​​ ក្នុង​​​គម្ពីរ​​​នេះ​​​​មាន​​​១០​​​ខន្ធកៈ​​នៃ​​២២​​ខន្ធកៈ​​ដែល​​នៅ​​សល់​​១២​​ខន្ធកៈ​ ទៀត​​មាន​​ប្រាកដ​ក្នុង​គម្ពីរ​ចូឡវគ្គ។ គម្ពីរចូឡវគ្គ គម្ពីរចូឡវគ្គ គម្ពីរ​​មាន​ភាព​ប្រហាក់​ប្រហែល​នឹង​គម្ពីរ​មហាវគ្គ​ផ្សេង​តែ​យក​១២ខន្ធកៈ​ក្រៅ​​​ផ្សេង​​​ពី ​​​១០​​ខន្ធកៈ​​ក្នុង​​គម្ពីរ​មហា​វគ្គ​​តែ​ប៉ុណ្ណោះ​។ គម្ពីរបរិវារៈ គម្ពីរបរិវារៈ ជា​គម្ពីរ​ចុង​ក្រោយ​ដែល​បាន​ធ្វើ​ជា​សំនួរ​ចំលើយ ចោទ​ឆ្លើយ​​អំពី​​បញ្ហា​​មាន​​​ក្នុង​​គម្ពីរ​​​ទាំង​​៤​​​ខាង​លើ។​ សុត្តន្តបិដក សុត្តន្តបិដក​គឺ​ជា​គម្ពីរ​ដែល​បាន​រួបរួម​នូវ​ព្រះធម៌​មាន​លក្ខណៈ​ជា​​ការ​សម្តែង​ចាត់​ជា​ក្រុម​ជា ​​​ពួក​​​តាម​​ហេតុ​ការណ៍​​​និង​​​​​ចរិត​​​​អធ្យាស្រ័យ​​របស់​​សត្វ​គូរ​​ សន្ទនា​​នោះ​​ឯង​​ដែល​​មាន​​មួយ​​ចប់​នៃ​ការ​​សាកច្ឆា សន្ទនា​រវាង​ព្រះ​បរម​សាស្តា​​​នឹង​​ភាគី​​ចរចា​​ហៅថា​ ​មួយ​ព្រះសូត្រ ឬ​សូត្រ​​មួយ​។ ក្នុង​​[[សុត្តន្ត​បិដក]]​​​មានការ​ចាត់​ចំណាត់​​ថ្នាក់​វែង ​ខ្លី ​ច្រើន ​តិច​ ជា​កង​ ជា​​​ពួក​និង​ជា​ក្រុម​ជា​ដើម​​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​​ដោយ​ ព្រះសង្គីតិកាចារ្យ​​តាំងតែ​​[[បឋម​សង្គាយ​នា​]]​​ឬ​​​សង្គាយនា​​​​លើក​​ទី​​​មួយ​​​​មាន​​​​​​ព្រះអរហន្ត​ ​៥០០​អង្គ​រួម​ទាំង​ព្រះមហាកស្សប ព្រះមហាឧបាលី​និង​​ព្រះ​មហា​អានន្ទ​ជា​ដើម​​​ឮ​​រហូត​​​ដល់សង្គាយ​នាគ្រាទី៣​ ដែល​បាន​ញ៉ាំង​ព្រះត្រ័យបិដក​​​​មាន​​​​​​ព្រះវិនយបិដក​ព្រះ​សុត្តន្ត​បិដក​ ​​និង​​ព្រះអភិធម្មបិដក​ឲ្យ​គ្រប់បរិបូរណ៍​ហើយ​និង​សង្គាយនា​លើកទី​៤​(តាម​ ច្បាប់​ស្រីលង្កា) ព្រះ​ត្រ័យ​​បិដក​​ដែន​​​បាន​​បន្ត​មក​ដោយ​​​ការទន្ទេញ​ចាំមាត់​របស់​ពួក​ សាវ័ក​ក៏​បាន​សរសេរ​ចារិក ទុកក្នុង​ស្ត្រា​ស្លឹក​រឹត​ជា​លាយ​លក្ខណ៍​អក្សរ​ដោយ​​ក្រុមភិក្ខុជនជាតិ​ ស្រីលង្កា។ ក្រោយ​មក​គម្ពីរ​ព្រះ​ត្រ័យ​បិដក​​ក៏​​បាននាំយកទៅសរសេរ​ជា​​ភាសា​​​ផ្សេង​ៗ​ និងបានមក​បក​ប្រែ​ជា​ភាសា​​ខ្លួន​ដើម្បី​​ងាយ​ស្រួល​​​ក្នុង​ការ​សិក្សា​​ រៀនសូត្រ​ព្រោះ​​ដំបូង​ឡើយ​មាន​សំនេរ​ ​ជា​ភាសា​ស្រី​លង្កា​ (សីហឡភាសា)​តែ​សំនៀង​​​​ភាសា​​បាលី​ហើយ​ត្រូវគេ​ចម្លង​យក​សំនៀង​បាលី​មក​​​ជា ​​ភាសា​​​ខ្លួន​ហើយ​ប្រែ​សេចក្តី​នែ​​ព្រះត្រ័យ​បិដក​​​ទាំងមូល​​ ជាភាសានៃប្រជាជាតិនោះៗ។ ព្រះសុត្តន្តបិដកមាន ៥គម្ពីរ​ដែល​បាន​ចារិក​​ទុកនូវ​​​ពាក្យ​វចនៈ​នៃ​​ព្រះ​សម្មា​​សម្ពុទ្ធ​​ តាម​​​​បែប​​​​ផែន​​ដូច្នេះ​​៖ គម្ពីរទីឃនិកាយ មានចំណុះព្រះសូត្រដែលមានខ្នាតវែង៣៤ព្រះសូត្រហើយបែងចែកជា​៣​វគ្គ​ធំ​ៗ​គឺ​ ​សីលក្ខន្ធវគ្គ​​​មាន​​១៣​​ព្រះសូត្រ មហាវគ្គ​មាន​១០​ព្រះសូត្រ​ និង​បាដិកវគ្គមាន​១១​ព្រះ​សូត្រ​។ គម្ពីរមជ្ឈិមនិកាយ មានចំណុះព្រះសូត្រដែលមានខ្នាតកណ្តាលមិនវែង​​ពេកមិនខ្លី​ពេក​១៥២​ព្រះសូត្រ​​ ដែល​​បែងចែក​ជា​៣​បណ្ណាសកៈ ​មានមូលបណ្ណាសកៈ មជ្ឈិមបណ្ណាសកៈ​ និង​ឧបរិ​បណ្ណាសកៈ​ ​ហើយ​ក្នុង​បណ្ណាសកៈ​នីមួយៗ​មាន​៥វគ្គតូចៗ​ទៀត ហើយ​វគ្គតូចៗ​នីមួយ​ៗ​មាន​១០​​​ព្រះ​សូត្រ​វៀរ​តែ​វគ្គ​ទី​១៤​គឺ​វិភង្គ​​ វគ្គមាន​​១២​ព្រះ​សូត្រ​។ សំយុត្តនិកាយ សំយុត្តនិកាយ បានប្រមូលរួបរួមនូវកងធម៌តាមប្រភេទ ហើយបែងជា​​៥​វគ្គមាន​សគាថវគ្គ​ដែល​​សម្តែង​អំពី​ពួកព្រះសូត្រ​​មាន​ គាថា​ទាំង​ឡាយ​២៧១​ព្រះសូត្រ១​និទានវគ្គ រួម​​ព្រះសូត្រ​ដែល​ពោល​​ អំពី​ហេតុ​ ឬ ឫស​គល់​នៃ​សភាវធម៌​ទាំងឡាយជាដើម​១ ខន្ធវារវគ្គ ព្រះសូត្រដែល​​ពោល​អំពី​ខន្ធ​ទាំងឡាយ​មានរូបក្ខន្ធជាដើម១ សយនវគ្គ ព្រះសូត្រដែល​សម្តែង​អំពី​ពួក​អាយតនៈ​ទាំងឡាយ​ មាន​រូបាយតនៈ​​ ជាដើម​​​១ មហាវារវគ្គ ព្រះសូត្រដែល​សម្តែង​អំពី​ពួក​ធម៌​សំខាន់​ៗ​ដូចជា​មគ្គ៨ ពោជ្ឈង្គ៧ ឥន្រ្ទិយ៍​២២​ជាដើម​១។ សំយុត្តនិកាយ ជាគម្ពីរដែលរួបរួមធម៌ជាក្រុម​មួយ​​ៗ​ហៅថា សំយុត្តមួយ​រួម​ទាំងអស់​មាន​៥៦​សំយុត្ត​រួម​គ្នា​ដូចជា​ទេវតា​សំយុត្ត​ជាដើម ​និង​មាន​៧៧៦២​ព្រះសូត្រ។ អង្គុត្តរនិកាយ ប្រែថាពួកធម៌ក្រៃលែងដោយអង្គមាន១១​និបាត​ដូចជា​​ក្នុង​ឯកនិបាត​​សម្តែង​​អំពី​ ពួកធម៌​មាន​អង្គ​​១​ ទុកនិបាត មានអង្គ២ តិកនិបាត​មាន​អង្គ៣ រហូតដល់​ឯកាទសក​និបាត គឺពួកធម៌​មាន​អង្គ​១១​ដូច្នេះ​ជាដើម​។ ដោយរួម​ក្នុង​អង្គុត្តរនិកាយ​មាន​ព្រះសូត្រ​សរុប​ទាំង​អស់​៩៥៥៧​ព្រះសូត្រ​។ ខុទ្ទកនិកាយ ប្រែថាគម្ពីរដែលមានធម៌បន្តិចបន្តួចសេសសល់ ឬក្រៅពី​៤​​​គម្ពីរ​ខាង​លើ​​មាន​​១៥​​ប្រភេទ​មាតិកា​បាន​ដល់៖ ១. ខុទ្ទកបាឋ មាន​បទ​សូត្រ​ខ្លី​ៗ៩​បទ​មាន​​សរណគមន៍​​ជា​ដើម​​មាន​​ករណិយ​​​មេត្ត​​សូត្រ​​ជា​បរិយោសាន​១ ២. ធម្មបទ​គាថា​មាន​២៦​វគ្គ​ដូច​ជា​យមក​វគ្គ​ជា​ដើម​មាន​ព្រហ្មណវគ្គ​ជា​បរិយោ​សាន និង​​សរុប​​ទាំងអស់​​មាន​ច្រើន​ជាង​​៤០០​គាថា។ ៣. ឧទាន មានពុទ្ធសុភាសិតដែលបន្លឺចេញចាកព្រះឱស្ឋ។ ៤. ឥតិវុត្តក មានវចនៈដែល​ពោល​អាង​ដល់​ព្រះពុទ្ធវចនៈ។មាន​១១២​ព្រះសូត្រ​។ ៥. សុត្តនិបាត មានព្រះសូត្រតូចៗ៧០សូត្រ។ ៦. វិមានវត្ថុ មានសម្តែងពីរឿងពួកធ្វើល្អហើយបានទៅកើតជាទេវបុត្រ ទេវ​ធីតា​ស្ថាន​សួគ៌​។ ៧. បេត្តវត្ថុ មានសម្តែងពីរឿងពួកធ្វើបាបកម្មទៅកើតជាពួកប្រែត។ ៨. ថេរគាថា មានប្រជុំគាថារបស់ពួកព្រះថេរទាំងឡាយ។ ៩. ថេរីគាថា មានប្រជុំសុភាសិតរបស់នាងភិក្ខុណីទាំងឡាយ។ ១០. ជាតក មានប្រជុំរឿងជាតកទាំងអស់​៥៥០​ជាតក​ដែល​ជា​ប្រវត្តិ​រឿងរ៉ាវ​​ពី​អឌិត​​របស់​ព្រះពោធិសត្វ​។ ១១. និទ្ទេស ចែកជា២មានមហានិទ្ទេស និងចូឡនិទ្ទេស ដែល​ទាំងពីរ​ព្រះសារិបុត្ត​​បាន​​នាំ​​យក​​​ព្រះសូត្រក្​នុង​​​​សុត្តនិបាត​មក​អធិប្បាយ​ឲ្យ​ពិស្តារ​បន្ថែម។ ១២. បដិសម្ភិទាមគ្គ គឺជាការលើកយកពួកធម៌មាន​៣០យ៉ាង​មកអធិប្បាយ​និង​ចំនែក​ឲ្យ​តូច​ៗ​ដោយ​ពិស្តារ​របស់ព្រះសារិបុត្ត។ ១៣. អប្បទាន ឬអបទាន មានការរួបរួមនូវសម្តីឬ​ពាក្យ​ពេចន៍​ចុង​ក្រោយ​មុន​នឹង​ចូល​និព្វាន​របស់​ ព្រះអរហន្ត​ទាំង​ឡាយ​ទាំង​ព្រះសម្មា​សម្ពុទ្ធ​ព្រះ​បច្ចេកពុទ្ធ​​និង​ ព្រះសាវ័កពុទ្ធ​។ ១៤. ពុទ្ធវង្ស ឬពុទ្ធវំស មាន​រៀប​រាប់​អំពី​ព្រះពុទ្ធ​ទាំង​២៤​ព្រះអង្គ​ពី​អតីត​កាល​​រហូត​​ដល់​​​ព្រះពុទ្ធ​​សមណគោតម​​​នៃ​យើងនេះ​ឯង។ ១៥. ចរិយាបិដក មានប្រវត្តរឿងរ៉ាវ៣៥ចរិយា​នៃ​ការ​កសាង​បារមី​របស់​​​​ព្រះ​បរម​ពោធិ​សត្វ​​​​ក្នុង​​ភទ្ទកប្ប​នេះ។ អភិធម្មបិដក ».​ សុមង្គលវិលាសិនី ».​ ធម្មសង្គណី ».​ សវិភង្គប្បករណ៍ ».​ ចធាតុកថា ».​ បុគ្គលប្បញ្ញត្តិ ».​ កថាវត្ថុ ».​ យមកប្បករណ៍ ».​ មហាបដ្ឋាន ដោយ ៥០០០ឆ្នាំ
images/articles/189/Unti3456tled-1.jpg
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៨៨,៦៥៩ ដង)
ទង់​ព្រះពុទ្ធ​សាសនា​​បាន​​ធ្វើការ​​បង្ហាញ​​រូបរាង​​ ​និង​​ចាប់​​បង្ហូត​​នៅ​ក្នុង​​​ប្រទេស​​ខ្មែរ​គឺ​ ​នា​​ឱកាស​បុណ្យ​​​ពាក់​​កណ្តាល​​សាសនា​​ ​ក្នុង​​ពុទ្ធ​សក​រាជ​​២៥០០​នៅ​ទី​​ក្រុង​​ភ្នំពេញ​​​គឺ​​ក្រោយ​​​​ពេល​​ដែល​​សម្តេច​​​​ព្រះសង្ឃ​​រាជ​​ ​ជួន​ ​​ណាត​ ​​យាង​​មក​ពី​​ប្រជុំ​មហា​​​សន្និបាត​​​ប្រមុខ​​ដឹក​សង្ឃ​​ពុទ្ធសាសនា​​​ទូទាំង​​ពិភពលោក​​ ​នា​​ប្រទេស​​ឥណ្ឌា​​រួច​​នោះ​​។​
images/articles/2729/rgvrcdgvfdxc.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦៤,២៩៨ ដង)
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងទេវទហនិគម នាដែនសក្កៈ ។ ព្រះអដ្ឋកថាប្រាប់ថា ព្រះអង្គគង់ប្រថាប់នៅព្រៃលុម្ពិនី ( ជាទីដែលទ្រង់ប្រសូត ) ។ ក្នុងទីនោះ ព្រះអង្គទ្រង់ត្រាស់ចំពោះភិក្ខុទាំងឡាយនូវ បុព្វេកតវាទ របស់ពួកនិគ្រន្ថ ។ បុព្វេកតវាទ គឺជាគំនិតយល់ខុសមួយបែប ដែលគេតែង​ពោលថា ការសោយអារម្មណ៍ឯណានីមួយ សុខក្ដី ទុក្ខក្ដី អទុក្ខមសុខក្ដី ការសោយអារម្មណ៍ទាំងអស់នោះ កើតឡើងព្រោះកម្មដែលខ្លួនបានធ្វើហើយក្នុងកាលមុនដូច្នេះឯង ។ ពួកនិគ្រន្ថបានយល់ឃើញដូច្នេះទៀតថា កម្មចាស់ទាំងនោះ អស់ទៅបានដោយការប្រព្រឹត្តតបៈ តាម​ដែលពួកគេបានប្រព្រឹត្តដោយវិធីផ្សេងៗ កាលដែលកម្មចាស់អស់ទៅ ទាំងមិនធ្វើនូវកម្មថ្មី ក៏មិនមាន​ផល​តទៅ នេះជាការអស់ទៅនៃវេទនា ហើយក៏ជាការសាបសូន្យទៅនៃទុក្ខទាំងពួងហ្នឹងឯង ។ តាម​ពិត វេទនាក្នុងជាតិនេះ មិន​មែនសុទ្ធតែជាផលវិបាករបស់កម្មចាស់ទៅទាំងអស់នោះទេមានវេទនា​ជាផលវិបាកនៃកម្មក្នុងបច្ចុប្បន្នជាតិនេះក៏មាន វេទនាជាកុសលក៏មាន វេទនាជាអកុសលក៏មាន នៅវេទនាជាកិរិយាទៀត ដែលវេទនាទាំងអស់នេះ រួមមកគឺសុខវេទនា ទុក្ខវេទនា និងអទុក្ខមសុខវេទនា ។ អ្វីជាអស្សាទៈ តម្រេកត្រេកអរដែលនាំឱ្យសត្វលោកជាប់ជំពាក់ក្ដី អ្វីជាអាទីនវៈគឺទោសក្ដី និងអ្វីជាការរលាស់​ចោលនូវវេទនានោះក្ដី ពួកនិគ្រន្ថមិនដឹងទេ ទាំងដែលវាទៈរបស់និគ្រន្ថនោះសោត ក៏គ្រាន់​តែស្មានៗតែប៉ុណ្ណោះ ព្រោះមិនបានដឹងថា ខ្លួនធ្លាប់កើតយ៉ាងណា ធ្វើបាបកម្មអ្វីខ្លះ ទុក្ខប៉ុន​ណាអស់​​ទៅ​ហើយ ទាំងមិនបានដឹងអំពីការលះបង់នូវអកុសលធម៌ និងការបំពេញនូវកុសលធម៌ក្នុងបច្ចុប្បន្ននេះផង ។ ការប្រឹងប្រែងព្យាយាមរបស់ពួកនិគ្រន្ថ មិនអាចឱ្យរួចចាកទុក្ខទេ ។ នៅក្នុងព្រះពុទ្ធសាសនា មានការលះបង់នូវទុក្ខទាំងពួងដោយបរិញ្ញា ចំពោះវេទនាគឺបដិបត្តិកំណត់ដឹងនូវការសោយអារម្មណ៍ ឯណានីមួយនោះ ត្រឹមតែជាវេទនាប៉ុណ្ណោះ ដែលមានបច្ច័យឱ្យកើតឡើងហើយ រលត់ទៅវិញ នេះគឺវេទនា​នុ​បស្សនាសតិប្បដ្ឋាន ទើបលះបង់បាននូវតណ្ហាដែលជាហេតុនៃទុក្ខ ។ ភិក្ខុក្នុងព្រះសាសនានេះ មិនបានប្រឹងប្រែងព្យាយាមយកទុក្ខមកគ្របសង្កត់ខ្លួន ដោយទុក្ករកិរិយាផ្សេងៗនោះឡើយ មានជីវិតរស់នៅជាសុខប្រកបដោយធម៌ បរិភោគប្រើប្រាស់នូវបច្ច័យ ៤ ដោយការពិចារណា មិនជ្រុលជ្រប់ក្នុងសេចក្ដីសុខដោយតណ្ហា មានតែការអស់ទៅនៃតណ្ហានោះឯង ដោយការ​ប្រឹងប្រែងក្នុងសម្មប្បធាន ៤ ។ ជាគោលការណ៍សំខាន់នៅក្នុងព្រះពុទ្ធសាសនា គឺកុសលធម៌ចម្រើន​ឡើង អកុសលធម៌សាបសូន្យទៅ ត្រូវរៀបចំដំណើរជីវិតរស់នៅយ៉ាងនេះ ទើបបានរួចផុតចាកទុក្ខ​ពិតប្រាកដមែន ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/2719/_________pic.jpg
ផ្សាយ : ២២ ឧសភា ឆ្នាំ២០២២ (អាន: ៦៥,៣៩៦ ដង)
សទ្ធម្មប្បតិរូបកសូត្រ (ធម៌ដែលស្រដៀងនឹងព្រះសទ្ធម្ម ឬ ធម៌ប្លម) សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ព្រះមហាកស្សបមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយ​បង្គំព្រះមានព្រះភាគរួចអង្គុយក្នុងទីដីសមគួរ ។ លុះព្រះមហាកស្សបមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទួលសួរព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាក្នុងកាលពីដើម មានសិក្ខាបទតិច តែមានភិក្ខុបានសម្រេចព្រះអរហត្តច្រើន បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាឥឡូវនេះ មានសិក្ខាបទច្រើន តែមានភិក្ខុបានសម្រេចព្រះអរហត្តតិច ។ ម្នាលកស្សប ហេតុនុ៎ះ តែងមានយ៉ាងនេះឯង កាលបើពួកសត្វសាបសូន្យទៅ ព្រះសទ្ធម្មក៏អន្តរធានទៅដែរ បានជាមានសិក្ខាបទច្រើន មានពួកភិក្ខុបានសម្រេចព្រះអរហត្តតិច ម្នាលកស្សប សទ្ធម្មប្បតិរូបក៍ គឺធម៌ដែលស្រដៀងគ្នានឹងព្រះសទ្ធម្ម មិនបានកើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មិនមាន ដរាបនោះ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍កើតឡើងក្នុងលោក កាលណាអន្តរធាននៃព្រះសទ្ធម្ម ក៏មានកាលនោះ ។ ម្នាលកស្សប ជាតរូប- ប្បតិរូបក៍ គឺរបស់ដែលស្រដៀងនឹងមាស មិនទាន់កើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃមាស ក៏មិនមានដរាបនោះ ម្នាលកស្សប ជាតរូបប្បតិរូបក៍ គឺរបស់ដែលស្រដៀងនឹងមាស កើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃមាស ក៏មានក្នុងកាលនេះ យ៉ាងណាមិញ ។ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍មិនបានកើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មិនមានដរាបនោះ ម្នាលកស្សប សទ្ធម្មប្បតិរូបក៍កើតឡើងក្នុងលោក កាលណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មានក្នុងកាលនោះ យ៉ាងនេះឯង។ ម្នាលកស្សប បឋវីធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ អាបោធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ តេជោធាតុ ធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ វាយោធាតុធ្វើព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ មានតែពួកមោឃបុរស ដែលកើតឡើងក្នុងលោកនេះ ទើបធ្វើព្រះសទ្ធម្មនេះឲ្យអន្តរធានទៅបាន ម្នាលកស្សប ដូចទូកលិចចុះដោយការផ្ទុករបស់យ៉ាងណា ។ ម្នាលកស្សប ការអន្តរធាននៃព្រសទ្ធម្ម មិនមែនយ៉ាងនេះទេ ។ ម្នាលកស្សប ធម៌ ៥ ប្រការនេះ ថយចុះ តែងប្រព្រឹត្តទៅដើម្បីវិនាស ដើម្បីសាបសូន្យនៃព្រះសទ្ធម្ម ។ ធម៌ ៥ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលកស្សប ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះព្រះសាស្តា ១ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះព្រះធម៌ ១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះព្រះសង្ឃ ១ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះសិក្ខា ១ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះសមាធិ ១ ។ ម្នាលកស្សប ធម៌ទាំង ៥ ប្រការនេះឯង ថយចុះ តែងប្រព្រឹត្តទៅ ដើម្បីសាបសូន្យនៃព្រះសទ្ធម្ម ។ ម្នាលកស្សប ធម៌ ៥ ប្រការនេះ តែងប្រព្រឹត្តទៅដើម្បីតាំងនៅ ដើម្បីមិនវិនាស មិនសាបសូន្យនៃព្រះសទ្ធម្ម ។ ធម៌ទាំង ៥ ប្រការ តើដូចម្តេចខ្លះ ។ ម្នាលកស្សបពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នកគោរព កោតក្រែង ចំពោះព្រះសាស្តា ១ ជាអ្នកគោរព កោតក្រែងចំពោះព្រះធម៌ ១ ជាអ្នក គោរព កោតក្រែងចំពោះព្រះសង្ឃ ១ ជាអ្នកគោរព កោតក្រែងចំពោះសិក្ខា ១ ជាអ្នកគោរព កោតក្រែងចំពោះសមាធិ ១ ។ ម្នាលកស្សប ធម៌ទាំង ៥ ប្រការនេះឯង តែងប្រព្រឹត្តទៅដើម្បីតាំងនៅ ដើម្បីមិនវិនាស មិនសាបសូន្យនៃព្រះសទ្ធម្ម ។ (សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ កស្សបសំយុត្តទី ៤ សទ្ធម្មប្បតិរូបកសូត្រទី ១៣ បិដក ៣២ ទំព័រ ១៧៦) សទ្ធម្មប្បតិរូបក៍ ២ យ៉ាងៈ ១. អធិគមសទ្ធម្មប្បតិរូបក៍ ធម៌ដែលស្រដៀងនឹងឈាន មគ្គ ផល និព្វាន ២. បរិយត្តិសទ្ធម្មប្បតិរូបក៍ ធម៌ដែលស្រដៀងនឹងព្រះបរិយត្តិ អធិគមសទ្ធម្មប្បតិរូបក៍ បានដល់ វិបស្សនូបក្កិលេស ១០ យ៉ាង ១. ឱភាស ២. ញាណ ៣. បីតិ ៤. បស្សទ្ធិ ៥. សុខ ៦. អធិមោក្ខៈ ៧. បគ្គាហៈ ៨. ឧបដ្ឋានៈ ៩. ឧបេក្ខាវជ្ជនៈ ១០. ឧបេក្ខានិកន្តិ បរិយត្តិសទ្ធម្មប្បតិរូបក៍ ធម៌ដែលមិនមែនជាពុទ្ធវចនៈ គឺ គុឡ្ហវិន័យ គុឡ្ហវេស្សន្តរ គុឡ្ហមហោសធ វណ្ណបិដក អង្គុលិមាលបិដក រដ្ឋបាលគជ្ជិតៈ អាឡវកគជ្ជិតៈ វេទល្លបិដក ដែលក្រៅពីកថាវត្ថុ ៥ យ៉ាងនេះគឺធាតុកថា អារម្មណកថា អសុភកថា ញាណវត្ថុកថា វិជ្ជាករណ្ឌកៈ ដែលមិនឡើងកាន់សង្គីតិទាំង ៣ ឈ្មោះថា បរិយត្តិសទ្ធម្មប្បតិរូបក៍ ។ (សារត្ថប្បកាសិនី អដ្ឋកថា សំយុត្តនិកាយ) កំណត់ចំណាំ 902 ធម៌ណាដែលបុគ្គលតែងឡើងដោយប្រើពាក្យហាក់ដូចជាពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធមានពាក្យថា ម្នាលភិក្ខុទាំងឡាយ......ជាដើម តែពាក្យនោះ គឺព្រះសម្មាសម្ពុទ្ធមិនបានត្រាស់ឡើយ ធម៌ដែលមានសភាពដូច្នេះ ក៏សង្គ្រោះចូលក្នុងសទ្ធម្មប្បដិរូបក៍ទាំងអស់ ។ ដោយ៥០០០ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.68
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿