ថ្ងៃ អាទិត្យ ទី ០៨ ខែ ធ្នូ ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៤,៤៧៥
Today
ថ្ងៃម្សិលមិញ ៧៥,០១១
ខែនេះ ៥២៤,៦២២
សរុប ១១៥,០៣៩,៧១១
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ២២២៧៤ ដង)

ក្អួត​ចេញ​មក​ទើប​បាន​ធូរ​



ស្តាប់សំឡេង

 

កូន​ជា​ទី​ស្រឡាញ់! គង់​តែ​មាន​ថ្ងៃ​ណា​មួយ​មិន​ខាន​ ដែល​មនុស្ស​យើង​ត្រូវ​ជួប​ជា​មួយនឹង​សេច​ក្តី​ទុក្ខ​ ឬ​បញ្ហា​ដែល​ធ្វើ​ឲ្យ​ចិត្ត​ចង្អៀត​ចង្អល់​មាន​នូវ​កង្វល់​ ។ ជា​ទុក្ខ​កង្វល់​ដែល​មិន​អាច​ប្រាប់​អ្នក​ដទៃ​ ឬ​ជា​ទុក្ខ​ដែល​ខ្លួន​ឯង​គិត​ថា​ អ្នក​ដទៃ​ណា​ក៏​មិន​អាច​នឹង​ជួយ​បាន​ ។ សេចក្តី​ទុក្ខ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​កើត​ការ​ធុញ​ថប់​ក្នុង​ជីវិត​ នៅ​ម្នាក់​ឯង​តែង​តែ​ដក​ដង្ហើម​ធំ​ គិត​ច្រើន​ទាល់​តែ​ឈឺ​ក្បាល​ បាយ​មិន​បាន​ សម្រាន្ត​មិន​លក់​ដែល​អាច​ បណ្តាល​ឲ្យ​កើត​រោគ​សរសៃរ​ប្រ​សាទ​បាន​ដោយ​ងាយ ។

កាល​បើ​កូន​បាន​ជួប​ប្រ​សព្វ​នូវ​ភាវៈ​ជា​ទុក្ខ​ដូច​បាន​ពោល​ហើយ​នេះ​ កូន​កុំ​លាក់​ទុក​តែ​ម្នាក់​ឯង​ ត្រូវ​កុំ​ឲ្យ​នៅ​តែ​ក្នុង​ខ្លួន​ គឺ​កូន​ត្រូវ​បញ្ចេញ​មក​ខាង​ក្រៅ​ នឹង​ធ្វើ​ឲ្យ​កូន​បាន​ធូរ​ស្រាល​ ។ ប្រៀប​ដូច​ជា​ការ​ហើម​ពោះ​ទល់​លាមក​ អ៊ី​ចឹង​ណ៎ា​កូន​ ដល់​ពេល​បន្ទោរ​បង់​បាន​អស់​មក​ក៏​ធូរ​ពោះ​ស្រួល​ខ្លួន​ទៅ​ យ៉ាង​ណា​មិញ​ ការ​ធុញ​ថប់​ ការ​ត្រិះ​រិះ​កង្វល់​ក្នុង​រឿង​ផ្សេង​ៗ​ ដែល​មាន​នៅ​ក្នុង​ចិត្ត​ក៏​ដូច​គ្នា​ ត្រូវ​តែ​បញ្ចេញ​មក​ខាង​ក្រៅ​ យ៉ាង​នោះ​ឯង​ ។

មាន​បញ្ហា​ខ្លះ​ ពិត​មែន​តែ​គេ​មិន​លាក់​ទុក​តែ​ឯង​ ប៉ុន្តែ​គេ​បញ្ចេញ​មក​ខាង​ក្រៅ​ដោយ​ការ​សង​សឹក​ ដោយ​ការ​បៀត​បៀន​ ដោយ​អំពើ​ហិង្សា​ផ្សេង​ៗ​ឲ្យ​ដល់​អ្នក​ដទៃ​នៅ​ក្នុង​សេច​ក្តី​នេះ កូន​ត្រូវ​កុំ​បញ្ចេញ​មក​ជា​ដាច់​ខាត ។ វិធី​បញ្ចេញ​នូវ​ទុក្ខ​កង្វល់​ ភាព​ធុញ​ថប់​ ឬ​ភាព​ស្រពាប់​ស្រ​ពោន​នៃ​ចិត្ត​ ដែល​ល្អ​បំផុត​នោះ​ គឺ​ពោល​ឲ្យ​​អ្នក​ដទៃ​ស្តាប់​ ក្នុង​លំ​ដាប់​ថ្នាក់​ដំបូង​នោះ គឺ​មាតា​បិតា​ ។ កូន​មាន​រឿង​កើត​ទុក្ខ​តឹង​ណែន​ក្នុង​ទ្រូង​យ៉ាង​ណា​ កូន​ត្រូវ​ជម្រាប​ឲ្យ​មាតា​បិតា​បាន​ជ្រាប​ គឺ​ពោល​ឲ្យ​ម៉ែ​ឪ​ស្តាប់​ហ្នឹង​ឯង​ ។

ម៉ែ​ឪ​មិន​ជា​ពិស​ មិន​ជា​ភ័យ​សម្រាប់​កូន​ឡើយ​ ម៉ែ​ឪ​រមែង​ដឹង​ចិត្ត​កូន​ និង​យល់​ចិត្ត​កូន​ជា​និច្ច​ សូម្បី​ពេល​ខ្លះ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ឲ្យ​កូន​បាន​ក៏​ដោយ​ តែ​ម៉ែ​ឪ​គឺ​ជា​កន្លែង​ដែល​សម្រាប់​កូន​ក្អួត​ដាក់​ ។ កូន​នឹង​រៀប​រាប់​នឹង​យំ​ នឹង​សម្តែង​នូវ​សេច​ក្តី​ទុក្ខ​លំបាក​ ឬ​បំណង​យ៉ាង​ណា​ចំពោះ​មុខ​ម៉ែ​ឪ​ក៏​បាន​ទាំង​អស់​ បើ​ធ្វើ​យ៉ាង​នោះ​ហើយ​ នឹង​អាច​ធ្វើ​ឲ្យ​កូន​សប្បាយ​ចិត្ត​ឡើយ​បាន ឪ​ពុក​ម្តាយ​រីក​រាយ​នឹង​ស្តាប់​ រីក​រាយ​នឹង​ដឹង​ ឪ​ពុក​ម្តាយ​ព្រម​ទទួល​នូវ​សេច​ក្តី​ទុក្ខ​របស់​កូន​ជា​និច្ច​ ចូរ​កូន​កុំ​ឃើញ​ឪ​ពុក​ម្តាយ​ជា​អ្នក​ដទៃ​ផ្សេង​ណា​ឲ្យ​សោះ​ ។

ភាព​ធុញ​ថប់​ ការ​តាន​តឹង​ចង្អៀត​ចង្អល់​ ទុក្ខ​កង្វល់​ទាំង​អស់​របស់​កូន​ គឺ​កូន​គួរ​មក​ក្អួត​ ឬ​បន្ទោរ​បង់​ដាក់​ឪ​ពុក​ម្តាយ​ចុះ កុំ​ទុក​ឲ្យ​តឹង​ណែន​ក្នុង​ខ្លួន​កូន​តែ​ម្នាក់​ឯង​នោះ​ ឪ​ពុក​ម្តាយ​ព្រម​ធ្វើ​ជា​កន្ថោរ​ ឬ​ជា​បង្គន់​របស់​កូន​ជា​និច្ច​ តាំង​តែ​ពី​កូន​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ម៉្លេះ​ ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ " ពាក្យ​ពេជន៍​ម៉ែ​ឪ​ "
រៀប​រៀង​ដោយ​លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស ។

ដោយ​៥០០០​ឆ្នាំ​

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៩៤៦ ដង)
ត្រូវចេះរស់​ជាមួយ​នឹងជីវិតបច្ចុប្បន្ន
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៦៦៥៩ ដង)
អានិសង្ស​នៃ​ការ​ចម្រើន​មរណស្សតិ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៧៩៩០ ដង)
បុគ្គលដែល​ជា​មិត្ត និយាយ​ចាក់​បណ្ដោយ​ឲ្យ​តែ​គាប់​ចិត្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៧៣២០ ដង)
ពិចារណា​បុព្វចរិយា​របស់​ព្រះពុទ្ធជាអង្គម្ចាស់
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ១២៧៧៦ ដង)
តើអ្វីគឺជាការយកព្រះរតនត្រ័យជាទីពឹងទីរលឹក?
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕