ថ្ងៃ អង្គារ ទី ២៧ ខែ មិថុនា ឆ្នាំរកា នព្វស័ក ព.ស.២៥៦១  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កំណាព្យ និង ស្មូត្រ (Mp3)
ព្រះពុទ្ធសាសនា និងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វីដេអូផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុ The Buddhist
ទីតាំងៈ សហរដ្ឋអាមេរិក
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុឆ្នាំងមាស
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍ តាកែវ
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
វិទ្យុពន្លឺត្រៃរតន៍ ត្បូងឃ្មុំ
ទីតាំងៈ ខេត្តត្បូងឃ្មុំ
ម៉ោងផ្សាយៈ ០៤.០០ - ២៣.០០
មើលច្រើនទៀត​
តំណគួរកត់សម្គាល់
សមាជិកទើបចូល (អម្បាញ់មិញ)
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣,០៤៤
ថ្ងៃម្សិលមិញ ៣៧,៣០២
ខែនេះ ១,៣៤៦,៥៣២
សរុប ៤៤,០៧៨,៣៧១
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៩ វិច្ឆិកា ឆ្នាំ២០១៣ (អាន: ៦៨៤៩ ដង)

តួនាទី​បុត្តធីតា ៥​សិក្ខាបទ



 
តួនាទី​បុត្តធីតា ៥​សិក្ខាបទ

សិក្ខាបទទី១ : បុត្ត​ធីតា​គប្បី​សិក្សា​ថា​អាត្មា​អញ មាតា​បិតា​បាន​ចិញ្ចឹម​រក្សា​ម​ក​ហើយ នឹង​ចិញ្ចឹម​មាតា​បិតា​វិញ។

កើត​មក​ជា​មនុស្ស​បើ​គ្រាន់​តែ​នឹក​រលឹក​ដល់​អំពើ​ល្អ​អ្នក​ដទៃ​បាន​ធ្វើ​មក​លើ​ខ្លួន មិន​ឃើញ​ហើយ​នោះ ចាំ​បាច់​និយាយ​ធ្វើ​អ្វី​ចំពោះ​សេចក្ដី​ល្អ​ផ្សេង​ទៀត​ថា​អាច​នឹង​ឃើញ​ដើម្បី​សន្សំ​ពូន​ក្នុង​សន្ដាន​ទៅ​បាន​។

បក្សី​ស៊ី​ផ្លែ​ពោធិ៍​ជ្រៃ​អស់​ហើយ​ហើរ​ចេញ​មិន​បែរ​ក្រោយ​រឿង​នេះ​មិន​គួរ​ឲ្យ​តិះ​ដៀល​ទេ ព្រោះ​វា​ជា​ធម្មតា​របស់​សត្វ​តិរច្ឆាន ប៉ុន្តែ​មនុស្ស​យើង​វិញ​បើ​ធ្វើ​របៀប​ហ្នឹង​ពោល គឺ​មិន​បែរ​ក្រោយ​ដោយ​ការ​នឹក​រលឹក​ដល់​គុណ ដែល​អ្នក​ដទៃ​មាន​មាតា​បិតា​ជា​ដើម បាន​ធ្វើ​ហើយ​នូវ​ប្រយោជន៍​សុខ​ចម្រើន​កើត​កើន​ដល់​ខ្លួន​នោះ វា​គួរ​ឲ្យ​តិះដៀល​ខ្លាំង​ណាស់ ព្រោះ​មនុស្ស​យើង​មិន​មែន​ជា​សត្វ​តិរច្ឆាន​ឯណា។

ធ្វើ​បុណ្យ​ដាក់​បាត្រ​ក្រាប​សំពះ​ព្រះ​នៅ​វត្ត​គឺ​ពិត​ជា​ល្អ មាន​ចិត្ត​ស្មោះ​សន្សំ​គុណ​ធម៌ក្នុង​សន្ដាន ប៉ុន្តែ​សូម​កុំ​ភ្លេច​ព្រះ​នៅ​ផ្ទះ ព្រះ​ដ៏​មាន​គុណ​ធ្ងន់ ជា​ព្រះ​អរហន្ត​គឺ​មាតាបិតា សូម​កូន​ប្រុស​ស្រី​ចិញ្ចឹម​បី​បាច់​ថែរក្សា ក្រាប​សំពះ​មាតាបិតា​កុំ​គប្បី​អៀន​អន់ កុំ​ឲ្យ​ក្ដៅ​ក្រហាយ​ស្ដាយ​ក្នុង​កាល​ជា​ខាង​ក្រោយ។

សិក្ខាបទទី២ : បុត្តធីតា​គប្បី​សិក្សា​ថា​អាត្មា​អញ​នឹង​ជួយ​ធ្វើ​ការងារ​ឲ្យ​មាតាបិតា ដោយ​សេចក្ដី​មិន​ខ្ជិល​ច្រអូស​ឡើយ។

សេចក្ដី​ខ្ជិល​ជា​អបាយ​មុខ​ប្រការ​មួយ គឺ​ជា​ប្រធាន​នៃ​សេចក្ដី​វិនាស​នូវ​ប្រយោជន៍​គ្រប់​យ៉ាង ដូច្នេះ បើ​យើង​ខ្ជិល​ធ្វើ​ការ​ឲ្យ​អ្នក​ដទៃ ប៉ុន្តែ​មិន​គួរ​ខ្ជិល​ធ្វើ​សេចក្ដី​ល្អ​ឲ្យ​ដល់​ខ្លួន​ឯង​ឡើយ។ សត្វ​ឆ្មា​យំ​ទារ​ចំណី ចង់ឲ្យ​យើង​ធ្វើ​សេចក្ដី​ល្អ​ជា​មួយ​វា សត្វ​សុនខ​ជា​ដើម​ក៏​ដូច​គ្នា ចំណែក​ខ្លួន​យើង​វិញ តើ​យំ​ទារ​ឲ្យ​អ្នក​ណា​ធ្វើ​សេចក្ដី​ល្អ​ឲ្យ?

មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​ចង់​បាន​សេចក្ដី​ល្អ​អំពី​អ្នក​ដទៃ​ ប៉ុន្តែ​សូម​កុំភ្លេច​ថា មិន​មាន​អ្នក​ណា​ស្រលាញ់​យើង​ជួយ​យើង ជាង​ខ្លួន​យើង​ឡើយ ដូច្នេះ​ យើង​ត្រូវ​ប្រាថ្នា​សេចក្ដី​ល្អ​គ្រប់​យ៉ាង​អំពី​ខ្លួន​ឯង ការ​បំរើ​អ្នក​មាន​គុណ​គឺជា​សម្បត្តិ​ដ៏​ប្រពៃ ជា​សេចក្ដី​ល្អ​មួយ​ដែល​អ្នក​ត្រូវ​បាន​ទទួល​ដោយ​ខ្លួន​ឯង​យ៉ាង​ពិត​ប្រាកដ។

ការងារ​ប្រពៃ​គឺ​ជា​ព្រះ​ស្ថិត​ក្នុង​សន្ដាន​ចិត្ត ពិត​ជា​មួយ​សត្វលោក​ឲ្យ​រួច​ផុត​ចាក​បាបកម្ម និង ពៀរវេរា​មាន​ផល​ផុត​ចាក​ទុក្ខ​ភ័យ សូម​កូន​ប្រុស​ស្រីរក្សា​ព្រះ​ក្នុង​ផ្ទះ និង ព្រះ​ក្នុង​សន្ដាន​ចិត្ត កុំ​គប្បី​ធ្វេស​ប្រហែស​ឡើយ។

សិក្ខាបទ​ទី៣ : បុត្តធីតា​គប្បី​សិក្សា​ថា ​អាត្មាអញ​នឹង​តម្កល់​តម្កើន​នូវ​វង្ស​ត្រកូល​ឲ្យ​បាន​ល្អ។

ចរិយា​មាយាទ​ជា​រឿង​សំខាន់​ណាស់ បុត្តធីតាគប្បី​រក្សា​ខ្លួន​ដោយ​សីលធម៌ ការ​រក្សា​សីល ជា​ការ​ធ្វើ​សេចក្ដី​ល្អ​ឲ្យ​ដល់​ខ្លួន​ឯង ដោយ​មិន​ចាំ​បាច់​អស់​ទុន​ឡើយ​គ្រាន់​តែ​អាស្រ័យ​លើ​ស្មារតី​ថែទាំ​ខ្លួន សិក្សា​ស្វែង​យល់​អំពី​សុជីវធម៌ សណ្ដាប់​ធ្នាប់​ល្អ ព្រម​ដោយ​ការ​បដិបត្តិ​ដោយ​ប្រពៃ ក៏​បាន​សម្រេច​ផល​កម្រៃ​ក៏​ប្រសើរ គឺ​បាន​ធ្វើ​ជា​មនុស្ស​ល្អ​ម្នាក់ លើក​ស្ទួយ​វង្ស​ត្រកូល​ផង ប្រទេស​ជាតិ​របស់​ខ្លួន​ផង សង្គម​មនុស្ស​ទាំង​មូល​ផង។

កូន​ប្រុស​ស្រី​ទាំង​ឡាយ អ្នក​ទាំង​ឡាយ​កុំ​ខ្លាច​សីល​ឡើយ កុំ​គិត​ថា​សីល​ជា​រឿង​លំបាក​ឲ្យ​សោះ សីល​មិន​មែន​ជា​សត្រូវ​របស់​កូន​ទេ កិលេស​ក្នុង​ចិត្ត​របស់​កូន​ទេ​តើ ដែល​ជា​សត្រូវ​ធ្វើ​នូវ​ការ​បៀតបៀន​ដល់​កូន​នោះ​ចំណែក​សីល​គឺ​ជា​មិត្តល្អ​គ្រប់​ពេល ជា​សេរីមង្គល​ពិត​ប្រាកដ សូម​កូន​ពិចារណា​ផង​ចុះ។

ការ​តម្កល់​តម្កើង​នូវ​វង្ស​ត្រកូល ក៏​គឺ​ជា​ការ​ដែល​កូន​ប្រុស​ស្រី​តម្កល់​ខ្លួន​ឲ្យ​ប្រពៃ ខ្មី​ឃ្មាត​សិក្សា​រៀន​សូត្រ​ផ្លូវ​លោក​ផ្លូវ​ធម៌ ចេះ​ជួយ​សង្គ្រោះ​អ្នក​ដទៃ​សាង​ស្នាដៃ​ប្រកប​ដោយ​សីល​ធម៌។

សិក្ខាបទ​ទី​៤ : បុត្ត​ធីតា​គប្បី​សិក្សា​ថា​អាត្មាអញ​នឹង​បដិបត្តិ​ឲ្យ​បាន​សមគួរ​ជា​អ្នក​ទទួល​នូវ​ទ្រព្យ​មរតក។

មាតា​បិតា​ទោះ​បី​មាន​ទ្រព្យ​តិច​ច្រើន​ប៉ុនណាៗ​ក្ដី គ្មាន​អ្វី​ដែល​គួរ​ឲ្យ​សង្ស័យ​ឡើយ បើ​ថា​គាត់​កំណាញ់​ក៏​តែ​ជា​មួយ​នឹង​អ្នក​ដទៃ​ប៉ុណ្ណោះ ចំណែក​ខាង​កូន​របស់​គាត់​វិញ​នោះ មាន​ប៉ុន្មាន​ទុក​ឲ្យ​ទាំង​អស់ ទុក​ឲ្យ​ដោយ​ចិត្ត​រីក​រាយ​កក់ក្ដៅ​ជា​ទីបំផុត ដូច្នេះ ចូរ​កូន​ប្រុស​ស្រី​កុំ​គប្បី​ធ្វើ​ក្ដី​អស់​សង្ឃឹមឲ្យ​ដល់​មាតាបិតា ត្រូវ​ខំ​បដិបត្តិ​ខ្លួន​ឲ្យ​រឹង​ប៉ឹង មាន​នូវ​មារយាទ​ល្អ​សម្ដែង​នូវ​ការ​សមគួរ​ឲ្យជាទី​ទុក​ចិត្ត​ដល់​មាតា​បិតា ដាច់​ខាត​កុំ​មើល​ងាយ​ទ្រព្យ​មរតក​ឲ្យ​សោះ ទោះ​បី​តិច​តួច ឬ​ មិន​ប្រណីត​យ៉ាង​ណា​ក្ដី​ព្រោះ​ក្នុង​មរតក​​នោះ បាន​បង្កប់​ទៅដោយ​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ អាណិត​ស្រលាញ់ និង មេត្តា​ដ៏​ខ្លាំង​ក្លា កាយ​វិការ​រឹងប៉ឹង​តែ​ចិត្ត​ទន់​ភ្លន់​ស្រទន់​ដូច​មេឃ​ស្រទំ​ចំពោះ​បុត្តភ្ងា​ស្ងួន​ពិសី។

សូម​កូន​ប្រុស​ស្រី​គប្បី​ទទួល​ឲ្យ​បាន​ នូវ​មរតក​ពិសេស គឺ​ព្រហ្ម​វិហារ​ធម៌​របស់​មាតា​បិតា ហើយ​គប្បី​ពង្រីក​ចែក​ឲ្យ​អ្នក​ដទៃ​ដោយ​ក្ដី​មេត្តា​ករុណា​ធំ​ទូលាយ​បន្ថិច​ម្ដងៗ។

សិក្ខាបទ​ទី​៥ : បុត្ត​ធីតា​គប្បី​សិក្សា​ថា​អាត្មាអញ​ត្រូវ​ធ្វើ​បុណ្យ​ឧទ្ទិស​កុសលទក្ខិណាទាន ដល់​មាតាបិតា​ដែល​ធ្វើ​កាល​កិរិយា​ទៅ​កាន់​បរលោក​ហើយ។

ទក្ខិណាទាន​គឺ​ទាន​ដែល​អ្នក​ធ្វើ​កម្ម​ជឿ​ផលហើយ​បាន​ធ្វើ​ដល់​ទក្ខិណេយ្យបុគ្គល ទក្ខិណេយ្យ​បុគ្គលគឺ​បុគ្គល​សម​គួរ​នឹង​ទទួល​នូវ​ទក្ខិណា​ទាន ចំណែក​ពាក្យ​ថា​ទក្ខិណានុប្បទាន គឺ​ជា​អំណោយ​បុណ្យ បាន​ដល់​ការ​ឧទ្ទិស​នូវ​ទក្ខិណា​ទាន​ឲ្យ​ដល់​អ្នក​ដែល​ទៅ​បាន​បលោក​។

ការ​ធ្វើ​បុណ្យ​ឧទ្ទិស​ឲ្យ​អ្នក​ដទៃ ជា​សេចក្ដី​ល្អ​ពីរ​យ៉ាង​ ម្យ៉ាង​គឺ​បុណ្យ​ថ្នាក់​ទាន​មាន​ភាព​ជា​ឥស្សរៈ​លើ​កិលេស ម្យ៉ាង​ទៀត​ គឺ​បុណ្យ​បត្តិទាន មាន​ចិត្ត​ល្អ​ប្រកប​ដោយ​មេត្តា​ ឬ​ការ​ដឹង​គុណ​ចែក​បុណ្យ​ឧទ្ទិស​កុសល អំពើ​ល្អ​ទាំង​ពីរ​យ៉ាង​នេះ គឺ​អ្នក​ធ្វើ​បាន​ឧទ្ទិសឲ្យ​ខ្លួន​ឯង​ទាំង​ស្រុង សម្រាប់​ជួយ​ខ្លួន​ឯងឲ្យ​រួច​ផុត​អំពី​ភាព​ជា​មនុស្ស​អាក្រក់។

បើ​កូន​ចៅ​ប្រាថ្នា​ពរ គឺ​របស់​ដែល​ប្រសើរ​សូម​កូន​ចៅ​បំពេញ​ហេតុ​បាន​ដល់​កុសល ឲ្យ​សមគួរ​ដល់​ផល​ទើប​អាច​ទទួលពរ​បាន។

ដក​ស្រង់​ចេញ​ពី​សៀវភៅ សិក្ខាបទមនុស្សល្អ
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទលោកអ្នកអាចនឹងចូលចិត្តអាន
ផ្សាយ : ១៧ មេសា ឆ្នាំ២០១៥ (អាន: ៧០២ ដង)
សេចក្តីសុខ៤យ៉ាងរបស់អ្នកមានផ្ទះ
ផ្សាយ : ១៨ ឧសភា ឆ្នាំ២០១៣ (អាន: ១១៥០៦ ដង)
ហេតុ​គួរ​ចាយ​ទ្រព្យ​ ៤​ យ៉ាង​
ផ្សាយ : ១៧ ឧសភា ឆ្នាំ២០១៧ (អាន: ១៦០៤៦ ដង)
ពិចារណា​បុព្វ​ចរិយា​របស់​ព្រះ​ពុទ្ធ​ជា​អង្គ​ម្ចាស់
ផ្សាយ : ១១ កក្តដា ឆ្នាំ២០១៥ (អាន: ១៣៧៦៩ ដង)
សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត
ផ្សាយ : ២២ ឧសភា ឆ្នាំ២០១៤ (អាន: ៤៩៧៣ ដង)
សេចក្ដី​សុខ​អំពី​ការ​ចង់​ធ្វើ​ឲ្យ​ល្អ
ស្ថាបនាខែពិសាខ ព.ស.២៥៥៥ ដោយ៥០០០ឆ្នាំ ។ ជាធម្មទាន ៕
Top Best 10 pro