ថ្ងៃ ព្រហស្បតិ៍ ទី ២៣ ខែ កុម្ភះ ឆ្នាំវក អដ្ឋ​ស័ក ព.ស.២៥៦០  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
ព្រះមហាគន្ធកុដិ (កាម៉េរ៉ាសុវត្ថិភាព)
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
សំឡេងផ្ទាល់ (ប៊ុត-សាវង្ស)
ទីតាំងៈ ព្រះមហាគន្ធកុដិ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ តាមកាលវិភាគផ្សាយ
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤៨,៥៥៩
ថ្ងៃម្សិលមិញ ៥៨,១៩១
ខែនេះ ៧២៨,៨៧៥
សរុប ៣៨,៥៣០,៧២៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២២ មេសា ឆ្នាំ២០១៥ (អាន: ៣៧៨ ដង)

អានាបានបព្វៈ



 
អានាបានបព្វៈ

នៅគម្ពីរសុត្តន្តបិដក ខុទ្ទកនិកាយ បដិសម្ភិទាមគ្គមហាវគ្គ ទុតិយភាគ លេខ ៧០​ ទំព័រ ១០៧ សម្ដែង​ថា ពាក្យថា "អានៈ" ប្រែថាខ្យល់ដង្ហើមចេញ មិន​មែន​ប្រែ​ថា​​ខ្យល់ដង្ហើមចូលទេ។ ពាក្យថា បានៈ ប្រែថា​ខ្យល់ដង្ហើមចូល មិន​មែន​ប្រែ​ថា​​ខ្យល់ដង្ហើម​ចេញទេ។ សតិស្មារតី​ជាទីតាំង​មាំរមែងតាំងមាំ ចំពោះភិក្ខុ​អ្នក​ដក​ដង្ហើម​​ចេញតាំងមាំដល់ភិក្ខុ​ដកដង្ហើមចូល ដោយអំណាច​នៃខ្យល់​ដកដង្ហើម​ចេញ និងដកដង្ហើម​ចូល។ ពាក្យ​ថា បាន បំពេញហើយ គឺបានបំពេញ​ហើយ​ដោយ​អត្ថថា ថែធួន​បានបំពេញ​ហើយ ដោយ​អត្ថថាជាបរិវារ បាន​បំពេញ​ហើយ ដោយ​អត្ថថា​គ្រប់គ្រាន់។កាយានុបស្សនាសតិប្បដ្ឋាន មានបែបបទពិចារណា ៦ វគ្គ​គឺ​ពិចារណា​ទៅតាមបព្វៈ ទាំង ៦។

នៅក្នុងសុត្តន្តបិដក ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ​ទុតិយភាគ ៧០ ទំព័រ ១១៩ សម្ដែងថាពាក្យ​ថាមានសតិដកដង្ហើម​ចេញ អធិប្បាយថា បុគ្គលធ្វើសតិដោយ​អាការៈ ៣២ គឺកាល​បុគ្គល​ដឹង​ច្បាស់នូវ​ភាព​នៃចិត្ត​មានអារម្មណ៍ តែមួយ​មិនរាយមាយ ដោយអំណាច​នៃដង្ហើម​ចេញវែង សតិក៏តម្កល់មាំ បុគ្គល​ធ្វើ​សតិ​ដោយស្មារតីនោះ ដោយញាណ កាល​បុគ្គល​ដឹង​ច្បាស់​នូវ​សភាព​នៃចិត្ត​មានអារម្មណ៍តែមួយ មិនរាយមាយដោយអំណាច​ដង្ហើមចូលវែង សតិក៏តម្កល់មាំ​បុគ្គល​ធ្វើសតិដោយស្មារតី នោះ​ដោយ​ញាណ​នោះ​កាល​បុគ្គល​ដឹង​ច្បាស់​នូវភាព​នៃ ចិត្ត​មាន​អារម្មណ៍​តែមួយ ដោយអំនាច​នៃដង្ហើម​ចេញខ្លី សតិក៏តម្កល់​មាំបុគ្គល ធ្វើសតិ​ដោយស្មារតីនោះ​ដោយមានញាណ​នោះ កាល​បុគ្គល​ដឹង​ច្បាស់​ភាព​នៃ​ចិត្ត មានអារម្មណ៍​តែមួយ មិនរាយមាយ​ដោយអំណាច​នៃ​ដង្ហើម​ចូលខ្លី សតិក៏តម្កល់​មាំបុគ្គល​ធ្វើសតិ​ដោយស្មារតី​នោះដោយញាណនោះ។ កាល​បុគ្គល​ដឹងច្បាស់​ភាព​នៃ​ចិត្ត​មានអារម្មណ៍​តែ​មួយ មិនរាយមាយ​ដោយអំណាច​នៃ​ដង្ហើម​ចេញ សម្រាប់​អ្នកពិចារណា​ឃើញនូវធម៌​ជាគ្រឿង​រលាស់ ចេញចាក​កិលេស ដោយអំណាច​នៃដង្ហើម​ចូលសម្រាប់ អ្នកពិចារណា​ឃើញនូវ​ធម៌ជាគ្រឿងរលាស់ចេញ​ចាក​កិលេស សតិក៏​តម្កល់​មាំ​បុគ្គល​ធ្វើសតិ​ដោយស្មារតី​នោះ​ដោយញាណ​នោះ។

អនាបានស្សតិ យស្ស បរិបុណ្ណា សុភាវតា អនុបុព្វំ បរិចិតា យថា ពុទ្ធេន ទេសិតា សោមំ លោកំ បភាសេតិ អញ្តមុត្តោវ ចន្ទិមាតិ។

អនាបានស្សតិ បុគ្គល​ណា​បាន​បំពេញ​ហើយ​ចម្រើន​ហើយ​ដោយ​ប្រពៃ សន្សំ​ហើយ​ដោយ​លំដាប់​ឲ្យដូច​ព្រះពុទ្ធ​សម្ដែង​ទុក​ហើយ បុគ្គល​នោះ​រមែង​ញ៉ាំង​លោកនោះ​ឲ្យភ្លឺច្បាស់ ដូចព្រះចន្ទ័ដែលផុតស្រឡះចាកពពក។
ចំពោះ​អនាបានបព្វៈនេះ ចែកចេញ​ជាទីយ៉ាង​គឺៈ

១. អស្សាសៈ ខ្យល់ដង្ហើមចេញ
២. បស្សាសៈ ខ្យល់ដង្ហើមចូល។

ដើម្បីពិចារណា​នូវបព្វៈនេះ ត្រូវទៅរកទីដែល​គួរដល់​ការ​អប់រំចម្រើន​ភាវនា គឺទីស្ងាត់​មានក្នុងព្រៃស្ងាត់ៗ តាមម្លប់ឈើ ឬ ក្នុងផ្ទះ​ស្ងាត់ ហើយអង្គុយ​ពែនភ្នែន​យកជើងស្ដាំដាក់ឆ្វេង យកដៃ​ស្ដាំដាក់លើដៃឆ្វេង តាំងកាយ​ឲ្យត្រង់ ប្រុងស្មារតីកំណត់​ឲ្យដឹង​រយៈខ្យល់​ដង្ហើម​ចេញចូល បើដង្ហើមចេញ ឲ្យដឹងថា​ចេញ បើខ្យល់ចូល​ ឲ្យដឹងថាចូល​ថែមទៀត បើខ្យល់ចេញទៅវែងឲ្យដឹងថាវែង បើមកខ្លី​ឲ្យដឹងថាខ្លី ចូលមកវែង​ឲ្យដឹងថាវែង។ សេចក្ដីនេះ អ្នកអប់រំចម្រើន​សមថកម្មដ្ឋាន​ត្រង់អាណាបានស្សតិកម្មដ្ឋាន ត្រូវតែដឹង​ពួកខ្យល់ជាមុនសិន សឹមដកដង្ហើម​ចេញចូលជាខាងក្រោយ គឺមុន​ខ្យល់​ត្រូវដឹងថាខ្យល់នឹងចូល។ ហើយក្នុងសេចក្ដី​នេះដដែល​ព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់សម្ដែង​ជាន័យ​ប្រៀបធៀប​ថា

សេយ្យថាបិ ភិក្ខវេ ទក្ខោ ភមភារោ វា ភមភារន្តវាសី ទីឃំ វា អញ្ចន្តោ ទីឃំ អញ្ចមីតិ បជានាតិ។

ម្នាលភិក្ខុទាំងឡាយ ជាងក្រឡឹង​ដែលប៉ិនប្រសប់​ក្ដី កូនសិស្សនៃកូនជាងក្រឡឹងក្ដី ទោះទាញខ្សែក្រឡឹង​វែង ទោះទាញ​ខ្សែក្រឡឹងខ្លី ដឹងច្បាស់​ថាទាញ​ខ្សែក្រឡឹងយ៉ាងណាមិញ។

ឯវមេវ ខោ ភិក្ខវេ ភិក្ខុ ទីឃំ វា អស្សន្តោ ទីឃំ អស្សសាមីតិ បជានាតិ ទីឃំ វា បស្សន្ដោ ទីឃំ បស្សសាមីតិ បជានាតិ រស្សំ វា អស្សសន្ដោ រស្សំ បស្សសាមីតិ បជានាតិ រស្សំ វាបស្សសន្ដោ បស្សសាមីតិ បជានាតិ។

ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនា​នេះ ទោះ​ដកដង្ហើមចេញវែង ដឹងច្បាស់​ថាអញ​ដកដង្ហើម​ចេញវែង ទោះ​ដកដង្ហើម​ចេញខ្លី ដឹងច្បាស់ថា​អញ​ដកដង្ហើមចេញខ្លី ក៏យ៉ាងនេះ​ដែរ។ ការ​ដែល​ពិចារណា នូវខ្យល់​ដកដង្ហើមចេញ​ចូលនេះ ត្រូវផ្ចង់ស្មារតី​តម្កល់​ឲ្យខ្ជាប់ខ្ជួន​ថា ខ្យល់ដកដង្ហើម​ចេញចូល​នេះ គ្រាន់តែជាកាយ មិនមែនសត្វ មិនមែនបុគ្គលខ្លួនប្រាណ បុរស ស្ត្រី គ្រហស្ថ បព្វជិតឡើយ។ កំណត់​គ្រាន់តែឲ្យចម្រើនប្រាជ្ញាស្មារតី​ប៉ុណ្ណោះ ដើម្បីធ្វើចិត្តឲ្យឃ្លាតចាក​នូវ ទិដ្ឋិ កុំឲ្យ​ប្រកាន់អ្វីតិចតួចក្នុងលោក។ ខ្យល់ដកដង្ហើម​ចេញចូលនោះ ហៅថា កាយ អាការៈ​ដែលប្រព្រឹត្តទៅក្នុងពួកដង្ហើមចេញចូល គឺញ័រ​កាយ រំជួលកាយ កាយសង្ខារ។ នៅក្នុងគម្ពីរសុត្តន្តបិដក ខុទ្ទកនិកាយ ឥតិវុត្តក លេខ ៥៣ ទំព័រ ១០៨ ព្រះសម្ពុទ្ធទ្រង់សម្ដែង​ថា

អសុភានុបស្សី កាយស្មឹ អនាបានេ បដិស្សតោ សព្វសង្ខារសមថំ បស្សំ អាតាបិ សព្វទា។ ស វេ សម្មទ្ទសោ ភិក្ខុ យតោ តត្ថ វិមុច្ចតិ អភិញ្ញា វោសិតោ សន្ដោ សវេ យោគាគីកោ មុនីតិ។

ភិក្ខុ​ជាអ្នកពិចារណា​ឃើញរឿយៗ ក្នុងកាយ​ថាមិន​ស្អាត មានសតិតម្កល់​ខ្ជាប់ ក្នុងអានាបានស្សតិកម្មដ្ឋាន​ពិចារណាឃើញនូវព្រះនិព្វាន ជាទីរម្ងាប់នូវសង្ខារទាំងឡាយទាំងពួង ជាអ្នកមានព្យាយាម​ជាគ្រឿងដុតកំដៅ កិលេស សព្វៗកាល។

ភិក្ខុនោះឯងឈ្មោះថា អ្នកឃើញដោយប្រពៃ ជាអ្នកសង្រួមរមែងចុះចិត្ត​ស៊ប់ក្នុងព្រះនិព្វាន ជាទីរម្ងាប់​សង្ខារទាំងពួងនោះ ភិក្ខុ​នោះឯង ជាអ្នកមានព្រហ្មចរិយធម៌​ប្រព្រឹត្ត​រួចហើយ ជាអ្នកស្ងប់ព្រោះ​ដឹង​ច្បាស់​ឈ្មោះ​ថា អ្នកប្រាជ្ញ​ប្រព្រឹត្ត​កន្លងយោគៈ។

អាណាបានស្សតិកម្មដ្ឋាននេះ ព្រះសម្មាសម្ពុទ្ធ​ជាម្ចាស់ទ្រង់ត្រាស់​សរសើរ​ថា ជាកំពូល​នៃកម្មដ្ឋាន ជាបទដ្ឋាន​នៃព្រះពុទ្ធជាម្ចាស់ ព្រះបច្ចេកពុទ្ធ និងសាវ័ករបស់ព្រះអង្គ​ទាំងអស់ ដែលលះ​ដែលស្រុក ជាទីគឹកកងដោយសម្លេងនៃមនុស្សប្រុសស្រីដំរីសេះជាដើម ព្រះឈាម​មានសម្លេង​ជាទោស។

ព្រះយោគីត្រូវកំណត់កម្មដ្ឋាន​នេះ ទៅក្នុងព្រៃមិនមែនស្រុក មានខ្យល់ដង្ហើមចេញចូលជាអារម្មណ៍ឲ្យកើតហើយ​ធ្វើជាចំណែក ៤ ឲ្យជាជើង ឬ ជាបាទ​របស់វិបស្សនា ព្រោះហេតុនោះ ព្រះមានព្រះភាគ​ទ្រង់សម្ដែង​វត្តបីដល់ព្រះយោគី ពាក្យថាព្រៃ ឲ្យផុតសរសេរខឿនទៅ គឺចេញទៅប្រាំរយជួរធ្នូរ​ដល់គល់ឈើ ដែលជាឱកាស​ស្ងាត់។

ឥរិយាបថ​ដ៏​សមគួរ​ដល់ការចម្រើន អានាបានស្សតិ​តាមរដូវ៣ តាមធាតុ និងចរិយា យ៉ាងនេះ​ហើយទើប​ឥរិយាបថ ស្ងប់ដល់ព្រះយោគីនោះ។
អានាបានស្សតិកម្មដ្ឋាននេះ ជាកម្មដ្ឋាន​ដ៏ត្រង់មាន​វិធីចម្រើន​តិច ហើយអាច​ឲ្យបានលទ្ធផលយ៉ាងធំ ដូចកាល​ដំបូងដៃ គ្រាន់តែតម្កល់​សតិ​ឲ្យនឹងនៅត្រង់កន្លែង​ខ្យល់ដង្ហើម​ចេញចូលប៉ះត្រូវ សតិកំណត់​ខ្យល់ឲ្យ​ប្រាកដ​តាមត្រកូលខ្យល់​ចេញវែង ចូលវែង ចេញខ្លី ចូលខ្លី មានសតិនិមិត្ត​របស់កម្មដ្ឋាន​ក៏កើតឡើង ប្រាកដ​លុះត្រា​តែចម្រើនខ្យល់បានស្ងប់​ចូល អតិនិច្ចលាតិ សុខុមយ៉ាង ល្អិតដ៏ប្រណិត ហើយទើប អនុពន្ធនា បណ្ដោយសតិតាមខ្យល់​ទៅតម្កល់​ទុក នៅក្នុងអារម្មណ៍ដោយប្រពៃ​ដែលហៅថា អប្បនាឈាន អប្បនាឈាននេះ​ជា មហគ្គតៈ​អាចសង្កត់​នៅ​កាមាវចរគោត្រ ដែលជាកម្មធាតុខាងក្រោមបាន ហើយស្ទុះ​ចូលទៅ​កាន់មហគ្គតគោត្រ ដោយអំណាច​អង្គដែលកើតឡើង មានកម្លាំង​ក្លៀវក្លា​ដ៏វិសេស ចិត្តក៏អាច​កាត់ផ្ដាច់​នូវ​ភវវង្គអស់វារៈ​ត្រឹមតែ​ម្ដង ហើយ តាំងនៅ​បានអស់ថ្ងៃ ១ យប់ ១ ប្រព្រឹត្ត​ទៅតាមលំដាប់ កុសលជវន ប្រៀបដូចជាបុរសដែលមានកម្លាំងអាច ក្រោកឈរ នៅអស់កាលយូរបាន​លុះដល់​អស់វារៈចិត្ត ហើយទើបចេញចាក​មក​វិញ ក៏ត្រូវនឹករំពឹងពិចារណា​នូវវិបស្សនាតទៅទៀត។

ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូលចិត្ត១
រៀប​រៀង​ដោយ សាមណេរ ចាន់ សុជន

ដោយ​៥០០០​ឆ្នាំ
 
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ០៣ តុលា ឆ្នាំ២០១៣ (អាន: ៦៣៣១ ដង)
គាថា​របស់​ព្រះ​សីលវត្ថេរ
ផ្សាយ : ២១ តុលា ឆ្នាំ២០១៦ (អាន: ៦៣៥២៣ ដង)
សេចក្តី​ផូរ​ផង់​នៃ​ព្រះ​និព្វាន
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០១៣ (អាន: ១០០៤១ ដង)
បុ​រស​ថោក​ទាប​ច្រើន​ចាញ់​បោក​ប្រាជ្ញា​ស្រី​
ផ្សាយ : ១៨ មិថុនា ឆ្នាំ២០១៣ (អាន: ៩៤៧៣ ដង)
អ្វី​ទៅ​ដែល​ហៅ​ថា​បុណ្យ ? អ្វី​ទៅ​ជា​តួ​បុណ្យ?
ផ្សាយ : ០៩ មេសា ឆ្នាំ២០១៤ (អាន: ៤៣៨០ ដង)
សម្ផប្បលាបវាទ(អំពី ព្យាបាទ)
ផ្សាយ : ២៧ ឧសភា ឆ្នាំ២០១៤ (អាន: ៤៥២០ ដង)
ហេតុ​ដែល​ជា​រឿង​តពៀរ និង​រម្ងាប់​ពៀរ

Top Best Ten Product Review

Top Best 10 Product Review
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro