ថ្ងៃ អាទិត្យ ទី ១៩ ខែ មករា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុផ្កាយព្រឹក
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៧២,៣០៧
Today
ថ្ងៃម្សិលមិញ ១៨៥,២២១
ខែនេះ ១,៩០៦,៣៨៣
សរុប ១១៨,៩២៩,៣៨២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៤២៣ ដង)

ខ្លឹមសារនៃ​សេចក្តីសុខ



 
ខ្លឹមសារនៃសេចក្តីសុខ
 
មនុស្ស​ចំនួន​ច្រើនណាស់ ដែលមិន​បាន​សម្លឹងមើល  ដល់​ជីវិតរបស់​ខ្លួន​ឯង មិន​បាន​ពិចារ​ណា​ដល់​ខន្ធលោក​នេះ  ដែល​ជា​សង្ខារ បាន​សម្លឹង​ត្រឹម​តែ​ថា យើង​នឹងយកការ​ចេះ ដឹង​ក្នុងច្បាប់​ធម្ម​ជាតិ ដែល​មាន​នៅ​ជុំវិញ​ពិភព​លោក​មក ប្រើ​ ក្នុង​បំណង​បំពេញ​តាម​សេច​ក្តី​ត្រូវ​ការ​របស់​ខ្លួន​តែ ប៉ុណ្ណោះ  ហើយ​ក៏​ស្ទុះ​ទៅ​ក្នុង​លោក​តាម​ការ​ចេះ​ដឹង​នោះ រហូត​ដល់​មាន​សេចក្តី​ដឹង​ខ្លួន​ថា យើង​នេះ​ជា​មនុស្ស​ពូកែ មាន​សមត្ថភាព​អស្ចារ្យ អាច​យក​ឈ្នះ​ធម្មជាតិ​បាន ។

មនុស្ស​លោកយើង ដែលស្ថិត​នៅក្នុង​សភាពដូច  ពោល​មកនេះ​ឯង បាន​ធ្លាក់​ខ្លួនក្លាយទៅជា​ទាសៈនៃវត្ថុុ  ទាំង​ឡាយ បានយក​​ជីវិតទៅ​​ផ្ញើទុក​ជាមួយ​​នឹង​​វត្ថុខាង​​ក្រៅ  បណ្តោយ​ឱ្យ​សុខទុក្ខ​របស់​ខ្លួន ស្ថិតនៅ​ក្នុង​អំណាច​នៃ​វត្ថុ  ខាង​ក្រៅនោះៗ ជា​គ្រឿង​កំណត់​ទៅ​វិញ ខ្លួន​ឯង​មិន​ជា  ឥស្សរៈ​ឡើយ ។

ដោយរវល់​តែស្ទុះទៅ​ក្នុងលោក ក៏មិន មាន​ឱកាស​បាន​ដឹងថា ជីវិតខ្លួន​ឯងគឺ​ជាអ្វី មិន​ធ្លាប់គិត មិនធ្លាប់​ពិចារណា នេះ​បានសេច​ក្តីថា នៅ​មិន​ទាន់​បាន យល់​ដឹងដល់​ច្បាប់​ធម្មជាតិ​តាមពិត គឺធម្ម​ជាតិ​នៃជីវិត  របស់​​ខ្លួនឯង នៅមិន​ទាន់ស្គាល់ឡើយ ។


ព្រះពុទ្ធសាសនា​បា​នទូន្មាន​ឱ្យមានសតិ ទល់គ្នានឹង  សេចក្តីពិត​នៃសភាវ​ធម៌ក្នុង​ជីវិត​ប្រចាំថ្ងៃ ឱ្យមាន​បញ្ញា ព្រម​ទទួលយក​សេចក្តី​ពិត ក្រេប​យក​រសជាតិ​នៃសេចក្តី​ពិត គ្រប់​យ៉ាង ។

បើយើងបាន​អប់រំចិត្តរបស់​យើង ឱ្យស្ថិត​នៅ  ជាមួយ​នឹង​សេចក្តី​ពិតគ្រប់​គ្រាគ្រប់​វេលា​ហើយ សេច​ក្តីពិត  ដែល​កើត​ឡើង​នោះ វាមិនបាន​វាយ​ប្រហារ​​មកលើចិត្ត  របស់​យើ​ងឡើយ តែ​បើ​យើង​មិន​បាន​​អប់រំចិត្ត មិន​មាន  បញ្ញា​ទទួល​យកការ​ពិត នៅពេល​មានរឿង​អ្វីមួយ​មកដល់  ជីវិត សតិមិន​បាន​កើត​ឡើង​ទេនោះ ចិត្តរមែង​ញាប់​ញ័រ  តក់​ស្លុត ហើយ​សេចក្តី​ទុក្ខក៏​កើត​ឡើង​មក បៀតបៀន  ដល់​ចិត្ត​សន្តាន ។


ដោយ​អាស្រ័យហេតុ​ដូច្នេះ ទើប​ព្រះពុទ្ធ​សាសនា  បាន​ណែនាំ​ឱ្យ​យើង​មានការ​អប់រំចិត្ត ដោយការ​ចម្រើន សតិប្បដ្ឋាន​រលឹកដឹង​នូវការពិត ។ កាលបើ​បានដឹង​បាន យល់​ចូលចិត្តនូវការ​ពិតហើយ ជាទី​បំផុត ការដឹងការ​យល់ ចូល​ចិត្ត​នូវការពិត​នោះឯង រមែង​ធ្វើឱ្យយើង​មានចិត្ត សប្បាយ សុខស្ងប់​ស្អាត​ផូរផង់ក្នុង​ជីវិត​ប្រចាំថ្ងៃ ។

អ្វីៗដែល​ជា​សេចក្តីពិតគឺ​ជាសច្ចៈ ព្រះសម្មាសម្ពុទ្ធ   ទ្រង់ត្រាស់​សម្តែងចំពោះ​​អាឡវកយក្ខថា  សច្ចំ ហវេ សាធុតរំ រសានំ  សច្ចៈ​ហ្នឹងឯង  មានរសឆ្ងាញ់​ជាង អស់រស​ទាំងពួង ។

មនុស្សចំនួន​ច្រើនរមែងមាន​នូវបញ្ហា ទោះបីថា មាន​នូវការចេះដឹង អំពីច្បាប់​ធម្មជាតិក្រៅខ្លួន​យ៉ាងណាក៏ ដោយ ការ​ចេះដឹងនោះ វាមាន​ប្រយោជន៍​ត្រឹម​តែជួយឱ្យ  គេធ្វើ ​ឬផលិត​អ្វីៗបាន​ច្រើនៗ​ប៉ុណ្ណោះ ប៉ុន្តែការ​ធ្វើ ឬ ផលិត​អ្វីៗបាន​ច្រើនៗនោះ យើង​អាចសង្កេត​ឃើញ​មាន  ចំណុច​មិន​ល្អផង​ដែរ ។

ចំណុច​មិនល្អ​ម៉្យាង គឺការ​បំពេញ  តាម​អំណាច​នៃ​កិលេស សេចក្តី​ប្រាថ្នា​ការចង់​បាន កាល ណាបើចេះ​តែបំពេញ​ទៅតាម​អំណាច​នៃកិលេស​យ៉ាង​នេះ  កិលេស​រមែងធំទៅៗ ម៉្លោះ​​ហើយ សេចក្តី​ត្រូវការ​ក៏កាន់តែ ច្រើន​ឡើង​ៗ ធ្វើឱ្យ​សត្វលោកខ្វះ​កន្លះជានិច្ច ។

ចំណុចមិន ល្អម៉្យាងទៀត គឺការ​ដែល​ចេះតែធ្វើឱ្យ​​មនុស្ស​លោកស្រួល  ឡើងៗ តាម​រយៈនៃសម្ភារៈទំនើបៗ សេចក្តី​​រីករាយភ្លើត​ភ្លើន ក៏​ចេះតែ​ចម្រើន ព្រោះតែ​​​ប្រាជ្ញា​​យល់​​ដឹង​ព្រម​​ដោយ ​ស្មារតី​របស់​មនុស្ស មាន​ការ​លូត​លាស់​មិនទាន់​ឧបករណ៍  ប្រើ​ប្រាស់​ក្នុងលោក​ ម៉្លោះហើយ វាធ្វើឱ្យ​មនុស្ស​​លោក  ស្រវឹង​នឹង​សម្ភារៈ ក្លាយទៅ​ជាទាសៈ​នៃវត្ថុទាំង​ពួង ជ្រៅ  ទៅៗ នឹង​ធ្វើ​ឱ្យមាន​ការបៀត​បៀនគ្នា​ក៏ច្រើន​ឡើងៗ​ដែរ ។


តាមពិតសេចក្តីត្រេក​​ត្រអាល​របស់​សត្វលោក​ដែល  ប្រព្រឹត្ត​ទៅក្នុង​វត្ថុ​បំណង​​ផ្សេងៗ​នោះ គឺវា​អាស្រ័យ​តណ្ហា  ក្នុង​ចិត្ត​ហ្នឹង​ឯង បើយើង​មិន​យល់​ដល់​ការ​ពិតនេះ​ទេ យើងចេះ​តែចង់​​បានមិន​មាន​ទីបំផុតឡើយ ។ សត្វ​លោក​ រមែង​​មើល​ឃើញ​ថា អ្វីៗ​ជាខាង​ក្រៅ​នោះ វា​ល្អ វាសម  ស្អាត ងាយ ស្រួល ៘ បាន​ជាភ្លេច​​គិតថា បើ​លោភៈ  តណ្ហា​មិន​មានក្នុង​ចិត្តទេ អ្វីៗ​ទាំង​​អស់ក្នុង​លោក​មិនជាទី  ត្រេកត្រអាលឡើយ ហើយបាន​ជាភ្លេច​គិត​ម៉្យាង​​ទៀត​ថា  ការ​បំពេញ​តាម​បំណង​ប្រាថ្នា ធ្វើឱ្យ​តណ្ហា​រឹត​តែ​ធំ ដូច្នេះ  តើ​ពេល​ណាទើប​ខ្លួនឯង​លែង​ត្រូវការ​ចង់​បាន បើ​បាន​ដូច ជាមិន​បាន​យ៉ាង​នេះ​ ។

បើមនុស្ស​យើង បានរលឹក​ដឹងទាន់​ចំពោះការ​ពិត  ទោះជាការ​ពិតនោះ វាជា​អនិដ្ឋារម្មណ៍ គឺមិនគួរ​ជាទីប្រាថ្នា យ៉ាងណា​ក៏ដោយ ឬថា ជីវិត​របស់ខ្លួន​ឯង​មិន​សម្បូរទៅ ដោយ​​សម្ភារៈ​ផ្សេងៗ ដែល​​វាជាការ​ពិតម៉្យាង​នៃជីវិត​នោះ ជីវិត​រមែងសុខ​ស្ងប់ ហៅថា​ជីវិតមាន​​សេចក្តីសុខ​ដែល​ជា ឥស្សរៈ​លើ​ខ្លួន​ឯង នេះព្រោះហេតុតែបានយល់ដឹងដល់ ការពិតនៃជីវិត  ដែលជាសង្ខារ​លោក​ហ្នឹង​ឯង ។

ចំពោះមនុស្ស​ដែលរស់​នៅដោយ​បញ្ញា    គេអាច ចាប់យកចំណុច​ខ្លឹម​សារ​នៃ​​ជីវិត និង​ចំណុចខ្លឹមសារនៃ  សេចក្តី​សុខបាន ពោលគឺ​គេមាន​នូវគុណ​​ធម៌​ដែលជា  ខ្លឹមសារ​នៃជីវិត និងគេមាន​នូវសេចក្តី​សុខប្រចាំ​ចិត្ត​សន្តាន  ដែល​​​សម្រេចបាន​មក​ពីការ​យល់ដឹង​នូវរឿង​ពិតរបស់​ជីវិត  គេមិនមែន​​មាន​សុខ​ទុក្ខទៅតាម​តែការ​​កំណត់​​ចាត់ចែងអំពី  របស់​ខាងក្រៅ​នោះទេ ។

ចំពោះ​មនុស្ស​​ដែលរស់​​នៅដោយ​មិន​មាន​បញ្ញា មិនសិក្សា​ឱ្យយល់​ការពិត​របស់​ជីវិត គេមិន​​អាចចាប់​យក ខ្លឹមសារនៃ​សេចក្តីសុខ​បាន​ឡើយ ថែម​ទាំង​មិន​យល់​ថា ខ្លឹមសារនៃសេចក្តីសុខនោះ ដូចម្តេច​ផងទេ ម៉្លោះហើយ  គេក៏​មិន​អាច​រស់នៅជាសុខ​ដោយ​បញ្ញាខ្លួនឯង​បានដែរ គឺ  គេត្រូវផ្ញើ​សេចក្តីសុខ​របស់ខ្លួន​ជាមួយ​នឹងរបស់​ខាងក្រៅ។  

មុនដំបូងគឺអាស្រ័យ​នូវបច្ច័យ៤ តាមសេចក្តី​ត្រូវការ​របស់ ធម្មជាតិ លុះគេ​បាន​នូវ​សេចក្តី​សុខ​តាម​​រយៈនៃ​បច្ច័យ៤  ហើយ  គេក៏ក្លាយ​​ទៅជា​ទាសៈនៃ​វត្ថុខាង​ក្រៅនោះឯង ។ ដែលថាជាទាសៈ ព្រោះសភាព​របស់​ចិត្តមានការ​ក្រវល់​ក្រវាយក្តៅ​ក្រហាយ​​អន្ទះសា ប្រព្រឹត្តទៅ​រកវត្ថុសម្ភារៈ ផ្សេងៗ គឺមិនជា​ឥស្សរៈលើ​​របស់ទាំង​អស់នោះឡើយ ។


មនុស្សដែលមិន​មានបញ្ញាក្នុង​ការរស់នៅ រមែងខ្វះ​ខាតនូវសេចក្តីសុខ​ដែល​ជាខ្លឹម​​ខាងក្នុង ការបាននូវវត្ថុ សម្ភារៈមាននូវអំណោយ​​សុខច្រើន​ឡើងៗ គឺជាការ​ពង្រីក នូវភាព​នៃខ្លួនឯង​ដែលជា​ទាសៈ ដូច្នេះវត្ថុ​​សម្ភារៈដែល​បាន បន្ថែម​មកកាន់តែ​ច្រើនឡើងៗនោះ ទើប​វាមិនមែនឱ្យតែ សេចក្តី​សុខ​ប៉ុណ្ណឹង​ទេ គឺបន្ថែមនូវកិលេសផង បន្ថែមនូវ ទុក្ខក្នុង​ភាពជាទាសៈផង ។

សរុបមក សេចក្តីសុខមាន ២ យ៉ាង  សេចក្តីសុខប្រភេទទី១ គឺជា​សេចក្តី​សុខជាប់​ដោយ  វត្ថុបម្រុងបម្រើខាងក្រៅ អាស្រ័យវត្ថុនោះៗមកជួយ ។ វត្ថុខាងក្រៅ​នោះមានច្រើន លោកហៅថា  អាមិស  រ​ហូតដល់​មនុស្ស​ដែលនៅ​ជុំវិញ​ទាំងអស់ ។ បើមិនមាននូវ  របស់ទាំង​អស់នេះទេ ក៏មាន​សេចក្តីដឹងខ្លួន​ថាខ្វះខាត ហើយក៏កើតទុក្ខ ។

សុខទុក្ខរបស់​មនុស្សយើងបែបនេះ  ផ្ញើទុកនឹង​របស់ខាងក្រៅ គឺយើងមិន​អាចរស់​នៅជាសុខ ទៅបាន បើមិនមាននូវរបស់ទាំងអស់នេះទេ ។ សេចក្តី  សុខនេះ​មិនបានមាំ​ទាំយឺនយូរឡើយ ព្រោះដោយសារវា  ជាប់​ជាមួយ​នឹង​របស់​ខាងក្រៅហ្នឹង​ឯង ។ គួរសង្កេត​ឱ្យ  ឃើញថា នៅពេលខឹងក្តី ភ័យ​តក់​ស្លុតក្តី ទោមនស្សអាក់អន់ចិត្តក្តី ក្តៅក្រហាយស្តាយក្រោយក្តី និងអ្វីផ្សេង​ៗ​ទៀត  ដែលមានលក្ខណៈមិនសប្បាយចិត្ត នៅពេលឃើញ ពេល ឮ ជា​ដើម នេះ​គឺជាការបញ្ជាក់ដល់សភាពដែលមិនមាននូវ  ខ្លឹមសារនៃ​សេចក្តី​សុខ បណ្តោយ​ឱ្យអស់នូវសេចក្តីសុខ រលីងអំពីចិត្តសន្តាន ដូច្នេះទើប​ពុទ្ធបរិស័ទ​ត្រូវព្យាយាម  កំណត់​ដឹងនូវសេចក្តីពិតក្នុងពេ​លនោះៗ ត្រូវឱ្យ​កើតមាន  នូវ​សេចក្តីសុខ​ប្រភេទទី ២ ។


សេចក្តីសុខប្រភេទទី២ គឺសេចក្តី​សុខដែលកើត  ក្នុងចិត្ត​របស់ខ្លួនឯង នៅដក់ក្នុងចិត្ត​ជាប្រចាំ ដោយមិន  បានអាស្រ័យ​របស់ខាងក្រៅ ដូចជា​លាភ​សក្ការៈ កិត្តិយស កេរ្តិឈ្មោះ ការគោរពរាប់អាន និងពាក្យ​សរសើរ​ជាដើម  ឡើយ ។

សេចក្តីសុខប្រភេទ​បែបនេះ ជាសេចក្តី​សុខមាន  ភាព​ស្រស់ថ្លា ដែលអាច​គ្រប់គ្រងដោយខ្លួនឯងបាន តាម អំណាចនៃបញ្ញាដ៏ភ្លឺស្វាង ។ ព្រោះអា​ស្រ័យ​សេចក្តី​សុខ ប្រភេទទី២នេះ ទើបព្រះសម្មា​សម្ពុទ្ធទ្រង់​ត្រាស់​សម្តែងថា  សច្ចៈហ្នឹងឯង  មានរសឆ្ងាញ់​ជាងអស់រសទាំងពួង ។ សេចក្តីសុខ​ប្រភេទ​ក្រេបយក​នូវរសជាតិពី​ការពិតបែប​នេះ មនុស្សភាគ​ច្រើនពុំមានឡើយ ។


មនុស្ស​យើងនេះ ច្រើន​តែ​សង្ឃឹមចំពោះ​សេចក្តី សុខ​ចាកវត្ថុ​ខាងក្រៅ ដោយ​​មិន​សូវជា​បានគិតថា អាត្មា​អញនឹងត្រូវ​មាន​ពេល​វេលា​រស់នៅតែឯង ដោយ​វត្ថុទាំង​ឡាយនោះ មិនអាចនឹងនៅស្ថិត​ស្ថេរជាមួយអាត្មាអញជា  រៀង​រហូត​ទៅបានឡើយ ។ បើថាបាននៅជាមួយ ក៏វាមិន  អាចប្រព្រឹត្តទៅ​តាមចិត្តប្រាថ្នារបស់​យើងដែរ ព្រោះរបស់  ទាំងអស់វាស្ថិតនៅ​ក្រោមច្បាប់​ធម្មជាតិ វាប្រព្រឹត្តទៅតាម ហេតុបច្ច័យរបស់វា ។

នៅក្នុងកងទុក្ខ ១២កង មានទុក្ខម៉្យាងកើតឡើង  ក្នុងចិត្ត គឺប្រាថ្នារបស់​ណាហើយ​មិនបាននូវរបស់នោះ វា  រមែងជាទុក្ខតាម​កម្លាំងនៃ​សេចក្តី​ប្រាថ្នា​ហ្នឹងឯង ។ 

ច្បាប់  ធមជ្មាតិ គឺការប្រព្រឹត្តទៅតាមហេតុបច្ច័យ ព្រះសម្មា​សម្ពុទ្ធទ្រង់​ដាស់តឿន​អំពីការពិតនៃធម្មជាតិនេះជារឿយ ៗ ព្រះអង្គបន្ថែម​ផ្ទួនហើយ​ផ្ទួនទៀត ដើម្បីឱ្យពុទ្ធបរិស័ទបាន យល់ បានដឹងនូវ​សេចក្តីពិតនៃ​ធម្មជាតិ​ដែលជា​របស់ធម្មតា  ហើយម៉្យាងទៀត ព្រះអង្គទ្រង់​ទូន្មានឱ្យ​ពុទ្ធបរិស័ទ សមា​ទានកាន់យក​នូវសម្មាទិដ្ឋិ ការយល់​ត្រូវ ដឹងទាន់​នូវហេតុ  បច្ច័យ ឱ្យជាទី​តាំងនៃដំណើរផ្លូវ មិនគប្បី​កាន់យកនូវ  សេចក្តី​ប្រាថ្នា ការចង់បាន​ដោយ​តណ្ហា ឱ្យជាទី​តាំងនៃ  ដំណើរផ្លូវឡើយ ។

ការបានយល់ដឹងនៅក្នុងហេតុ-បច្ច័យ គឺបានដឹងថា    អ្វីៗវាមិន​ប្រព្រឹត្ត​ទៅ​តាម​​ការចង់បានរបស់យើងទេ ប៉ុន្តែ  បើយើងត្រូវការ​ឱ្យវា​ប្រព្រឹត្ត​ទៅយ៉ាង​ណា យើង​ត្រូវដឹង  ហេតុ-បច្ច័យ ហើយប្រព្រឹត្តធ្វើនូវហេតុបច្ច័យនោះៗ ដើម្បី  ឱ្យសម្រេច​ផលយ៉ាងនោះតាមដែលយើងត្រូវការ កុំរវល់ តែប្រាថ្នា  ឱ្យអ្វីៗ​ប្រព្រឹត្តទៅតាមចិត្តចង់បាន គឺវាប្រព្រឹត្ត ទៅមិនបានឡើយ ។

បុគ្គលដែលសម្លឹងមើលអ្វីៗទៅតាមហេតុ-បច្ច័យ រមែងមាន​សេចក្តី​ស្ងប់ចិត្ត​ផង និង​បានជាឥស្សរៈលើខ្លួន  ឯងច្រើនឡើងផង បណ្តេញនូវ​តណ្ហាមិនឱ្យ​ចេះតែជា ឥស្សរៈលើជីវិតរបស់ខ្លួនឡើយ ។

ជាទីបំផុតនៃជីវិតនេះ ទ្រព្យ​សម្បត្តិនិងញាតិមិត្ត បងប្អូនជួយអ្វីក៏​មិនបាន​ដែរ ដូចជាកំពុងឈឺ​ធ្ងន់នៅលើគ្រែ សម្រាប់ស្លាប់ រហូតដល់ដៃជើង​កម្រើក​មិន​បាន មាត់ និយាយមិនរួច ធ្វើអ្វីក៏មិនបាន អ្នកណាជួយក៏មិនបាន ដាក់  អាហារ​ក៏មិនចូល បានត្រឹមតែ​បន្តក់ទឹកតែប៉ុណ្ណោះ ប៉ុន្តែអ្វី  ដែលនៅមាន​ហើយ​អាចធ្វើការបាន គឺចិត្តហ្នឹងឯង ពេល នោះ បើយើង​ធ្លាប់តែមាននូវ​សេចក្តីសុខ ដែលអាស្រ័យ  នឹងអាមិស គឺអ្វីៗនៅខាង​ក្រៅចិត្តរបស់ខ្លួន​ប៉ុណ្ណោះ យើង  រមែងមាននូវសេចក្តីទុក្ខ សេចក្តីក្តៅក្រហាយតែម៉្យាង​ ។

ផ្ទុយមកវិញ បុគ្គលដែលបាន​ហ្វឹកហាត់ចិត្តរបស់ខ្លួន​ដោយ  បញ្ញា ដឹង​ទាន់​នូវ​សភាវៈពិត តាមដូចដែលបានពោលមក  ហើយនោះ គេអាចធ្វើចិត្ត​ឱ្យ​មាននូវសេចក្តីស្ងប់គឺ បស្សទ្ធិ ដែលជាហេតុជិតរបស់ សុខៈ និង សមាធិ កាល​គេហាត់  ចិត្តទុកបាន​ដោយល្អយ៉ាង​នេះហើយ ទោះបីគេដេកឈឺ  ម្នាក់ឯង​នៅលើគ្រែសម្រាប់ស្លាប់​ ដែលអ្វីៗ ឬអ្នកណាៗក៏  ជួយមិន​បានដែរ​នោះ គេក៏នៅតែមាន​សេចក្តីសុខស្ងប់ក្នុង  ចិត្ត​ដដែល ។


នេះជាសេចក្តីសុខ​ដែលជាឥស្សរៈ មានខ្លួន​ឯងជា  ទីពឹងចំពោះ​ខ្លួនពិត​ប្រាកដ ដូច្នេះសូមពុទ្ធសាសនិកជន  សិក្សាឱ្យបានជ្រាបច្បាស់ថា ខ្លឹមសារ​ពិតប្រាកដ​របស់ជីវិត  ដែលយើងត្រូវការនោះ គឺជាអ្វី ។ យើងខំ​សន្សំនូវ​ទ្រព្យ សម្បត្តិ​ផ្សេងៗមក ដើម្បីសេចក្តីសុខ ប៉ុន្តែសេចក្តីសុខក្នុង  ពេលជាទី​បំផុតនោះគឺនៅត្រង់ចិត្តរបស់យើង ដែលយើង  បានហ្វឹកហាត់​អប់រំជា​រឿយៗ​រាល់ថ្ងៃមក ។

យើងត្រូវអប់រំ  សន្សំនូវ បស្សទ្ធិ គឺសេចក្តីស្ងប់ ឱ្យជាប្រក្រតីធម្មតាក្នុង  ជីវិត​ប្រចាំ​ថ្ងៃ មានជីវិតរស់នៅ​ជាមួយនឹងបញ្ញា ដឹងទាន់​សភាវៈពិត​បាន​យ៉ាង​សម្បូរ មាន​សតិសព្វកាល ពិចារណា   ឃើញខន្ធ​លោក ដោយនូវ​សភាព​សូន្យ​ទទេ​ចាកខ្លឹម​ទៀង  ខ្លឹមសុខ និងខ្លឹមខ្លួន សម្រេច​បាននូវ បស្សទ្ធិ សុខៈ និង  សមាធិ ជាគោល​ធម៌ប្រចាំជីវិត និងជា​សម្បត្តិដ៏មានតម្លៃ  របស់​យើង ហើយយើងមិន​ព្រមឱ្យអ្នក​ណាមក​ទម្លាយ ធ្វើ ឱ្យវិនាស​បានឡើយ នេះឯង​គឺជាខ្លមឹសារ​ដ៏ពិតប្រាកដ​របស់  ជីវិត ដែលយើង​ត្រូវការនោះ ។


ពេលដែលយើង​បានជួបជាមួយ​នឹងអ្នកណា យើង  ក៏បាន​ទទួល​នូវអារម្មណ៍​ខាងក្រៅ​ចូលមក ពេលខ្លះយើង  ត្រូវអារម្មណ៍​ដែលចូល​មក​នោះ បោកខ្ទប់​ចិត្តរបស់​យើង  ដូចជា បានឮពាក្យ​របស់អ្នក​ដទៃ​និយាយស្តី​បន្ទោស​មក​ដល់  យើងជាដើម ដោយ​យើងខ្វះនូវស្មារតី និង​ខ្វះការតាំងចិត្ត  រក្សានូវ​សម្បត្តិដ៏មាន​តម្លៃ ធ្វើឱ្យពាក្យ​សម្តីរបស់អ្នកដទៃ  វាយទម្លាយ​នូវទ្រព្យ​សម្បត្តិ​ដ៏មានតម្លៃ​របស់យើង​នោះ ឱ្យ វិនាស​បាត់បង់ សេចក្តី​រីក​រាយ​ក្នុងកុសល​ក្តី សេចក្តី​សុខ  ស្ងប់​ក្តី ចិត្តនឹង​ធឹងក្តី ក៏បានសាប​សូន្យអស់​អំពីក្នុង​ចិត្ត​រលីង  ពុំមានសល់ឡើយ ។

អនិដ្ឋារម្មណ៍   គឺអារម្មណ៍​មិនជាទីប្រាថ្នា  នៅក្នុង   ជីវិតរបស់​យើងម្នាក់ៗ មានច្រើន​ណាស់ បើយើង​មិនមាន  ប្រក្រតី​ចម្រើន​សតិទេ យើងមិន​អាចនឹង​សន្សំនូវ​សេចក្តី សុខ​ស្ងប់កប់ទុកក្នុង​សន្តាន​ចិត្តបានឡើយ ព្រោះហេតុ  ដូច្នេះ ទើបព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង ឱ្យ​សន្សំនូវ  សេច​ក្តី​សុខ តាមរយៈនៃការ​ទូន្មាន​ចិត្ត ជាទីបំផុតទ្រង់ ត្រាស់ថា ការអស់​ទៅនៃ​តណ្ហា​ឈ្នះ​អស់​ទុក្ខទាំងពួង ។

ដក​ស្រង់​​ចេញ​ពី​ សៀវភៅ " ខ្លឹម​សារ​​គួរ​យល់​ដឹង " ដែល​​រៀប​រៀង​​ដោយ អគ្គ​បណ្ឌិត ធម្មាចារ្យ ប៊ុត-​សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៨៨៥៤ ដង)
បទ​គួរ​យល់​ដឹង​ក្នុង​តួនាទី
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៤៩៦២ ដង)
សាកសព​ជាអង្កត់​អុសជាវត្ថុ​មិនមានប្រយោជន៍
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៩៣០ ដង)
និយមន័យ​ទូទៅ​នៃ​សុខភាព​ផ្លូវ​ចិត្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៦០២១ ដង)
បុគ្គល​អ្នក​សម្រួម​មិន​សន្សំ​នូវ​ពៀរ​ឡើយ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥៣៨៦ ដង)
ការ​ហាត់​វិគ្រោះ​ចំពោះ​ទុក្ខ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៥៨២២ ដង)
កម្ម បដិសន្ធិ និង​ភាព​មិន​ស្មើ​គ្នានៃ​ជីវិត
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយឧបត្ថម្ភ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ២០២០
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មករា នេះមានដូចជា ៖           ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៥៤ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |    នូ សុធារ៉ា ២០ដុល្លា    |    អាម ចាន់ដារ៉ា ៥ដុល្លា    |    ឧបាសិកា និរោធ ១០ដុល្លា    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ប្អូន សុខ តុលា ១០ដុល្លា    |    ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០ .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២០  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០ ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...