30
ថ្ងៃ អង្គារ ទី ១៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤២,៩០៥
Today
ថ្ងៃម្សិលមិញ ១៩៥,៩៥៥
ខែនេះ ៤,៤៩២,៦២៥
សរុប ៣៨៣,៧៧៩,៣១៨
អានអត្ថបទ
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១៦,៤៦៥ ដង)

អាហារ​តាម​ទ្រឹ​ស្តី​ព្រះ​ពុទ្ធ​សាស​នា​​



 
តាម​គោ​ល​ការណ៍​របស់​ព្រះ​ពុទ្ធ​សាសនា​ អា​ហារ​មាន​ ៤​ ប្រភេទ​ ក្នុង​លក្ខណៈ​ដែល​ជា​មូល​ហេតុ​ឬ​ជា​បច្ច័យ​ ដែល​ចាំ​បាច់​សម្រាប់​ទ្រ​ទ្រង់​ជី​វិត​និង​ការ​បន្ត​នូវ​ដំណើរ​ជាប់​មិន​ដាច់​ (​វិល​វល់​កើត​ស្លាប់​) ជា​ពពួក​សត្វ​ទាំង​ឡាយ​គឺ​

១. អាហារ​គឺ​វត្ថុ​ទូ​ទៅ​ (កពលិង្ការោហារ​)
២. អាហារ​គឺ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​អាយ​តនៈ​ខាង​ក្នុង​ (រួម​ទាំង​ចិត្ត​)​ ជា​មួយ​អា​យតនៈ​ខាង​ក្រៅ​ (ផស្សា​ហារ​)
៣. ការ​ដឹង​ច្បាស់​ (វិញ្ញាណា​ហារ​)
៤. ចេតនា​ឬ​ការ​តម្កល់​ចិត្ត​មាំ​ (​មនោ​សញ្ចេត​នា​ហារ​)

ក្នុង​អា​ហារ​ទាំង​ ៤​ ប្រ​ភេទ​នេះ​ អា​ហារ​ចុង​ក្រោយ​គឺ​មនោ​សញ្ចេត​នា​ហារ​ បាន​ដល់​ការ​តាំង​ចិត្ត​យ៉ាង​មុត​មាំ​ ដែល​នឹង​មាន​ជីវិត​មាន​ភព (​ការ​ចង់​ក្លាយ​ទៅ​ជា​នេះ ឬ​ជា​នោះ​) មាន​ជាតិ​ (​ការ​កើត​)​ មាន​ការ​បន្ត​ភ្ជាប់​ និង​មាន​ក្រៃ​លែង​ឡើង​ថែម​ទៀត​ ។ ការតម្កល់​ចិត្ត​មាំ​ដូច្នេះ​ឯង​ ដែល​ជា​អ្នក​បង្កើត​ឫស​គល់​នៃ​ការ​តាំង​នៅ​ (បញ្ច​ក្ខ​ន្ធ) ក្នុង​ភាព​ជា​នេះ​ ជា​នោះ​និង​ការ​បន្ត​ភ្ជាប់​ ។​ វា​ជា​កម្លាំង​រុញ​ច្រាន​ឲ្យ​ឈាន​ទៅ​ធ្វើ​កម្ម​ល្អ​ឬ​កម្ម​អា​ក្រក់​បាន​ (កុសលា​កុសល​កម្ម​)​ ។

ការ​តាំង​ចិត្ត​មាំ​នេះ​គឺ​ជា​តួ​ចេតនា​ ដូច​ដែល​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​បាន​ត្រាស់​ថា " ពេល​បុគ្គល​យល់​នូវអា​ហារ​គឺ​ចេត​នា​ ហើយ​ក៏​រមែង​ឈ្មោះ​ថា​យល់​នូវ​តណ្ហា​ទាំង​៣​យ៉ាង​ផង​ដែរ​ " ។ ដូច​នេះ​ពាក្យ​ថា​ តណ្ហា​ ចេតនា​ មនោ​សញ្ចេត​នា​និង​កម្ម​ សុទ្ធ​សឹង​មាន​អត្ថ​ន័យ​ដូច​គ្នា​ពោល​គឺ​សំដៅ​ដល់​ការ​ប្រា​ថ្នា​ចង់​បាន​ ការ​តាំង​ចិត្ត​មាំ​ដែល​ចង់​ឲ្យ​ខ្លួន​ក្លាយ​ទៅ​ជា​យ៉ាង​នេះ​ ឬ​យ៉ាង​នោះ​ ដែល​នឹង​ឲ្យ​កើត​ថ្មី​ ឬ​ដែល​នឹង​ឲ្យ​មាន​ច្រើន​ឡើង​ ដែល​នឹង​ចម្រើន​ធំ​ធាត់​ខ្លាំង​ឡើង​ ដែល​នឹង​សន្សំ​ច្រើន​ឡើង​ ។

ចំណង់​ទាំង​នេះ​ឯង​ គឺ​ជា​មូល​ហេតុ​របស់​ការ​កើត​ឡើង​នៃ​សេច​ក្តី​ទុក្ខ​ ស្ថិត​នៅ​ក្នុង​សង្ខារក្ខន្ធ​ ដែល​ជា​ខន្ធ​មួយ​ក្នុង​ចំណោម​ខន្ធ​ទាំង​ ៥​ (បញ្ចក្ខ​ន្ធ​)​ ប្រ​កប​ឡើង​ជា​សត្វ​ជា​បុគ្គល​ ។ ខ​នេះ​ជា​ចំណុ​ច​មួយ​ដែ​ល​មាន​សារៈសំខាន់​ ហើយ​ជា​ខ្លឹម​សារ​ដ៏ពិត​ប្រាកដ​នៃ​ឱ​វាទ​ទូន្មាន​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ ។

ព្រោះ​ហេតុ​ដូច្នេះ​ យើង​ចាំ​បាច់​ត្រូវ​កត់​សម្គាល់​និង​ចង​ចាំ​ឲ្យ​បាន​ច្បាស់​ថា​ មូល​ហេតុ​នៃ​ការ​កើត​ឡើង​របស់​ទុក្ខ​គឺ​ស្ថិត​នៅ​ក្នុង​តួ​ទុក្ខ​នោះ​ឯង​ នឹង​ថា​កើត​មក​អំពី​ខាង​ក្រៅ​នោះ​គឺ​មិ​ន​មែន​ឡើយ ។ នៅ​ក្នុង​លំនាំ​ដូច​គ្នា​នេះ​ទៀត​សោត​ ក៏​ចាំ​បាច់​ត្រូវ​តែ​ចង​ចាំ​ឲ្យ​បាន​ច្បាស់​ផង​ដែរ​ថា មូល​ហេតុ​ឬ​ប្រ​ភព​របស់​ការ​រំលត់​ទៅ​នៃ​សេច​ក្តី​ទុក្ខ​ឬ​ការ​កម្ចាត់​ទុក្ខ​នោះ​ ក៏​ស្ថិត​នៅ​ក្នុង​តួ​ទុក្ខ​នោះ​ឯង​ដូច​គ្នា​ នឹង​ថា​មក​ពី​ខាង​ក្រៅ​ណា​មួយ​នោះ​ក៏​ទេ​ដែរ ។

ទាំង​នេះគឺ​អត្ថ​ន័យ​បាន​មក​ពី​ព្រះ​សូត្រ​មួយ​ ដែល​តែង​តែ​ជួប​ប្រ​ទះ​ជា​ញឹក​ញាប់​ក្នុង​គម្ពីរ​ព្រះ​បាលី​ដើម​ថា​ " យំ​ កិញ្ចិ​ សមុ​ទយ​ ធម្មំ​ សព្វ​ន្តំ និរោធធម្មំ " ដែល​មាន​សេច​ក្តី​ជា​ភាសា​ខ្មែរ​ថា " សភាវៈ​ទាំង​ឡាយ​ណា​ដែល​មាន​ការ​កើត​ឡើង​ហើយ​ (ជា​ធម្មតា​) សភាវៈ​ទាំង​ឡាយ​នោះ​រមែង​មាន​ការ​រលត់​ទៅ​វិញ​(ជា​ធម្ម​តា​) " ។ បុគ្គល​ សត្វ​ វត្ថុ​ ឬ​សភាវៈ​ណា​មួយ​ ប្រ​សិន​បើ​នៅ​ក្នុង​ខ្លួន​របស់​វា​ មា​ន​សារ​ជាតិ​នៃ​ការ​កើត​ឡើង​ជា​ធម្ម​តា​ មាន​ការ​តាំង​ឡើង​ជា​ធម្ម​តា​ ។ បុគ្គល​ សត្វ​ វត្ថុ​ឬ​សភាវៈ​នោះ​ៗ​ នៅ​ក្នុង​ខ្លួន​របស់​វា​ផ្ទាល់​ ក៏​មាន​សារ​ជាតិ​នៃ​ការ​បែក​ធ្លាយ​ទៅ​វិញ​ជា​ធម្ម​តា​(ចំណុច​នេះ​នឹង​លើក​មក​អធិប្បាយ​ម្តង​ទៀត​ នៅ​ពេល​និយាយ​ដល់​អ​រិយ​សច្ចៈ​ខទី​៣គឺ​និរោធ) ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ " ព្រះ​ពុទ្ធ​ទ្រង់​បង្រៀន​អ្វី​ " បែ្រ​សម្រួល​ដោយ លីន​ កុសល

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១២ វិច្ឆិកា ឆ្នាំ២០២៣ (អាន: ៦,២៨៧ ដង)
សត្រូវជិតនិងឆ្ងាយរបស់មេត្តា
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១០,៣៥០ ដង)
បុណ្យ​តែង​ជួយ​អ្នក​ដែល​ប្រព្រឹត្ត​ល្អ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ៥,៩៨៧ ដង)
កាលតថាគត ជាក្សត្រឈ្មោះសិវិ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.84
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿