ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,១០៦ ដង
ស្កែនយកតំណ
បូជនីយដ្ឋាននៃដែនលង្កាទ្វីប

បូជនីយដ្ឋាននៃដែនលង្កាទ្វីប

ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ២៦,៤៩៨ ដង)

 
តាមឯកសារប្រវត្តិសាស្ត្រ វិជយៈ(Vijaya) គឺ ជាស្តេចទីមួយរបស់ស្រីលង្កា(Sri Lanka)ដែលបាន មកតាំងទីលំនៅស្ថានក្នុងតម្ពបណ្ណិទ្វីប ហើយរាជបុរសរបស់ទ្រង់ បានបង្កើតការគ្រប់គ្រង និងបានដាក់ឈ្មោះតំបន់ទាំងនោះ តាមឈ្មោះផ្ទាល់របស់ ពួកគេ ។ អនុរាធគ្រាមជាស្រកុមួយបង្កើតឡើងដោយ អនុរាធព្រាហ្មណ៍ហើយស្រុកនោះបានក្លាយជាស្រុក យ៉ាងសំខាន់នាំមុខគេក្នុងតំបន់ ក្រោយមកក៏ហៅថា អនុរាធបុរៈ។
 
 
ស្តេចដែលគ្រងរាជ្យបន្តពីទ្រង់វិជ័យ គឺព្រះរាជអនុជរបស់ព្រះអង្គ ព្រះនាមថា បណ្ឌុវាស្ទេវៈ (Panduvāsdeva) ជាស្តេចប្រសិទ្ធពិរ ចំពោះព្រះអាទិទេព បានអភិសេកជាមួយព្រះនាង សក្យត្រកូលភទ្ទាកច្ចាយនា (Bhaddakaccāyanā) ដែលប្រទានមកពីប្រទេសឥណ្ឌា។ អនុរាធៈ ក្នុង ចំណោមបងប្អូនទាំង៦របស់ព្រះនាងភទ្ទាកច្ចាយនា បានជ្រើសយកអនុរាធគ្រាម ជាទីតាំងរបស់ខ្លួន ។
 
ព្រះបាទ បណ្ឌុកាភ័យ(Pandukābhaya) ជារជាបុត្រ របស់ព្រះរាជបុត្រីនៃព្រះបាទ បណ្ឌុវាស្ទេវៈ បាន អភិវឌអ្ឍនុរាធគ្រាមឱ្យរីកចំរើន ហើយប្តូរមកជា អនុរាធបុរៈជាទីក្រុងរបស់ព្រះអង្គ។ ព្រះអង្គបាន គ្រប់គ្រងរាជន្យៅឆ្នាំ ៤៥៥-៤០០ B.C.(មុនគ្រឹស្ទ), ជាស្តេចទីមួយដែលបានកសាងអាងទឹកដ៏ធំជាងគេ ឈ្មោះជយវេវៈ(Jayawewa)(ពសវក្កុលម Basaw-akkulama)ពីសម័យបុរាណ។ ព្រះពុទ្ធសាសនាបែបថេរវាទ បាននាំចូលមក ប្រទេសស្រីលង្កាដោយព្រះមហិន្ទត្ថេរជាព្រះរាជ-បុត្ររបស់ព្រះបាទអសោក (Asoka)ក្នុងរាជ្យរបស់ ព្រះបាទ ទេវានម្បិយតិស្ស ។ ពុទ្ធសាសនទូតនេះ បានពន្យល់ប្រជាជនសីហឡៈ ឱ្យកាន់ព្រះពុទ្ធសាសនា ហើយព្រះនាងសង្ឃមិត្តាថេរី ជាព្រះភគិនី (ប្អូនស្រី)របស់ព្រះមហិន្ទៈ បាននាំព្រះពោធិព្រឹក្ស មែកខាងស្តាំមកប្រតិស្ថានទុកនៅនា អនុរាធបុរៈ ហើយបានបំបួសឱ្យមានភិក្ខុនីសង្ឃនៅពេលនោះដែរ។
 
ក្នុងកំឡុងរាជ្យរបស់ព្រះបាទសុរតិស្ស(Suratissa) ព្រះអនុជរបស់ព្រះបាទេទវាន​ម្បិយតិស្ស,​ស្តេចទមិឡ ពីរអង្គគឺសេនៈ(Sena)និងគុត្តិកៈ(Guttika)បានឈ្លាន ពាន្រគប់គ្រងកោះនេះជាលើកទីមួយដោយទំលាក់ ព្រះបាទ សុរតិស្ស ពីរាជបល្ល័ង្ក ច្បាំងយកទីក្រុង អនុរាធបុរៈ ។ ហើយចាប់ពីនោះ មកពួកទមិឡ តែងតែអុកឡុក និងគ្រប់គ្រងជាហូរហែ។ ព្រះបាទទុដ្ឋគាមិនីអភ័យគឺជាព្រះរាជមហា-វីរៈក្សត្រនៃអនុរាធបុរៈសម័យ។ ប្រសូតនៅភាគ ខាងត្បូងនៃប្រទេស ព្រះអង្គមានព្រះរាជបំណងចង់ សង្គ្រោះប្រទេសពីពួកទមិឡ និងចង់ក្លាយព្រះអង្គ ជាពុទ្ធសាសនូបត្ថម្ភ។
 
ក្នុងរាជ្យព្រះបាទ វដ្តគាមិនី អភ័យ (Valagamba) អាណានិគមទមិឡបានផ្តួល រាជ្យ ហើយគ្រប់គ្រងអនុរាធបុរៈជាថ្មីម្តងទៀត។ ក្នុងរាជ្យរបស់ព្រះអង្គ គេកំណត់ឃើញព្រឹត្តិការណ៍ សំខាន់ៗពីរ គឺៈ- ១-ប្រតិមតិ(ដំណើរបែកមតិឬពួកគណៈ) ដំបូងនៃព្រះពុទ្ធសាសនាក្នុងស្រីលង្កា (Schism)។ ២-ការកត់ត្រាទុកនូវគម្ពីរព្រះអដ្ឋកថានិង ប្រវត្តិសាស្ត្រប្រទេសនៅអាលុវិហារ(Aluvihara)។
 
ព្រះទាឋធាតុ(Tooth Relic)បាននាំមកកាន់ប្រទេស នេះ នៅក្នុងរាជ្យរបស់ព្រះបាទកិត្តិសិរីមេវនៈ(Kitsiri mevan) ៣២១-៣២៨ A.D.(គ.ស.)។ នៅសតវត្សរិ៍ទី៩ និងទី១០ A.D.បានបង្ហាញ ឱ្យឃើញភាពចុះខ្សោយនៃរាជាណាចក្រអនុរាធបុរៈ។ ចាប់ពីពេលនោះមកព្រះរាជាគ្រប់គ្រងរជាណាចាក្រ នេះ ដោយគ្មានភាពលំបាកអ្វីឱ្យធំដុំទៀតឡើយ។
 
ប៉ូឡូណ្ណារុវៈ(Polonnaruwa)ជាទីក្រុងទីពីរបន្ទាប់ពី អនុរាធបុរៈ។ ក្នុងរាជ្យរបស់ព្រះបាទ មិហិន្ទុ ទី៥ (Mihindu V) ៩៨២-១០២៩ A.D.ស្តេចកឡូាបាន ចាប់ព្រះរាជានិងព្រះក្សត្រិយនាីទៅ,ព្រោះតែហេតុ នេះហើយបានជារាជាណាចក្រអនុរាធបុរៈចុះខ្សោយ ប៉ុន្តែ នៅសល់បូជនីយដ្ឋាន ព្រះពុទ្ធសាសនាធំៗ ៨ កន្លែង ហៅថា អថមស្ថាន (Athamasthāna) គឺៈ-

ស្រីមហាពោធិ Sri Mahā Bodhiya
រូវ័នវេលិសេយ Ruwanveliseya
ថូបារាម Thupārāma
លោវាមហាបាយ Lovāmahāpāya
អភយគីរី Abhayagiriya
ជេតវនមហារាម Jetavanārāmaya
មិរិសវេតិយ Mirisavetiya
លង្ការាម Lankārāmaya

ក្រៅពីទីស្ថានទាំង៨នេះទៅក៏នៅមានកន្លែង សិល្បៈ, ប្រវត្តិសាស្ត្រ និងបុរាណស្ថានដ៏សំខាន់ ៗ ផ្សេងទៀត ដែលយើងត្រូវទៅទស្សនា និងគោរព បូជា។



រួមមានបូជនីយដ្ឋានសំខាន់ៗទាំង១៦កន្លែងទៀតដូចជា
មហិយង្គណៈ Mahiyangana
នាគទីប Nāgadīpa
ព្រះវិហារ កល្យាណី Kelani Vihara
ភ្នំស្រីបាទ Sri Pāda
ទិវាគុហា Divāguhawa
ព្រះស្ថូប ទីឃវាបិ Digavāpi Stupa
មុថិយង្គណៈ Muthiyangana
តិស្សមហាវិហារ Tissamaha Vihāra
ស្រីមហាពោធិ Sri Mahā Bodhi
មិរិសវេតិ ចេតិយ Mirisavetiseya
សុវណ្ណមាលិកចេតិយ Ruvanveliseya
ថូបារាម Thupārāmaya
អភយគីរីចេតិយ Abhayagiri Dāgāba
ចេតិយព្រះជេតពន Jetavana Dāgāba
សេលៈ ចេតិយ Sela Dāgāba
កតរគាម វិហារ Kataragama Vihāra

ស្ថានទីទាំង ១៦ នេះ គឺជាកន្លែងដែលព្រះ ជិនស្រី ទ្រង់ធ្លាប់យាងមក ហើយទ្រង់ថែមទាំង បានគង់ធ្វើសមាធិចូលនិរោធសមាបត្តិ ជាមួយនឹង ព្រះអរហន្ត ទាំងឡាយប្រាំរយអង្គទៀតផង ។

ដោយ៥០០០ឆ្នាំ
 
ស្កែនយកតំណ
បូជនីយដ្ឋាននៃដែនលង្កាទ្វីប
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២៦ (អាន: ៦៣,១៥៣ ដង)
ដំណោះ​ស្រាយ​បញ្ហា​ប្តី​ប្រពន្ធ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.39