ថ្ងៃ ពុធ ទី ២៥ ខែ មេសា ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥៥,៣៤៩
Today
ថ្ងៃម្សិលមិញ ៥៧,៦៤៣
ខែនេះ ១,៥៨០,០៩៣
សរុប ៦២,៤៦៩,៦៦៣
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២២ វិច្ឆិកា ឆ្នាំ២០១៣ (អាន: ៨៨៥៩ ដង)

សត្វ​លោក​ស្រលាញ់ ជីវិត​ខ្លួន



 
សត្វ​លោក​ស្រលាញ់ ជីវិត​ខ្លួន

ពាក្យ​ថា សត្វ​លោក ចែក​ចេញ​ជា​ពីរ​ស័ព្ទ​គឺ​៖ សត្វ ជា​ស័ព្ទ​មួយ, លោក ជា​ស័ព្ទ​មួយ។

សត្ត ឬ សត្វ ( ជាភាសា​បាលី ឬ​សំស្ក្រឹត ) ប្រែ​ជា​ភាសា​ខ្មែរ បាន​ដល់​បុគ្គល​អ្នក​ជាប់​ជំពាក់​ក្នុង​អារម្មណ៍ ក្នុង​បំណង​ក្នុង​ជីវិត​ខ្លួន​ប្រាណ។ បើ​យោល​ទៅ​តាម​ន័យ​សេចក្ដី ពាក្យ​ថា សត្វ សំដៅ​ដល់​សត្វ​មាន​ជីវិត ៖ ក្សត្រិយ៍ក្ដី, ព្រាហ្មណ៍ក្ដី, វេស្សក្ដី, សុទ្ទៈក្ដី, គ្រហស្ថក្ដី, បព្វជិតក្ដី, ទេវតាក្ដី, មនុស្សក្ដី, តិរច្ឆានក្ដី​រួម​ហៅ​ថា សត្វ។

លោក​ ( ជា​ភាសា​បាលី ឬ​សំស្ក្រឹត ) ប្រែ​ជា​ភាសា​ខ្មែរ​បាន​ដល់​សភាវ​ធម៍​ដែល​កើត​ឡើង​ហើយ តែង​វិនាស​ទៅ​វិញ​ជា​រឿយ​ៗ ឬ​ដែល​បាត់​ៗ ឃើញ​ៗ គឺ​កើត​មាន​ហើយ​វិនាស​បាត់​ទៅ​ហើយ​ក៏​កើត​ឡើង​តាម​កាល​សម័យ។ បើ​យោល​ទៅ​តាម​ន័យ​សេចក្ដី ពាក្យ​ថា លោក សំដៅ​ដល់ ៖ អបាយ​លោក មនុស្សលោក​ទេវលោក ខន្ធ​លោក ធាតុ​លោក អាយតនលោក។

លោក ជា​ទី​អាស្រ័យ​នៅ នៃ​សត្វ​តិរច្ឆាន​ក្ដី អសុរកាយ​ក្ដី​ ប្រេត​ក្ដី នរក​ក្ដី ចាត់​ថា​ជា​អបាយ ព្រោះ​ជា​ភូមិ​ឋាន​នៃ​សេចក្ដី​វិនាស សូន្យ​ចាក​សេចក្ដី​ចម្រើន មិន​អាច​សាង​បុណ្យ កុសលបាន​រក​សេចក្ដី​សុខ​គ្មាន​មាន​តែ​ទុក្ខ​ទារុណកម្ម​ដែល​កើត​ពី​អកុសល​វិបាក ជា​បច្ច័យ។

មនុស្ស​លោក​ ជា​ទី​អាស្រ័យ​នៃ​មនុស្ស ដែល​ចែក​ចេញ​ទៅ​ជា​ប្រទេស ជាតិ ភូមិឋាន ផ្សេងៗ​ដោយ​ឡែក​ពី​គ្នា។

ទេវលោក លោក​ជាទី​អាស្រ័យ​នៅ​នៃ​ពពួក​ទេវតា មាន​ភូមិ​ឋាន​ប្រាំ​មួយ​ជាន់​មាន ៖ ចាតុម្មហារាជិកា , តាវតិង្សា , យាមាតុសិតា , និម្មានរតី , បរនិម្មិតវសវត្តី។ ភូមិ​ឋាន​ជា​ទី​អាស្រ័យ​នៅ​នៃ​រូប​ព្រហ្ម​ដប់​ប្រាំ​មួយ​ជាប់​មាន ៖ ព្រហ្មបារិសជ្ជា , ព្រហ្មបុរោហិតា , មហាព្រហ្មា , បរិត្តាភា , អប្បមាណាភា , អភស្សរា , បរិត្តាសុភា , អប្បមាណាសុភា , សុភកិណ្ហា , វេហប្ផលា , អសញ្ញិសត្តាអវេហា , អតប្បា , សុទស្សា , សុទស្សី , អកនិដ្ឋកា។

លោក​ជា​ទី​អាស្រ័យ​នៅ នៃ​អរូបព្រហ្ម​បួន​គឺ៖ អាកាសនញ្ចាយតនៈ , វិញ្ញាណញ្ចាយតនៈ , អាកិញ្ចញ្ញាតនៈ , នេវសញ្ញានាសញ្ញាយតនៈ។

នរកប្រេត , តិរច្ឆាន , អសុរកាយក្ដី , មនុស្សក្ដី , ទេវតាក្ដី , ព្រហ្មមានរូប , ព្រហ្មឥតរូបក្ដី មាន​ភូមិឋាន​ជា​ទី​កើត​អាស្រ័យ​នៅខុស​ប្លែក​ពី​គ្នា សូម្បី​តែ​រូប​រាង​កាយ​ក៏​ផ្សេង​ៗ​គ្នា​ដែរ។

ទាំង​នេះ​អាស្រ័យ​កម្ម ជា​កុសល ជា​អកុសល ដែល​សត្វ​លោក​បាន​ធ្វើ​ ហើយ​កម្ម​នោះ​បាន​វិចិត្រ​តាក់​តែង​មក ដូច​ជា​សត្វ​កើត​ក្នុង​អបាយលោក ឬ​យមលោក កើត​បាន​ដោយ​អកុសល​វិបាក ជាផលនៃ​អកុសល​ចិត្ត​ទាំង​ដប់ពីរ មាន​លោភមូលចិត្ត​ប្រាំបី ទោសមូលចិត្តពីរ មោហមូលចិត្តពីរ។

អកុសល​មូល​ចិត្ត ទាំង​ដប់ពីរ​នេះ មាន​អកុសល​ចេតសិក​កើត​រូម​ជា​មួយ​គ្នា ជួយ​ជា​កម្លាំង​ ឲ្យ​ប្រព្រឹត្ត​អកុសល​កម្ម​បទ​ទាំង​ដប់​ប្រការ ប្រកប​ដោយ​កម្លាំង​ចិត្ត​ខ្លាំង​ក្លា ត្រេកអរ​សប្បាយ​រីករាយ​ខ្លះ មាន​កម្លាំង​ចិត្ត​ខ្សោយ​ស្មើៗ ធ្វើ​នូវ​បាប​កម្ម ដោយ​ចេតនា​ខ្លួន​ឯង​ខ្លះ ដោយ​តាម​គេ​បបួល​ណែនាំ​ខ្លះ ដូច្នេះ​ទើប​កើត​ក្នុង​ភពឋាន មាន​ខ្លួន​ប្រាណ​ខុស​ដោយ​ឡែក​ពី​គ្នា ទាំង​បាន​ទទួល​ទារុណ​កម្ម​ផ្សេងៗ​គ្នា​ដូច្នេះ​ដែរ។


លោក​ជា​ទី​អាស្រ័យ​នៅ​នៃ​មនុស្ស​ក្ដី ទេវតាក្ដី ឬ​ថា​កំណើត​មនុស្ស កំណើត​ទេវតា កើត​បាន​ដោយ​កាមាវចរកុសល​ចិត្តប្រាំបី ដែល​មាន​កុសល​ចេតសិក​កើត​ជា​មួយ បំពេញ​នូវ​កុសល​កម្មបថដប់ ទៅ​តាម​កម្លាំង​និង​ចេតនា​ចិត្ត​រៀងៗ​ខ្លួន។

ពួក​ព្រហ្មមាន​រូប កើត​បាន​ដោយ​រូបាវចរកុសល​ឈាន​ប្រាំ​ព្រហ្មឥត​រូប កើត​បាន​ដោយ​អរូបាវចរកុសល​ឈាន​បួន។

សត្វ​ក្នុង​អបាយ​លោកក្ដី មនុស្សលោក​ក្ដី ទេវលោក​ក្ដី ព្រហ្មលោក​ក្ដី​រួម​មក​ហៅ​ថា សត្វ​លោក ព្រោះ​ជា​អ្នក​ជាប់​ជំពាក់ក្នុង​អារម្មណ៍​ស្មើ​ដូច​គ្នា។ បាន​ដល់​ចិត្ត​ថ្ពក់​ជាប់ ប្រកាន់​មាំ​ប្រកាន់​ខ្ជាប់​ខ្លួន​ទៅ​លើ​អារម្មណ៍​មាន៖ រូប សម្លេង ក្លិន រស ផោដ្ឋព្វៈ ជាប់​ជំពាក់​ត្រេក​ត្រអាល ចំពោះ​ភព ភូមិឋាន ទ្រព្យ​សម្បត្តិ យសសក្ដិ អំណាច​តំណែង នាទីជីវិត​របស់​ខ្លួន។ សូម្បី​តែ​ពពួកសត្វ​ ដែល​កើត​ក្នុង​អបាយភូមិ ក៏​គង់​មាន​ការ​ប្រកាន់​សោក​ស្ដាយ​ចំពោះ​ជីវិត​របស់​ខ្លួន ដោយ​មាន​ការខកខូច​តូច​ចិត្ត ត្បិត​ជា​អំពើ​អកុសល​ដែល​ខ្លួន​បាន​ធ្វើ​ហើយ នាំ​ឲ្យ​សោយ​ទុក្ខ​វេទនា​ដូច្នេះ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ជីវិតកថា
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៨ វិច្ឆិកា ឆ្នាំ២០១៣ (អាន: ៦២១៨ ដង)
អនុគ្រោះ​ទាសៈកម្មករ ដោយស្ថាន ៥ យ៉ាង
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៥ (អាន: ៧៦៣៥ ដង)
ជា​អ្នក​ចេះ​ស្គាល់​កាលៈទេសៈ
ផ្សាយ : ២១ តុលា ឆ្នាំ២០១៦ (អាន: ៤៦៦៧២ ដង)
អនុ​ភាពនៃ​ការ​អនុមោទនា​បុណ្យ​
ផ្សាយ : ២៧ មេសា ឆ្នាំ២០១៤ (អាន: ៥២៥៤ ដង)
អសង្ខតា ធម្មា បានដល់ព្រះនិព្វាន ដែលមិនមានការប្រជុំតាក់តែង
ផ្សាយ : ២៨ កុម្ភះ ឆ្នាំ២០១៤ (អាន: ៧៤០២ ដង)
សម្មតិសច្ចៈ, ភាវសច្ចៈ, បរមត្ថសច្ចៈ, អរិយសច្ចៈ
ផ្សាយ : ១៨ វិច្ឆិកា ឆ្នាំ២០១៧ (អាន: ៥១២២ ដង)
ហេតុ​ដែល​ជា​រឿង​តពៀរ និង​រម្ងាប់​ពៀរ
ផ្សាយ : ២០ តុលា ឆ្នាំ២០១៦ (អាន: ៣៩១៤ ដង)
បើ​ទុក​ជា​អស់​ទ្រព្យ​រលីង​ ក៏​ឈ្មោះ​ថា រស់​នៅ ឯ​បុគ្គល​អ្នក​មាន​ទ្រព្យ មិន​ឈ្មោះ​ថា​ រស់​នៅ ព្រោះ​កិរិយា​មិន​បាន​នូវ​ប្រាជ្ញា
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
បិទ
៥០០០ឆ្នាំកំពុងខ្វះខាត (បរិច្ជាគទាន 012 887 987)
   សូមជួយទ្រទ្រង់ការងារផ្សាយរបស់៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ តាមកម្លាំងសទ្ធាជ្រះថ្លាផងចុះ ។ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ    ៖        ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987        ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13         ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION  ។                សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ មេសា នេះមានដូចជា ៖           វេជ្ជបណ្ឌិត ម៉ៅ សុខ           ៥៤ដុល្លា      |      ឧបាសក ជឿន ហ៊ុយ     ៣០ ដុល្លា   |       Somphors Noy     ២០ ដុល្លា   |            ឧបាសិកា មួយ មួយ     ២០ ដុល្លា   |        ឧបាសិកា ជ័យភាព និង ឧបាសិកា សុភ័ក្រ     ១២.៥ ដុល្លា   |       Piseth Heng      ២៥ ដុល្លា       |       ឧបាសក អឿ សំភី     ១០ ដុល្លា    |          ឧបាសិកា សាម៉ន ម៉ានីល     ២០ ដុល្លា   |          ឧបាសក នូ គឹមហ៊ន និងក្រុមគ្រួសារ     ៤០ ដុល្លា   |          ឧបាសក ខុន សុខា     ១០ ដុល្លា    |      ឧបាសក គង់ សីហា     ២០ ដុល្លា    |        ឧបាសក សាន្ត ពិសិដ្ឋ     ៥០ ដុល្លា   |          Mao Akana        ៣ ដុល្លា        |          ក្រុម ឧបាសិកា ស្រ៊ុន កែវ         ៦ម៉ឺនរៀល      |      ឧបាសិកា សុខ សាឡី            ៦ម៉ឺនរៀល        |      ឧបាសិកា ហេង ស៊ីវហ៊ុយ          ៦ម៉ឺនរៀល     |      ឧបាសិកា  វ៉ាន់        ១៥០០០រៀល     |       ឧបាសក  សុខ ហេងមាន       ១៥០០០រៀល      |      ឧបាសក  កាន់ គង់ ឧសិ ជីវ យួម ព្រមទាំងបុត្រនិង ចៅ   ៦០០ដុល្លា   |      ឧបាសិកា  ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ      ១២០ដុល្លា   |      ឧបាសិកា  ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ      ១០០ដុល្លា   |      ឧបាសិកា  ទេព ណាន ព្រមទាំងក្រុមគ្រួសារ      ២០ដុល្លា    |      ខុន សុខា​​​    ១០ដុល្លា   |       ឧបាសក ខ្លាំង សុផល  ១០ដុល្លា     |       ឧបាសិកា លឹម សំអាត     ១០ដុល្លា     |       ឧបាសក សុង ហេង       ៣០ដុល្លា  |       Frederick Savun     ៥០ដុល្លា​      |       Sokhunthea Pere   ១១៦.៩០ដុល្លា        |       ឧបាសក ឆុន សុបាន់     ២០​ដុល្លា       |       ជ្រីន សំណាង   ២៥ដុល្លា       |       ឧបាសក ណយ ស៊ីណំ ឧបាសិកា ពៅ សំណាង ព្រមទាំងកូន និងកូន​ប្រសារ     ១០ដុល្លា        |       លោក អ៊ូ ឡេងឈាង និង អ្នកស្រី ថេង នន ព្រមទាំងកូនចៅ       ១០០ដុល្លា       |   ឧបាសក ឆែម សារឿន       ១០ដុល្លា         |   ប្អូន ជុំ ឈៀង នៅកូរ៉េ      ១០០ដុល្លា         |   ឧបាសិកា អ៊ុង ទី       ២០ដុល្លា  ..........           ជាបន្តបន្ទាប់នេះ ជាការរាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០១៨  មានដូចជា ៖             ឧបាសិកា កាំង ហ្គិចណៃ     |    ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ     |    ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង           |    លោក សុង ណារិទ្ធ           |    លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី        |    លោក វិទ្ធ គឹមហុង​       |    លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា        |    លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង        |    លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន        |    លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​        |    កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន         |    លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​         |    លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​         |    លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ        |    កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​       |    កញ្ញា ទា ភិច​ហួរ    |    ឧបាសិកា តាន់ ស៊ីវឡេង     |    ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា     |    លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ      |     Sokoun Thim     |     ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា      |    លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី     |    ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន      |    កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា     |     លោក ឃន វណ្ណៈ និងភរិយា    |    ឧបាសិកា ទេព សុគីម     |     ឧបាសក ឌៀប ថៃវ៉ាន់      |    ឧបាសិកា Srey Khmer     |     ឧបាសក Yin Soun       |    ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី       |    ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ      |    ឧបាសក ឈិត សម្បូរ      |    ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ      |     ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ       |    ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ     |    ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ     |    បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ     |    ឧបាសិកា ជូ ឆេងហោ     |    ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី      |    ឧបាសិកា ភួយ នាង     |    ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី     |     Mrs. Vann Sophea    |    លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច    |    ឧបាសិកា មុត មាណវី     |    ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ     |    តាន់ កុសល  ជឹង ហ្គិចគាង    |    ចាយ ហេង & ណៃ ឡាង     |    សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង                ។          សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...