10
ថ្ងៃ អង្គារ ទី ៣១ ខែ មីនា ឆ្នាំកុរ ឯក​ស័ក ព.ស. ២៥៦៣  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឯកភ្នំ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤២,៨២៥
Today
ថ្ងៃម្សិលមិញ ៦៥,០២៣
ខែនេះ ៤,២៨៧,៧២៩
សរុប ១២៨,៩២១,៤០៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ២៥០៦១ ដង)

អាយាចនសូត្រ



 
អាយាចនសូត្រ
បិដកលេខ ៣០ ទំព័រ ២៤

ខ្ញុំ​បាន​ស្តាប់​មក យ៉ាង​នេះ ។ សម័យ​មួយ​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ទើប​នឹង​បាន​ត្រាស់​ដឹង​ជា​ដំបូង ទ្រង់​គង់​​នៅ​ក្រោម​ដើម​អជបាល​និ​គ្រោធ ប្របឆ្នេរ​ស្ទឹង​នេរញ្ជរា ក្នុង​ឧរុវេលា ប្រទេស ។ គ្រា​នោះ​ឯង ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​សេ្តច​ទៅ​គង់​ក្នុង​ទី​ស្ងាត់​សម្ងំ​នៅ​មាន​ព្រះ​ទ័យ​ត្រិះ​រិះ​កើត​ឡើង យ៉ាង​នេះ​ថា ធម៌ នេះ​អាត្មា​អញ​បាន​ត្រាស់​ដឹង​ហើយ ជា​ធម៌​ជ្រាល​ជ្រៅ ជា​ធម៌​ដែល​សត្វ​ឃើញ​បាន​ដោយ​កម្រ ជា​ធម៌ដែល​សត្វ​ត្រាស់​ដឹង​បាន​ដោយ​កម្រ ជា​ធម៌​ស្ងប់​រម្ងាប់ ជា​ធម៌​ថ្លៃ​ថ្លា ជា​ធម៌​ដែល​សត្វ​មិន​គប្បី​ស្ទង់​មមើល​ ដោយ​សេចក្តី​ត្រិះរិះ​បាន ជា​ធម៌​ល្អិត ជា​ធម៌​មាន​តែ​អ្នក​បា្រជ្ញ ទើប​ត្រាស់​ដឹង​បាន ត្រេកអរ​ក្នុង​សេចក្តី​អាល័យ​ រីក​រាយ​ក្នុង​សេចក្តី​អាល័យ​មួយ​ទៀត បដិច្ចសមុប្បាទ​ធម៌ គឺ​ធម៌​ជា​បច្ច័យ​នៃ​គ្នា​និង​គ្នាណា បដិច្ចសមុប្បាទ​ធម៌​នេះ ពួគ​សត្វ​ជា​អ្នក​ត្រេកត្រអាល​ដោយ​សេចក្តី​អាល័យ ត្រេកអរ​ក្នុង​សេចក្តី​អាល័យ រីក​រាយ​ក្នុង​សេចក្តី​អាល័យ​ឃើញ​បាន​ដោយ​ក្រ មួយ​ទៀត ធម៌​ណា សម្រាប់​រម្ងាប់​សង្ខារ​ទាំង​ពួង សម្រាប់​លះ​បង់​ឧបធិ​ទាំង​ពួង ជា​ទី​អស់​ទៅ​នៃ​តណ្ហា​ជា​ទី​នឿយ​ណាយ​ចាករាគៈ ជា​ទី​រំលត់​សេចក្តី​ទុក្ខ គឺ​ព្រះ​និព្វាន ធម៌​នេះ ពួកសត្វ​ឃើញ​បាន​ដោយ​កម្រ​ដូច​គ្នា ប្រសិន​បើ​អាត្មា​អញ​សម្តែង​ធម៌​ទៅ​ក៏​សត្វ​ទាំ​ឡាយ​ដទស មិន​គប្បី​ត្រាស់​ដឹង​ធម៌​របស់​អាត្មា​អញ​បាន​ទេ អាត្មា​អញ​នឹង មាន​តែ​សេចក្តី​លំបាក​នោះ អាត្មា​អញ នឹង​មាន​តែ​សេក្តី​នឿយ​ព្រួយ​នោះ (ឥត​អំពើ) ។ បាន​ឬ​ថា​ព្រះ​គាថា​ជា​អស្ចារ្យ​ទាំង​ឡាយ​នេះ ដែល​មិន​ធ្លាប់​បាន​ស្តាប់​មក​អំពី​កាល​មុន ក៏​ប្រាកដ​ដល់​ព្រះ​មាន​ព្រះ​ភាគ​ថាៈ

កិច្ឆេន មេ អធិគតំ ហលន្ទានិ បកាសិតុំ
រាគទោសបរេតេហិ នាយំ ធម្មោ សុសម្ពូធោ ។

ឥឡូវ​នេះ អាត្មាអញ មិន​គួរ​ប្រកាស​ធម៌ ដែល​អាត្មាអញ​បាន​ត្រាស់​ដឹង​ហើយ ដោយ​លំបាក​ទេ ព្រោះ​ថា ធម៌​នេះ សត្វ​ទាំង​ឡាយ​ដែល​ត្រូវ​រាគៈ ទោសៈ គ្រប​សង្កត់ ហើយ មិន​ងាយ​ត្រាស់​ដឹង​បាន​ឡើយ ។

បដិសោតគមី និបុណំ គម្ភិរំ ទុន្ទសំ អណុំ
រាគតោ ន ទក្ខន្តិ តមោខន្ធេន អាវុតាតិ ។

សត្វ​ទាំង​ឡាយ​ត្រេកអរ ដោយ​រាគៈ មាន​គំនរ​ងងឹត​គឺ​អវិជ្ជាបិទ​បាំង រមែង​មិន​ឃើញ​នូវធម៌​ដែល​ប្រព្រឹត្ត​ច្រាស​ខ្សែរ​ទឹក​ជា​ធម៌​ល្អិត ជ្រាល​ជ្រៅ សត្វ​ឃើញ​បាន​ដោយ​កម្រ ជាធម៌តូវ​ឆ្មារ ។

កាល​ព្រះ​មាន​ព្រះ​ភាគ ពិចារណា​ដូច្នេះ​ហើយ ព្រះ​ទ័យ​ក៏​បង្អោន​ទៅ​ដើម្បី​សេចក្តី​ខ្វល់​ខ្វាយតិច មិន​បង្អោន​ទៅ​ដើម្បី​នឹង​សម្តែង​ធម៌​ឡើយ ។

គ្រានោះ សហសម្បតិព្រហ្ម ដឹង​នូវ​សេចក្តី​ត្រិះរិះ​ក្នុង​ព្រះ​ហឬទ័យ​របស់​ព្រះ​មាន​ព្រះ​ភាគ ដោយ​ចិត្ត​ហើយ​ទើប​រំពឹង​គិត​ដូច្នេះ​ថា ឳ​ហ្ន៎ សត្វ​លោក​សាប​សូន្យ​មិន​ខាន ឳហ្ន៎ សត្វ​លោក​វិនាស​មិន​ខាន បង្អោន​ទៅ​ដើម្បី​សេចក្តី​ខ្វល់​ខ្វាយ​តិច មិន​បង្អោន​ទៅ​ដើម្បី​សម្តែង​ធម៌​ឡើយ ។

គ្រានោះ សហម្បតិព្រហ្ម ក៏​បាត់​អំពី​ព្រហ្មលោក​មក​ប្រាកដ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​មាន​ព្រះ​ភាគ ដោយ​ឆាប់​រហ័ស ដូច​បុរស មាន​កម្លាំង​លា​ចេញ​នូវ​ដៃ​ដែល​បត់​ចូល ឬ​បត់​ចូល​នូវ​ដៃ​ដែល​លា​ចេញ ។ លំដាប់​នោះ សហសម្បតិព្រហ្ម ធ្វើ​នូវ​សំពត់​ឧត្តរាសង្គៈ​ឆៀង​ស្មាម្ខាង លុត​ចុះ​នូវ​មណ្ឌល នៃ​ជង្គង់​ខាង​ស្តាំ លើ​ផែន​ដី​ប្រណម្យអញ្ជលី ចំពោះ​ទៅ​រក​ព្រះ​មាន​ព្រះ​ភាគ ក្រាប​បង្គំ​ទូល​ព្រះ​មាន​ព្រះ​ភាគ ដូច្នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏ចម្រើន សូម​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​សម្តែ​ធម៌ សូម​ព្រះ​សុគត​ទ្រង់​សម្តែង​ធម៌ សត្វ​ទាំង​ឡាយ ដែល​មាន​ធូលី ស្រាល​ស្តើង​ក្នុង​ភ្នែក ក៏​មាន​ខ្លះ​ដែរ សត្វ​ទាំង​នោះ នឹង​សាប​សូន្យ ព្រោះ​មិន​បាន​ស្តាប់​ធម៌ សត្វ​ទាំង​ឡាយ​ជា​អ្នក​ត្រាស់​ដឹង​នូវ​ធម៌ គង់​មាន ។ សហម្បតិ ព្រហ្ម បាន​ពោល​ពាក្យ​នេះ លុះ​ពោល​ពាក្យ​នេះ​រួច​ហើយ ទើប​ពោល​ពាក្យ​នេះ​ត​ទៅទៀត​ថា៖

បាតុរហោសិ មគធេសុ បុព្វេ
ធម្មោ អសុទ្ធោ សមលេហិ ចិន្តិតោ
អបាបុរេតំ អមតស្ស ទ្វារំ
សុណន្តុ សម្មំ វិមលេនានុពទ្ធំ ។

ពីមុន​រៀង​មក ធម៌​ដែល​ជន​ទាំង​ឡាយ អ្នក​ប្រកប​ដោយ​មន្ទិល តែង​គិត​ជា​ធម៌​មិន​បរិសុទ្ធ កើត​ប្រាកដ​ក្នុង​ដែន​មគធៈសូម​ព្រះ​អង្គ​បើ​នូវ​ទ្វារ នៃ​ព្រះ​និព្វាន សត្វ​ទាំង​ឡាយ​នឹង​ស្តាប់​នូវ​ធម៌​ដែល​ព្រះ​ពុទ្ធ​ជា​អ្នក​ប្រាស​ចាក​មន្ទិល​ទ្រង់​ត្រាស់​ដឹង​ហើយ ។

សេលេ យថា បព្វតមុទ្ធនិដ្ឋិតោ
យថាបិ បស្សេ ជនតំ សមន្តតោ
តថូបមំ ធម្មមយំ សុមេធសោ
សោកាវតិណ្ណំ ជនតមបេតសោកោ
អវេក្ខស្សុ ជាតិជរាតិតូតន្តិ ។

បុរសឈរ​នៅ​លើ​កំពូល​ភ្នំ​សុទ្ធ​សឹង​ថ្ម គប្បី​ឃើញ​ដប្រជុំ​ជន​ដោយ​ជុំ​វិញ​យ៉ាង​ណា​មិញ បពិត្រ​ព្រះ​អង្គ​មាន​បញ្ញា​ល្អ មាន​ចក្ខុ​ជុំ​វិញ ប្រាស​ចាក​សេចក្តី​សោក សូម​ព្រះ​អង្គ​ឡើង​កាន់​ប្រាសាទ​ដែល​សម្រេច​ដោយ​ធម៌ គឺ​បញ្ញា​ដូច​ជា​ភ្នំ​នោះ ហើយ​ពិចារណ​មើល​នូវ​ប្រជុំជន ដែល​លិច​ចុះ​ក្នុង​សេចក្តី​សោក ត្រូវ​ជាតិ ជរា​គ្របសង្កត់ ។

ឧដ្ឋេហិ វីរ វិជិតសង្គាម
សត្ថវាហ អនណ វិចរ លោកេ
ទេសេតុ ភគវា ធម្មំ
អញ្ញាតារោ ភវិស្សន្តីតិ ។

បពិត្រ​ព្រះ​អង្គ​មាន​ព្យាយាម ទ្រង់​ឈ្នះ​នូវ​សង្គ្រាម សូម​ព្រះ​អង្គ​ក្រោក​ឡើង បពិត្រ​ព្រះ​អង្គ ជា​អ្នក​នាំ​ទៅ​នូវ​ពពួក​សត្វ​ព្រះ​អង្គ​មិន​មាន​បំណុល សូម​ទ្រង់​ស្តេច​ទៅ​ក្នុង​លោក សូម​ព្រះ​មាន​ព្រះ​ភាគា ទ្រង់​សម្តែង​ធម៌ សត្វ​ទាំង​ឡាយ​ជា​អ្នក​ត្រាស់​ដឹង​គង់​នឹង​មាន ។

គ្រានោះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ជ្រាប​ច្បាស់​នូវ​សេក្តី​អារាធានា​របស់​ព្រហ្មផង ទ្រង់​អាស្រ័យ​នូវ​សេចក្តី​ករុណា​ចំពោះ​សត្វ​ទាំង​ឡាយ​ផង ទើប​ទ្រង់​រមិល​មើល​នូវ​សត្វ​លោក ដោយ​ពុទ្ធចក្ខុ ។ កាល​ដែល​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​រមិល​មើល​នូវ​សត្វ​លោក​ដោយ​ពុទ្ធ​ចក្ខុ ទ្រង់​បាន​ឃើញ​សត្វ​ទាំង​ឡាយ មាន​ភ្នែក​ប្រកប​ដោយ​ធូលី​តិច​ខ្លះ មាន​ភ្នែក​ប្រកប​ដោយ​ធូលី​ច្រើន​ខ្លះ មាន​ឥន្ទ្រិយ​ក្លា​ខ្លះ មាន​ឥន្ទ្រិយ​ទន់​ខ្លះ មាន​អាការ​ល្អ​ខ្លះ មាន​អាការ​អាក្រក់​ខ្លះ ជាសត្វ​ដែល​ឲ្យ​ត្រាស់​ដឹ​បាន​ដោយ​ងាយ​ខ្លះ​ជា​សត្វ​ដែល​ឲ្យ​ត្រាស់​ដឹ​ង​បាន​ក្រ​ខ្លះ ជាអ្នក​ឃើញ​នូវ​ទោស​និង​ភ័យ​ក្នុង​បរលោកខ្លះ ។ ប្រៀប​ដូច​ជល​ជាតិ​ពួក​ខ្លះ គឺ​ផ្កា​ព្រលិត​ក្តី ឈូក​ក្រហម​ក្តី ឈូក​ក្តី ក្នុង​គុម្ពព្រលិត​ក្តី គុម្ពឈូក​ក្រហម​ក្តី គុម្ពឈូកសក្តី ដុះ​ឡើង​ក្នុង​ទឹក ចម្រើន​ឡើង​ក្នុង​ទឹក លូត​លាស់​តាម​ទឹក​លិច​នៅក្នុង​ទឹក មាន​ជល​ជាតិ​ពួក​ខ្លះ គឺ​ផ្កា​ព្រលិត​ក្តី ឈូក​ក្រហម​ក្តី ឈូក​ស​ក្តី ដុះ​ឡើង​ក្នុង​​ទឹក ចម្រើន​ឡើង​ក្នុង​ទឹក ឋិត​នៅ​ត្រឹម​ស្មើ​នឹង​ទឹក លូត​ផុត​អំពី​ទឹក​មិន​ទទឹក​ដោយ​ទឹក មាន​ឧបមា​យ៉ាង​ណា​មិញ កាល​ដែល​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​រមិល​មើល​នូវ​សត្វ​លោក ដោយ​ពុទ្ធ​ចក្ខុ ទ្រង់​ឃើញ​សត្វ​ទាំង​ឡាយ មាន​ភ្នែក​ប្រកប​ដោយ​ធូលី​តិច​ខ្លះ មាន​ភ្នែក​ប្រកប​ដោយ​ធូលី​ច្រើន​ខ្លះ មាន​ឥន្ទ្រិយក្លា​ខ្លះ មាន​ភ្នែក​ប្រកប​ដោយ​ធូលី​ច្រើន​ខ្លះ មាន​ឥន្ទ្រិយ​ក្លាខ្លះ មាន​ឥន្ទ្រិយ​ទន់​ខ្លះ មាន​អាការ​ល្អ​ខ្លះ មាន​អាការ​អាក្រក់​ខ្លះ ជា​សត្វ​ដែល​ឲ្យ​ត្រាស់​ដឹង​បាន​ដោយ​ងាយ​ខ្លះ ជា​សត្វ​ដែល​ឲ្យ​ត្រាស់​ដឹង​បាន​ដោយ​ក្រខ្លះ ជា​អ្នក​ឃើញ​នូវ​ទោស​និង​ភ័យ ក្នុង​បរលោក​ខ្លះ លុះ​ទ្រង់​ឃើញ​ហើយ​បាន​ពោល​គាថា តប​នឹង​សហម្បតិព្រហ្មថា៖

អបារុតា តេ អមតស្ស ទ្វារា
យេ សោតវន្តោ បមុញ្ចន្តុ សទ្ធំ ។

ទ្វារ​នៃ​ព្រះ​និព្វាន​នោះ​តថាគត​បាន​បើក​ហើយ សត្វ​ទាំង​ឡាយ​ណា មាន​សោត​ប្បសាទ ចូរ​បញ្ចេញ​នូវ​សទ្ធាចុះ ។

វិហិសសញ្ញី បគុណំ ន តាសី
ធម្មំ បណីតំ មនុជេសុ ព្រហ្មេតិ ។

ម្នាល​ព្រហ្ម តថាគត​សំគាល់​នូវ​សេចក្តី​លំបាក បាន​ជា​មិន​សម្តែង​ធម៌​ដែល​ស្ងាត់ ជា​ធម៌​ដ៏​ឧត្តម ដល់​ពួក​មនុស្ស​ទាំង​ឡាយ ។

គ្រានោះ សហម្បតិព្រហ្មគិត​ថា អាត្មាអញ​ជា​បុគ្គល​ដែល​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ធ្វើ​ឳកាស​ដើម្បី​នឹង​សម្តែង​ធម៌​ហើយ​( លុះ​គិត​ដូច្នេះ​ហើយ ) ក៏​ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះ​ភាគ ធ្វើ​ប្រទក្សិណ​ហើយ​បាត់​អំពី​ទី​នោះ​ទៅ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយសតិ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា​ ម៉ានិត

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៧៥៤៩ ដង)
ដឹក​នាំ​មិត្ត​ឲ្យ​មិត្ត​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​ល្អ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦៥៧៨ ដង)
ការ​បណ្ដុះ​គុណធម៌​នៅ​ក្នុង​គ្រួសារ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ២៥៣១ ដង)
កាលតថាគតកើតជាទន្សាយត្រាច់ទៅក្នុងព្រៃ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦០៥៨៥ ដង)
បុណ្យ​នៃ​ការ​បូជា​ព្រះ​ធាតុ​ របស់​ព្រះ​សាស្តា​
ផ្សាយ : ១២ ធ្នូ ឆ្នាំ២០១៦ (អាន: ៥៣៧៣៥ ដង)
ផ្កាឈូកផុតចាកទឹក និង ឧបមាផ្កាឈូក
ផ្សាយ : ១៨ តុលា ឆ្នាំ២០១៩ (អាន: ១០៥៧១ ដង)
ធម៌ដែលស្រដៀងនឹងព្រះសទ្ធម្ម ឬ ធម៌ប្លម
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៥២៤៥៣ ដង)
ព្រះ​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​ត្រាស់​សម្តែង​អំពី​សទ្ធា​
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១០៩១៨ ដង)
ទោស​បាណា​តិ​បា​ត និង​គុណ​របស់​មិត្រ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយឧបត្ថម្ភ៥០០០ឆ្នាំ ប្រចាំខែ ឬ ប្រចាំឆ្នាំ២០២០
   បរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987 | 081 81 5000        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម MoneyGram ឬ WESTERN UNION  ឬតាមធនាគារខាងក្រោម​នេះ Account Name: Srong Channa Account Number: 000185807 Bank Name : ADVANCED BANK OF ASIA LIMITED Bank Address: No. 148, Preah Sihanouk Blvd., Phnom Penh, Cambodia. SWIFT Code: ABAAKHPP  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មករា នេះមានដូចជា ៖          ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ នៅបារាំង     ១៥០ដុល្លា     |    ឧបាសក ម៉ៅ សុខ ៥៤ដុល្លា         |    ឧបាសិកា ចាំង ដាលី ម្ចាស់រោងពុម្ពគីមឡុង ៥០ដុល្លា    |    ឧបាសក ឡាំ លីម៉េង ១០ដុល្លា     |      ប្អូន សុខ តុលា ១០ដុល្លា  .... នាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២០  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ   (៦០០ដុល្លា) សម្រាប់ ឆ្នាំ ២០១៩  |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង , លោក សុង ណារិទ្ធ  , លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី , លោក វិទ្ធ គឹមហុង​ , លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា , លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង , លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន , អ្នកនាង សាល រីណា , លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ , លោក ឡេង គីមសាន , កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន , លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ , លោកស្រី សុង ដា​លីន និង កញ្ញា សុង​ ដា​ណេ​ , លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ , កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​ , កញ្ញា ទា ភិច​ហួរ    បានទ្រទ្រង់ ៥០០០ឆ្នាំ (១៤៤០ដុល្លា) សម្រាប់ប្រចាំឆ្នាំ២០១៩ | ឧបាសិកា តាន់ ស៊ីវឡេង (៥០០ដុល្លា) សម្រាប់ ៥ឆ្នាំ ២០១៦-២០២០  |    ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ ២០០ដុល្លា សម្រាប់ឆ្នាំ២០២០ |    ឧបាសិកា ជ័យ ភាព  និង ឧបាសិកា សុភ័ក្រ រ កំពង់ធំ  (៣៧.៥ដុល្លា ) សម្រាប់ ឆ្នាំ២០២០         |    ​ ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០         |     ឧបាសក សោម រតនៈ  (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |          ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០           |          ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ១៨២ដុល្លា         |               ឧបាសិកា ទីម សុគន្ធ នៅអាមេរិក (៦០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា តុប ស្រីពៅ នៅអាមេរិក (១២០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០               |               ឧបាសិកា អៀម ហួយ , ឧបាសិកាប៊ាន ឈួន ជា, ឧបាសិក ឈិត ឈុនលាង នៅប្រទេសស្វីស (២០០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០        |                      ឧបាសិកា អ៊ុយ មិនា (១១០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០                    |          សាមណេរ ចាន់ថាគីម (៦៨០ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០              |                ឧបាសិកា លី យក់ខេន និងកូនចៅ ៥០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និង ឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ២៣០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា គង់ សាវឿង ២០០ដុល្លា សម្រាប់ឆ្នាំ២០២០                 |             ឧបាសិកា តាំង ប៉ោជឹង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០            |                  ឧបាសក វឿន ផារ៉ាត់ និងឧបាសិកា ញ៉ាន លីកា ព្រមទាំងបុត្រ ​២០០ដុល្លា សម្រាប់ឆ្នាំ២០២០             |                 ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្តនិងចៅ ៦០០ដុល្លា សម្រាប់ឆ្នាំ២០២០           |                   ឧបាសិកា ម៉ៅ លន់ ព្រមទាំងកូនចៅ ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                   |           ឧបាសិកា ម៉ៅ ម៉ារង ១០០ដុល្លា សម្រាប់ឆ្នាំ២០២០                    |          ឧបាសិកា គឹម លាន ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    | ពេជ្រ សុភាព និង ស្វាមុី ព្រមទាំងបុត្ត ១២០ដុល្លា សម្រាប់ឆ្នាំ២០២០    |    ឧបាសក ជឿន ហ៊ុយ  (១៨២ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    |    ឧបាសក ពេជ្រ សារ៉ាន់ និងភរិយា ២០០ដុល្លា សម្រាប់ឆ្នាំ២០២០  |    ឧបាសិកា ណៃ ឡាង ១០០ដុល្លា     |    ជឹង ហ្គេចគៀង និង ស្វាមី ១២០ដុល្លា    |    ជឹង ហ្គេចរ៉ុង និង ស្វាមី ១២០ដុល្លា    |    ជឹង ងួនហៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនធៀង និងភរិយា ៦០ដុល្លា    |    ជឹង ងួនសេង និងភរិយា ៦០ដុល្លា    |     (៥២0ដុល្លា)  សម្រាប់ប្រចាំឆ្នាំ២០២០    ។ សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 (លុយខ្មែរ) ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...